Logo

Friends Added

admin

ច្បាប់ល្បើកថ្មី(៦)


កុំជិះកុំជាន់          ស្នៅផ្ទីអាចម៍មាន់       ពាក្យចាស់ឧបមា
បុរាណហៅផ្ទី        ពីរបីប្រការ            កុំស៊ីត្រង់ណា
                  ជុះដាក់ត្រង់ហ្នឹង។
សាច់សារលោហិត    កុំផ្ដួលផ្ដេកចិត្ត          ផ្ដួទោសកើតហ្នឹង
អាពុកផ្តែផាំ         ចូរចាំចេះថ្លឹង            សាច់ថ្លើមសួតឆ្អឹង
                  និងស្បែកខាងក្រៅ។
សាច់សួតក្នុងខ្លួន     ទុកស្មើបងប្អូន           ប្រពន្ធកូនចៅ
សរសៃនិងស្បែក     ចែកចាញាតិផៅ         ខ្ញុំស្រីខាងក្រៅ
                  ជាស្មៅអាចម៍មាន់។

ច្បាប់ល្បើកថ្មី(១០)

កុំដៀលអ្នកស្រែ       ត្រកូលឯងខ្មែរ      កុំប្រែក្រឡាស់
ក្រឡេកឃើញគុណ    ទន់ខ្លួនសំពះ        កុំធ្វើអ្នកណាស់
                   កុំត្មះអ្នកក្រ។
៣១/អ្នកកុំភ្លេចគុណ   គ្រូលេខនព្ធន្ត        ក្រូសូត្រអក្សរ
កុំចាប់ដៃទាញ        គំនាប់ងក់ក         កុំជជែកត
                  ស្មើមិត្រសំឡាញ់។
	
រាស្រ្តរត់ចូលជ្រក	  សួរសោកទៅមក      កុំអីឯងអញ
ពាក្យពុំពិរោះ        គេកើតមូខ្នាញ់        គេដៀលផ្ទាល់ផ្ចាញ់
                  អន្តរាយកេរ្តិ៍ឈ្មោះ។

ច្បាប់ល្បើកថ្មី(៥)

អ្នកកុំមើលងាយ         ឃើញកេរ្តិ៍ករាយ        ព្រួញខ្លួនប្រយ័ត្ន
ត្រកុលញាតិផៅ         កូនចៅមហាក្សត្រ       ស្មើថ្លើមមាត់
                      ប្រមាថមិនបាន។
ទោះអ្នកដទៃ            អ្នកព្រៀងអ្នកព្រៃ       ដែលលោករាប់អាន
កុំថាទេមនុស្ស           ទោះសត្វតរិច្ឆាន       ឯងស្អប់ប៉ុន្មាន
                      កុំហ៊ានប្រមាថ។
របស់ឬព្រទ្យ            ដែលជាសំអប់          កុំបាច់សំអាត
ទ្រព្យណាសំឡាញ់       អស់អញឱហាត         ចូរចៅសង្វាត
                      ជួយថែរក្សា។

ច្បាប់ល្បើកថ្មី (៤)

បប្រើមើលពុត         ប្រាជ្ញាឲ្យមុត          ស្មារតីឲ្យមាន
បើខ្មៅឲ្យប្រាជ្ញា        បើខ្លាចឲ្យហ៊ាន        ចង់បានរបៀន
                    កុំអៀនកុំខ្មាស។
ពុតលោកជាធំ         ច្រងោប៉ុនភ្នំ           ឯងមើលមិនច្បាស់
បម្រើលោកណា        លោកហ្នឹងជាម្ចាស់     លោកស្អប់អ្វីណាស់
                   ​ ប្រាលចោលឲ្យឆ្ងាយ។
កុំឈមឈរជិត         កុំយកធ្វើមិត្រ         ភ្លាត់ខ្លួនអន្តរាយល
បើប្រពន្ធកូន           បងប្អូនចៅហ្វាយ      អាពុកឬម្តាយ
                    ឱនកាយប្រតិបត្តិ។

ច្បាប់ល្បើកថ្មី (៣)

បន្ទន់អាត្មា            ខ្លាចមេខ្លាចបា        ខ្លាចតាខ្លាចយាយ
បំរើមហាក្សត្រ         ប្រយ័ត្នស្តេចទាយ      ពាក្យពិតតំនាយ
	            រលាយកេរ្តិ៍ឈ្មោះ។
ពាក្យស្តេចពាក្យគ្រូ	    មានប្រែមានជួរ        កម្រពិរោះ
ជួនទាយឲ្យទាប	    ជួនទាយឲ្យខ្ពស់        ទាយឲ្យសក្តិយស
	            ទាយចុះកុំខឹង។
បម្រើមើលភេទ	    ចំណាំព្រះនេត្រ        ហេតុខ្លួនឲ្យដឹង
ខ្លួនខ្ជិលហៃរព្រីល	    លោកមើលសំឡឹង      សំឡក់ឲ្យប្រឹង
                    ខំប្រិតសូត្ររៀន។

ច្បាប់ល្បើកថ្មី(២)

អាងសុទ្ធតែខុស	កូនអើយចាំចុះ          អាងនោះមិនល្អ
អ្នកគិតឲ្យល្អិត	ដ្បិតស្រុកលោកក្រ       ប្រមាណដំណ
                កុំយកខ្លួនបៀត។
ឃើញឫកគេល្អ	ទោះបីមានក្រ           យកគេជាញាតិ
គួររាប់អ្នកក្រៅ	ផៅអ្នកឯទៀត           រាប់រើសមារយាទ
                សុចរិតត្រឹមត្រូវ។
រៀនបទរៀនបាទ	កុំកោងហួសខ្នាត	     កុំភ្លាត់ហួសផ្លូវ
កុំភ្លើនភ្លេចម៉ែ	កុំប្រែហួសឱ	     ឃើញចាស់សក់ស្កូវ
                កុំសូវមើលងាយ។

ភ្នំសុពណ៌កាលី

កាលពីព្រេងនាយ មានក្រពើមួយឈ្មោះ “សុពណ៌កាលី ” មានខ្លួនធំមហិមា ហើយមានរឹទ្ធិ​ខ្លាំងពូកែណាស់ គ្មានក្រពើណាមួយ អាចប្រលងរឹទ្ធិ ជាមួយវាបានទេ។ សុពណ៏កាលី​រស់​នៅក្នុង​អន្លង់មួយ ឈ្មោះអន្លង់សាលី ក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងសម័យនោះ នៅឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម មាន ក្រពើ​ មួយមួយឈ្មោះ នាងឪរ៉ៃ អាស្រ័យក្នុងទន្លេតូច ត្រង់កំពង់វត្ដមហាលាភ នាងឪរ៉ៃជាក្រពើ​លោកសង្ឃ ចិញ្ចឹម។ ពេល លោកនិមន្ដ ទៅបិណ្ឌបាត ក្រពើតែងបញ្ជិះចំលងលោក ទៅត្រើយម្ខាង។ ដល់លោក​និមន្ដត្រលប់មកវិញ ក្រពើនោះ ក៏ចំលងលោក មកវិញជាធម្មតា។ ក្រពើនោះមានមាឌធំ​ណាស់ ក្បាលវាប្រវែងពីរហត្ថ អាចកាលាខ្លួនជាមនុស្សក៏ បានជាក្រពើក៏បាន។ មានកាល​មួយនោះ វាកាលាខ្លួន ជាមនុស្ស បានលឺមនុស្ស​និយាយគ្នាំ “ក្រពើនាងឪរ៉ៃធំអ្វីប៉ុន ហ្នឹង​ក្រពើសុពណ៌កាលី នៅអន្លង់សាលី ធំជាង នេះទៅទៀត “។ ក្រពើនាងឪរ៉ៃ បានលឺមនុស្ស​និយាយដូច្នោះ នឹកតូចចិត្តណាស់ តែខំនៅស្ងៀម មិនមាន ប្រតិកម្មអ្វី ចំពោះមនុស្សឡើយ។

ប៉ុន្ដៃថ្ងៃក្រោយមក វាក៏ហែលទៅតាមទន្លេតូចដែលមានច្រើន គីឡូម៉ែត្រ សំដៅទៅរកក្រ​ពើសុពណ៏កាលី ដើម្បើ ប្រលងរឹទ្ធិនឹងគ្នា។ លុះចេញទៅដល់ មាត់ពាមផ្កាម្រេច វាជួបនឹង​តាចាស់យាយចាស់ កំពុងចែវ ទូកឆ្លងទន្លេធំ។ នាឪរ៉ៃគិតថា បើខ្លួនវានៅជាក្រពើ នឹងសុំ​ដោយ​សារតាយាយនេះ ពុំបានទេ ព្រោះគាត់ខ្លាច។ ដូចនេះ វាគួរនិម្មិត ខ្លួនជា លោកនេន ទើបសុំដោយសារគាត់បាន។ គិតហើយវា ក៏និមិ្មតជា លោកនេន ហើយសុំដោយសារ ជាមួយតាយាយបានដូចបំណង។ លោកនេននោះ មិនអោយតាចែវទូកទេ។
នេនប្រាបតា ” សូមតាទៅអង្គុយ កាន់ជើងចែវ ខាងក្បាលទូក ហើយទប់ខ្លួនអោយនឹងចុះ”។ ថាហើយលោកនេន
ក្រពើក៏ចែវទូក លឿនបន្ដិចម្ដងៗ យូរៗ ទៅរឹងតែលឿនឡើងៗ ដោយសារនាងឪរ៉ៃ យកកន្ទុយជួយកាយទឹកផ្សំផង អស់ពេលកន្លះថ្ងៃ ទើបទៅដល់កន្លែង របស់ក្រពើសុពណ៌កាលី។

លោកនេនក្រពើសួរតាថា : តើតាឡើងត្រើយ ខាងណា? លោកតាឆ្លើយថា :តាឡើង​ត្រើយខាងស្ដាំនេះ​ហើយ ។ លុះចូលទៅដល់កំពង់ លោកនេនជួយអូសទូក តាយាយ ឡើងផុតពីទឹក ហើយដាក់ដល់ចិញ្ចើមច្រាំង ចងក្រៀកដោយ ច្រវាក់ជាប់នឹងបង្គោល ព្រោះនាងឪរ៉ៃ គិតថា នៅពេលប្រលងរឹទ្ធិគ្នានឹងមានរលកខ្លាំង ពោរឡើងដល់ចិញ្ចើមច្រាំង បើមិនចងទូកអោយជាប់ មុខជាទូកនោះអណ្ដែតទៅ បាត់មិនខាន។ ពេលរៀបចំរួចហើយ នាងឪរ៉ៃសំដែងរឹទ្ធិយ៉ាងអស្ចារ្យ ដោយបញ្ឈរខ្លួនផុតពីទឹក ធ្វើអោយផ្អើល អស់មនុស្សម្នា មកមើលយ៉ាងត្រៀបត្រា។ ពេលក្រពើទាំងពីរប្រយុទ្ធគ្នា រលកទឹកបោកហូស​ចិញ្ចើមច្រាំង​អស់។ លុះប្រខាំគ្នា យូរៗទៅ ក្រពើ​នាងឪរ៉ៃមានរឹទ្ធិជាង ខាំត្រូវក្រពើសុពណ៌កាលី ធ្លាយពោះស្លាប់មួយរំពេច ហើយក៏​កើតជា ភ្នំមួយហៅ ថា “ភ្នំសុពណ៏កាលី” តាមឈ្មោះ​ក្រពើ​នោះដល់សព្វថ្ងៃ។ បន្ទាប់ពីប្រយុទ្ធបាន​ជ័យជំនះហើយ ក្រពើនាងឪរ៉ៃក៏ត្រ​លប់មកលំ​នៅ​វិញ។ ក្រោយពីនោះមក ក្រពើនាង​តែងបញ្ជិះ​លោកនេន ឆ្លងទឹករៀងរាល់ថ្ងៃ។ មានថ្ងៃមួយ ក្រពើនាង​ឪរ៉ៃ ប្រទះក្រពើបច្ចា​មិត្តដទៃទៀត ដែលតាមមក​បៀតបៀន។ នាងឪរ៉ៃគិតថា ឥលូវនេះគួរទុក លោកនេន នៅកន្លែងណាវិញ។ បើទុកលោកលោក អោយគង់នៅលើខ្នង ក្រែងលោមានគ្រោះថ្នាក់ដល់ជីវិតលោក ។ គិតហើយ នាងឪរ៉ៃក៏លេបលោកនេន ចូលទៅក្នុងពោះខ្លួន ហើយប្រយុទ្ធនឹងក្រពើបច្ចាមិត្ត។ ក្រពើបច្ចាមិត្ត បានប្រយុទ្ធ ចាញ់នាងឪរ៉ៃ ហើយគេចខ្លួនបាត់ទៅ។ លុះប្រយុទ្ធរូចហើយ នាងឪរ៉ៃក៏ខ្ជាក់លោកនេន ចេញពីពោះខ្លួនវិញ តែលោកនេន សុគតក្នុងពោះក្រពើបាត់ទៅហើយ។ ក្រពីនាងឪរ៉ៃកើត សេចក្ដីសោកស្ដាយ ខ្លាំងណាស់ នៅពេលប្រជាជន កំពុងធ្វើបុណ្យ រំលាយសពលោកនេន នាបឪរ៉ៃក៏វារឡើងដេកលើភ្នក់ភ្លើង ដែលកំពុងឆេះពេញអំណាច។ ពេលនោះ ភ្លើងក៏ឆេះក្រពើនាងឪរ៉ៃ រហូតដល់បាត់បង់ជីវិត នៅពេលនោះទៅ។

ច្បាប់ល្បើកថ្មី(១)

ខែចេត្រឆ្នាំច	   ចត្វាស័កក	     កគិតកាព្យថ្មី
លើកច្បាប់ប្រដៅ	   កូនចៅប្រុសស្រី	     តូចក្តីធំក្តី
	           ចូរស្ដាប់គ្រប់គ្នា។
ត្បិតមនុស្សឥឡូវ	   យកខុសជាត្រូវ	     យកឆ្កួតធ្វើជា
អំពើអាក្រក           ឡិកឡក់លីលា	     ព្រហើនពានពារ
	          អាងមាសអាងប្រាក់។
អាងព្រើលអាងប្រាជ្ញ    អាងកោងអាងកាច      អាងកាប់អាងចាក់
អាងជើងអាងដៃ       អាងវាយអាងធាក់       អាងគុកច្រវ៉ាក់
	          អាងម៉ាស៊ីនកាត់ក។

ច្បាប់ល្បើកថ្មី


ឧបជ្ឈាយ៍ជាធំ	កាលចាប់ដៃខ្ញុំ	ឲ្យធម៌កេសា
អនុសាវន  	ព្រះកម្មវាចា	គុណតួរអក្ខរា
	        ទាំងសាមសិបបី។

ច្បាប់ល្បើកថ្មី

អ្នកព្រភិរម្យ               ភាសាអ៊ូខ្ញុំ             បង្គំនឹកគុណ
ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃជាមុន គុណគាប់មហាធ្ងន់
មាតាបិតា។