Logo

Friends Added

ភារ៉ា

City of Bones -ទីក្រុង​អាថ៌កំបាំង ជាខ្សែភាពយន្តថ្មី ដាក់​បញ្ចាំង​នៅថ្ងៃនេះ (Trailer Inside)

Thursday,05September201315:06 ដោយ៖ lookingTODAY PostID:065

TheMortal Instruments:CityofBones​គឺ​​ជា​ខ្សែភា​ព​យន្ត​ថ្មី​ ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​៥​ខែ​កញ្ញា​ឆ្នាំ​២០​១៣​។​ខ្សែ​ភាព​យន្ត​នេះ​ ជា​វណ្ណ​កម្ម​បែប​ប្រ​យុទ្ធ​ប្រកប​​ដោយ​ឈុត​ឆាក​ស្នេហា​ផ្អែម​ល្អែម​មន្ត​អា​គមន៍​វេទ​មន្ត​របស់​ពិភព​Shahowhunter​និង​ពិ​​ភព​បិ​សាច​ដែល​លាក់​កំ​បាំង​នៅ​ក្រោយ​ពិ​ភព​របស់​មនុស្ស​លោក​ធម្ម​តា​។ខ្សែ​​ភាព​យន្ត​នេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពីប្រ​លោម​លោក​ដ៏​ល្បីឈ្មោះ​ថា​ TheMortalInstruments ដែល​និ​ពន្ធ​ដោយ​អ្នក​​និពន្ធ​ល្បី​ខា​សិន​ត្រា​ឃ្លែរ​(Cassandra Clare)​

 

ខ្សែ​ភាព​យន្ត​នេះ​ផង​ដែរ​និ​យាយ​អំ​ពី​អាថ៌​កំ​បាំង​នៃ​ជី​​វិត​របស់​ក្លា​រី​ហ្វេយ(Clary Fray)ដែល​គិត​ថា​នាង​គ្រាន់​តែ​ជា​ក្មេង​ស្រី​ជំ​ទង់​សា​មញ្ញ​ម្នាក់​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ញ៉ូ​យ៉ក​ប៉ុន្តែ​អ្វី​ដែល​នាង​គិត​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ចង​ចាំ​របស់​នាង​ប៉ុណ្ណោះ​។​ក្រោយ​ពី​ម្តាយ​របស់​នាង​ត្រូវ​បាន​ក្រុម​បិសា​ច​វាយ​ប្រ​ហារ​និង​ចាប់​ខ្លួន​ក្លា​រី​បាន​ស្វែង​រក​ការ​ពិត​នៃ​អ​តី​​តកាល​ដែល​ត្រូវ​រំ​លាយ​ដោយ​វេ​ទ​មន្ត​។​

តើ​ឆាក​ជី​វិត​របស់​នាង​នឹង​ទៅ​ជា​យ៉ាង​ណា​?​ច​ម្លើយ​នេះ​នឹង​បង្ហាញ​នៅ​ក្នុង​ភាព​យន្ត​TheMortal Instruments:​CityofBones​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​៥​ខែ​កញ្ញា​ឆ្នាំ​២០​១៣​នៅ​រោង​ភាព​យន្ត​Legendដែល​មាន​ទី​តាំង​នៅ​ផ្សារ​ទំ​នើប​ស៊ី​ធី​ម៉លជាន់​ទី៣​និង​រោង​ភាព​យន្ត​PlatinumCineplexដែល​មាន​ទី​តាំង​នៅ​ផ្សារ​ទំ​នើប​សូ​រិ​យា​ជាន់​ទី​ ៥​៕

 

ពិធីបើក ការប្រកួត កីឡាមហាជន ជ្រើសរើស​ ជើងឯក ភូមិភាគមណ្ឌល កំពង់ធំប្រចាំ​ ឆាំ្ន២០១៣

Thursday, 15 August 2013 10:50ដោយ ៖ ដើមអម្ពិល​​​​​(DAP): ID-014

 

កំពង់ធំ ៖ពិ​ធី​បើក​ការ​ប្រ​កួត​កី​ឡា​​មហា​ជន​ជ្រើស​រើស​ជើង​ឯក​ភូមិ​ភាគ​មណ្ឌល​កំ​ពង់​ធំ​ប្រ​ចាំ​ឆ្នាំ​២០១៣​បាន​ប្រា​រព្ធ​ពិ​ធី​ក្នុង​ បរិវេណវិ​ទ្យា​ល័យ​កំ​ពង់​ធំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​សី​ហា​ឆ្នាំ​២០១៣​ក្រោម​អធិបតី​ភាព​ លោក ជា អឿងអនុ​រដ្ឋ​លេខា​ធិខា​ក្រ​សូង​អប់រំ​យុវ​ជន​និង​កី​ឡា​និង​លោកអ៊ុតសំ​អន​អភិ​បាល​ខេត្ត​កំ​ពង់​ធំ​។​បន្ទាប់​ពី​សុន្ទរក​ថា​ស្វា​គមន៍​របស់​លោក​ អ៊ុតសំ​អន​រួច​មក​។

លោក​ ធម្ម​ អង្គារ៉ា​ ប្រ​ធាន​គណៈ​កម្មការ​ រៀប​ចំ​ការ​ប្រ​កួត​ បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្តន៍​ផែន​ការ​ សកម្ម​ភាព​ប្រ​ចាំ​ឆ្នាំ​ ក្រ​សួង​អប់រំ​ និង​កី​ឡា​ បាន​រៀប​​ចំ​ការ​ប្រ​កួត​ ជ្រើស​រើស​ជើង​ឯក​ កី​ឡា​មហា​ជន​ភូមិ​ភាគ​ នា​ឆ្នាំ​ ២០១៣​ មាន​ចំ​នួន​៥​ មណ្ឌល​ ទូ​ទាំង​ប្រ​ទេស​ គឺ​មានៈ​ រាជ​ធា​នី​ភ្នំ​ពេញ​ ខេត្ត​ព្រះ​សី​ហនុ​ ខេត្ត​សៀម​រាប​ ខេត្ត​ក្រ​ចេះ​ ខេត្ត​កំ​ពង់​ធំ​ ដោយ​ឡែក​មណ្ឌល​កំ​ពង់​ធំ​ នេះ​មាន​ ៦​ខេត្​ ចូ​ល​រួម​​ គឺ​ខេត្ត​កំ​ពង់​ចាម​ កំ​ពង់​ឆ្នាំង​ ខេត្ត​ស្វាយ​រៀង​ ខេត្ត​កណ្តាល​ ខេត្ត​កំពង់​ធំ​ រីឯ​ប្រ​ភេទ​កី​ឡា​ ដែល​ប្រ​កួត​ មាន​​៤​ គឺ​កី​ឡា​បាល់​ទាត់​ បាល់​ទះ​ បាល់​បោះ​ អត្ត​ពល​កម្ម​ កី​ឡា​ករ​ ដែល​ត្រូវ​​មក​ចូល​រួម​​ប្រ​​កួ​​ត​ ក្នុង​ពេល​នេះ​មាន​សរុប​ ២៨៨​ នាក់ ​ក្នុង​នោះ​មាន​កី​ឡា​​ការិនី​ ៣០​នាក់​។​

មាន​ប្រ​សាសន៍​ សំ​ណេះ​សំ​ណាល​ បើក​ការ​ប្រ​កួត​លោក​ ជា​ អឿង​ បាន​កោត​សរសើរ​ដល់​ប្រតិភូ​ កី​ឡា​ករ​ កី​ឡា​ការិនី​ ទាំង​អស់​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ បញ្ចេញ​អស់​ពី​សមត្ថភាព​ បច្ចេក​ទេស​ និង​ទេព​កោ​សល្យ​ ដែល​ខ្លួន​មាន​ក្នុង​ការ​ហ្វឹក​ហាត់​ ដល់​កី​ឡា​ករ​យើង​ រហូត​អាច​ឈាន​មក​ចូល​រួម​ ក្នុង​ការ​ប្រ​កួត​ជ្រើស​រើស​ជើង​ឯក ​ប្រ​ចាំ​ភូមិ​ភាគ​នា​ពេល​នេះ​។​ ទន្ទឹម​និង​នេះ​ លោក​ក៏​បាន​សំ​ណូម​ពរ​ ឲ​គណៈ​កម្ម​ការ​បច្ចេក​ទេស​ រៀប​ចំ​ការ​ប្រ​កួត​ យក​ចិត្ត​ទុក​ដាក់​អនុ​វត្តន៍​ ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​បទ​ប​ញ្ជា​បច្ចេក​ទេស​ ដែល​ក្រ​សូង​អប់រំ​យុវជន​ និង​ កី​ឡា​ទទួល​ស្គាល់​ សំ​ដៅ​រក​ភាព​ត្រឹម​ត្រូវ​ យុត្តិធម៌​មិន​លំ​អៀង​ ជ្រើស​រើស​ កី​ឡា​ករ​ កី​ឡា​ការិនី​ ឆ្នើម​ពិត​ប្រាកដ​ ដើម្បី​ត្រៀម​ហ្វឹក​ហាត់​​ ចូល​រួម​ប្រ​កួត​ជ្រើស​រើស​ ជើង​ឯក​ទួ​ទាំង​ប្រ​ទេស​ នៅ​ខេត្ត​ តា​កែវ​ នា​ខែ​កញ្ញា​ខាង​មុខ​នេះ​។​ ជាង​នេះ​ទៅ​ទៀត​ កី​ឡា​ករ​ កី​ឡា​ការិនី​ទាំង​អស់ ​ត្រូវ​គោរព​បទ​បញ្ជា​បច្ចេក​ទេស​ នៃ​ការ​ប្រ​កួត​ ចេះ​ គោរព​ស្រ​ឡាញ់​រាប់​អាន​ អ​ធ្យា​ស្រ័យ​​ឲ​គ្នា​ទៅ​​​​​​​​​​​​​​​​​​​​​​វិញ​ទៅ​មក​​ ទាំង​ការ​ប្រ​កួត​ទាំង​ការ​ស្នាក់​នៅ៕​

 

ប៉ុនកដៃចន្លោះភ្លៅ រុកចូលទៅ លេចទាំងកូនទាំងមេ

តើវាគឺជាអ្វីដែរ? នេះគឺជាពាក្យបណ្តៅដែលខ្មែរយើងតែងនាំគ្នាសួរលេងដើម្បីចំណេះដឹង និងការកម្សាន្ត៕
<h2></h2>
<h2 style=”text-align: center;”><strong><span style=”color: #ff6600;”>ចម្លើយ : យកឈើវែងទៅរុកសំបុកអង្ក្រង</span></strong></h2>

ឈើមួយកំនាត់ រសាត់ជុំវិញភ្នំខ្មៅ

តើវាគឺជាអ្វីដែរ? នេះគឺជាពាក្យបណ្តៅដែលខ្មែរយើងតែងនាំគ្នាសួរលេងដើម្បីចំណេះដឹង និងការកម្សាន្ត៕

ចម្លើយ : ក្រាសសិតសក់

តែកតោកដូចអ្នកស្រវឹងស្រា គ្មានអ្នកណាថា ថាតែម្នាក់ឯង

តើវាគឺជាអ្វីដែរ? នេះគឺជាពាក្យបណ្តៅដែលខ្មែរយើងតែងនាំគ្នាសួរលេងដើម្បីចំណេះដឹង និងការកម្សាន្ត៕

ចម្លើយ : អ្នកភ្ជួរស្រែ