Logo

Friends Added

ខ្មៅ រ៉ុង

ឧស្សាហកម្មរបស់ជប៉ុន កើនឡើង ៥.៧ភាគរយ

ផលិតផលឧស្សាហកម្មរបស់ជប៉ុន បានកើនឡើង៥.៧ភាគរយ ក្នុងខែឧសភា បន្ទាប់ពី​ប្រទេសនេះ បានទទួលរងនូ​វវិនាសកម្ម​ដោយរញ្ជួយដី និងរលកយក្សស៊ុយណាមិ កាលពី​ថ្ងៃទី១១ មិនា ២០១១​កន្លងទៅនេះ។

បើតាមក្រសួងសេដ្ឋកិច្ចជប៉ុនបន្តថា សម្រាប់ខែមិថុនានេះ ការផលិត​ផលិតផល​ឧស្សាហកម្ម រំពឹងថា​នឹងកើន៥.៣ភាគរយ ហើយខែកក្តដា​វិញ រំពឹងថានឹងកើន​០.៥ភាគរយបន្ថែមទៀត។

ចំណែការដឹក​ជញ្ជូនរបស់ជប៉ុនវិញ បានកើនឡើង​ប្រមាណ៥.៣ភាគរយ ក្នុងខែឧសភា ព្រមទាំងកើនប្រាក់ចំណូល​សារពើពន្ធប្រមាណ​៥.១ភាគរយផងដែរ៕

ចិន និងអាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀង​ ជាង១៥ពាន់លានដុល្លារ

បើតាមព័ត៌មានអន្តរជាតិ នៅថ្ងៃទី២៩ មិថុនា ២០១១នេះ ឲ្យដឹងថា ចិន និងអាល្លឺម៉ង់ បានចុះកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម ជាច្រើន ដែលមានទឹកប្រាក់ ប្រមាណជាង១៥ពាន់លាន ដុល្លារ ហើយកិច្ចព្រម ព្រៀងនេះ រាប់ទាំងការទិញយន្តហោះ ខ្នាតយក្សរបស់អឺរ៉ុប​ ម៉ាកអេ៣២០​ប្រមាណ៨៨គ្រឿង​ផងដែរ។

ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងកំឡុងពេល លោកវែន ជាបាវ ​នាយករដ្ឋមន្រ្តីចិន បានទទួលជួបសវនាការ​ជាមួយអធិការបតី អាល្លឺម៉ង់ លោកស្រី អង់ហ្គេឡា​ មឺកែល​ក្នុងដំណើរទស្សនកិច្ច​របស់លោក វែន មកកាន់​សហភាពអឺរ៉ុប រាប់បញ្ចូលទាំងប្រទេសអាល្លឺម៉ង់ផង។ ក្នុងដំណើរទស្សនកិច្ចនេះ លោកវែន ក៏បានឆ្លៀត​ព្រមាន​​សហភាពអឺរ៉ុប កុំឲ្យលូកដៃ ចូលជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​របស់ទីក្រុង​ប៉េកាំង ជាពិសេស​បញ្ហាសិទិ្ធមនុស្ស។

ពាណិជ្ជកម្មទេភាគីរវាងប្រទេសយក្សចិន និងអាល្លឺម៉ង់​ បានកើនទឹកប្រាក់រហូតដល់១៣០ពាន់​លានយូរ៉ូហើយ គិតត្រឹមឆ្នាំ២០១០ ហើយប្រទេសទាំងពីរ រំពឹងថាពាណិជ្ជកម្មទេ្វភាគីរវាងប៉េកាំង និងបែរឡាំង នឹងកើនឡើង​រហូតដល់២០០ពាន់លានដុល្លារយូរ៉ូ ត្រឹមឆ្នាំ ២០១៥៕

ទឹកជំនន់ នៅហ្វីលីពីន ផ្តាច់ជីវិតមនុស្ស អស់១៤នាក់

មានមនុស្សយ៉ាងតិចណាស់១៤នាក់​ បានបាត់បង់ជីវិត ដោយសារទឹកជំនន់បង្កឡើង ដោយទឹកភ្លៀង មេធំ នៅកោះមិនដ៉ាណាវ ទីក្រុងដាវៅ ប៉ែកខាងត្បូង ប្រទេសហ្វីលីពីន នេះបើតាមអាជ្ញាធរហី្វលីពីន ឲ្យដឹងនៅថ្ងៃទី២៩ មិថុនា ២០១១នេះ។

បើតាមអ្នកនាំពាក្យយោធាប្រចាំនៅតំបន់នោះបន្តថា មានមនុស្សប្រមាណ១០នាក់ទៀត បានកំពុង បាត់ខ្លួន ខណះដែលមានពលរដ្ឋ ប្រមាណ១៥០០០គ្រួសារ ត្រូវបានជន្លៀស ចេញពីតំបន់កើតហេតុ ទៅរកទីទួល​សុវត្ថិភាព ។​ហើយលើសនេះទៀត មានផ្ទះពលរដ្ឋ ជាច្រើនខ្នង ត្រូវទឹកជំនន់ ជន់លិច​ទាំងស្រុង​ផងដែរ។

ទឹកជំនន់នេះ បានផ្តើមកើតឡើង ចាប់តាំងពីថ្ងៃទី២៨ មិថុនាមកម៉្លេះ ហើយបេសកម្មជួយសង្រ្គោះ ពីអាជ្ញាធរនៅបន្ត​ធ្វើនៅឡើយទេ។ កាលពីសប្តាហ៍មុននេះ ទឹកជំនន់មានបណ្តាលឲ្យពលរដ្ឋ​ហី្វលីពីនប្រមាណ៩០០០០នាក់ ត្រូវបង្ខំ​ចិត្តជន្លៀសខ្លួនពីផ្ទះសំបែង នៅរាជធានី ម៉ានីល​ និងខេត្ត នៅជិតជាប់នឹងរាជធានីនេះផងដែរ៕

វាយប្រហារ ​ដោយអត្តឃាត នៅកាប៊ុល ស្លាប់១៨នាក់

មានមនុស្សយ៉ាងតិចណាស់១៨នាក់ បានបាត់​បង់ជីវិត ដែលក្នុងនោះមាន​៨នាក់ជាជនស៊ីវិល ២នាក់ជាប៉ូលិស និង៨នាក់ផ្សេងទៀត ជាក្រុម​អត្តឃាតជន​តាលីបង់ ដោយសារការវាយ​ប្រហារមួយ ក្នុងសណ្ឋាគារអង់ទែ​កង់ទីណង់​តាល ក្នុងរាជធានីកាប៊ុល ប្រទេសអាហ្វហ្គា​នីស្ថាន នេះបើតាម ក្រសួងមហាផ្ទៃអាហ្វហ្គា​នីស្ថាន ឲ្យដឹងនៅថ្ងៃទី២៩ មិថុនា ២០១១នេះ។

បើតាមសេចក្តីរាយការណ៍បន្តថា ហេតុការណ៍នេះ បានផ្ទុះឡើង នៅវេលាម៉ោង ប្រមាណ១១យប់ ហើយ​បពា្ចប់ទាំងស្រុង នៅវេលាម៉ោង ៣ភ្លឺថ្ងៃពុធទី២៩​ ខែមិថុនា ២០១១ខណះដែល​ មានភ្ងៀវ​ចន្លោះពី​៦០​ទៅ៧០នាក់ កំពុងស្នាក់នៅក្នុងសណ្ឋាគារមួយនេះ។

កាលពីសប្តាហ៍មុននេះ លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក ប្រកាសថា អាមេរិក​នឹងដក​កងទ័ព​របស់ខ្លួន​ចំនួន​​១០០០០នាក់ ពីអាហ្វហ្គានីស្ថាន នៅក្នុងឆ្នាំ២០១១​និងដក២៣០០០នាក់បន្ថែម​ទៀត នៅត្រឹមខែកញ្ញា ឆ្នាំ២០១២៕

គ្រាប់មីន បន្តផ្តាច់ជីវិត ពលរដ្ឋខ្មែរ

យ៉ាងតិចណាស់មានពលរដ្ឋកម្ពុជាប្រមាណ៩៥នាក់ បានស្លាប់និងរងរបួស ដែលក្នុង​នោះមាន​២០នាក់ បានស្លាប់ និង៧៥នាក់ផ្សេងទៀត បានរងរបួស ក្នុងរយៈពេល​៥ខែក្នុងឆ្នាំ​២០១១នេះ នេះបើតាមអង្គភាពប្រពន្ធ័ព័ត៌មាន​ជនរងគ្រោះដោយ​សង្រ្គាម​គ្រាប់មីនមិនទាន់​ផ្ទុះនិងមីនកម្ពុជា ឲ្យដឹងនៅថ្ងៃទី២៩ មិថុនា ២០១១នេះ។

បើតាមអង្គភាពនេះបន្តថា ចាប់តាំងពីឆ្នាំ១៩៧៩ដល់ខែឧសភា ឆ្នាំ២០១១មាន​ ​ករណី​ផ្ទុះគ្រាប់មីន​ចំនួនសរុប៦៣៩០១ករណី​ដែលក្នុងនោះ មានមនុស្ស ប្រមាណ​១៩៥៩៥នាក់​​បានបាត់បង់ជីវិត និង៤៤៣០៦នាក់ទៀត បានរងរបួស ហើយក្នុង​ចំណោមជនរងគ្រោះ មាន​៨១ភាគរយ ជាបុរស៨ភាគរយជាស្រ្តី និង១១ភាគរយ​ទៀតជាកុមារ។

ប្រទេសកម្ពុជា ជាប្រទេសមួយដែលរងគ្រោះខ្លាំងដោយគ្រាប់មីន ដោយសារតែជម្លោះ​ដោយប្រដាប់​អាវុធ កាលពី៣០ឆ្នាំមុន ហើយខេត្ត ដែលរងគ្រោះខ្លាំង​ដោយគ្រាប់មីន​មានដូចជាខេត្តបាត់ដំបង់ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងខេត្តព្រះវិហារ។

ភ្លៀងធ្លាក់ខ្លាំង នៅឥណ្ឌា ស្លាប់មនុស្ស៣១នាក់

មានមនុស្សយ៉ាងតិចណាស់៣១នាក់ បានបាត់​បង់ជីវិត និងពលរដ្ឋរាប់សិប​ពាន់នាក់ទៀត បាន​បាត់បង់ផ្ទះ​សំបែង ដោយសារភ្លៀងធ្លាក់​ខ្លាំង នៅ​​ប៉ែកខាងជើង និងប៉ែកខាងកើត ប្រទេស​​​ឥណ្ឌា នេះបើតាម​សារព័ត៌​មាន ក្នុង​ស្រុក​ឥណ្ឌា​ឲ្យដឹង នៅថ្ងៃទី២៩ មិថុនា ២០១១​នេះ។

ទឹកភ្លៀងមូសុងនេះ មានផ្តាច់ជីវិតពលរដ្ឋនៅប៉ែក​ខាងជើង ប្រទេសឥណ្ឌាចំនួន១៤នាក់ ហើយចំណែក​នៅប៉ែកខាងកើតប្រទេសវិញ​ មានមនុស្សប្រមាណ​១៧នាក់ បានបាត់បង់ជីវិត ព្រមទាំងប៉ះពាល់ ដល់ពលរដ្ឋប្រមាណ៩០០០០០នាក់ផងដែរ។

ទឹកភ្លៀងបង្កជាទឹកជំនន់នេះ បានបណ្តាលឲ្យផ្ទះពលរដ្ឋប្រមាណ២៥៧៥០ខ្នងរងការខូចខាត ព្រមទាំងផលដំណាំជា​ច្រើនហិកតា និងកសិកដ្ឋានចិញ្ចឹមសត្វជាច្រើនកន្លែងផងដែរ៕

រថភ្លើងបុកគ្នា នៅគុយបា រងរបួស៧៩នាក់

គ្មានមនុស្សណាម្នាក់បានបាត់បង់ជីវិតទេ តែ​មាន​​​មនុស្ស យ៉ាងតិចណាស់៧៩នាក់ បានរង​របួស ដោយសាររថភ្លើង ចំនួន​ខ្សែបានបើក​បុកគ្នា នៅ​កោះ​​ការិបប៊ីន ប៉ែកខាងកើត ខេត្ត​ហ្គាន​​តាណា​មូ ប្រទេស​គុយបា នេះបើតាម​ព័ត៌មានអន្តរជាតិ​ ពីគុយបាឲ្យដឹងនៅថ្ងៃទី២៩មិថុនា​​ ២០១១នេះ។

បើតាមអាជ្ញាធរនៅកន្លែងកើត បានសន្និដ្ឋាន​ជាបឋមថា ឧបទ្ទហេតុនេះ បង្កឡើង ដោយសារ​រថភ្លើងធុនតូចមួយខ្សែដែលហ្រំា្វង​លែងដំណើរ​ការ ហើយជ្រុលទៅបុករថភ្លើងមួយទៀត ដែល​កំពុងបើកបរកាត់ផ្លូវដែកគ្នា។

នៅប្រទេគុយបា​ការដឹកជញ្ជូនតាមផ្លូវរថភ្លើង ​​ជារឿងសំខាន់បំផុត​សម្រាប់ ដឹកផលិតផលស្ករស និងអ្នកដំណើរក្នុង​ប្រទេស ជាពិសេសក្នុងរដូវក្តៅ៕

ក្រមព្រហ្មទណ្ឌ​កម្ពុជា​ ឆ្នាំ១៩៥៦​ ​ ជាប្រធានបទសំខាន់ នៅសវនាការ ​ថ្ងៃទី​៣

សវនាការបឋមរបស់តុលាការក្កីខ្មែរក្រហម ​​លើ​​សំណុំ​រឿង​​០០២ បានឈានចូលដល់ថ្ងៃទី៣ហើយ នៅថ្ងៃទី២៩ មិថុនានេះ ផ្តោតសំខាន់លើ​តាំងពី​ព្រឹកមក​ រហូតដល់​បពា្ចប់ សវនាការ​បានផ្តោត​ទៅ​អាជ្ញាយុកាល​នៃ​បទ​ល្មើស​​​ក្រោម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ ឆ្នាំ១៩៥៦​ ដែល​ត្រូវបាន​ប្រើ​ចំពោះ​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម​ទាំង​៤។

ហើយសវនាការ​​​បឋម​​លើ​​សំណុំ​រឿង​​០០២ នៅថ្ងៃ​​​ទី​២​ ត្រូវនឹងថ្ងៃទី២៨ មិថុនា ២០១១ម្សិលមិញនេះ​ បាន​ផ្តោតលើអញ្ញត្រកម្ម​ អំពី​ការ​លើកលែង​​ទោស​ ឬ​​ការ​អនុគ្រោះ​​ទោស ​ក្នុង​ករណី​ លោក​ អៀង សារី​។ ព្រះរាជក្រឹត្យ​​របស់​​ព្រះមហាក្សត្រ​ កាលពី​​ឆ្នាំ​​១៩៩៦​ ដែល​​បាន​​លើក​លែង​ទោស​​លោក​ អៀង សារី​ ត្រូវ​បាន​​ក្រុម​​មេធាវី​​ការពារ​ក្តី​ លើក​ឡើងថា​ ជា​ការ​​រារាំង​​មិន​​អាច​ឲ្យ​​តុលាការ​​កូន​កាត់ ​បើក​សវនាការ​​កាត់ទោស​​លោក​​អៀង​សារី​ នា​ពេល​​នេះ​​ទេ​​។

ក៏​​ប៉ុន្តែ​​ភាគី​​សហ​​ព្រះរាជអាជ្ញា​ និង​​ក្រុម​មេធាវី​​នាំមុខ​ ដែល​​ជា​​ភាគី​​ដើម​​បណ្តឹង​រដ្ឋប្បវេណី​ តំណាង​​ជនរងគ្រោះ ​បាន​​ច្រាន​ចោល​​អំណះ​អំណាង​​ខាងលើ​ ហើយ​​ទាមទារ​​ឲ្យ​​តុលាការ​ បន្ត​​យក​​ករណី​​លោក ​អៀង​ សារី​ មក​​ជំនុំ​ជម្រះ ​ដើម្បី​​បំបាត់​​អំពើ​​និទណ្ឌភព (រួច​ទោស)​ ក្នុង​ប្រទេស​​កម្ពុជា​។

អង្គជំនុំជម្រះ​បាន​ប្រកាស​ប្រាប់​ដល់​គ្រប់ភាគី​ទាំងអស់​ថា ដោយ​មើល​ទៅលើ​ ស្ថានភាព​ជាក់​ស្តែងសវនាការ​បឋម​ទំនង​ជា​មិន​អាច​ចប់សព្វគ្រប់​ក្នុង​រយៈពេល ៤ថ្ងៃ ដូចការ​ គ្រោងទុក​នោះ​ទេ។ ​ដូច្នេះ ចៅក្រម​សម្រេច​ពន្យារពេល​សវនាការ​បឋម រហូតដល់​ ថ្ងៃ​សុក្រ​ ទី១​ កក្កដា​ ២០១១៕

តើសំនុំរឿង០០២ និយាយអំពីអ្វីខ្ឡះ​?

សវនាការបឋម​លើ​សំណុំរឿង ០០២ នៅថ្ងៃច័ន្ទ​២៧មិថុនា​នេះ បាន​និយាយ​ពី​បញ្ជី​ឈ្មោះ​សាក្សី​ អ្នកជំនាញ និង​ដើមបណ្តឹង​រដ្ឋប្បវេណី ព្រមទាំង​អញ្ញត្រកម្ម ស្តីពី​គោលការណ៍​គ្មាន​ការ​កាត់​ទោស​ពីរដង ចំពោះ​បទល្មើស​តែមួយ ក្នុង​ករណី​លោក អៀង សារី។​

ក៏ប៉ុន្តែ​ចាប់តាំង​ពី​ផ្តើម​​​សវនាការ​នៅព្រឹក​ថ្ងៃចន្ទ២៧​មិថុនា អតីត​មេ​ខ្មែរក្រហម ដែល​មាន​វ័យ​ចាស់ជរាទាំង ៤រូប បាន​ស្នើសុំ​តុលាការ​ចាកចេញ​ជា​បន្តបន្ទាប់៕

ខ្ពស់ត្រដែត

រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់។ សុខភាពផ្លូវកាយអាចមានជំងឺបៀតបៀន ខ្លះៗ។
ការប្រកបមុខរបរ ទទួលបានផលជាធម្មតា ចំពោះបញ្ហាស្នេហា គូរស្នេហ៍ មានអធ្យាស្រ័យ គ្នាល្អប្រសើរ។

រាសីលោកអ្នកថ្ងៃនេះឡើង ខ្ពស់។
សុខភាពផ្លូវកាយរឹងមាំល្អសុខភាព ផ្លូវចិត្តក៏ល្អព្រមដែរ។ ការងារ និង មុខ របររកស៊ីគឺល្អប្រសើរចំណែកបញ្ហា ស្នេហាគប្បីយកចិត្តទុកដាក់បន្តិចព្រោះវាអាចមានឥទ្ធិពលអាក្រក់ដល់ អ្នក។

រាសីលោកអ្នកថ្ងៃនេះឡើង ខ្ពស់ត្រដែត។ សុខភាពផ្លូវកាយនិងចិត្តមាន ភាពល្អប្រសើរ។ ការរកទទួលទានផ្សេងៗបានផលចំ ណេញលើសពីធម្មតា។បញ្ហាស្នេហា គូរស្នេហ៍ត្រូវការការថ្នាក់ថ្នម និង យកចិត្តទុកដាក់អោយបានច្រើន។

រាសីថ្ងៃនេះឡើងខ្ពស់។ ការប្រកប របរទទួលទានបានផលយ៉ាងគាប់ចិត្ត ។ សុខភាពផ្លូវកាយល្អប្រសើរប៉ុន្តែ សុខភាពផ្លូវចិត្តអាចមានការថ្នាំងថ្នាក់
។ បញ្ហាស្នេហាមិនមានអ្វីគូរអោយ បារម្ភឡើយ។

រាសីថ្ងៃនេះឡើងខ្ពស់។
រាល់ការបំពេញកិច្ចការផ្សេងៗនឹងទទួលបានផលសំរេចដូចចិត្តដែលបាន គិតទុកជាក់ជាពុំខានឡើយ។ការធ្វើតំណើរប្រកបដោយការប្រុងប្រយ័ត្ន ខ្ពស់។បញ្ហាស្នេហាគូរស្នេហ៍មានការយកចិត្តទុកដាក់ខ្លាំងចំពោះអ្នកលើសគ្រាមុនៗ។

រាសីថ្ងៃនេះឡើងខ្ពស់។
ការប្រកបរបរកទទួលទានបានចំណេញគាប់ចិត្ត។ការនិយាយស្តីប្រកប ដោយហេតុផលត្រឹមត្រូវ និងមានចិត្ត សោមនស្សរីករាយចំពោះអំពើជាកុសល។លោកអ្នកមានសមត្ថភាព គ្រប់គ្រាន់ក្នុងការរិះរកដំណោះស្រាយផ្សេងៗ ធ្វើអោយកិច្ចការងារតំណើរការបានយ៉ាងស្រលូន។ជាមួយគ្នានេះដែរបញ្ហាស្នេហាមានការចុះ សម្រុងគ្នាល្អណាស់។

រាសីថ្ងៃនេះឡើងខ្ពស់។
លោកអ្នកនឹងអាចទទួលបាននូវវត្ថុ អនុស្សាវរីយ៍ឬក៏ជំនូនពីនណាម្នាក់។
ការប្រកបរបរទទួលទានទទួលបាន ផលចំណេញលើសពីការស្មាន។ រាល់ការធ្វើតំណើរប្រកបដោយសុវត្ថិ ភាព។លោកអ្នកមានស្វ័យភាពក្នុង ការសម្រេចចិត្ត។សុខភាពល្អបវរ និងមានអារម្មរណ៍ជ្រះស្រឡះព្រមទាំងមានទឹកចិត្តសប្បាយរីករាយ។បញ្ហាស្នេហាមិនមានអ្វីគួរអោយបារម្ភ ឡើយ។

រាសីថ្ងៃនេះឡើងខ្ពស់។
លោកអ្នកមានសមត្ថភាពក្នុងការ សម្រេចកិច្ចការធំបានដោយសារតែ ទេពកោសល្យខាងបង្កើតគំនិតច្នៃប្រ ឌិតថ្មីៗជាពិសេសគឺមានភាពជាម្ចាស់ការលើខ្លួន។ការធ្វើតំណើរទៅកាន់ទីជិតឆ្ងាយតែងមានការទទួលរាក់ទាក់ជានិច្ច។មុខរបបទទួលទាន តំណើរការល្អប្រសើរ។បញ្ហាស្នេហា គូរស្នេហ៍មានការអធ្យាស្រ័យគ្នាទៅ វិញទៅមក។

រាសីថ្ងៃនេះឡើងខ្ពស់។
ចំពោះសុខភាពផ្លូវកាយនិងចិត្តមិន មានផលប៉ះពាល់អ្វីឡើយ។ការធ្វើ តំណើរទៅកាន់ទីជិតឆ្ងាយដើម្បីពិភាក្សាការងារក្តីរឺដោះស្រាយបញ្ហាផ្សេងៗក្តីរមែងទទួលបានជ័យជំនះជាដរាប។ដោយឡែកចំពោះបញ្ហាស្នេហា គូរស្នេហ៍មានការយល់ចិត្តគ្នាយ៉ាង ស៊ីជំរៅធ្វើអោយចំណងស្នេហ៍ដែល បានបង្កើតឡើងមានលក្ខណៈកាន់តែ ស្អិតរមួតជាងមុនទៅទៀត។

រាសីថ្ងៃនេះឡើងខ្ពស់។
សុខភាពល្អទឹកចិត្តមានមេត្តាករុណា ដល់មនុស្សសត្វទាំងឡាយ។ ការនិយាយស្តីសុភាពរាបសារ ទន់ភ្លន់តែម៉ឹងមាត់ចំពោះការងារ ដែលធ្វើអោយលោកអ្នកមានសមត្ថភាពអាចបំពេញការងារផ្សេងៗ។ ចំ ពោះការធ្វើតំណើរទៅកាន់ទីជិតឆ្ងាយមានសុវត្ថិភាពចំពោះស្នេហាមិន មានអ្វីអោយលោកអ្នកព្រួយបារម្ភឡើយ។

រាសីថ្ងៃនេះឡើងខ្ពស់។
លោកអ្នកមានទឹកចិត្តមេត្តាករុណាចំពោះគ្នាទៅវិញទៅមក បញ្ហាស្នេហា គូរស្នេហ៍ចេះយកចិត្តទុកដាក់ចំពោះ គ្នាបានយ៉ាងល្អ។ការប្រកបរបរទទួលទានផ្សេងៗបានផលលើសពីសព្វ ដង។ការធ្វើតំណើរទៅកាន់ទីផ្សេងៗ មានសុវត្ថិភាពល្អ។

រាសីថ្ងៃនេះឡើងខ្ពស់។
ការប្រកបរបរទទួលទានផ្សេងៗ បានផលល្អការធ្វើតំណើរទៅកាន់ទី ជិតឆ្ងាយទទួលបាននួវការរាក់ទាក់ តែមិនសូវមានសុវត្ថិភាពប៉ុន្មានទេ។ លោកអ្នកមានទឹកចិត្តរីករាយមិនមាន ជំងឺមកបៀតបៀនរាងកាយមានសមត្ថភាពដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងល្អ។សេចក្តីស្នេហាមានការយល់ចិត្តគ្នាបានល្អ។

រាសីថ្ងៃនេះឡើងខ្ពស់។
លោកអ្នកមានសមត្ថភាពក្នុងការទំនាក់ទំនង។ការធ្វើតំណើរទទួលបានការរាក់ទាក់យ៉ាងពេញចិត្ត។ការប្រកប របរទទួលទានបានផលចំណេញតបស្នងដល់ការខិតខំប្រឹងប្រែងរបស់អ្នក សុខភាពផ្លូវកាយល្អមានទឹកចិត្តរីករាយ។ស្នេហាទទួលបាននូវក្តីស្រលាញ់និងថ្នាក់ថ្នមពីដៃគូរយ៉ាងល្អ។

រាសីថ្ងៃនេះឡើងខ្ពស់។
ការពោលពាក្យសំដីទៅកាន់អ្នកផង ទាំងពួងមានគេយកចិត្តទុកដាក់ស្តាប់ និង ធ្វើតាម។ចំពោះបញ្ហាសុខភាព គឺមិនមានជំងឺមកបៀតបៀនដល់រូប រាងកាយរបស់អ្នកឡើយ។ការ
ធ្វើតំណើរមានអ្នកចាំទទួលស្វាគមន៍ ដោយសេចក្តីរាក់ទាក់ជាក់ជាពុំខាន ឡើយ។ដោយឡែកបញ្ហាស្នេហាគូរ ស្នេហ៍មានការយល់ចិត្តគ្នាយ៉ាង ល្អ។

រាសីថ្ងៃនេះឡើងខ្ពស់។
លោកអ្នកមានសមត្ថភាពអាចបំពេញ ការងារបានយ៉ាងល្អធ្វើអោយចៅហ្វាយនាយ និង មិត្តភក្កិរួមការងារពេញ ចិត្តយ៉ាងខ្លាំង។ចំពោះអ្នកប្រកបរបរទទួលទានវិញនឹងទទួលបាននូវប្រាក់ ចំណេញគួរជាទីពេញចិត្ត។ការនិយាយស្តីមានអ្នកផងយកចិត្តទុកដាក់ ស្តាប់ជាខ្លាំង។ ដោយឡែកបញ្ហា ស្នេហាវិញមិនមានសូវជាល្អប៉ុន្មានទេ។

រាសីថ្ងៃនេះឡើងខ្ពស់។
រាល់ការបំពេញការងារផ្សេងៗតែង ទទួលបានជោគជ័យជាទីគាប់ចិត្ត។ការធ្វើតំណើរទៅកាន់ទីជិតឆ្ងាយ តែងតែមានគេទទួលរាក់ទាក់ និង មានទឹកចិត្តប្រកបដោយសេចក្តីរីក រាយ និងពោលតែពាក្យសម្តីពីរោះ ពិសារទៅកាន់អ្នកផងធ្វើអោយគេ ស្រលាញ់ចូលចិត្ត។ ស្របពេលជា មួយគ្នានេះគួរយកចិត្តទុកដាក់យ៉ាង ខ្លាំងទៅលើបញ្ហាសុខភាព និង ស្នេហាផងដែរ។

រាសីថ្ងៃនេះឡើងខ្ពស់។
រាល់ការនិយាយស្តីទៅកាន់អ្នកដទៃ ប្រកបដោយវិចារណញ្ញាណ សុខភាពល្អលោកអ្នកមានសមត្ថភាព ក្នុងការសម្រេចកិច្ចការផ្សេងៗបាន មានឆន្ទះមុះម៉ុតក្លា ហានប្រកបដោយឧត្តមគតិ។ប្រសិន បើជាអ្នកប្រកបរបរទទួលទានវិញនឹង បានទទូលនូវផលតបស្នងយ៉ាងគាប់ ចិត្ត។ដោយឡែកស្នេហាមានភាព ល្អូកល្អឺននឹងគ្នា។

រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។
រាល់ការបំពេញការងារផ្សេងៗតែ ទទួលបានផលជាអនេកដែលឆ្លើយ តបទៅនឹងការខិតខំប្រឹងប្រែងរបស់ អស់លោកអ្នក។ ការពោលពាក្យ សម្តីពិរោះពិសារទៅកាន់អ្នកផងប្រ កបដោយមេត្តាករុណា។ ជាមួយគ្នា នេះដែរក៏អាចកើតមាននូវផលវិបាក
ដូចជាបញ្ហាស្នេហា ការធ្វើតំណើរ ជាពិសេសគួរយកចិត្តទុកដាក់ជាចំបង ទៅលើសុខភាព។

រាសីថ្ងៃនេះឡើងខ្ពស់។ ការប្រ កបរបររកទទួលទានផ្សេងៗទទួល បានផលចំណេញហួសពីការស្មាន ។ការធ្វើតំណើរទៅកាន់ទីជិតឆ្ងាយ មានគេទទួលស្វាគមន៍ដោយក្តីគោរព ។លោកអ្នកគប្បីស្វះស្វែងរកចំនេះ ដឹងបន្ថែមទៀត។ចំពោះការនិយាយស្តីវិញគួរប្រយ័ត្នបន្តិច។ចំពោះបញ្ហា ស្នេហាមានបញ្ហាដោយសារពាក្យ សំដី។

រាសីថ្ងៃនេះឡើងខ្ពស់។ រាល់ការ បំពេញកិច្ចការងារផ្សេងៗតែងទទួល បានជោគជ័យគួរជាទីគាប់ចិត្តការ ធ្វើតំណើរទៅកាន់ទីជិតឆ្ងាយតែង មានគេទទួលរាក់ទាក់។លោកអ្នក មានទឹកចិត្តប្រកបដោយក្តីរីករាយ ពោលតែពាក្យសំដីពីរោះទៅកាន់អ្នក ផង ធ្វើអោយគេស្រលាញ់ចូលចិត្ត។ ស្របជាមួយគ្នានេះដែលក៏គួរយក ចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហា សុខភាព និង ស្នេហា។

រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។
រាល់ការបំពេញការងារផ្សេងៗតែង ទទួលបានផលជាអនេកឆ្លើយតបនឹង ការខិតខំប្រឹងប្រែងរបស់អ្នក។ការពោលពាក្យពិរោះពិសារទៅកាន់អ្នក ផង មានសេចក្តីមេត្តា ករុណាចំពោះ គ្នា។ ជាមួយគ្នានេះដែលក៏អាចនឹង កើតមានផលវិបាកមួយចំនួនលើ រូប អ្នកផងដែរដូចជាបញ្ហាស្នេហា ការ ធ្វើ តំណើរ ជាពិសេសគួរយកចិត្តទុកដាក់ជាចំបងទៅលើសុខភាព។

រាសីថ្ងៃនេះឡើងខ្ពស់។សុខភាព ផ្លូវកាយនិងចិត្តមានសភាពល្អប្រសើរ ដែលគ្រប់ដណ្តប់ទៅលើទង្វើរអ្នកដែរ អាចអោយលោកអ្នកប្រព្រឹត្តតែអំពើ សុចរិតត្រឹមត្រូវ ។ការពោលពាក្យសំដីទៅកាន់អ្នកដទៃប្រកបដោយ វិចារណញ្ញាណ ការប្រកបរបរ ទទួលទានបានផលល្អ។ការធ្វើតំណើរទៅកាន់ទីនានាមានសុវត្ថិភាព គួរជាទីទុកចិត្ត បញ្ហាស្នេហាគូរស្នេហ៍ បានបង្កើតអោយមានចំណងមេត្រី ភាពកាន់តែស្អិតល្មួត។

រាសីថ្ងៃនេះឡើងខ្ពស់។ការប្រ កបរបរទទួលទានបានផលចំណេញ យ៉ាងគាប់ចិត្ត។សុខភាពផ្លូវកាយរឹង ប៉ឹងល្អមានអារម្មរណ៍ស្រស់ថ្លាគួរជា ទីមេត្រីពីសំណាក់អ្នកផងទាំងពួង មានសមត្ថភាពអាចបង្កើតគំនិត ច្នៃ ប្រឌិតទៅរកវឌ្ឍនៈភាពនៃអាជីវកម្ម ផ្សេងៗ។ការធ្វើតំណើរទៅកាន់ទីជិត ឆ្ងាយគួរប្រុងប្រយ័ត្នបន្តិច បញ្ហា ស្នេហាមានការស្វែងយល់ចិត្តគ្នាបាន យ៉ាងល្អ។

រាសីថ្ងៃនេះឡើងខ្ពស់។លោកអ្នក មានទឹកចិត្តជ្រះថ្លា នឹង ការងាររៀប រយល្អណាស់ ជាពិសេសមានការ ឆ្លាស់វៃក្នុងការបំពេញការងារផ្សេងៗ ដែលធ្វើអោយលោកអ្នកទទួលបាន ផលសំរេចតាមគោលដៅ។ បើជា អ្នកប្រកបរបររកស៊ីវិញអាចមានគេមក បបួលដាក់ទន់រកស៊ីជាមួយដោយ លោកអ្នកគួរតែប្រថុញចុះព្រោះមិន ខកបំណងទេ។ បញ្ហាគូរស្នេហ៍រស់ នៅជាមួយគ្នាប្រកបដោយភាពផ្អែម ល្ហែម។

រាសីថ្ងៃនេះឡើងខ្ពស់។លោកអ្នក នឹងមានអំណាចលើសលុបដោយសា ព្រេងសំណាង ហើយមានគេជួយ យកអាសាកាន់ជើងគ្រប់ពេលវេលា ជាមួយនេះនឹងអាចក្លាយទៅជា មនុស្សដែលមានការស្ញប់ស្ញែងដោយជានានុជន។បើជាអ្នកប្រកបរបរក ស៊ីវិញទោះបីចេញជួញដូរនៅទីណាក្តីមិនថាជិតឬឆ្ងាយឡើង រមែង បានសមប្រកបទាំងអស់។បញ្ហាស្នេហាគឺមានតែភាពផ្អែមល្ហែមដូចទឹកឃ្មុំ

រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានសំណាងបានទទួលរបស់ថ្មីថ្មោងដែរខ្លួនមិនធ្លាប់មាន ប៉ុន្តែក្នុងនោះក៏គួរប្រយ័ត្នចំពោះមនុស្សសំបុលសឲ្យទុក្ខទោសផងដែរ។ ម្យ៉ាងវិញទៀតប្រសិនបើមាន កិច្ចត្រូវទៅបំពេញការងារនៅទីឆ្ងាយ ក្តីក៏នឹងត្រូវបានទទួលនូវជោគជ័យ ជានិច្ច។ បើជាអ្នកប្រកបរបរកស៊ីវិញ មិនមានបញ្ហាអ្វីមករារាំងស្ទះនោះទេ នឹងចេះតែចំរើនទៅមុខ។បញ្ហាស្នេហាគូរស្នេហ៍រីករាយដាក់គ្នា។

រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។
ផលដែលលោកអ្នកបានទទួលគឺ រង្វាន់លើកទឹកចិត្តគុណបំណាច សេចក្តីស្រលាញរាប់អាន ទឹកចិត្ត ស្មោះស និងការទទួលស្គាល់ពីចៅ ហ្វាយនាយ ដែលស្ថានភាពនេះអាច កើតមានដល់លោកអ្នកក្នុងថ្ងៃនេះ។ បើជាអ្នកប្រកបរបរជំនួញវិញមានការ រីកចំរើនគួរជាទីពេញចិត្ត បើអាចពង្រឹងមុខរបរបន្ថែមក៏ល្អដែរ។បញ្ហាគូរស្នេហ៍គូរស្នេហ៍ត្រូវគ្នាដូចទឹកនិងត្រី។

រាសីថ្ងៃនេះឡើងខ្ពស់។ គ្រាប់កិច្ច ការសព្វសារពើដែលលោកអ្នកត្រូវ បំពេញក្នុងថ្ងៃនេះគឺជួបតែលិទ្ធផលល្អជានិច្ចគ្មានឧបសគ្គអ្វីមករារាំងធ្វើ អោយមានការលំបាកពេកនោះទេ ដូច្នេះសូមលោកអ្នកកុំព្រួយបារម្ភ។ បើជាអ្នកប្រកបរបររកស៊ីវិញដាក់ចុះ ដុះឡើងតាមដៃអាចអោយលោកអ្នក ពង្រីកអាជីវកម្មធំថែមទៀត បាន។ រីបញ្ហាស្នេហាគូរស្នេហ៍រស់នៅជាមួយ គ្នាមានសេចក្តីសុខក្រៃលែង។

រាសីថ្ងៃនេះឡើងខ្ពស់។ លោក អ្នកឈានចូលមកដល់ថ្ងៃនេះ នឹង បានរួចចាក់ផុតពីសេចក្តីសៅហ្មង ទាំងឡាយដែលធ្លាប់កើតមានពីពេល មុនមក ហើយខណះនេះដែរ លាភ សំណាងរបស់លោកអ្នកក៏នឹងកើត មានឡើងវិញដែលធ្វើអោយលោក អ្នករីករាយ។ បើជាអ្នកប្រកបរបររក ស៊ីផលចំណេញដែលបានមកអាច នឹងសន្សំទុកដាក់បានច្រើន។ បញ្ហា ស្នេហាគូរស្នេហ៍មានចំណងមេត្រីគ្នា យ៉ាងស្អិតតមួត។

រាសីថ្ងៃនេះឡើងខ្ពស់។ លោក អ្នកនឹងមានលាភដោយការប្រើសំដី វោហាសាស្រ្តទោះបាននិយាយស្តីអ្វី ក៏ដោយ ក៏មានការគាំទ្រពីអ្នកដទៃ ជានិច្ច ហើយបើមានបេសកម្មត្រូវទៅ បំពេញការងារនៅទីណានោះទោះ ជិតក្តីឆ្ងាយក្តីក៏នឹងបានសំរេចផលជាទីគាប់ចិត្ត។បើជាអ្នកប្រកបរបររកស៊ី មានការរីកលូតលាស់ទៅមុខជាលំដាប់។បញ្ហាសេ្នហាគូរស្នេហ៍មានភាពរីករាយរកគ្នា។