Logo

Friends Added

DC 18

Thomas ​Muller ​បដិសេធ​មិន​ផ្លាស់​ទៅ​កាន់​ក្លឹប​Barcelona

Thomas Muller​ កីឡាករអន្តរជាតិ​អាល្លឺម៉ង់​របស់​ក្លឹប​​ Bayern ​បានបដិសេធ​ការផ្លាស់​ប្តូរទៅកាន់ក្លឹប​ Barcelona​ នៅក្នុង​រដូវក្តៅនេះ​ ហើយលោកថែម​ទាំងសារភាពថា​​​

Mourinho ​​ក្លាយជា ឯកអគ្គរដ្ឋទូត​កីឡាបាល់​ទាត់​សកល​​ក្រុមហ៊ុន Yahoo

ក្រុមហ៊ុន​ ​Yahoo​ ​មានមោទនភាព​​ក្នុងការប្រកាស​​កិច្ចព្រមព្រៀង​​ក្នុងវិស័យ​​កីឡាបាល់ទាត់​​​ដ៏ធំ​បំផុត​នៃឆ្នាំ​នេះ​ ​ជា​មួយ​​​នឹង​លោក ​Jose Mourinho​

ចូលរួមរត់ប្រណាំង ដើម្បីសុខភាពនិង សង្គ្រោះ​ភព​ផែនដី

ព្រឹត្តិការណ៍ ប្រកួតកីឡា រត់ប្រណាំង ពាក់កណ្ដាល ម៉ារ៉ាតុង នៅតំបន់​ឆ្នេររបស់កម្ពុជា ​ដ៍ស្រស់​ស្អាតជាង​គេនៅលើ ពិភពលោក នោះនឹង មានអត្ត ពលិកចូល រួមរត់កម្សាន្ត ជាង២០០០

២៥ក្លឹបប្រជែងគ្នារយៈពេល៩ថ្ងៃ ដើម្បីដណ្ដើមយកជើងឯកកីឡាប៉េតង់ឆ្នាំ២០១៤

ការប្រកួត​ ​កីឡា​ប៉េតង់​ ជ្រើសរើស​​ជើងឯក​ ទូទាំង​ប្រទេស​​ប្រចាំឆ្នាំ​២០១៤ បាន​ចាប់ផ្តើម​​បើក​ការប្រកួត ជាផ្លូវការហើយ កាលពី

លទ្ធផល​ប្រ​ដាល់​សង្វៀន ​CTN ​អង្គរ​ខេត្ត​ សៀមរាប​ កាល​ពី​ម្សិល​ មិញ​ចេញ​ ហើយ​ដូច​ អាប៉ោង​ បើក​ គ្រប​ចាក់​

សង្វៀន​ ប្រ​ដាល់​​ CTN​ សៀម​រាប​អង្គរ​ ​ដែល​បើក​​ប្រ​ដាល់​ផ្សាយ​ផ្ទាល់​​រាល់​ថ្ងៃ​ពុធ​​ហើយ​ត្រូវ​​បាន​មហា​ជន​ស្ទើ​ទូទាំង ​ប្រ​ទេស​ ពី​​រឿង​អាស្រូវ​​ដោយ​ការ​រៀប​ចំ

នូវ​ ស៊ីថា​ ជម្រះ​គ្នា​លើក​ទី៣ ​ជា​មួយ​ ថៃ ប៊ុន​ហាន​ ឯ​ឈាន​ រស្មី​ បះ​ ជើង​ខ្លាំង​ ឡង់ ​ភិរម្យ​ លើក​ដំបូង​

អ្នក​ប្រដាល់​ នូវ​ ស៊ី​ថា ​មក​ពី​ក្លិប​តា ឡី​មាន​រិទ្ធ​នឹង​ត្រូវ​ប្រកួត​ ជា​មួយ​​ ថៃ​ប៊ុន ហាន​មក​ពី​ក្លឹប​​ បុរី​នាគ​រាជ​ក្នុង​ទម្ងន់​​​ ៦៣,៥​ គីឡូ ក្រាម​ជា​ លើក​ទី​៣

វិធី​សាស្រ្ត​ក្នុង​ការ​ Online គណនី​បណ្តាញ​សង្គម​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​ដោយ​មិន​ប្រើ​ប្រាស់ Browser

     សម្រាប់​មិត្ត​អ្នក​អាន​ណា​ដែល​មាន​កុំ​ព្យូទ័រ​តែមួយ​ហើយ​មាន​គណនី​បណ្តាញ​សង្គម​ច្រើន គឺ​មាន​ការ​លំបាក​ផង​ដែរ​នៅ​ពេល​ចង់​ប្រើ​ប្រាស់​ម្តងៗ​ព្រោះ​ថា​ត្រូវ​បើក​ Browser ដល់​ទៅ​ពីរ​បី​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កុំ​ព្យូទ័រ​មាន​ការ​យឺត​យ៉ាវ​មិន​ទាន់​ចិត្ត​។ ប៉ុន្តែ​ថ្ងៃ​នេះ​ក្រុម​ការ​ងារ​ខ្មែរ​៧៩​យើង​នឹង​នាំ​យក​ពីវិធី​សាស្រ្ត​ក្នុង​ការ​បើក​ឬ​ក៏ Online គណនី​បណ្តាញ​សង្គម​ ជាពិសេស​គឺ​ Facebook ឲ្យ​បាន​ច្រើន​ដោយ​មិន​ប៉ះ​ពាល់​ដល់​ល្បឿន​កុំព្យូទ័រ​។

ជំហាន​ទី​១៖ ជំហាន​ដំបូង​សូម​ប្រិយ​មិត្ត​ធ្វើ​ការ​ទាញ​យក​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​ Social2_Pro ជា​មុន​សិន​។ ប្រិយ​មិត្ត​អាច​ទាញយក​បាន​ដោយ​ចុច​លើ​ Button ពណ៌​បៃ​តង​នេះ​ឯង។

ជំហាន​ទី​២៖ នៅ​ពេល​ដែល​តម្លើង​រួច​រាល់​ហើយ​នោះ​ប្រិយ​មិត្ត​នឹង​បាន​ឃើញ​ Icon មួយ​មាន​ឈ្មោះ​ថា​ Social Pro នៅ​លើ​អេក្រង់​កុំព្យូទ័រ​របស់​ប្រិយមិត្ត​​ បន្ទាប់​ពី​បាន​ឃើ​ញ​សូម​ប្រិយមិត្ត​ធ្វើ​ការ​ចុច​ដើម្បី​បើក​ដំណើរ​ការ​កម្មវិធី​មួយ​នេះ។ បន្ទាប់​ពី​បាន​បើក​ហើយ​នោះ​ប្រិយមិត្ត​នឹង​បាន​ឃើញ​ផ្ទាំង​មួយ​មុន​ដំបូង​គេ​បង្អស់​នោះ​គឺ​ជា​ផ្ទាំង​របស់​បណ្តាញ​សង្គម​ហ្វេស​បុក​។ សូម​មើល​រូប​ខាង​ក្រោម​

ជំហាន​ទី៣៖ បន្ទាប់​មក​នៅ​ផ្នែក​ខាង​លើ​ប្រិយ​មិត្ត​នឹង​បាន​ឃើញ​ជា​ Button សម្រាប់​ចុច​ដែល​ក្នុង​នោះ​មាន​ដូច​ជា​ Twitter, Gmail, Google+។ សូម​មើល​រូប​ខាង​ក្រោម​ទាំង​អស់​គ្នា

ជំហាន​ទី​៤៖ ចំនែក​ឯ​សញ្ញា​បូក​នៅ​ឯ​ចុង​គេ​បង្អស់​វិញ​គឺ​ជា​កន្លែង​សម្រាប់​ឲ្យ​ប្រិយ​មិត្ត​ធើ្វ​ការ​បន្ថែម​នូវ​ Tab ដែល​ប្រិយមិត្ត​ចង់​បាន​ ហើយ​វា​ក៏​ជា​កន្លែង​ឲ្យ​ប្រិយ​មិត្ត​អាច​ Online គណនី​ផ្សេង​ទៀត​បាន​ផង​ដែរ។ ដូច្នេះ​នៅ​ពេល​ដែល​ប្រិយ​មិត្ត​ចុច​លើ​សញ្ញា​បូក​នោះ​ប្រិយ​មិត្ត​នឹង​បាន​ឃើញ​ផ្ទាំង​មួយ​ ដែល​វា​មាន​ជា​ជម្រើស​ឲ្យ​ប្រិយ​មិត្ត​ធ្វើ​ការ​រើស​ថា​តើ​ប្រិយ​មិត្ត​ចង់​បន្ថែម​បណ្តាញ​សង្គម​ណា​មួយ ឬ​ក៏​ប្រិយ​មិត្ត​អាច​ចុច​លើ​ពាក្យ​ថា​ Cancel ក៏​បាន​ដែរ​ប្រ​សិន​បើ​ប្រិយ​មិត្ត​ចង់​ធ្វើ​ការ​បន្ថែម​ សូម​មើល​រូប​ខាង​ក្រោម​

ចំណាំ៖ ប្រិយមិត្ត​អាច​ធ្វើ​ការ​ដាក់​ជា​ Nickname នៅ​លើ​ Tabs និមួយៗ​ដើម្បី​ភាព​ងាយ​ស្រួល​​ និង​មិន​មាន​កា​រ​ភ័ណ្ឌ​ច្រលំ​នោះ​ទេ។ សូម​មើល​រូប​ខាង​ក្រោម​

ចំណាំ៖ នៅ​ពេល​ដែល​ប្រិយ​មិត្ត​ចុច​លើ​ពាក្យ​ថា​ Cancel នោះ​ប្រិយ​មិត្ត​នឹង​បាន​​ឃើញ​ផ្ទាំង​ថ្មី​មួយ​ទៀត​ ដែល​ជា​ផ្ទាំង​ Setting របស់​កម្មវិធី​នេះ​ សូម​មើល​រូប​ខាង​ក្រោម​

ជំហាន​ទី​៥៖ បន្ទាប់​ពី​បាន​ឃើញ​ផ្ទាំង​មួយ​នេះ​ហើយ​ ប្រិយ​មិត្ត​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ ឬ​ក៏​បន្ថែម​ជា​ Hotkey ហើយ​នឹង​ Tabs ថ្មី​ទៀត​បាន។​ សូម​មើ​ល​រូប​ខាង​ក្រោម​

ចំណាំ៖ ចំណែក​ឯ​ Button នៅ​ផ្នែក​ខាង​ក្រោម​វិញ​ដែល​មាន​ដូច​ជា​ Home សម្រាប់​នៅ​ពេល​ដែល​យើង​ចង់​ត្រឡប់​ទៅ​កាន់​ទំព័រ​ដើម​ ឧទាហរណ៍​ដូច​ជានៅ​ក្នុង​ Facebook យើង​ឃើញ​មាន​ Button Home ដូច្នោះ​ដែរ។ ចំណែក​ឯ​ Reload គឺ​សម្តៅ​ទៅ​លើ​ការ​ដែល​យើង​ចង់​ធ្វើ​ការ​ Refresh នៅ​លើ​គេហ​ទំព័រ​នីមួយ​ៗ។ ចំណែក​ឯ​ Setting វិញ​គឺ​អាច​ឲ្យ​យើង​ធ្វើ​ការ​កែ​ប្រែ​ផ្នែក​ខ្លះ​ៗ​នៅ​លើ​គណនី​របស់​យើង​ ហើយ​ក៏​អាច​ឲ្យ​យើង​ធ្វើ​ការ​ Log Out ចេញ​ពី​គ្រប់​ Tabs ទាំង​អស់​បាន​ផង​ដែរ សូម​មើល​រូប​ខាង​ក្រោម​ដើម្បី​ឲ្យ​បាន​កាន់​តែ​ច្បាស់​

ចំណែក​ឯ​នៅ​ពេល​ដែល​មាន​ជា​ Notification អ្វី​ដែល​ថ្មី​ទាក់​ទង​ទៅ​នឹង​គណនី​របស់​យើង​នោះ​វា​នឹង​មាន​សញ្ញា​បង្ហាញ​ឲ្យ​យើង​បាន​ឃើញ​។ សូម​មើល​រូប​ខាង​ក្រោម​

KHMER79 ICT