នេនមួយអង្គ ត្រូវឃាតក កាប់សម្លាប់ ជាច្រើនពូថៅ
Jul/05/2011 | អត្ថបទដោយ ឃឹម វីរ:
សពព្រះសង្ឃមួយអង្គត្រូវបាន គេប្រទះឃើញនៅវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី៤ ខែកក្កដា
ឆ្នាំ២០១១ នៅក្នុងប្រឡាយទឹកជាប់ព្រុំដី ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ខាងជើងភូមិ ឡាំបោ ចម្ងាយ
១គីឡូម៉ែត្រ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ដកំពង់ចាម។
ក្រោយពីទទួលព័ត៌មានភ្លាម នគរបាលប៉ុស្ដិ៍បានទៅដល់ ចំណុចកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ។
ហើយបន្ទាប់ពីបានពិនិត្យនឹងធ្វើការស្រាវជ្រាវ ទើបសមត្ថកិច្ចដឹងថា សាកសពព្រះសង្ឃអង្គនោះ
មានព្រះនាម ឃិន កុសល មានអាយុ១៦ឆ្នាំ នឹងជាព្រះសង្ឈដែលគង្គនៅវត្ដរបងច្រុស ស្ថិតក្នុង
ភូមិរបងច្រុស ឃុំជាំក្រវៀន ស្រុកមេមត់ ហើយព្រះសង្ឃអង្គនោះ មានស្រុកកំណើតនៅក្នុងឃុំបឹងខ្នា
ស្រុកបាកាន ខេត្ដពោធិសាត់ ហើយសពនោះ ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកមេមត់សន្និដ្ឋានថា
ស្លាប់ដោយសារអំពើឃាតកម្ម។
ប្រភពពីព្រះសង្ឃនៅវត្ដរបងច្រុស បានឱ្យដឹងថា ព្រះសង្ឃ ឃិន កុសល បានចេញពីវត្ដតាំងពីវេលា
ម៉ោង៨យប់ ថ្ងៃទី២ ខែកក្កដា មកម្ល៉េះ ដោយមិនបានដឹងថា លោកនិមន្ដទៅណានោះទេ រហូតដល់ថ្ងៃ
ទី៤ ខែកក្កដានេះ ទើបទទួលដំណឹងថា លោកបានសុគតបាត់ទៅហើយ។
មន្ដ្រីនគរបាលបន្ដថា ករណីឃាតកម្មលើព្រះសង្ឈអង្គនោះ សមត្ថកិច្ចនគរបាលស្រុកមេមត់ កំពុង
តែខិតខំស្រាវជ្រាវ ស្វែងរកជនដៃដល់ ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។
រីឯសាកសពត្រូវបានចៅអធិការវត្ដរបងច្រុស យកទៅធ្វើបុណ្យឱ្យ និងបញ្ចុះនៅក្នុងបរិវេណ
វត្ដរបងច្រុសរួចហើយ៕