ផ្សារមូលបត្រកម្ពុជា នឹងចាប់បើកទ្វារ នៅថ្ងៃទី១១កក្កដា
Jul/08/2011 | អត្ថបទដោយ ឃឹម វីរ:
ផ្សារមូលបត្រកម្ពុជានឹងបើកទ្វារ នៅថ្ងៃទី១១កក្កដា២០០១នេះហើយ តាមការគ្រោងទុក មានភាគហ៊ុនក្រុមហ៊ុនរបស់រដ្ឋចំនួន២ នឹងចាប់ផ្តើមលក់ដូរ នៅក្នុងទីផ្សារនេះ គឺទូរគមនាគមន៍កម្ពុជា និងរដ្ឋាករទឹកស្វយ័តភ្នំពេញ នេះបើតាមលោកគាត ឈន់ថ្លែងយ៉ាងនេះ នៅក្នុងពិធីសម្ពោធក្រុមហ៊ុន មូលបត្រ SONATRA ដែលនឹងក្លាយជាក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ ថ្ងៃទី០៧កក្កដានេះ។
ក្រៅពីនោះ គណៈកម្មការមូលបត្រកម្ពុជា ក៏បានប្រកាសទទួលស្គាល់ភ្នាក់ងារទូទាត់ សាច់ប្រាក់ ភ្នាក់ងារបញ្ជីការមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រជាដើម ដែលភ្នាក់ងារទាំងនេះគឺសុទ្ធតែជាស្ថាប័នធនាគារធំៗនៅកម្ពុជា៕
រហូតដល់ពេលនេះ មានក្រុមហ៊ុនឈ្មូញជើងសាមូលបត្រចំនួន៤ ដែលបានទទួលអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីប្រតិបត្តិការនៅក្នុងដំណើរការទីផ្សារហ៊ុន។