Logo

Friends Added

នយោបាយ

មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច​មួយ​រូប​ដាក់ពាក្យ​លាឈប់​ពី​គណបក្ស​

លោក ជា ចំរើន បានដាក់​ពាក្យ​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី សុំ​លាឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​

​​លោក​​ ​ផែង​ ​វណ្ណៈ​ ​​ត្រូវ​​​​ក្រសួង​​មហាផ្ទៃ​​​​ដក​​​​ពី​​​​តំណែង​​?

​​ភ្នំ​​ពេញៈ ​​លោក​​ ​ផែង​ ​វណ្ណៈ​ ​មន្រ្តី​​​នគរបាល​​​​ជាតិ​​ ​​ដែល​​​​ល្បី​​ឈ្មោះ​​​​លើ​​​ហ្វេសប៊ុក​​​ពាក់ព័ន្ធ​​​​នឹង​​​​ការ​​​​គំរាម​​​​សម្លាប់​​​​លោក​​ ​កឹ​​​ម​​ ​​សុខា​​ ​​មេដឹកនាំ​​​​គណបក្សប្រឆាំង​​ ​​ត្រូវ​​​​បាន​​​​ដក​​ចេញ​​​​ពី​​​​តំណែង

កញ្ញាធីសុវណ្ណថាបដិ​​សេធ​​សា​​របែក​​​បាក់​​ជាមួយ​​បក្សប្រឆាំង​​​​នៅលើ​​ហ្វេសប៊ុក

​​ភ្នំពេញ៖​​​​នារីវ័យក្មេងលេចធ្លោរតាមបណ្តាញសង្គម​​​ហ្វេសប៊ុកតាមរយៈសកម្ម​​ភាព​​គាំទ្រគ​​ណបក្ស​​សង្រ្គោះជាតិនិងរិះ​គន់​មិន​សំចៃមា​​ត់​​លើរាជ​​រ​​ដ្ឋាភិ​​​​បា​​​លក​​ម្ពុជា​​​​កញ្ញា​​ធីសុវណ្ណថា​​​​​បានប្រ​​កា​​សបដិ​​សេធ

លោកស្រី មូរ សុខហួរ៖ ការចូលទៅទីលាន ប្រជាធិបតេយ្យ មិនមានអ្វី​ខុស​ច្បាប់នោះទេ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ​លោក​ស្រី ​មូរ ​សុខ​ហួរ ​បាន​ថ្លែង​ថា​ ក្នុងគ្រាដែល​លោក​ស្រី​ចូល​ទៅ​ទី​លាន​ប្រជាធិបតេយ្យ​

សម រង្ស៊ី៖ មិនមាន​ជំនួប​ពិភាក្សា រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ នៅស្អែកទេ

ភ្នំពេញ៖ លោក សម រង្ស៊ី បានថ្លែងថា​នឹងមិនមានជំនួបពិភាក្សា រវាងថ្នាក់ដឹកនាំកំពូលទាំងពីរ

អ្នកស្រី មូរ សុខហួរ បន្ត​ដឹកនាំសកម្មជន គណបក្ស ចូលទីលាន ប្រជាធិបតេយ្យ

ភ្នំពេញ​៖ អ្នកស្រី មូរ សុខហួរ បេក្ខភាព ជាប់ឆ្នោត តំណាងរាស្ដ្រមណ្ឌលភ្នំពេញ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ បាន​ជិះ​

ផ្លាស់ប្ដូរចៅក្រម និង ព្រះរាជអាជ្ញា ២០រូប នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ប្រភពព័ត៌មានដ៏គួរអោយ ទុកចិត្តបានប្រាប់ ឲ្យដឹងថា ចៅក្រម និងព្រះរាជអាជ្ញា ចំនួន ២០រូប ត្រូវបានផ្លាស់ប្តូរ នៅពេលដ៏ខ្លីខាងមុខនេះ។

បក្ស​ប្រជាជន​ឯកភាព​សំណើបក្ស​ជំទាស់​ធ្វើ​កំណែ​ទម្រង់​បោះឆ្នោត​

គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ដឹកនាំ​ប្រទេស​ចំនួន​៤អាណត្តិ​ជាប់ៗ​គ្នា​មក​នេះ បាន​ផ្ញើលិខិត​ដ៏កម្រ​មូយច្បាប់

បក្ស​សង្គ្រោះ​ជាតិ​ជួប​ប្រជុំ​បិទ​ទ្វារ​ជាមួយ​អ្នក​នយោបាយ​ថៃ​

ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​នាំ​ដោយ​លោក​ សម រង្ស៊ី កាល​ពីម្សិល​មិញ​នេះ​ បាន​ជូបប្រ​ជុំ​បិទ​ទ្វារ​មួយ ជាមួយ​អ្នក​នយោបាយ​មក​ពីប្រទេស​ថៃ​ចំនួន​២០​នាក់ ដោយ​មិន​

លោក​នាយក​រដ្ឋមន្រ្តី​ស្វែងរក​ដៃគូ​ចូល​រួម​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​សារជាថ្មី​អំពាវ​នាវ​ឲ្យ​បក្ស​ប្រ​ឆាំង អង្គការ​មិន​មែន​រដ្ឋា ភិបាល​សមាគម​ពាណិជ្ជ​កម្ម រួម​នឹងដៃគូ​អភិ​វឌ្ឍន៏​នានា​ ដើម្បី​ចូលរួម​ធ្វើ​កំណែ​ទម្រង់​ឲ្យ​កាន់​តែ ​ស៊ី ជម្រៅ​ ក្នុងការ​ដឹក​នាំ​ដោយ​គណ​បក្ស​របស់​លោក នៅ​អំឡុង​ពេល​​៥ឆ្នាំ​ខាង​មុខ​ទៀត​នេះ។​

ការ​ប្រកាស​អំពី​ជំហរ​កែ​ទម្រង់​ស៊ី​ជម្រៅ តម្រូវ​ឲ្យ​ក្រុម​មន្រ្តី​ត្រូវ​ចេះ​ងូត​ទឹក​ដុស​ក្អែល ឆ្លុះ​កញ្ចក់ ​ព្យា​បាល​ជំងឺ​ដោយ​ខ្លួន​ឯង​សាជា​ថ្មី​ទៀត​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​ចក្ខុ​វិស័យ​ប្រទេស​កម្ពុជា​ ឆ្នាំ​២០១៤ នៅឯ​សណ្ឋាគារ​អាំងទែ​កុងទី​ណង់​តាល់​ កាល​ពីថ្ងៃ​ទី២៨​ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ក្រោម​ប្រធាន​បទ​ស្តី​ពី «កម្ពុជា​ក្នុង​៥ឆ្នាំ​ទៅមុខ​កំណែ​ទម្រង់​ និង​ភាព​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​ ក្រោយ​ធ្វើ​សមា​ហរ​ណ​កម្ម»​។

លោក​នាយ​ក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន សង្កត់​ធ្ងន់​ថា ដើម្បី​បម្រើ​ដល់​ផល​ប្រ​យោជន៏​ជាតិ​ទាំង​អស់​គ្នា​បាន គឺ​ត្រូវ​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​ប្រ​ឆាំង អង្គការ​សង្គ​មស៊ី​វិល សមាគម​ពាណិជ្ជ​កម្ម​ និង​វិស័យ​ឯ​ក​ជន ដែល​ជាការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋា​ភិបាល​ ក្នុង​ការ​អនុវត្ត​របៀប​វារៈនៃ​ការ​កែ​ទម្រង់​នៅ​អា​ណត្តិ​ថ្មីនេះ​។

គួរ​រំលឹក​ថា នេះ​ជាលើក​ទី២​ហើយ​ដែល​ប្រមុខ​រដ្ឋា​ភិ​បាល បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​កែទម្រង់​ស៊ី​ជម្រៅ​ បន្ទាប់​ពី​លោក​បាន​ធ្វើ​ការព្រមាន​ធ្ងន់ៗ ដល់​មន្រ្តី​នៅក្នុង​ជូរ​រដ្ឋាភិបាល​ទាំង​អស់ ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្រ្តី​លើក​ដំបូង​នៅ​ក្នុង​អាណត្តិ​ទី៥​នេះ ដែល​តម្រូវ​ឲ្យ​មន្រ្តី​ទាំង​អស់ ត្រូវ​រៀបចំ​ឲ្យ​មាន​វេទិ​កា​សា​ធារណៈ​នៅតាម​មូលដ្ឋាន​ភូមិឃុំ ដើម្បី​ឲ្យ​ប្រជាពល​រដ្ឋ​បាន​ថ្លែង​ពី​កង្វល់​របស់​ពួក​គាត់ ដើម្បី​រក​វិធី​សាស្រ្តដោះ​ស្រាយ​បន្ទាន់​ណា​មួយ​៕