Logo

Friends Added

ឥស្សររិយស

ក្រុម​ការ​ងារ​​បក្ស​ប្រជា​ជន​ស្រុក​ឧដុង្គ​ ចុះ​ផ្សព្វ​ផ្សាយ​ផែន​ការ​​​សកម្មភាព​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ

ឯក​ឧត្តម​ លី សុន តំណាង​រាស្រ្តមណ្ឌល​កំពង់​ស្ពឺ​និង​ជា​ប្រ​ធាន​ក្រុមការ​ងារ​គណៈ​កម្មា​ធិការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​អម​ដំណើរ​ដោយ​ឯក​ឧត្តម ហ៊ុន ម៉ានី អនុ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​ឧដុង្គ និងឯក​ឧត្តម​ អ៊ុក កោសា អនុ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​ឧដុង្គ កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ខែ​សីហា​ឆ្នាំ​២០១២ បាន​ចុះ​ជួប​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​ស្រុក​ឧដុង្គ​ខេត្ត​កំពង់​ស្ពឺ​ជា​ច្រើន​នាក់​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ស្រុក ដើម្បី​ផ្សព្វ​ផ្សាយ​ផែន​ការ​សកម្ម​ភាព​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តាំង​តំណាង​រាស្រ្ត​នីតិ​កាល​ទី​៥​ឆ្នាំ​២០១៣។​

ថ្លែង​ទៅ​កាន់​ប្រធាន​គណៈ​កម្មាធិ​ការ​បក្ស ឃុំ​និង​ស្រុក​នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ផែន​ការ​សកម្មភាព​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ ឯកឧត្តម លី សុន ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​ឧដុង្គ​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​បាន​មាន​ប្រសាសន៍​ជម្រុញ​អោយ​ក្រុម​ការ​ងារ​ចាប់​តាំង​ពី​ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​មូល​ដ្ឋាន​ឃុំ​សង្កាត់ ត្រូវ​ពង្រឹង​នូវ​សេ​វា​សា​ធារណៈ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវ​ភាព​រស់​នៅ​ដល់​ប្រជា​ជន។​ជា​មួយ​គ្នា​នេះ​ដែរ​លោក​ក៏​បាន​ជម្រុញ​អោយ​សមត្ថកិច្ច​ទាំង​អស់​ត្រូវ​ពង្រឹង​សន្តិ​សុខ​ក្នុង​មូល​ដ្ឋាន​ក៏​ដូច​ជា​ពន្លឿន​ក្នុង​ការ​ចេញ​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជា​ជន​អោយ​បាន​ឆាប់រ​ហ័ស​ដើម្បី​អោយ​ពួក​គាត់​បាន​យក​ទៅ​ប្រើ​ប្រាស់​តាម​សេច​ក្តី​ត្រូវ​ការ​ផ្សេងៗ។

​ជុំវិញ​បញ្ហា​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នេះ​ដែរ ឯក​ឧត្តម អ៊ុក កោសា អនុ​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​ឧដុង្គ​បាន​លើក​ឡើង​ថា​ត្រូវ​តែ​សម្រេច​អោយ​បាន​នូវ​សេចក្តី​សម្រេច​របស់​គណៈ​អចិន្រៃ្តយ៍​គណៈ​កម្មា​ធិការ​កណ្តាល​គណ​បក្ស​ប្រជា​ជន គណៈ​អចិន្រ្តៃយ៍​គណៈ​កម្មា​ធិការ​កណ្តាល​ស្រុក​ឧដុង្គ ជា​ពិសេស​តាម​ការ​ណែ​នាំរបស់ ឯកឧត្តម លី សុន ប្រធាន​ក្រុម​ការ​ងារ​គណៈ​កម្មា​ធិការ​កណ្តាល​ចុះ​ជួយ​ស្រុក​ឧដុង្គ។

លាបក្រចកទុកយូរ ក្រចកឡើងពណ៌លឿងត្រូវធ្វើយ៉ាងណា?

ប្រសិន​បើ​សុភាព​នារី​ទាំង​ឡាយ​លាប​ក្រចក​ទុក​យូរ​ លុះ​ពេល​លាង​ចេញ​ក្រចក​របស់​អ្នក​ក្លាយ​ជា​ពណ៌​លឿង​មិន​ភ្លឺ​ថ្លា ដោយ​សារ​ស្រទាប់​ខាង​លើ​របស់​ក្រចក​ធ្វើ​ប្រតិកម្ម​ជាមួយ​សារធាតុ​ក្នុង​ថ្នាំ​លាប​ក្រចក​។​ដូច​នេះ​ដើម្បី​កែ​ខៃ​បញ្ហា​នេះ គឺ​ក្រោយ​ពី​អ្នក​លាង​ក្រចក​ដោយ​ទឹក​ថ្នាំ​លាង​ក្រចក​រួច​ហើយ ចូរ​អ្នក​យក​ក្រូច​ឆ្មារ​មួយ​ចំណិត​មក​ជូត​ខាត់​ក្រចក​ដើម្បី​កំចាត់​ពណ៌​លឿង​នៅ​លើ​ក្រចក។

ម្យ៉ាង​ទៀត​ក្រូច​ឆ្មារ​ថែម​ទាំង​ការ​ពារ​ក្រចក​ផុយ​បាក់​ងាយ​បាន​ផង​ដែរ។​ប្រសិន​បើ​ឧស្សាហ៍​យក​ក្រូច​ឆ្មារ​មក​ជូត​ក្រចក​នឹង​ធ្វើ​អោយ​ក្រចក​មាន​សុខភាព​ល្អ​អស់​បញ្ហា​រឿង​ក្រចក​ឡើង​ពណ៌​ស្រអាប់​នោះ​មិន​ខាន។

ផ្លែ ឈៀររី(Cherry) ជួយកាត់បន្ថយទឹកនោមផ្អែម

លទ្ធផល​សិក្សា​ស្រាវ​ជ្រាវ​របស់​មហា​វិទ្យា​ល័យ​មួយ​នៃ​រដ្ឋ​មិ​ឈិ​ហ្កេនសហរដ្ឋ​​អាមេរិក​បាន​រក​ឃើ​ញ​ថា សារធាតុ​ផ្សំដែល​មាន​នៅ​ក្នុង​ផ្លែ​ឈៀររី​​អាច​ជួយ​ប្រយុទ្ធ​ត​ទល់​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ព្រោះ​ផ្លែ​ឈៀររី​​នឹង​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​បាន។

តាម​ការ​សាក​ល្បង​នៅ​ក្នុង​បន្ទប់​ពិសោធន៍​រក​ឃីញ​ថា​ កោសិកា​លំពែង​របស់​សត្វ​ដែល​ស៊ី​ផ្លែឈៀររីនឹង​មាន​សារធាតុ​គីមី​ម្យ៉ាង​អែន​ថូ​សៃ​យ៉ានីន​(Anthocyanin) នៅ​ក្នុង​ខ្លួន​​ ដែល​សារធាតុ​នេះ​នឹង​ជួយ​បង្កើន​ការ​ធ្វើ​ការ​របស់​អ៊ីន​សូ​លីន​(អ័រម៉ូន​មួយ​ប្រភេទ​ដែល​ផលឹត​ក្នុង​លំពែង​ជួយ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម) អោយ​កើន​ឡើង​រហូត​ដល់​៥០%។​អែន​ថូ​សៃ​យ៉ា​នីន​ជា​សមាស​ធាតុ​ម្យ៉ាង​ដែល​នៅ​ក្នុង​រុក្ខ​ជាតិ​មួយ​ប្រភេទ​ធ្វើ​អោយ​មាន​ពណ៌​នៅ​ក្នុង​ផ្លែ​ឈើ​ជា​ច្រើន​ប្រ​ភេទ ក្នុង​នោះ​រួម​ទាំង​ផ្លែ​ឈៀររី​​ផង​ដែរ។​

ចាត់​ទុក​ថា​ជា​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីដ​កម្ម​ដែល​មាន​ប្រ​សិទិ្ធ​ភាព​ខ្ពស់​បំផុត។​ក្រៅ​ពី​ការ​ជួយ​បន្ថយ​អត្រា​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ​នោះ​ នៅ​អាច​ជួយ​ការ​ពារ​ជំងឺ​បេះ​ដូង​និង​មហារីក​បាន​ទៀត​ផង។



ម្ទេសជួយពន្យាជរាភាព

ម្ទេស​មាន​រស​ជាតិ​ហឹរ​ក្រហាយ​ពិបាក​ទំពារ​ពិបាក​លេប​ ​តែ​នៅ​ខាង​ក្នុង​រស ​ជាតិ​ក្រហល់​ក្រហាយ​នោះ​មាន​បង្កប់​ទៅ​ ដោយ​សារ​ធាតុ​អាហារ​ ​មាន​ប្រយោជន៍​ជា​ច្រើន​។ជា​ពិសេស​វា​មាន​សារ​ធាតុ​ម្យ៉ាង ​ជួយ​ ពន្យា​ជរា​ភាព​ធ្វើ ​អោយ​មនុស្ស​ស្ថិត​នៅ​ក្មេង​វ័យ​បាន​យូរ​។​

បើ​ទោះ​បី​ជា​ ហឹរ​ពិបាក​លេប​ក៏​នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​និយម​បរិភោគ​វាដែរ​ ។​ ម្ទេស​មាន​សារ​ ធាតុ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី ​មាន​បេតា​ខែរ៉ូ​ទីន​និង​វីតាមីន​ C​ ច្រើន​ជាង​បន្លែ​ទូទៅ​។​ម្ទេស​មាន​អាហារ​សរសៃ​ដល់​ទៅ​៩.៩​ក្រាម​ក្នុង​១០០​ក្រាម​ ដែល​ជា​បរិមាណ​ច្រើន​បំផុត​ក្នុង​ចំណោម ​បន្លែ​ដោយ​ចាញ់​ តែ ​ត្រប់​ចង្កោម​ ម្រះ​និង​ស្តៅ​ប៉ុណ្ណោះ​។​

លើស​ពី​នេះ​ម្ទេស​មាន​សារធាតុ​ ដ៏ ​សំខាន់​ម្យ៉ាង​ហៅ​ថា​ (Capsaicin) ដែល​មាន​តួនាទី​ជួយ​ពន្យា​ ជរា​ភាព​ធ្វើ​អោយ​នុស្ស​នៅ​ក្មេង​វ័យ​ រារាំង​អាការ​រលាក​និង​ជួយ​រំញោច​ដល់​ ចរាចរ​ឈាម​។​

ដូច្នេះ​ការ​បរិភោគ​ម្ទេស​មាន​ ប្រយោជន៍ ​ពាក់​ពន្ធ័​នឹង​រឿង​សម្ផស្ស​ដោយ​ផ្ទាល់ គឺវា​ជួយ​ធ្វើ​អោយ​មនុស្ស​មាន​ភាព ​ក្មេង​វ័យ​ បាន​យូរ​។​ប៉ុន្តែ​គុណ​វិបតិ្ត​របស់​វាគឺ​ស្ថិត​នៅ​លើ​រស​ជាតិ​ហឹរ ​ដែល​ពុំ​អាច​អោយ​យើង​បរិភោគ​ច្រើន​ដូច​បន្លែ​ដទៃ​ទៀត​នោះ​ឯង​។​ ជាពិសេស​សម្រាប់​ អ្នក​ដែល​ជំងឺ​ក្រពះ​ប្រសិន​បើ​បរិភោគ​ម្ទេស​វា​នឹង​ធ្វើ​អោយ​ផ្សា​ក្រពះ​ពុំ​ធម្មតា​ឡើយ​​។ទោះ​ជា​យ៉ាង​ណាក៏​ដោយ​គេ​សង្កេត​ឃើញ​ថា​អ្នក​ដែល​ចូល​ចិត្ត​ហូប​ម្ទេស​រមែង​មាន​អាយុ​វែង​។

បច្ចុប្បន្ន​នេះ​ម្ទេស​ត្រូវ​បាន​គេ​ចម្រាញ់​ធ្វើ​ជា​ប្រេង​សម្រាប់​លាប​មាន​ឈ្មោះ​ខែបសៃស៊ិន​ ជាថ្នាំ​ក្តៅ​សម្រាប់​ប្រើ​ សម្រាប់​ការ​ឈឺ​ចាប់​សន្លាក់​ ​ឈឺ​ចាប់​សាច់​ដុំ​។​ដោយ​សារវា​មានគុណ​សម្បតិ្តទប់​ស្កាត់ការ​រលាក​និង​ជួយ​រំញោ​ចចរាចរ​ឈាម​ទើប​ធ្វើ​អោយ​ ​វា​អាច ​ក្លាយ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​សន្លាក់​និង​សម្រាល​ការ​ឈឺ​ចាប់​បាន​យ៉ាង​ល្អ​។







ពិធីតែងមុខចូលរួមជប់លៀងរាត្រីសមោសរសម្រាប់សុភាពនារី

ស្រ្តី​គ្រប់​រូប​រមែង​ចង់​អោយ​ខ្លួន​ឯង​មើល​ទៅ​លេច​ធ្លោ​ក្នុង​ខ្សែ​ភ្នែក​អ្នក​ដទៃ ​ជាពិសេស​បុរសៗ​។​ហេតុ​នេះ​ហើយ​ទើប​មុន​ពេល​ចេញ​ពីផ្ទះ​មិន​ថា​ជា​ទៅ​ធ្វើ​ការ​ងារ​ជា​ប្រក្រតី​ឬ​ទៅ​ចូល​រួម​ពិធី​ផ្សេងៗ​ រមែង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​តែង​កាយ​លំអ​ផ្ទៃមុខ​ជា​ធម្មតា​ ហើយ​ក៏​កម្រ​មាន​ស្រ្តី​ណា​ចេញ​ពី​គេហ​ដ្ឋាន​ដោយ​មិន​បាន​ឆ្លុះ​កញ្ចក់​ម្តង​ឬ​ពីរ​ដង​ណាស់​។​ទាំង​នេះ​ក៏​ដើម្បី​ភាព​ជឿ​ជាក់​មុន​នឹង​ចេញ​ទៅ​ប្រឈម​នឹង​បរិយា​កាស​ខាង​ក្រៅ​។​

​ដោយ​ហេតុ​ថា​ភាព​ទាក់​ទាញ​ជាអ្វី​ដែល​មនុស្ស​គ្រប់​ៗ​រូប​ចង់​បាន ​ជាពិសេស​សុភាព​នារី ​យើង​សូម​ណែ​នាំ​គន្លឹះ​សំខាន់​ៗ​សម្រាប់​លើក​កម្ពស់​សម្រស់​មួយ​កម្រិត​ថែម​ទៀត៖​

​១.ការ​តែង​ភ្នែកៈ​សម្រាប់​ពិធី​ជប់​លៀង​ពេល​យប់​ អ្នក​អាច​តែង​ភ្នែក​អោយ​មើល​ទៅ​ស្អាត​បាន​ប្រសិន​បើ​ចង់​អោយ​មាន​អារម្មណ៍​សប្បាយ​ និង​ពិសេស​សម្រាប់​ពេល​រាត្រី​អ្នក​អាច​ប្រើ​ប្រដាប់​លាប​ត្របក​ភ្នែក​លាប​ត្របក​ភ្នែក​អោយ​មើល​ទៅ​ក្រម៉ៅ​ឡើង​និង​ប្រើ​ម៉ាស្ការ៉ា​ពណ៌​មាស​បន្ថែម​ពីលើ​ទៀត​។​ក្រៅពី​នេះ​អ្នក​អាច​បន្ថែម​ភាព​ស្រស់​ស្អាត​របស់​ភ្នែក​ដោយ​ការ​ដាក់​រោម​ភ្នែក​ក្លែង​ក្លាយ​ដែល​ស្អាត​រលើប​រលោង​។

២.បបូរ​មាត់​ស្អាតៈ​អ្នក​អាច​ប្រើ​ខ្មៅ​ដៃ​គូ​បបូរ​មាត់​ គូ​ជុំវិញ​បបូរ​មាត់​មុន​នឹង​លាប​ក្រែម​ និង​លាប​ក្រែម​ប្រភេទ​រលើប​រលោង​ធ្វើ​អោយ​បបូរ​មាត់​ស្អាត​ភ្លឺ​រលើប​គួរ​អោយ​ចង់​នែប​និត្យ។​

៣.ក្រចក​ស្អាត​ស៊ិចស៊ីៈ​សម្រាប់​សុភាព​នារី​ដែល​ចេញ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ផ្សេងៗ ​រមែង​ចូល​ចិត្ត​ធ្វើ​ក្រចក​អោយ​ស៊ិច​ស៊ី​។អ្នក​អាច​ចូល​ហាង​ធ្វើ​ក្រចក​ឬ​ធ្វើ​ក្រចក​ដោយ​ខ្លួន​ឯង​ក៏​បាន​ ដោយ​កាត់​និង​រូស​ក្រចក​អោយ​មាន​រូប​រាង​ស្អាត​ រួច​លាប​ទឹក​រលោង​ក្រោម​ក្រចក​មុន​នឹង​លាប​ថ្នាំ​ក្រចក​ពណ៌​ដែល​អ្នក​ចូល​ចិត្ត​ជា​ពិសេស​គឺពណ៌​ដែល​ត្រូវ​គ្នា​នឹង​សំលៀក​បំពាក់​និង​គ្រឿង​តែង​កាយ​របស់​អ្នក​។​

៤.បន្ថែម​ភាព​ភ្លឺ​ផ្លេក​ៈសម្រាប់​ពិធី​ជប់​លៀង​ពេល​យប់​ ប្រសិន​បើ​អ្នក​ចង់​អោយ​ទាក់​ភ្នែក​អ្នក​ដទៃ​ អ្នក​អាច​សាក​ល្បង​ប្រើ​ស្រកា​ពេជ្រ​ភ្លឺ​យក​មក​ដាក់​ត្រង់​ផ្នែក​ផ្សេងៗ​របស់​រាង​កាយ ​ដូច​ជា​ក្តោង​ច្រមុះ ​ក្រចក​ ស្មា​ ទ្រូង​ឬ​ទួល​សុដន់​នឹង​ធ្វើ​អោយ​អ្នក​មើល​ទៅ​ស្អាត​ប្លែក​ភ្នែក​ ជាពិសេស​ពេល​ចាំង​ភ្លើង​មាន​ភាព​ភ្លឺ​ផ្លេក​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពីអ្នក​ដទៃ។​

ប៉ុន្តែទោះ​ជាយ៉ាង​ណា​ក៏ដោយ ​ដើម្បី​អោយ​ការ​តុប​តែង​មុខ​បាន​ស្អាត​រលើប​រលោង​ សុភាព​នារី​ទាំង​ឡាយ​គួរ​មាន​ស្បែក​មុខ​ម៉ត់​ខៃ​ផូរ​ផង់​ជានិច្ច៕

















គន្លឹៈ៨ចំណុចដើម្បីក្រចកស្រស់ស្អាតសម្រាប់សុភាពនារី

ស្ទីល​ក្នុង​កា​រតែង​ក្រចក​របស់​ស្រ្តី​ម្នាក់ៗ​មិន​ដូច​គ្នា​ទេ។​អ្នក​ខ្លះ​ចូល​ចិត្ត​ក្រចក​វែង​តែ​អ្នក​ខ្លះ​ទៀត​ចូល​ចិត្ត​ក្រចក​ខ្លី​ព្រោះ​ងាយ​ស្រួល​ថែទាំ​។​ប៉ុន្តែ​ទោះ​បី​ជា​អ្នក​ចូល​ចិត្ត​បែប​ណា​ក៏ដោយ​ រឿង​សំខាន់​ជាមូល​ដ្ឋាន​នៃ​ការ​សាង​មន្ត​ស្នេហ៍​ដល់​ក្រចក​របស់​អ្នក​នោះ​មិន​មែន​ស្ថិត​នៅ​លើ​ភាព​វែងឬ​ខ្លី​នៃ​ក្រចក នោះ​ទេ។​ក្រចក​ដែល​វែង​ពេក​ឬ​ខ្លី​ពេក​ក៏​មិន​ស្អាត​ដែរ ​តែ​ក្រចក​ដែល​វែង​ល្មម​មាន​ភាព​រលោង​ភ្លឺថ្លា​តាម​ធម្មជាតិ​ជា​ក្រចក​ដែល​មាន​សុខ​ភាព​ល្អ ​សាង​មន្ត​ស្នេហ៍​ដល់​ម្ចាស់​និង​ធ្វើ​អោយ​មើល​ទៅ​ស្អាត​មិន​គួរ​អោយ​ជឿ​ សម​ដូច​គេ​និយាយ​ថា ​បើ​ចង់​មើល​ថា​នរណា​មាន​សុខ​ភាព​ល្អ​និង​ចេះ​រក្សា​អនាម័យ​ឬអត់ ​ត្រូវ​មើល​ត្រង់​ក្រចក​ដៃ​ជើង​ជា​សំខាន់​។

បើ​សិន​​ជា​សុភាព​នារី​ទាំង​ឡាយ​ចង់​បាន​ក្រចក​ស្រស់​ស្អាត​បន្ថែម​ទៅ​លើស​ម្រស់​ទៀត​នោះ​សូម​សាក​ល្បង​អាថ៌​កំបាំង​ទាំង​៨​ចំនុច​ដើម្បី​រក្សា​ក្រចក​ដូច​តទៅ៖​

​១.កាត់​និង​ច្រឹប​ស្បែក​បរិវេណ​ក្រចក​អោយ​រៀបរយ​

២.ទុក​អោយ​ក្រចក​សម្រាក​២​ទៅ​៥នាទី ​ទើប​លាង​ក្រចក​និង​ត្រាំ​ដៃ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ផ្សំ​ជាមួយ​ទឹក​សាប៊ូ​យ៉ាង​តិច​២នាទី​ បន្ទាប់​មក​ប្រើ​ច្រាស់​ ខាត់​ក្រចក​និង​សំអាត​វត្ថុ​កខ្វក់​ក្នុង​ក្រចក​
​និង​កោសិកា​ស្បែក​ដែល​ខូច​ខាត​។​

​៣.ប្រើ​ឈើ​រុំសំ​ឡី​ជ្រលក់​ឡេ​ឬ​ប្រេង​លាប​ត្រង់​បរិវេណ​ស្បែក​ជុំវិញ​ក្រចក​ដែល​មាន​សភាព​យ៉ាប់​

៤.​ប្រើ​ប្រដាប់​ខាត់​​ក្រចក​អោយ​ស្អាត​

​៥.ជូត​ឡេ​ឬប្រេង​ចេញ​ពីក្រចក ​ដោយ​ប្រើ​ទឹក​ថ្នាំ​លាង​ក្រចក​ បន្ទាប់​មករង់​ចាំ​អោយ​ក្រចក​ស្ងួត​ដោយ​ខ្លួន​ឯង​តាម​ធម្ម​ជាតិ​

​៦.លាប​ទឹក​ថ្នាំ​រលោង​ស្រោប​ក្រចក​ស្តើង​ៗ​ពីរដង​

៧.​លាប​ក្រែម​បម្រុង​ក្រចក​ម្តង​ទៀត​ជា​ការ​បញ្ចប់​

​៨.ទុក​អោយ​ក្រចក​ស្ងួត​ខ្លួន​ឯង​តាម​ធម្មជាតិ​ម្តង​ទៀត​

ធ្វើ​បាន​ត្រឹម​ប៉ុណ្ណេះ​ក្រចក​របស់​សុភាព​នារី​ទាំង​ឡាយ​នឹង​ស្អាត​រលោង​ភ្លឺថ្លា​ នរណា​ឃើញ​ហើយ​ស្រឡាញ់​ច្រណែន​ចង់​បាន​ដែរ ​ឬ​បើ​ចង់​លាប​ពណ៌​ក៏​អាច​ធ្វើ​បាន​តាម​ការ​ចូល​ចិត្ត។

ប្រទេស​កម្ពុជា​អះ​អាង​ជាថី្ម​ចំពោះ​ប្រទេស​ចិន​ស្តីពី​បញ្ហា​លំហរ​សមុទ្រ​ក្នុង​តំបន់

ក្រុងភ្នំពេញ​៖​កាល​ពីថ្ងៃសៅរ៍​ប្រទេស​កម្ពុជា​បាន​ប្រាប់​ប្រទេស​ចិន​ថា​ខ្លួន​ចង់​អោយ​អាស៊ី​ដោះ​ស្រាយ​ជំលោះ​សមុទ្រ​ចិន​ ខាង​ត្បូង​ខណៈ​ដែល​ប្រទេស​កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​ក្នុង​តំបន់​មួយ ​ដែល​បញ្ហា​លំហរ​សមុទ្រ​អាច​នឹង​ត្រូវ​លេច​ឡើង។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​ជំរាប​ប្រធានាធិបតី​ចិន​ហ៊ូ​ ជីនតាវ​ដែល​មក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ថា​លោក​ចង់​អោយ​ជំលោះ​ដ៏យូរ​អង្វែង​នេះ​ត្រូវ​ដោះ​ស្រាយ​នៅ​ក្នុង​សមាជិក​អាស៊ាន​ទាំង​១០​ដើម្បី​កុំ​អោយ​វា​ក្លាយ​ជា​បញ្ហា​ស្មុគ្រ​ស្មាញ​ថែម​ទៀត ​នេះ​បើ​តាម​លោក​ស្រ៊ីថាំរុង​ ដែល​ជាទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្រី្ត​។

​លោកស្រ៊ី​បាន​ជំរាប​អ្នក​កាសែត​បន្ទាប់​ពី​ជំនួប​រវាង​មេដឹក​នាំ​ទាំង​ពីរ​នៅ​រាជធានី​កម្ពុជា​ថា​ គោល​ជំហរ​របស់​យើង​គឺថា​យើង​ចង់​អោយ​សមាជិក​ពាក់​ពន័្ធ​នីមួយ​ៗ​ដោះ​ស្រាយ​បញ្ហា​នេះ​ក្នុង​រង្វង់​ការងារ​អាស៊ាន​ចិន​ដោយ​មិន​ចង់​អោយ​អន្តរ​ជាតិ​ពាក់​ពន័្ធ​ឡើយ​។​

​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា​យើង​ក៏កំពុង​ប្រឈម​នឹង​ការ​លំបាក​ផងដែរ​ពីព្រោះ​ថា​នៅ​ពេល​ប្រជុំ​សមាជិក​អាច​នឹង​លើក​យក​មក​និយាយ ​ហើយ​យើង​មិន​អាច​ហាម​ឃាត់​ពួក​គេ​បាន​ទេ​។

​ប្រទេស​ចិន​និង​តៃវ៉ាន់​បាន​អះ​អាង​ពី​ភាព​ជា​ម្ចាស់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​អស់ ​ខណៈ​ដែល​ប្រទេស​អាស៊ាន​៤ទៀត​មាន​ដូច​ជា​ហ្វីលីពីន​ វៀត​ណាម ​ម៉ាឡេស៊ី​និង​ប្រុយណេ​ បាន​អះ​អាង​ពី​ភាព​ត្រួត​ស៊ីគ្នា​នៃ​ផ្នែក​ខ្លះ​។​

មេដឹក​នាំ​អាស៊ាន​ជួប​ប្រជុំ​គ្នា​នៅ​ក្រុង​ភ្នំ​ពេញ​នា​សប្តាហ៍​នេះ​។​ហើយ​ប្រទេស​ហ្វីលីពីន​ត្រូវគេ​រំពឹង​ថា​នឹង​លើក​ឡើង​ពី​ជំលោះ​នេះ​ ពីព្រោះ​ថា​មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង​ចំពោះ​ការ​ទាមទារ​នេះ​។​

ទស្សន​កិច្ច៤​ថ្ងៃ​មក​កម្ពុជា​របស់​លោក​ហ៊ូ​ជាទស្សន​កិច្ច​ដំបូង​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​​ចិន​ក្នុង​រយៈ​ពេល​១២​ឆ្នាំចុង​ក្រោយ​នេះ​​ ហើយ​អ្នក​សង្កេត​ការណ៍​បាន​និយាយ​ថា​ដល់​ពេល​ដែល​ចិន​បង្ហាញ​ពីទំនាក់​ទំនង​ជិត​ស្និត​ជាមួយ​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​ហើយ​ ហើយ​ក៏​ប្រហែល​ជាស្នើ​ប្រទេស​ជា​ម្ចាស់​ផ្ទះ​មួយ​នេះ​ដក​បញ្ហា​លំហរ​សមុទ្រ​ចេញ​ពី​របៀប​វារៈ​ប្រជុំ​។​

ប្រទេស​ចិន​បដិសេធ​ការ​ជ្រៀត​ជ្រែក​ពីបរទេស​ ហើយ​ចង់​ដោះ​ស្រាយ​បញ្ហា​នេះ​ជាមួយ​ប្រទេស​ទន់​ខ្សោយ​ជាង​ទាំងអស់​​នោះ​ដោយ​ផ្ទាល់​​ជាជាង​​​ដោះ​ស្រាយ​ជារួម​​៕

អាហារសម្រកក្បាលពោះ

កាល​ពីមុន​នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​ធាត់​ហើយ​ដុះ​ក្បាល​ពោះ​ទៀត​នោះគេ​និយាយ​ថាអ្នក​នោះ​មាន​សុខ​ភាព​ល្អ​ហើយ​មាន​ជីវភាព​ធូរធារ​។​ ប៉ុន្តែ​ឥឡូវ​នេះ​ផ្ទុយ​ស្រឡះ​ពោល​គឺការ​ដុះ​ក្បាល​ពោះ​នាសម័យ​នេះ​ជារឿង​ដែល​រំខាន ​ដែល​សុភាព​បុរស​សុភាព​នារី​មិន​ប្រាថ្នា​ចង់ ​បាន​ទាល់​ តែ​សោះ។​ភាគ​ច្រើន​នៃ​ការ​ដុះ​ក្បាល​ពោះ​អាច​មក​ពី​កត្តា​ចំណី​អាហារ​និង​បែប​ផែន​នៃ​ការ​រស់​នៅ​។​ បើសិន​ជា​អ្នក​ជ្រុល​ជា​ដុះ​ក្បាល​ពោះ​មែន​នោះ​ សូម​សាក​ល្បង​អាហារ​ដូចត​ទៅ​ដើម្បី​អាច​សម្រក​ភាព​​មិន​សមរម្យ​របស់​អ្នក​បាន​។

១.កាត់​បន្ថយ​អាហារ​មាន​ជាតិ​ប្រៃៈ​វា​ជា​ការ​ពិបាក​នៅ​ពេល​ចង់​បញ្ឈប់​អាហារ​ដែល​មាន​ជាតិ​ប្រៃ​នៅ​ពេល​ដែល​អ្នក​ធ្លាប់​នឹង​រស់​ជា​មួយ​ជាតិ​ប្រៃ​ទៅ​ហើយ​នោះ​។​ ប៉ុន្តែ​បើ​អ្នក​មាន​បំណង​ចង់​បាន​រាង​ស្វែល​មែន​នោះ​អ្នក​ត្រូវ​តែ​បន្ថយ​អាហារ​ជំពួក​សូដ្យូម​(ជាតិប្រៃ)​ព្រោះ​អ្នក​ឯកទេស​អាហា​រ​លីស​ស៊ីឡាខា​ថូស​បាន​ ពន្យល់​ថារាង​កាយ​នឹង​ធ្វើ​ប្រតិកម្ម​ទល់​ជា​មួយ​អំបិល​ដើម្បី​បន្សាប​វា​ដែល​ធ្វើ​អោយ​រាង​កាយ​ត្រូវ​រក្សា​ជាតិ​ទឹក​ទុក​យ៉ាង​ច្រើន​។

​ក្រៅ​ពី​អាហារ​មាន​ជាតិ​ប្រៃ​អ្នក​ក៏គួរ​កាត់​បន្ថយ​អាហារ​រួម​មាន​ដំឡូង​បារាំង​ចៀន ​ស៊ុប​កំប៉ុង​និង​គ្រឿង​ផ្តល់​ឪជា​រស ​ដូចជា​ទឹក​ស៊ីអ៊ីវ​ជាដើម​។​អ្នក​គួរ​តែ​ប្រយ័ត្ន​ផងដែ​នៅពេល​ចេញ​ទៅ​បរិភោគ​អាហារ​ក្រៅ​ផ្ទះ​ ពីព្រោះ​អាហារ​ទាំង​នោះ​សំបូរ​ជាតិ​ប្រៃ​ណាស់។​

២.ក្រេប ភេស្ជៈ មាន ប្រយោជន៍ៈ ទឹក​ជា​ឪសថ​ទិព្វ​ពីព្រោះ​ថាវា​ជួយជម្រៈ​អំបិល​និង​ទឹក​ លើស​ចំនួន​ក្នុង​រាង​កាយ។​ បើ​ទោះ​ជាទឹក​មាន​សារ​ប្រយោជន៍​ក៏ដោយ​ ក៏អ្នក​គួរ​ចៀស​វាង​ទឹក​ដែល​មាន​ពពុះ​លាយ​សូដា​និង​ភេស្ជៈ​ទឹក​ក្រូច​ដែល​មាន​លាយ​ឧស្ម័ន​។ឧស្ម័ន​គឺជា​សត្រូវ​កំណាច​ដែល​ធ្វើ​អោយ​ពោះ​ហើម​ប៉ោង​បាន​។

៣.​បន្លែ​មាន​ប្រយោជន៍ៈ​ចូរ​ព្យាយាម​ទទួល​ទាន​អាហារ​និង​ផ្លែឈើ​ដែល​សំបូរ​ប៉ូតាស្យូម​ឬ​ដែល​មាន​ជាតិ​ទឹក​ច្រើន​ ព្រោះ​សារធាតុ​អាហារ​ទាំង​ពីរ​ប្រភេទ​នេះ​គឺជា​អ្នក​ចូល​ទៅ​ប្រឆាំង​នឹង​សូដ្យូម​ព្រម​ទាំង​កំចាត់​ជាតិ​ទឹក​លើស​ចេញ​។​បន្លែ​ផ្លែ​ឈើ​ទាំង​នោះ​ មាន​ដូច​ជា ​ចេក​ ក្រូច​ ប៉េង​ប៉ោះ​ ត្រសក់​ ទឹក​ឃ្លោក​និង​ឪឡឹក​ជាដើម​។​

៤.កាត់​បន្ថយ​កាហ្វេ​និង​គ្រឿង​ស្រវឹង​បើក្បាល​ពោះ​ចាប់​ផ្តើម​ក្រាស់ៈ​នេះ​មិន​មាន​ន័យ​ថា​ត្រូវ​តម​អស់​មួយ​ជីវិត​នោះ​ទេ​ប៉ុន្តែ​ត្រូវ​បន្ថយ​និង​តម​មួយ​រយៈ​សិន​ ពីព្រោះ​ថា​គ្រឿង​ស្រវឹង​និង​កាហ្វេអ៊ិន​ក៏ជា​កត្តា​បណ្តាល​អោយ​ធាត់​ខុស​ប្រក្រតី​ដែរ ​បើ​អ្នក​ផឹក​វា​ក្នុង​បរិមាណ​ជ្រុល​ហួស​ហេតុ​។

​៥.​បរិភោគ​តិច​តួចៈ​ការ​ទទួល​ទាន​អាហារ​ច្រើន​នឹង​ធ្វើ​អោយ​ពោះ​របស់​អ្នក​រីក ​ហើយ​ការ​រំលាយ​អាហារ​ក៏​ប្រព្រឹត្ត​ទៅ​យឺត​យ៉ាវ​​។ ​ដូច្នេះ​អ្នក ​គួរ​បរិភោគ​តិច​តួច ​និង​បរិភោគ​ញឹក​ញាប់​ជំនួស​អោយ​ការ​បរិភោគ​ម្តងៗ​ច្រើនវិញ។អ្នក​មិន​គួរ​ភ្លេច​ទទួល​ទាន​អាហារ​មាន​ប្រយោជន៍​ដូច​ជា ​ទឹកដោះ​គោ​ជូរ​ឬ​ផ្លែ​ឈើ​ល្អ​ៗ ជំនួស​អោយ​ការ​ទំពារ​អាហារ​ដែល​ឥត​ប្រយោជន៍​៕