Logo

Friends Added

រតនា

យុវជន​ម្នាក់​ស្រវឹង​ស្រា​បើក​ម៉ូតូ​ទៅ​បុក​បង្គោល​ភ្លើង​​រង​របួស​ធ្ងន់

ភ្នំពេញ៖ គ្រោះ​ថ្នាក់​ចរាចរ​មួយ​បង្ក​ឡើង​ដោយ​យុវ​ជន​ម្នាក់​ស្រវឹង​ស្រា​បើក​ម៉ូតូ​ក្នុងល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​​ភ្លើង​ពេញ​ទំហឹង​បណ្តាល​ឲ្យ​រង របួស​ក្បាល​ធ្ងន់​ហើយ​ត្រូវ​បាន​បញ្ចូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ កាល​ពី​វេលា​ម៉ោង ២២ និង៣០ នាទី​យប់​ថ្ងៃ​ទី ​៩ ខែ​កុម្ភះ ឆ្នាំ២០១៤ ស្ថិត​តាម​បណ្តោយ​ ផ្លូវ​ព្រះ​មុន្នី​វង្ស ក្នុង​សង្កាត់​ផ្សា​រដើមថ្កូវ ខណ្ឌ​ចំការ​មន ។

នគរ​បាល​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា​​នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​សេ ១២៥ ស៊េរី ឆ្នាំ២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CC-1229 បើក​បរ​តាម​បណ្តោយ​ផ្លូវ ព្រះ​មុន្នី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​មក​ដល់​ចំណុច​កើត ហេតុ​ខាង​លើ​ក៏​ស្រាប់​តែ​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ដែក ដែល​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស ពេញ​ទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​គៀប​ជាប់​ជា​មួយនឹង​បង្គោល​ភ្លើង ចំណែក​ឯ​មនុស្ស​រង​របួស​ធ្ងន់ ហើយ​ក៏​ត្រូវ​បាន​រថយន្ត​សា​មុយ​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗផង​ដែរ​។

ក្រោយពេល​កើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍​លើក​យក​ម៉ូតូ​ជន​រង​គ្រោះ​ខាង​លើ​ទៅ​រក្សា​ទុកនៅ​អធិការ​ដ្ឋាន នគរ​បាល ខណ្ឌ​ចំការ​មន រង​ចាំ​ដោះ​ស្រាយ​នា​ពេល​ក្រោយ ៕ ដើម​អម្ពិល​

Hong-0146
Hong-0147
Hong-0148

ឡាន​​ដឹក​ទំនិញ​​បុក​​បន្ត​កន្ទុយ​​គ្នា​នៅ​​ចំណុច​​ជើង​កប

​ក្រុងព្រះសីហនុ ៖ មាន​​ករ​ណី​​គ្រោះ​ថ្នាក់ច​រា​ចរ​ណ៍​​ដ៏​​រន្ធត់​​មួយបាន​កើត​ឡើង​​​នៅ​​ចំ​ណុច​​​គី​ឡូ​​ម៉ែត្រ​ លេខ​ ២១៥-​២១៦ តាម​​​ប​ណ្តោ​យ​​​ផ្លូវ​​ជាតិ​​​លេខ ​​​៤ ក្នុង​​ភូមិ​​​ពូ​​ធឿ​ង ឃុំ​​ប៊ិ​ត​​ត្រាំ​ង ស្រុក​​​ព្រៃ​នប់ ខេត្ត​​​ព្រះ​​សី​ហ​នុ ដែល​បង្ក​​ឡើង​​​​ដោយ​​​រថ​យន្ត​កុង​​តឺ​ន័រ ៤-​៥ គ្រឿង​​បើក​​​បុក​​បន្ត​កន្ទុយ​​គ្នា​បណ្តាល​ឲ្យ​មនុស្ស​ម្នា​ក់​បាន​​ស្លាប់ និង​​​រង​របួស​ជា​ច្រើន​នាក់​កាល​ពី​​វេលា​​ម៉ោង ១១ ​និង​​១០នាទី​​យប់​​ថ្ងៃទី​៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤​។​

​សមត្ថ​កិច្ច​​បាន​ឲ្យ​ដឹង​​ថា​បន្ទាប់​ពី​​កើត​ហេតុ​​ភ្លាម​ៗ​នៅ​​ចំណុច​​គ្រោះ​ថ្នាក់​​នោះ​ត្រូវ​បាន​​បិទ​​ទាំង​ស្រុង​ដែល​ជា​ហេតុ​មិន​​​អាច​​ឲ្យ​ធ្វើដំណើរ​ឆ្លង​កាត់​​បាន​​នោះ​ទេ​។ រហូត​ដល់​ម៉ោង ១២​ ​និង​០៥ នាទី​រំលង​​អាធ្រាត្រ​​ទើប​​សមត្ថ​កិច្ច​ជួយ​​យក​​រថយន្ត​​កុង​តឺន័រ​របស់​​ក្រុម​ហ៊ុន តេង ឡាយ ចេញ​ដើម្បី​​សម្រួល​ឲ្យ​​ប្រជា​ពល​រដ្ឋ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជា​ធម្មតា​​ឡើង​វិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​គ្រោះថ្នាក់​នេះ​​ក៏​ស្ថិតនៅ​កន្លែង​ដែល​ក្រុម​តារា​ចម្រៀង ខេមរៈ សិរីមន្ត ជួប​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​បណ្តាល​​ឲ្យ​​ស្លាប់​​មនុស្ស​​ជា​ច្រើន​នាក់​​កាល​​ពីដើម​ឆ្នាំ ២០១៣ កន្លងទៅ​នេះ​ផង​ដែរ​។ សាក្សី​​បាន​​ប្រាប់​​សមត្ថកិច្ច​ឲ្យ​ដឹង​​ថា​ដំបូង​​មាន​​រថយន្ត​ដឹក​​ស្រា​​បៀរ​​អង្គរ​មួយគ្រឿង​បើក​​សំដៅ​​ចូល​ទៅ​​ក្រុង​ព្រះ​សីហនុ​ហើយ​​បាន​បុក​​គ្នា​ជា​មួយ​​រថយន្ត​​ដឹក​​កុង​​តឺ​ន​រ័​របស់​​ក្រុម​ហ៊ុន ​ឃេ​​ស៊ី​​មែន ​បណ្តាល​​ឲ្យ​​ប្រ៊ូ​ឡាន​​ម្នាក់​ស្លាប់​ និង​​របួស​។

បន្ទាប់​មក​​ក៏​មាន​​រថយន្ត​ដឹក​​កុង​តឺន័រ​​របស់​ក្រុម​ហ៊ុន​​ផ្សេងៗ​​ទៀត​ដែល​​កំពុង​​បោះ​ពួយ​ចុះ​​ចំណោត​​រាម​ក៏​បាន​​បុក​​ពី​ក្រោយ​​រថយន្តរបស់​ក្រុមហ៊ុន ឃេ​​ស៊ី​​មែន ជា​​បន្ត​បន្ទាប់​បណ្តាល​​ឲ្យ​​របួស​ធ្ងន់​ស្រាល​​ជា​ច្រើន​​​នាក់​​ថែម​ទៀត​។ មក​ទល់​ពេល​នេះ​មិន​ទាន់មាន​ការបញ្ជា​ក់ថា​ជនរងគ្រោះ​​ដែល​​ស្លាប់​​មាន​ឈ្មោះ​​អ្វី និង​​អ្នក​ដែល​រង​​របួស​ប៉ុន្មាន​​នាក់​​នោះទេ​ព្រោះ​​ក្រោយ​ពេល​​កើត​ហេតុ​ជន​រង​គ្រោះ​​ត្រូវ​បាន​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​ដើម្បីព្យាបាល​ជា​បន្ទាន់​ផង​ដែរ​​៕ វត្ត​ភ្នំ
Wat-09021
Wat-09023

វារីអគ្គិសនីឬស្សីជ្រុំ ចាប់​ផ្តើម​ដំណើរ​ការ​ធ្វើ​ឲ្យ​រាជ​ធានី​ភ្នំពេញ​លែង​ជួប​បញ្ហា​ដាច់​ភ្លើង​

កោះកុង៖ វារីអគ្គិសនីឬស្សីជ្រុំ ដែលមានសមត្ថភាព​ផលិតថាមពលរហូតដល់ទៅ ៣៣៨ មេ​ហ្គា​វ៉ាត់​បានសាងសង់រួចរាល់ស្ទើរតែ​ទាំងស្រុង​ព្រម​ទាំង​ចាប់​ផ្តើម​ផ្គត់ផ្គង់ថាមអគ្គិសនី កាល​ពី​ចុង​ឆ្នាំ​ ២០១៣ កន្លង​​ទៅ​​នេះ​​បន្ទាប់​ពី​ដំណើរ​ការ​សាង​សង់​អស់​​​រយៈ​ពេល​ប្រមាណ​ ៣ ឆ្នាំ ដោយ​​ប្រើ​​ទុន​វិនិយោគ ៥៨០ ​លាន​ដុល្លារ និង​​ត្រូវ​ជម្នះ​រាល់ឧបស័គ្គជាច្រើន។ សមិទ្ធិផលថ្មី​នៃ​ប្រភព​ផ្តល់​​ថាម​ពល​អគ្គិសនីឬស្សីជ្រុំនេះ បានចូលរួមចំណែកធ្វើ ឲ្យរាជធានីភ្នំពេញ​ដែល​​ធ្លាប់តែ​ជួប​បញ្ហា​កង្វះ​ខាត​ថាមពលអគ្គិសនី កាល​ពី​បណ្តាឆ្នាំកន្លងមកនោះត្រូវបានបញ្ចប់។

វារីអគ្គិសនីឬស្សីជ្រុំ ដែល​កំពុង​ចូល​រួម​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ផ្គត់ផ្គង់ថាមពល​បម្រើ​ការ​ប្រើ​ប្រាស់​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​ពោធិ៍សាត់ផង​នោះ​មាន​ទី​តាំង​ស្ថិត​នៅកណ្តាលដងព្រៃ​នៃជ្រលងភ្នំ​ក្រវ៉ាញ ចម្ងាយប្រមាណជា ៥០ ​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​កោះកុង ស្ថិត​ក្នុង​ភូមិ​កោះ​ប៉ោ ឃុំ​ប៉ាក់ខ្លង ស្រុកមណ្ឌល សីមា។ មុននឹងចូលដល់វារីអគ្គិសនីនេះ គឺ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លងកាត់ផ្លូវដែលឈូសឆាយភ្នំមានចំណោតខ្ពស់ៗ និងកាច់​កោង​ខ្លាំង​ធ្វើ​ឲ្យ​អ្នក​យក​ព័ត៌មាន​នៅលើរថយន្តភ័យបុកពោះផងដែរ។

លោក លី ជៀនហ៊រ ដែល​ជា​អគ្គនាយករង នៃក្រុមហ៊ុន «ឆាយណា ហ្គនទៀន» និងជាវិស្វករ​គ្រប់​គ្រង​ការ​សាង​សង់​វារីអគ្គិសនី​ឬស្សី​ជ្រុំផងនោះ​​​បាន​ថ្លែ​ង​ប្រាប់​​ក្រុម​អ្នក​​សារ​​ព័ត៌​មាន​ក្នុង​ពេល​បំពេញ​ទស្សន​កិច្ច​កាល​ពី​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ​២០១៤​ កន្លង​​ទៅ​​នេះ​បាន​បញ្ជាក់​ឲ្យ​​ដឹង​​ថា​វារី​អគ្គិ​សនី​​ឬស្សី​ជ្រុំ សព្វ​​ថ្ងៃ​​កំពុង​តែ​ផ្គត់​ផ្គង់​ថាមពល​ទៅ​រាជ​ធានី​ភ្នំ​ពេញ ខេត្ត​ពោធិ៍​សាត់​ និង​កំពុង​ត​បណ្តាញ​ចែក​ចាយ​បន្ត​ទៅ​ខេត្ត​បាត់​ដំបង​ផង​ដែរ។

តំណាង​ក្រុមហ៊ុន​ក៏បានបញ្ជាក់ផងដែរថា ក្នុងដំណាក់សាងសង់វារីអគ្គិសនីមួយ​នេះ ក្រុម​ហ៊ុន​បាន​ទទួល​រង​នូវ​ការ​​រិះ​គន់​​ជា​​ច្រើន​​ពី​​បណ្តា​រ​​អង្គ​ការ​​សង្គម​ស៊ីវិល តែ​ក្រុម​ហ៊ុន​ក៏​បាន​ទទួល​យក​នូវ​អនុសាសន៍​ដែល​ល្អៗ​មួយ​ចំនួន​ពី​អង្គ​ការ​សង្គម​ស៊ីវិល​ផង​ដែរ។

ពាក់ព័ន្ធបញ្ហាបច្ចេកទេសវិញ លោកវិស្វករ លី ជៀនហ៊រ ដែលជាមន្រ្តីជំនាញរបស់ក្រុមហ៊ុន និងគ្រប់គ្រងផ្ទាល់នៅការដ្ឋានវារីអគ្គិសនីឬស្សីជ្រុំនេះ​បាន​​ថ្លែង​អះ​អាង​ថា​ការ​ផលិត​ធ្វើ​តាម​ស្តង់​ដា​បច្ចេក​ទេស​ដូច​នៅ​ក្នុងប្រទេស​ចិន ពោល​គឺ​​ទំនប់​វារី​អគ្គិ​សនី​មិន​អាច់​បាក់ ឬ​ធ្លាយ​នោះ​ឡើយ​ ទោះ​បី​ជា​​មាន​​រញ្ជួញ​​ដី​ក៏​​ដោយ។ ទំនប់​ទប់​ទឹក​នីមួយៗ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ថ្ម​រាប់​ម៉ឺន​ដុំ ​និង​​មាន​​បំពាក់​​ឧបករណ៍​បច្ចេក​វិទ្យា​ទំនើប​ៗ​សម្រាប់​ធ្វើ​ការ​តាម​ដាន​​ស្ថាន​​ភាព​​ទំនប់​​ថែម​​ទៀត​។​

ឆ្លើយទៅនឹងសំណួររបស់ក្រុមអ្នកព័ត៌មានថា តើអាចបណ្តាលឲ្យមានគ្រោះមហន្តរាយដល់​ប្រជា​ពល​រដ្ឋ​ដែរ​ឬ​ទេ​ប្រសិន​បើ​ទំនប់​ត្រូវ​បាន​បាក់​នោះ។ លោក លី ជៀនហ៊រ បាន​បញ្ជាក់​ថា​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រជាជន​ឡើយ ព្រោះ​នៅ​ជ្រលង​ភ្នំ​ក្រវ៉ាញ​នោះ​ធំ​អាច​ឲ្យ​ទឹក​ហូរ​ទៅ​បានយ៉ាង​​លឿន​ហើយ​​ទឹក​​ទាំង​​នេះ​នឹង​ធ្លាក់​ចូល​សមុទ្រ​។ ជា​ពិសេស​នៅ​ក្នុង​សមុទ្រ​នា​ខេត្តកោះកុង​មាន​ដើម​កោង​កាង​ជា​ច្រើន​ដែល​​អាច​ជួយ​ស្រូប​ទឹក​បាន​លឿន​ដូច្នេះ​​មិន​​បង្ក​​ផល​​ប៉ះ​​ពាល់​​ដល់​ប្រជា​ពលរដ្ឋ​ដែល​​រស់​​នៅ​​ក្នុង​ខេត្ត​កោះ​កុង​នោះ​ឡើយ។

បើតាមសម្តី​របស់​លោក លី ជៀនហ៊រ នៅក្នុងដំណើរការនៃ​ការ​សាងសង់នេះ​មាន​​មន្រ្តី​ជំនាញ​មក​ពី​ក្រសួង​ពាក់​ព័ន្ធ​ទៅ​លើ​បច្ចេក​ទេស ​និង​​បរិស្ថាន​​ជា​ដើម​​នោះ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ចំនួន​២១​ដង រួម​មាន​ក្រុមហ៊ុន​វាយ​តម្លៃ​​គុណ​ភាព​មក​ពី​ប្រទេស​ស្វីស​​ផង​ដែរ។

សូមបញ្ជាក់ថា វារីអគ្គិសនី ត្រូវបានមន្រ្តីរាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ជា​ធុង​អាគុយ​មួយ​ដ៏​សំខាន់​សម្រាប់​ផ្គត់​ផ្គង់​ និង​ផ្តល់​ថាម​ពល​អគ្គិសនី​សម្រាប់​​បម្រើ​​លើ​​វិស័យ​​នា​​នា​​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ដោយ​មិន​អាច​​ខ្វះ​បាន​ឡើយ។

មិនថាតែទីជនបទនោះទេ ដែលកំពុងខ្វះថាមពលអគ្គិសនីប្រើប្រាស់នោះ នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៣ កន្លងទៅនេះគេនៅចាំបានថា ចរន្ត​អគ្គិសនីត្រូវបានដាច់ស្ទើរតែរៀងរាល់ថ្ងៃ ហើយក៏ទទួលបានការរអ៊ូរទាំពីប្រជា​ពល​រដ្ឋ​ផងដែរ។ ការដាច់ចរន្តអគ្គិសនីនេះ ត្រូវ​បាន​មន្រ្តី​អគ្គិសនី​កម្ពុជា​ពន្យល់ថាគឺ​បណ្តាលមកពីចំនួនអ្នក ប្រើប្រាស់មានការកើនឡើង​ហើយ​ថាម​ពល​ផ្គត់​ផ្គង់​នៅ​មិនទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទើ​ប​ធ្វើ​​ឲ្យ​​មាន​​ការ​ដាច់​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​បែប​នេះ។

តែការនិន្ទាពីសំណាក់អ្នកប្រើប្រាស់មិនយូរប៉ុន្មានក៏បានរសាត់ផុតទៅ​ពោលគឺ​កាល​​​ពី​​​ចុង​​ឆ្នាំ ២០១៣ កន្លង​​ទៅ​​នេះ​​ដោយ​​​អគ្គិសនី​កម្ពុជា​​បាន​​​ចេញ​​​មក​ប្រកាស​​​យ៉ាង​​មាន​​មោ​ទន​​ភាព​​​ថា​​ចាប់​​​ពី​​ឆ្នាំ ​​​២០១៤ ​​នេះ​​ទៅ​​​ក្នុង​​រាជ​​ធានី​​ភ្នំពេញ និង​​តំបន់​​​មួយ​​​ចំនួន​​ជាប់​​​រាជធានី​ភ្នំពេញ​​នឹង​លែង​​មាន​ភាព​រអាក់​រអួល​ឬ​ខ្វះ​ខាត​​ថាម​​ពល​​អគ្គិ​សនី​​ទៀត​​ហើយ​​បន្ទាប់​ពី​វារីអគ្គសិនីមាន​លទ្ធ​ភាព​ផ្គត់​ផ្គង់​ថាម​ពល​ធំ​ៗ​ជាច្រើន​ត្រូវ​បាន​សាង​សង់​រួចរាល់​ជា​ស្ថាពរ និង​ដាក់​ឲ្យ​ដំណើរ​ការ​។

វារីអគ្គិសនីធំៗ ដែលទើបតែ​ដាក់ឲ្យដំណើរការនាអំឡុងឆ្នាំ២០១៣កន្លងទៅនេះ រួមមាន៖

  1. វារីអគ្គិសនីឬស្សីជ្រុំ ក្នុង ខេត្តកោះកុង ​ដែល​អាច​ផលិត​ថាមពល​បានជាង ៣០០មេហ្គាវ៉ាត់
  2. វារីអគ្គិសនីអាតៃ ក្នុងខេត្តពោធិ៍សាត់ អាចផលិតថាមពលបានប្រមាណ ១២០មេហ្គាវ៉ាត
  3. វារីអគ្គិសនីកំចាយ ក្នុងខេត្តកំពត អាចផលិតថាមពលបានប្រមាណ ១៩៤.១មេហ្គាវ៉ាត់
  4. និងអគ្គិសនីដើរដោយធ្យូងថ្មនៅក្នុងខេត្តព្រះសីហនុអាចផ្តល់ថាមពលប្រមាណ ១០០មេហ្គាវ៉ាត់។

ក្រៅពីវារីអគ្គិសនីដែលបានរៀបរាប់ខាង​លើ​នេះ​ប្រទេស​កម្ពុជាយើង​ក៏​នៅមានវារីអគ្គិសនី​ខ្នាត​តូច​មួយ​ចំនួន​ទៀត​ដូច​ជា វារី​អគ្គិសនី​នៅ​អូរជុំ ខេត្ត​រតន​គិរី ផ្តល់​ថាម​ពល​ ១ មេ​ហ្គាវ៉ាត់, ទំនប់​វារី​អគ្គិសនី​គិរីរម្យ​មួយ ផ្តល់​ថាម​ពល ១២ មេហ្គាវ៉ាត់ និង​ទំនប់​វារី​អគ្គិសនី​គិរីរម្យ​បី ផ្តល់​ថាម​ពល ១៨ មេហ្គាវ៉ាត់ ហើយ​យើង​​ក៏​​នៅ​​មាន​​វារី​អគ្គិសនី​ជា​ច្រើន​ផ្សេង​ទៀត​ដែល​​កំពុង​តែ​​ដំណើរ​ការ​ក្នុង​​ការ​​សាង​សង់ និង​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​គម្រោង​ផង​ដែរ៕ ដើមអម្ពិល

ខាង​ក្រោម​គឺ​ជា​រូប​ភាព​ដែល​បង្ហាញ​ពី​សកម្ម​ភាព​ និង​សំនង់​វារី​អគ្គិសនី​ឬស្សី​ជ្រុំ​៖

S-012
S-013
S-014
S-015
S-016
S-017
S-018
S-019
S-020
S-021
S-022
S-023
S-024

រថ​យន្ត​ម៉ាក​​វី​ហ្គោ​បើក​លឿន​ដូច​ហោះ ជ្រុល​ទៅបុក​អ្នកដើរ​ឆ្លងផ្លូវ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

ខេត្តកំពង់ចាម ៖ ស្ត្រី​​ម្នាក់​​បាន​​ស្លាប់​​ភ្លាមៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ និង​​ក្មេង​ប្រុស​​ម្នាក់​ទៀត​​​បាន​​​រ​ង​​របួស​ធ្ងន់ ខ​ណៈ​ពេល​ដែល​​នាំ​គ្នា​​ដើរ​​ឆ្លង​ផ្លូវ​ត្រូវ​​​រថ​យន្ត​​វី​​ហ្គោ បើក​​លឿន​ជ្រុល​​ទៅ​បុកយ៉ាង​​​​ពេញ​ទំ​ហឹង កាល​ពី​​វេ​លា​​ម៉ោង ៤​​និង​​៣០ នា​ទី​​រសៀ​លថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៧២ ត្រង់​ភូមិ ​ជី​មាន់​លិច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្តកំពង់ចាម ។​

​ស្ត្រី​រងគ្រោះ ដែល​ត្រូវ​រថយន្តបុក​ស្លាប់ មានឈ្មោះ ហុក ស៊ី​អេង អាយុ ៦៥​ឆ្នាំ និង​ក្មេងប្រុស​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់ មិនទាន់​ស្គាល់​អត្តសញ្ញាណ។ បើ​គេ​បាន​ឲ្យ​ដឹង​អ្នករង​គ្រោះ​​ទាំ់ង ២ នាក់​​រស់​នៅក្នុង​​ភូមិ​​​ឃុំ​កើត​ហេតុ​ខាងលើ ។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរ​លើ​ចិញ្ចើម ផ្លូវជាតិ​លេខ​៧២​ហើយ​​បាន​ឆ្លងផ្លូវស្រាប់​តែមាន​រថយន្ត​វី​ហ្គោ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T-5797 បើកបរ​ដោយ​បុរស​ម្នាក់មិន​ស្គាល់​អត្តសញ្ញាណក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន បណ្តាល​ឲ្យ​​ជ្រុល​មក​បុក​ទាំង​កំរោល​តែម្តង​។

​បន្ទាប់ពី​បុក​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់ និង​រងរបួស​ហើយ​នោះ អ្នកបើកបរ​រថយន្ត​បង្កហេតុ បាន​ព្យាយាម​បើក​គេច រហូតដល់​ផ្លូវបំបែក​ក្រែក ក៏​ទុក​រថយន្ត​ចោល រួច​គេចខ្លួន​បាត់ស្រមោល ។ សមត្ថកិច្ច​បាន​ចុះទៅ​វាស់វែង នៅ​កន្លែងកើតហេតុ រួច​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ក្មេងប្រុស រង​គ្រោះ​​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ ។ ចំ​ណែ​កឯ​​សាកសព​ស្ត្រី​រងគ្រោះ ត្រូវបាន​ប្រគល់ជូន ក្រុម​គ្រួសារ​​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី រីឯ​រថយន្ត​បង្ក​ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការ​ដ្ឋាន​​នគរបាល​​ស្រុក ព​ញាក្រែក​៕ វត្ត​ភ្នំ

vigo-hit

ចាប់​​រំលោភ​កូនស្រី​អាយុ ១៥​ឆ្នាំ បានសម្រេច ៥​ដង

ខេត្តកំពង់ឆ្នាំង ៖ បុរ​ស​​ចំ​ណាស់​​ម្នាក់ ត្រូវ​​ស​មត្ថ​កិច្ច​​ចាប់​ខ្លួន បន្ទាប់​ពី​​កូន​ចុង​បាន​​ប្តឹង​​ចោទ ​ប្រ​កាន់​ពី​​ករ​ណី​​ចាប់​រំ​លោភ​​​បានសម្រេច​​​​ចំ​នួន ៥​ ដង អំ​ឡុង​​ខែ​ម​ក​រា ឆ្នាំ​២០​១៤ នៅ​ក្នុង​​ផ្ទះ​​របស់​​ជន​ជាប់​ចោទ ស្ថិត​​ក្នុង​ភូមិ​-​​ឃុំ ស្វាយ​​រំ​ពារ ស្រុក​​កំ​ពង់លែង ខេត្តកំពង់ឆ្នាំង និង​គម្រាម​​ធ្វើបាប​នាង ប្រសិនបើនាង​​ប្រាប់​រឿងនេះ ឲ្យ​អ្នកដទៃ​បានដឹង​។

​សមត្ថកិច្ច​បានអោយដឹង​ថា ជនជាប់ចោទ មានឈ្មោះ ភុំ ផៃ អាយុ ៦៣​ឆ្នាំ ចំណែកឯ​កុមារី​រង​គ្រោះ មាន​អាយុ ១៥​ឆ្នាំ ជា​កូន​ទី​៣ ក្នុង​គ្រួសារ​ដែលមាន បងប្អូន​បង្កើត ៤​នាក់​។ ជនសង្ស័យ បាន​សារភាពថា គាត់​ពិតជា​បានរួម​រ័ក ជាមួយ​កូនចុង បានសម្រេច​​ចំនួន ៥​ដង នៅពេល​យប់ ជា​បន្តបន្ទាប់​ពិតមែន នៅ​អំឡុង​ខែមករាកន្លង​ទៅ​នេះ​ ដោយ​​ពុំបាន​ចាំ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​ក្នុងការ​រួមរ័ក​ម្តងៗ នាង​មិនបាន​រើបម្រះ ឬ​ប្រកែក​តវ៉ា​អ្វី​ឡើយ​។

​បន្ទាប់មក​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៤ គាត់​បាន​ផឹកស្រា​ស្រវឹង លុះ​ពេលមកដល់​ផ្ទះ គាត់​ក៏បាន​ឃើញ​នាង​អង្គុយ និយាយ​ជាមួយ​ចាស់ៗ ក្នុងភូមិ ៣​ទៅ​៤ នាក់​នៅក្នុង​ផ្ទះ​។ ពេល​គេ​ចេញ​ទៅ​វិញ​អស់ គាត់​ក៏​សួរនាំ និង​រករឿង​នាង ព្រោះតែ​ខ្លា​ចនាង និយាយ​រឿងរ៉ាវ​ប្រាប់​គេ ហើយ​ក្រោយ​មក​នាង​ខឹង ក៏បាន​និយាយ​រឿងរ៉ាវ​ទាំង​អស់ ប្រាប់​ម្តាយ​នាង និង​ប្តឹង​ឲ្យ​​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។​

​កុមារី​រងគ្រោះ​បាន​បំភ្លឺថា ពេល​ឪពុកចុង ចាប់រំលោភ​ម្តងៗ គឺ​គាត់​បាន​គម្រាម​កំហែង មិនឲ្យ​​ប្រាប់​អ្នកណា​ឡើយ បើ​ហ៊ាន​ប្រាប់ គាត់​នឹង​វាយ​ធ្វើបាប​។ ក្រោយពី​ឪពុកចុង ចាប់រំលោភ នាង​លើក​ទី​១ នាង​ក៏បាន​សុំ​ទៅធ្វើ​ការ នៅ​រោងចក្រ​ផងដែរ តែ​គាត់​គម្រាម​មិនឲ្យ​​ចេញ​ទៅណា​ឡើយ ក្រោយមក​គាត់​បាន ចាប់រំលោភ នាង​ជា​បន្តបន្ទាប់ នៅពេល​យប់ បានសម្រេច​​ចំនួន៥​ដង​៕ វត្តភ្នំ

ចេញ​ពី​ខារ៉ាអូខេត្រូវសមត្ថកិច្ចវាយបែកក្បាល

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ត្រូវ នគរ​បាល​​អ​ន្ត​រា​គ​មន៍ ខណ្ឌ​​សែន​​សុខ វាយ​​មួយ​​ស្វាយ​​កាំ​ភ្លើង​ខ្លី បែក​ក្បាល​​ហូរ​ឈាម​​ជោក​​ខ្លួន ខ​ណៈ​ដែល​​កំ​ពុង​​តែ​ដើរ​ចេញ​ពី ​ខា​រ៉ា​អូ​ខេ នគរ​​សំ​រិទ្ធ កាល​ពី​​វេ​លា​​ម៉ោង ១២​​និង​​១៥ នា​ទី​​រំ​លង​អ​ធ្រា​ត្រ ឈាន​ចូល​​ថ្ងៃទី​៧ ខែកុម្ភៈ មុខ​ហាង​កាត់សក់ តារា​ច័ន្ទ តាមផ្លូវ​លេខ​៣៧៨ ភូមិ ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ជនរងគ្រោះ​មានឈ្មោះ ឡោក កក្កដា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ស្នាក់នៅ​ជិត កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ខ្លួន​និង​បងប្អូន ៥​នាក់ បាននាំគ្នា​ទៅ​ច្រៀង នៅ​ហាង​ខារ៉ាអូ​ខេ នគរ​សំរិទ្ធ ហើយ​បាននាំគ្នា ដើរ​ត្រឡប់ទៅផ្ទះ​វិញ មកដល់​ចំណុច​ខាងលើ ស្រាប់តែ​នគរបាល​អន្តរាគមន៍ របស់​ខណ្ឌ​សែន​សុខ បាន​ជិះ​ម៉ូតូ​ធុន​ធំ ៣​គ្រឿង មាន​គ្នា ៦​នាក់​ប្រដាប់អាវុធ ដើរល្បាត​ក្នុង​មូលដ្ឋាន ហៅ​ពួកគេ​ឈប់​សួរថា ទើបនឹង​មកពីណា ហើយ​សុំ​ធ្វើការ​ឆែកឆេរ​។​

​ពេលនោះ​ពួកគេ​យល់ព្រម ឲ្យ​ឆែកឆេរ​ហើយ តែ​សមត្ថកិច្ច​មិន​ព្រម​ឆែកឆេរ​ទេ បែរ​ជា​​ឈ្លោះ​ប្រកែក ជាមួយ​ពួកគេ​ទាំង ៥​នាក់​ទៅ​វិញ​។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច បាន​ដក​កាំភ្លើងខ្លី វាយ​ក្បាល​របស់គេ បណ្តាល​ឲ្យ​បែក​សៀតផ្កា ចំហៀង​ខាងឆ្វេង​ហូរឈាម ហើយ​កម្លាំង​អន្តរាគមន៍​នោះ បាននាំគ្នា​ជិះ​ម៉ូតូ ចាក​ចេញទៅ​អស់​។ ទោះបីជា​យ៉ាងណា ជនរងគ្រោះ​បាន​បង្ហើប​ថា ពួក​គេ​​មិន​​ហ៊ាន ដាក់ពាក្យ​បណ្តឹងនោះ​ទេ​ ដោយសារតែ​អត់​ស្គាល់ឈ្មោះ សមត្ថកិច្ច​ទាំងនោះ ហើយ​ម្យ៉ាងទៀត​ម៉ូតូ​ដែល​សមត្ថ​កិច្ច​ជិះ​នោះ សុទ្ធតែ​ម៉ូតូ​ធុន​ធំ ហើយ​អត់​មាន​ស្លាក​លេខ​ទៀត ៕ វត្ត​ភ្នំ

Wat-07024

ឡាន​ដឹក​ដំឡូង​បុក​អ្នក​ជិះ​ម៉ូតូស្លាប់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​

            ខេត្ត​រតន​គិរី ៖ ជន​រង​គ្រោះ​ ២ ​នាក់​ប្តី​ប្រពន្ធ​បានស្លាប់ភ្លាម​ៗ​គួរ​ឲ្យ​រន្ធត់ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​យីឌុប​​បើក​បុក​ម៉ូតូ​សង់​កូ​រ៉េ​​កាល​ពី​វេលា​ម៉ោង ៣​ រសៀល ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​ ២០១៤ ត្រង់​ចំណុច​ផ្លូវ​ចុះ​ចំណោត​ស្ថិត​ក្នុង​ភូមិ ​ភ្នំ សង្កាត់ យក្ស​ឡោម ក្រុង បាន​លុង ខេត្ត​ រតនគិរី ហើយ​បន្ទាប់​ពី​បុក​ជន​រង​គ្រោះ រថយន្ត​ក៏ជ្រុល​ទៅ​មុខ​ក្រឡាប់​ផ្ងារ​ជើង​ចាក់​ដំឡូង​មី​ចោល​ពេញ​ផ្លូវ​ចំណែក​ឯ​ម៉ូតូ​វិញ​ត្រូវ​ខូច​ខាត​ទាំង​ស្រុង​។

            សាក្សី​បាន​និយាយ​ថា​រថយន្ត​បង្កហេតុ​​ម៉ាក​យី​ឌុប​​ ពណ៌ ខៀវលាយ ស ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ ​3B-7717 ​ដឹក​ដំឡូង​មី​ពេញ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​មក​លិច​ចុះ​ពី​លើ​ចំណោត​ផ្លូវ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង​ពណ៌ក្រ​ហម​ពាក់​ស្លាក​លេខ រតន​គិរី 1A-9322 ​ដែល​កំពុង​ជិះ​ដោយ​ប្ដី​ប្រពន្ធពីរ​នាក់​ក្នុង​ទិស​ដៅស្របគ្នា​បណ្ដាលឲ្យស្ត្រី​ជាប្រពន្ធ ធ្លាយ​ពោះ​វៀន​មក​ក្រៅ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែងកើត​ហេតុ​​ចំណែក​ឯ​បុរស​ជាប្ដី​រង​របួស​ធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​បង្អែក ខេត្ត​រតន​គិរី​៕ វត្ត​ភ្នំ

ទាក់ដៃចង្កូតធ្លាក់​ប្រពន្ធ​ខ្ទាតចូល​កង់ឡានកិន​អូស​ ១០​ម៉ែត្រ

            រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់​បានស្លាប់​យ៉ាង​អាណោច​អាធ័ម​បន្ទាប់​ពី​ជិះ​ម៉ូតូ​ជា​មួយ​ប្តី​ ជ្រុល​ប៉ះ​ដៃ​ចង្កូត​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ដែល​បណ្តាលឲ្យខ្ទាតចូលក្រោមកង់​រថយន្ត​ធុន​ធំ​បើក​កិន និង​អូស​ជាង ១០ ម៉ែត្រ កាល​ពី​វេលា​ម៉ោង ១៦ និង ៣០ នាទី ​ថ្ងៃ​ទី ៥ ខែ កុម្ភះ ឆ្នាំ ២០១៤ កន្លង​ទៅ​នេះ​នៅ​តាម​បណ្ដោយ​​ផ្លូវ​ជាតិ​លេខ ៥ ទល់​មុខ​ហាង​នំប៉័ង បាយ័ន ស្ថិតក្នុង​ភូមិ​ ផ្សារ​តូច សង្កាត់ ទួលសង្កែខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។

            បើ​តាម​សាក្សី​បានឲ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​បុរស​ជា​ប្តី​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ ៥០ ជ្រុង ពណ៌​ទឹក​សមុទ្រ​ពាក់​ស្លាក​លេខ​ ភ្នំពេញ 1AL-9735 បាន​ឌុប​ប្រពន្ធនឹង​កូន​ប្រុស អាយុ​ប្រហែល​ជា​ជាង​មួយ​ឆ្នាំ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​ជន​រង​គ្រោះ​បាន​វ៉ា​រថយន្ត​មួយ​គ្រឿង ម៉ាក នីសាន់​ ឌីសែល ​ពណ៍​ ស ​លាយ ​ប្រផេះ ​ទម្ងន់ ៥ តោន ​ពាក់​ស្លាក​លេខ បាត់​ដំបង ៣A-0094 ​ដែល​មាន​ដឹក​ម៉ូតូ​ចំនួន ​៩ ​គ្រឿងក្នុង​ទិស​ដៅស្របគ្នា។ ដល់​កន្លែង​កើត​ហេតុ​ស្រាប់​តែ​ម៉ូតូ​ជន​រង​គ្រោះ​បាន​ប៉ះ​ដៃ​ចង្កូត​ជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកសេ ១២៥ ពណ៍ខ្មៅ មិនចាំស្លាកលេខបណ្ដាលឲ្យវ៉េចង្កូតហើយក៍ធ្លាក់ប្រពន្ធ និង​កូន​តូច​ពី​លើ​ម៉ូតូ​ជា​អកុសល​ស្ត្រី​ជា​ប្រពន្ធ​បាន​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​ខាង​ស្តាំ​ផ្នែក​ខាង​ក្រោយ​បណ្ដាល​ឲ្យ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​អូស​ជាង ​១០ ​ម៉ែត្រ​ទើប​ជាន់​ហ្រ្វាំង​ជាប់។ ចំណែក​ឯ​កូន​តូច​បាន​ខ្ទាត​ចេញ​មក​ក្រៅ​រថយន្តគ្រាន់​តែ​រង​របួស​ស្រាល​ប៉ុណ្ណោះ។

            ស្ត្រី​រងគ្រោះ​មានឈ្មោះ​ មា​លី អា​យុ ២៩ឆ្នាំ ស្នាក់​នៅ​ភូមិ ទួល​សង្កែ ​សង្កាត់​ ទួល​សង្កែ​ ខណ្ឌ ​ឬស្សី​កែវ រាជ​ធានី​ភ្នំ​ពេញ ​ត្រូវ​បាន​រថយន្ត​កិន​អូស​ជាង ​១០ ​ម៉ែត្រ​បណ្ដាលឲ្យ​ដាច់​សាច់​មួយ​ចំហៀង​ដៃ និង​ខ្លួន​ផ្នែក​ខាង​ស្ដាំ ឃើញ​ឆ្អឹង​មើល​ទៅ​គួរ​ឲ្យ​រន្ធត់​បំផុត។ ភ្លាមៗ​នោះ​ដែរ​ សមត្ថ​កិច្ច​បាន​ទាក់​ទង​ទៅ​កាន់​រថយន្ត​សាមុយ​ឲ្យ​ដឹក​យក​ស្រ្តី​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​តែ​ដោយ​សារ​តែ​របួស​ធ្ងន់​ធ្ងរ​ពេក​ទើប​ធ្វើ​ឲ្យ​ស្រ្តី​រង​គ្រោះ​បានស្លាប់​នៅ​មន្ទី​ពេទ្យ។

            ចំណែក​ឯអ្នក​បើក​បរ​រថយន្ត​ឈ្មោះ ​ផុន ​ចំរើន ​ភេទ​ប្រុស អា​យុ ​៣៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ គោរ​ដ្ឋាន សង្កាត់ ​អូ​អំ​បិល ​ក្រុង​សេរី​សោ​ភ័ណ ​ខេត្ត ​បន្ទាយ​មាន​ជ័យ ​រួម​ទាំង​ព្រូ​ឡាន​ម្នាក់​ទៀត​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន។ ឈ្មោះ ​ផុន ​ចំរើន ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ដឹក​ម៉ូតូ​មក​ពី ​ខេត្ត ​បន្ទាយ​មាន​ជ័យ ​យក​ទៅ​ដាក់​នៅស្តុប ផ្សារថ្មី លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ម៉ូតូ​ប៉ះ​ដៃ​ចង្កូត​គ្នា​ហើយ​ក៏​ខ្ទាត​អ្នក​ជិះ​ពីក្រោយ​ចូល​កង់​ឡាន​បណ្តាល​ឲ្យ​គាត់​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​អូស​ប្រហែល​ ១០ ម៉ែត្រ​៕ វត្ត​ភ្នំ

ក្រុមការងារមូលដ្ឋាន ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ ផ្លូវ ១ ខ្សែ ក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល

       ខេត្តកណ្តាល៖ កាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៤ ក្រុមការងារឃុំព្រៃពួច ដឹកនាំដោយ លោក ស៊ឹង សុគង់ តំណាងឱ្យ លោក ស្លូត សំបូរ ប្រធានក្រុមការងារ ពង្រឹងមូលដ្ឋានឃុំ ព្រៃពួច លោក ទូច ផុន មេឃុំ ព្រៃពួច និងក្រុមបច្ចេកទេសនៃ អង្គភាពកងវិស្វកម្មសម្តេច ជា ស៊ីម ព្រមទាំងមានការចូលរួមពីក្រុមប្រឹក្សាឃុំ បានចុះត្រួតពិនិត្យការសាងសង់ផ្លូវ ០១ ខ្សែ ដែលកំពុងដំណើរការសាងសង់។

       ការសាងសង់ផ្លូវមួយខ្សែនោះ គឺចាក់ដីពង្រីក ហើយនិងលើកកម្ពស់តួថ្នល់ រួចក្រាលក្រួសក្រហម ប្រវែង ៥,២៥០ ម៉ែត្រ ទទឹង ៨.៥០ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ និងស្រោចកៅស៊ូបាចថ្មពីរជាន់ (DBST) ប្រវែង ៥,២៥០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ រួចចាក់ក្រួសក្រហម ដែលមានចិញ្ចើមកម្រាស់ ០.២ ម៉ែត្រ ទទឹង ០.៥ ម៉ែត្រ សងខាង ដែលស្ថិតនៅលើផ្លូវបំបែកចេញពីផ្លូវជាតិលេខ ៤ ត្រង់ (PK25+500) ក្នុងឃុំ ពើក ឃុំ ព្រៃពួច និងឃុំ ក្រាំងម្កាក់ ស្រុក អង្គស្នួល ខេត្ត កណ្តាល ដែលទទួលការសាងសង់ដោយអង្គភាពវិស្វកម្ម កងឯកភាពអង្គរក្ស សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដោយសាងសង់លូ ចំនួន ១២ កន្លែង និងដាឡូ ១ កន្លែង សម្រេចបាន១០០% ។

       ក្នុងដំណើរចុះត្រួតពិនិត្យនេះ លោក ស៊ឹង សុគង់ បានវាយតម្លៃខ្ពស់ចំពោះដំណើរការសាងសង់ ដែលមានភាពឆាប់រហ័សស្របទៅតាមកិច្ចសន្យាដែលបានព្រមព្រៀងកន្លងមក។ ប៉ុន្តែអ្វីដែលជាកត្តាសំខាន់ក្នុង​ការ​សាង​សង់​នោះ​គឺត្រូវ​គោរព​ទៅ​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​ព្រម​ទាំង​បាន​ក្រើន​រំលឹក​ដល់​អង្គ​ភាព​វិស្វ​កម្ម​ដែល​ទទួល​យក​ការ​សាង​សង់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ និង​មាន​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ដំណើរ​ការ​សាង​សង់​នេះ​ដើម្បី​ជៀស​ឲ្យ​ផុត​ពី​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ឡើង​ជាយ​ថា​ហេតុ និង​សូម​ឲ្យ​កន្លែង​សាង​សង់​នី​មួយៗ​ត្រូវ​ដាក់​ស្លាក​សញ្ញាឲ្យ​បាន​ជាប្រចាំ​ដើម្បី​ជៀស​វាង​នូវ​ការ​គ្រោះ​ថ្នាក់​ចរា​ចណ៍ ​ជា​ពិសេស​ជម្រុញ​ឲ្យ​ចាក់​ដី​លុប​លូ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ជូន​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ ​និង​ជម្រុញ​ឲ្យ អាជ្ញា​ធរ​មូលដ្ឋាន លើក​បង្គោល​ខ្សែ​ភ្លើង​ព្រម​ទាំង​ដោះស្រាយ​ផល​ប៉ះ​ពាល់​ឲ្យ​បាន​ឆាប់​រហ័សក្នុង​ពន្លឿន ការ​កំណត់​អ័ក្សផ្លូវ ​ការ​ឈូស​សម្អាតពង្រីក​តួ​ផ្លូវ ចាក់​ដី​លើក​តួ​ថ្នល់ ចិត​បន្ទាប​ដី សំណង់​តួ​ផ្លូវ ស្រទាប់គ្រឹះក្រោម ទប់​ជើង​ទេ ការ​រៀប​ជម្រេល​ថ្ម និង​ជួស​ជុល ចាក់​ស្រទាប់​កៅ​ស៊ូ​ទី ១ និង​ទី ២ ក៏​ដូច​ជា​ពេល​វេលា​សាង​សង់​ឲ្យ​បាន​ត្រឹម​ត្រូវ​ទាន់​ពេល​កំណត់។

       ជា​មួយ​គ្នា​នេះ​ដែរ លោក​​ ​ស៊ឹង ​សុគង់ ដែល​ជា​ដំណាង​ឲ្យ​លោក ​ស្លូត ​សំបូរ ប្រធាន​ក្រុម​ការ​ងារ​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា បង​ប្អូន​ប្រជា​ពល​រដ្ឋ​នឹង​ខិត​ខំប្រឹងប្រែង​ជួយ​ថែ​រក្សា​សម្បត្តិ​មហា​សាល​ ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្នុង​ការ​ជួយ​សម្រួល​ដល់​ប្រយោជន៍​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​ការ​ដឹក​ជញ្ជូន​ភោគ​ផល​ផ្សេង​ៗ​របស់​ពល​រដ្ឋ។ ដើម​អម្ពិល


ប្រទះឃើញ​សព​បុរស​ម្នាក់ ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ​សម្លាប់ បណ្តែត​ទឹកទន្លេ​មេគង្គ​

      ​ខេត្តកណ្តាល ៖ សាកសពបុរសម្នាក់ត្រូវ​​បានប្រជា​នេសាទ ប្រទះ​ឃើញ​អណ្តែត​តាម​ដង​ទន្លេ​មេគង្គក្រោម ដែលស្ថិតក្នុងភូមិ តាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្ត​កណ្តាល កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤។ បើ​តាមរយះលេខទូរស័ព្ទ សមត្ថកិច្ចអាចស្រាវជ្រាវ រកឃើញសាច់ញាតិ និង​ស្គាល់​អំពី​អត្ត​សញ្ញាណ​របស់​ជន​រងគ្រោះ​បានភ្លាមៗ​ផង​ដែរ។

       សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ វឌ្ឍនា អាយុ ៣២ឆ្នាំ មានទីលំនៅ ក្នុងភូមិសន្សំកុសល ១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ កាលពីវេលាម៉ោង ៦ ព្រឹកថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ ២០១៤ ប្រជា​នេសាទ​ម្នាក់​ឈ្មោះ ឡាក់ ជា អាយុ ៥៩ ឆ្នាំ បានឲ្យ​ដឹង​ថា​ពេល​ដែល​គា​ត់​កំពុង​តែ​បណ្តែត​មង​នៅ​កណ្ដាល​ទន្លេ​ ក៏​បាន​ប្រទះ​ឃើញ​សាក​សព​មួយ​គាត់​ក៏​ចង​អូស​ទាញ​ឡើង​មក​ដល់​មាត់ច្រាំង ហើយ​បាន​ឆែក​ឃើញ ទូរស័ព​ដៃ​ចំនួន ៣ គ្រឿងពី​ក្នុង​ហោ​ប៉ៅ​ខោ​របស់​សព​។ ឈ្មោះ ឡាក់ ជា ក៏​បាន​ដក​ស៊ីម​មក​ដាក់ក្នុង​ទូរស័ព្ទ​របស់ខ្លួន​ហើយ​ហៅ​ទៅ​រក​លេខ​ដែល​មាន​នៅក្នុង​ស៊ីម ក៏​មាន​បងប្អូនស្គាល់​អត្តសញ្ញាណ​តែម្តង។

       បើ​តាម​ការ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា​នៅ​លើ​សាក​សព​មាន​ឈាម​ចេញ​តាម​មាត់ ហើយក្នុង​មាត់គ្មាន​ដី គ្មាន​ទឹកក្រចក​ដៃ​ជើង​គ្មាន​ដី​ ចំណែក​ឯ ក ត្រូវ​បាន​បាក់ ភ្នែក​បិទ​ទាំង​ពីរ ក្បាល​ជង្គង់​ខាងស្ដាំ​ហើម​ជាំខ្មៅ ស្នាម​ជាំ​សន្លាក់​ដៃ​ខាងស្ដាំ។ទើប​សមត្ថកិច្ច​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា​ជន​រង​គ្រោះត្រូវ​បាន​គេ​សម្លាប់​ហើយ​សមត្ថ​កិច្ច​បាន​បញ្ជាក់​ថា​ នេះ​មិន​មែន​បណ្តាល​មក​ពីគ្រោះថ្នាក់អ្វីផ្សេង​ៗនោះ​ទេ ហើយក្រោយ​ពេល​ដែល​ពិនិត្យរួចរាល់​ សព​ជន​រងគ្រោះត្រូវ​បានប្រគល់​ជូនក្រុមគ្រួសារ​យក​ទៅធ្វើ​បុណ្យ​តាមប្រពៃ​ណី​៕ វត្ត​ភ្នំ