Logo

Friends Added

រតនា

ឃាត់ខ្លួន​ជនសង្ស័យ​ដែល​កាប់​ស្ត្រី​ម្នាក់​ស្លាប់ ​ពេល​ទៅ​ឃ្វាលគោ​

      ​ខេត្តបាត់ដំបង ៖ នគរ​បាល​​ស្រុក​​បា​ណន់ បាន​ស្រាវ​ជ្រាវ​​ឃាត់​ខ្លួន​​បុរ​ស​​ម្នាក់ ដែល​​ជាប់​​ស​ង្ស័យ​​ពាក់​ព័ន្ធទៅ​នឹង​ការ​ប្រើ​​ពូ​ថៅ​​កាប់​​សម្លាប់​ស្រ្តី​ម្នាក់​ក្នុង​ខណៈ​ពេល​ដែល​ស្រ្តី​រង​គ្រោះ​​​ទៅ​​ឃ្វាល​គោ នៅ​វាល​ស្រែ​ក្នុង​​​គុ​ម្ពោត​​ព្រៃ។ កាល​ពី​​ម៉ោង​​១០ ព្រឹក​​ថ្ងៃ​ទី​​០៥ ​ខែ​កុម្ភៈ ឆ្នាំ​២០១៤ នៅផ្ទះ​ជនសង្ស័យ ក្នុងភូមិ​ទួល​ច្រនៀង ឃុំ​បាយ​ដំរាំ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង។ ដោយឡែក​ បុរស​ដែល​ជា​ជន​សង្ស័យមាន​​ឈ្មោះ យ៉ាន់ ឆេ​ត បាន​បដិសេធ​ថានៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ថា​ ខ្លួន​មិនមាន​ការពាក់ព័ន្ធ ជាមួយ​នឹង​ការ​សម្លាប់​មនុស្ស​នោះ​ទេ​។​

      ​លោក​ ​ប៊ុត​ ​សំបូរ​ ​អធិការ​​ស្រុក​​បា​ណន់​ ​បាន​អោយ​ដឹង​ថា​ បុរស​​សង្ស័យ​​ដែល​ ​សមត្ថកិច្ច​​ឃាត់​ខ្លួន​ មាន​ឈ្មោះ​ ​យ៉ាន់​ ​ឆេ​ត​ អាយុ​ ៥៣​ឆ្នាំ​ រស់​នៅ​​ក្បែរ​​ផ្ទះ​​ជន​រង​គ្រោះ​ ក្នុង​ភូមិ​​ទួល​​ច្រនៀង ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ ខេត្ត​បាត់​ដំបង​។ លោក​ ​ប៊ុត​ ​សំបូរ​ អធិការ​ស្រុក​បា​ណន់ បាន​បញ្ជាក់​ថា​ ទោះ​ជា​ជន​សង្ស័យ​ មិន​សារភាព​ក៏​ដោយ តែ​សំអាង​ទោ​លើ​ភស្តុ​តាង​ ពូថៅ​ដៃ និង​អាវ​ដែល​មាន​ប្រលាក់​ឈាម​របស់​ជន​សង្ស័យ ដែល​បាន​រកឃើញនៅ​​ក្នុងផ្ទះ​របស់​ជន​សង្ស័យ​ទៀត​នោះ ទើប​សមត្ថកិច្ច​សម្រេច​​ចិត្ត​ខាត​ខ្លួន​ជន​សង្ស័យ​ដើម្បី​កសាង​សំណុំ​រឿង ​បញ្ជូន​ទៅ​កាន់​ស្នង​ការ​នគរ​បាល ​ខេត្ត​បាត់ដំបង​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​។​

      ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ស្ត្រី​រង​គ្រោះ​នោះ​មាន​ឈ្មោះថា​ ឈួ​ម​ ហួច​ អាយុ​ ៤២​ឆ្នាំ មាន​ប្តី​ឈ្មោះ សុទ្ធ​ ​ឡែ​ម អាយុ ៤៧​ឆ្នាំ មាន​កូន​ស្រី ២​នាក់ ប្រុស​ម្នាក់ មាន​ទីលំនៅ ដូច​បាន​រៀប​រាប់​ខាង​លើ​ ត្រូវ​បាន​ជន​មិន​ស្គាល់មុខ កាប់​នឹង​វត្ថុ​រឹង ដែល​សមត្ថ​កិច្ច​សន្និដ្ឋាន​ថា​ជា​ពូថៅ បណ្តាល​ឲ្យ​ស្លាប់ យ៉ាង​អា​ណោច​អាធ័ម​ ក្នុង​ខណៈ​ពេល​ទៅ​ឃ្វាលគោ ចម្ងាយ​ពី​ផ្ទះ​ជាង ១​គីឡូ​ម៉ែត្រ ហើយ​ជនសង្ស័យ បាន​រត់​គេចខ្លួនបាត់​ស្រមោល កាលពី​វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិត​ចំណុច​វាលស្រែ តា​យ៉េន ក្នុងភូមិ​ទួល​ច្រនៀង ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ ខេត្តបាត់ដំបង ។​

      ​សមត្ថកិច្ច​បាន​ចុះទៅ​ពិនិត្យមើល ឃើញ​ស្ថានភាព សព​ស្ត្រី​រងគ្រោះ មាន​គ្រប​ចំបើង​ពីលើ មាន​ស្លាកស្នាម​ជាំភ្នែក​ស្តាំ និង​បាក់ធ្មេញ មាន​ស្នាម​កាប់​នៅ​កញ្ចឹងក ២​កន្លែង ដោយ​វត្ថុ​រឹង​បើ​តាម​សម្តី​របស់​សាក្សី ដែលជា​សាច់ញាតិ​របស់​ស្រ្តី​រង​គ្រោះ​បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ស្នាក់នៅ ជាមួយ​កូនប្រុស​អាយុ ៤​ឆ្នាំ និង​ម្តាយ​វ័យ​ជាង ៦០​ឆ្នាំ ចំណែក​ប្តី និង​កូនក្រមុំ​បាន​ទៅធ្វើ​ការងារ នៅ​ប្រទេស​ថៃ​។ សាក្សី​បាន​បន្ត​ទៀត​ថា​ នៅ​ថ្មី​កើត​ហេតុ​ស្ត្រី​រង​គ្រោះ​បាន​ដឹក​គោ ទៅ​ចង​នៅ​វាលស្រែ តែ​ដោយ​បាត់​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ ពួក​គាត់​ក៏​នាំ​គ្នា​ដើរ​រក ពេលទៅ​ដល់​វាល​ស្រែ ឃើញ​មួក​ និង​ស្បែក​ជើងរបស់​ជន​រង​គ្រោះ  ទើប​ពួក​គាត់​ធ្វើ​ការ​​ស្រែក​ហៅហើយ​នឹង​ដើរ​ ស្រាប់​តែ​ប្រទះឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ស្លាប់​ផ្កាប់​មុខ​មាន​គ្រប​ចំ​បើង​ពី​លើនៅក្នុង​គុម្ពោត​ព្រៃ៕ វត្ត​ភ្នំ

Wat-06023

Wat-06022