Logo

Friends Added

សាសនា &ជំនឿ

វត្តសំ​ពៅ៥លើ​ខ្នង​ភ្នំ​បូក​គោ​ផ្សា​រភ្ជាប់​រឿង​ព្រះ​ថោង​តោង​ស្បៃ​នាង​នាគ​

ឧទ្យាន​ភ្នំបូក​គោ គឺជា​តំបន់​ទេសចរណ៏​ប្រវត្តិ​សាស្រ្ត​ដ៏វ័យ​ចំណាស់​មួយ ដែល​បង្កប់​ទៅ​ដោយ កន្លែង​ស័ក្ត​សិទ្ឋិ​ជាច្រើន​ ដូច​ជារូប​សំណាក់​លោក​យាយ​ម៉ៅ តំបន់​ល្អាង​ស័ក្តសិទ្ឋិ​នៅ​លើវាល​ ស្រែ​១០០​

ព្រះសង្ឃ​នៅវត្ត កោះ​ពោធិ៍​វង្ស ប្រកាស​ប្តឹង​លោកឧកញ៉ា ឈាង ប៉ាក់​សួរ និង​លោក ជា ខេ​ម៉ា​

​ភ្នំពេញ៖ នៅ​ក្នុង​​ស​ន្និ​សីទ​កា​សែត នា​​ព្រឹក​​ថ្ងៃ​ទី​​២២ ខែ​មេ​សា ឆ្នាំ​​២០​១៤ ដោយ​មាន​​ការ​ចូល​រួម​​ពី​​ព្រះ​សង្ឃ

សាសនា​វិទ្យា​សាស្រ្ត​ថ្មី​មួយ​ផ្តើម​ហូរ​ចូល​មក​កម្ពុជា​

សាសនា​វិទ្យា​សាស្រ្ត​ដែល​ប្រជា​ជន​ខ្មែរ​ ពុំដែល​បាន​ស្គាល់​ពីមុន​មក​ បច្ចុប្បន្ន​បាន​មក​ដល់​កម្ពុជា​ហើយ

​ផ្អើល​ភ្លូកទឹកភ្លូកដីធ្វើបុណ្យ​ឲ្យ​ពស់ថ្លាន់​៨ក្បាល​ដែល​គេ​ជឿថា​មាន​បារមី​

មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី​ច្រើនរយ​នាក់ ធ្វើដំណើរ​ពីទីជិត​ទីឆ្ងាយ​ បាន​នាំគ្នា​ផ្អើល​ភ្លូក​ទឹក​ភ្លូក​ដី​ធ្វើ​ពិធី​បុណ្យ​អប៉ិយ​ជំនឿ​ ដង្ហែរពស់ថ្លាន់​៨ក្បាល​ ទៅដាក់​លើដំបូក​កន្លែង​រស់​នៅរបស់​វា ស្ថិត​ក្នុងភូមិ​ស្ទឹង ឃុំ​អំពិល​ ស្រុក​ កំពង់​សៀម​ ខេត្ត​កំពង់​ចាម នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ​នេះ ដោយ​គេមាន​ជំនឿ​ថា​មាន​បារមី​ ចុះមក​ផ្តល់ក្តី​សុខ​ដល់​មនុស្ស​លោក​។

បុរសម្នាក់​ឈ្មោះ សេង សុទ្ឋ រស់នៅក្នុង​ភូមិ​ខាង​លើ​ដែល​អះអាង​ថា បាន​បារមី​ចូល​សន្ឋិត​ក្នុង​ខ្លួន​នោះ​បាន​ឲ្យដឹង​ថា នៅ​ប៉ុន្មាន​ថ្ងៃមុននេះ​គេបាន​ប្រទះ​ឃើញ​ ពស់​ថ្លាន់​ប្រវែង​ពី៣ ទៅ៤​ម៉ែត្រ ចំនួន​៨ក្បាល​ នៅក្នុង​រន្ឋ​លើដំបូក​មួយ​នៅវាល​ស្រែខាង​ក្រោយ​ភូមិ ក្រោយ​ពីឃើញ​អ្នក​ភូមិនាំ​គ្នាទៅ​ចាប់ ហើយ​ត្រូវបាន​មន្រ្តី​អភិរក្ស​សត្វព្រៃ​យក​ទៅ​រក្សាទុក​ បំណង​យក​ទៅ​ដាក់​សួន​សត្វ ប៉ុន្តែ​ក្រោយ​ពី យក​ចេញ​ទៅ​មិន​បាន​ចម្ងាយ​ប៉ុន្មាន​ផង ស្រាប់​តែ​ឡាន​បែក​កកង់​ ហើយ​បារមី​បាន​ចូល​ទៅអ្នក​ភូមិ បានប្រាប់​ឲ្យ​យកពស់​នោះ​ត្រ​ឡប់ មក​វិញបើ​មិនដូច្នោះ​ទេ អ្នក​ភូមិ​នឹង​ជួប​គ្រោះ​ភ័យ ឈឺថ្កាត់​ជាមិន​ខាន តែ​បើ យក​មក​វិញ​នោះ​នឹងធ្វើ​ឲ្យភូមិ​ស្ងាត់​ជ្រងំមួយ​នេះ​ប្រែជា​មានភាព​អាធិក​អាធម​។

ដោយ​សារ​មិន​អស់ចិត្ត​នឹង​បារមី​ចូល​នោះ ចាស់​ព្រឹទ្ឋា​ចារ្យ​ក្នុងភូមិ​បាន​នាំគ្នា​ជាន់​អារក្ស ប្រមើ​មើល តើពស់​នោះមាន​បារមី​អ្វីខ្លះ? បន្ទាប់​ពីជាន់​អារក្ស​ហើយ​នោះ ស្រាប់​តែមាន​បារមី​ប្រាប់​ថាពស់ទាំង​៨ តំណាង​អោយ​ទេវតា​ទាំង​៨ទិស មក​ជួយ​ផ្តល់​ក្តីសុខ​ជូន​មនុស្ស​លោក​។

បារមី​ទាំង១០​មាន​ឈ្មោះ ១.ព្រះអង្គ​ចៅពេជ្រ​កុមារ ២.ព្រះអង្គ​ប្រា​សាក់ ៣.ព្រះនាង​ស្រីនាង​បុប្ផា ៤.ព្រះ​នាង​បូរទំពរ ៥.លោកតា​ដំបង​ដែក ៦.លោកតា​ដំបង​ក្រញូង​ ៧.ព្រះអង្គ​ជ័យ​មាន​រិទ្ឋិ និង​៨ព្រះអង្គ​ដង្ហាល់​ដែក​ ព្រមទាំង​មានពស់​ពីរ​ដែល​គេ​ថា មាន​រូបរាង​ដូចនាគ​មាន​កន្លុះ​និងដុះ​សិរ​នៅលើ​ក្បាល​ផង​នោះ មាន​បារមី​អ្នកភូមិ​មួយ​ចំនួន​បាន​ឲ្យ​មនុស្ស​ឃើញ ត្រូវ​គេអះ​អាង​ថា ជាម៉ែ​ឪកូន​ពស់​ទាំង​៨ក្បាល​នេះ​ទៀត​។

ដោយ​សារ​បារមី​ប្រាប់​ដូច្នេះ​ អ្នកភូមិ​បាន​ធ្វើការ​ផ្សព្វ​ផ្សាយ ធ្វើ​ឲ្យ​មនុស្ស​ម្នា​មក​ពីទី​ជិត​ឆ្ងាយ នាំ​គ្នា មក​សុំទឹក​ប្រោះ​ព្រហ្ម​ដល់​ពួក​គេ ហើយ​នាំគ្នា​ធ្វើបុណ្យ​ដោយ​មាន​ព្រះ​សង្ឃ​ច្រើន​អង្គ​និមន្ត​ចូល​រួម ដង្ហែរ​ពស់​តំណាង​ឲ្យ​ទេវតា​ទាំង​៨អង្គ ទៅ​ដាក់​កន្លែង​ដើម​វិញ ព្រមទាំង​នាំគ្នា​ចូល​បច្ច័យ ទុក​សម្រាប់​សាងសង់​វិមាន​តូច​នៅ​ទីនោះ​ ទុក​សម្រាប់​បូជា​ទៀត​ផង​៕

គ្រូទាយ​ម៉ាក់ស្រី​ពេជ្រ​បារមី​លោកយាយ​ដូនពេញ​នៅតែ​ពូកែ​សក្តិ​សិទ្ឋិ

បច្ចុប្បន្ន​ទោះ​ជា​បច្ចេក​វិទ្យា មាន​ភាពរីក​ចំរើន​យ៉ាងណា​ក៏ដោយ​ ក៏ប៉ុន្តែ​រឿង​អប៉ិយ​ជំនឿ​នៅ​តែ ដក់​ជាប់​ក្នុង​អារម្មណ៏​ប្រជាពល​រដ្ឋ​ខ្មែរ​ជានិច្ច ពិសេស​មុន​ពេល​ធ្វើអ្វី​មួយ ការ​ចេញ​ទៅរស់​នៅក្រៅ​ប្រ​ទេស ឬការ​ធ្វើជំនួញ​ទោះតូច​ក្តី​ធំក្តី គេរ​មែង​ទៅរក​គ្រូ​ទស្សទាយ​មើល​ពី​ជោគ​ជតា​រាសី​ថាការ​ងារ​របស់​ពួកគេ​បាន​ជោគជ័យ​ឬយ៉ាង​ណា?​។ ជាក់​ស្តែង បើគេ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​លេខ​៩៤​ខាងជើង​វត្ត​ភ្នំ ស្ថិត​នៅចំផ្ទះ​លេខ​៦ គេនឹង​ឃើញ​ផ្លាក​យីហោ​គ្រូទាយ​មួយផ្ទាំង​ដ៏ធំ ដាក់​ថា​ម៉ាក់​ស្រី​ពេជ្រ ដែល​ទីនោះ​ហើយ​គេបាន​ឃើញមនុស្ស​ប្រុសស្រី​មិនថា​ចាស់​ក្មេង ពួកគាត់​អង្គុយ​រង់ចាំ​មើល​ជោគ​ជតារាសី​ឥត​ដាច់ ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ចាប់​តាំង​ពីព្រលឹម​ទល់​ព្រលប់​តែម្តង​។


ជើងធូបដែលអ្នកគ្រូបន់ស្រន់រៀងរាល់ថ្ងៃ

ក្នុងទឹក​មុខ​ស្រស់​ស្រាយ​សម្បុរស​ ស្ថិត​នៅពីមុខ​កំប៉ុង​ជើង​ធូប​មួយ​ដ៏ធំសម្បើម​ មើលទៅ​ហាក់​ដូច​ជាមាន​រិទ្ឋា​បារមី​​ខ្លាំង​ចូល​សន្ឋិត​ផង​នោះ អ្នកគ្រូ កឹម ធីតា​ ហៅម៉ាក់​ស្រីពេជ្រ​បានផ្តល់​បទ​សម្ភាសន៏​ថា អ្នក​គ្រូបាន​មក​តាំង​អាសនៈ ទស្សទាយ​ប្រោស​សត្វ​លោក​នៅតំបន់​វត្តភ្នំ​នេះ ចាប់​តាំង​ពីឆ្នាំ​១៩៩៥​មក​។ ហើយ​ការមក​ដល់ដំបូង​គឺបាន​តាំងអាសនៈ​ទស្ស​ទាយ នៅ​លើបរិ​វេណវត្ត​ភ្នំ​នោះ​ទេ ក្រោយ​មកទើ​ប​មាន​ការផ្លាស់​ទីតាំង​ចូល​ក្នុង​គេហដ្ឋាន​ផ្ទះលេខ៦​នៅ​ក្បែ​រនោះ​។

គ្រាន់​តែអង្គុយ​សម្ភាសន៏​មួយ​ភ្លែត ស្រាប់​តែមាន​ភ្ញៀវ​មក​សុំ អោយ​លោកយាយ​ទស្សទា​យ​អោយ​បន្ត​បន្ទាប់​ទៀត តែ​ត្រូវ​បាន​បដិសេធន៏ ដោយ​សារ​លោកយាយ​ប្រាប់ថា​អស់​កម្លាំង​មិន​ទា​ន់​បាន​ទទួល​ទាន​អាហារ​តាំងពី​ព្រលឹម​មក។

អ្នកគ្រូ​ក៏​បានងាក​មក​បន្ត​បទ​សម្ភាសន៏​ទៀត​ថា ការ​ដែល​មាន​ភ្ញៀវ​មក​កាន់​តែ​ច្រើន ដោយ​សារ​ពួកគាត់​ជឿ​ថា លោកយាយ​មាន​បារមី​លោក​យាយ​ភ្នំដូន​ពេញ​ទាយ​ឆុត មិនបាច់​ប្រាប់​មុន​ក៏លោក​យាយ​ដឹងថា​ចង់​ទស្សទាយ​អ្វី​ជាមុន​នោះ​ដែរ លុះអ្នក​គ្រូទាយ​ត្រូវចំៗ មានអី​គេក្រ​លេក​មើល​មុខ​គ្នា​ឡង់ៗ​ ហើយមិន​ដឹង​និយាយ​ថា​ម៉េច​​បើទាយ​ចំៗ​អីចឹង មានតែ​មើលមុខ​គ្នាហើយ​នាំគ្នា​សើច​អីចឹងទៅ​​។


អ្នកគ្រូពេលរៀបចំពិធីលើករាសី

លើស​ពីនេះ​ កាលពី​ពេល​អ្នក​គ្រូ​សម្រាល​កូន ក៏មិន​បាន​សម្រាក​ដែរ​ពោលគឺ​ទោះ​បីពរ​ពោះ​​កូន​ក៏នៅតែ​បន្ត​មើល ចាប់តាំង​ពីកូនពរ​ពោះក្នុង​ផ្ទៃ​ថ្ងៃដំបូង​ រហូត​ដល់ពេល​ឈឺ​ពោះសម្រាល​​កូន ក៏នៅតែ​មាន​គេ​ទូរស័ព្ទមក​អោយ​សួរ​រហូត​ធ្វើអោយ​ខូចត្រ​ចៀក​ហ៊ឹង ស្តាប់​មិន​សូវ​​បាន​ដូច​មុន​ ចំណែក​សម្លេង​កាល​ពីមុន​កុំថា​តែ​និយាយ សូម្បីតែ​ច្រៀង​ក៏ពីរោះ​ដែរដូច​គេថា សម្លេង​ស្រួយ​ដូច​សារិការ​នោះអី​ តែឥឡូវ​ប្រឹង​ទាយ​គ្មាន​ពេល​សម្រាក បានធ្វើ​អោយ​សម្លេង​ប្រែទៅ​ជាស្អក​អស់​ទៅ​ហើយ​។

ប្រការ​ដែល​មាន​មនុស្ស​មក​រកពឹង​ពាក់​អ្នក​គ្រូ​ច្រើន​ដូច្នេះ មិនមែន​ជាការ​ចៃ​ដន្យ​នោះ​ទេ កាល​ដែល​អ្នកគ្រូ​ ម៉ាក់ ស្រី​ពេជ្រ ចេះ​ទស្សទាយ​ពូកែបែប​នេះ​នៅមុន​ពេល​ចាប់​ផ្តើម​ម្តងៗ អ្នកគ្រូ​តែង​បន់​ដល់​បារមី សក្តិ​សិទ្ឋិ​អោយ​ចូល​សន្ឋិត​ក្នុង​ខ្លួន មើលទៅ​ស្បែក​ព្រឺ​ចេញ​សម្បុរ​គីង្គក់​ខ្លះ​ព្រឺក្បាល​ខ្ញាកៗ ហើយ​ថាបារមី​នេះ​ហើយ​ជាអ្នក​ប្រាប់ ខ្សិប​ដាក់​ត្រចៀក​អោយដឹង​ថា អ្នកនេះ​ចង់ទាយពី​អ្វី​អ្នក​នោះ​ចង់​ទាយ​អ្វី ហើយ​ប្រាប់​ពីអនាគត​របស់គេ​ត្រូវចំៗ​ទៀត​ផង។ និយាយ​អោយ​អស់​ទៅ ភ្ញៀវ​ដែល​គេមក​រក​កប​គេតែង​មក​ជា​ប្រចាំ រក​បាន​កាន់​តែច្រើន​ទៅៗ ហើយ​ភ្ញៀវ​ដែល​មក​ជួប​ភាគ​ច្រើន​ជាសាច់​ឈាម​អ្នក​ធូរធារ​ទៀត ព្រោះអី​គាត់យល់​ថា បើស៊យ​មក​ទីនេះ​ប្រែ​ជាហេង​ អ្នក​ហេងមក​ទីនេះ​រឹតតែ​ហេង​មិនមែន​ស៊យ​ទៅវិញ​ទេ។


អ្នកគ្រូពេលអុចធូបរំលឹកបារមី

បើនិយាយ​អោយអស់​ទៅមួយថ្ងៃៗ​មាន​ប្រជាពលរដ្ឋ អ្នក​រក​ស៊ីតូច​ធំ មន្រ្តី​រាជការ​មិនថា​ថ្នាក់ទាប​ថ្នាក់ខ្ពស់​ទេ អ្នកខ្លះ​ជិះ​ឡាន(ខ​.ម)ក៏តែង​មកមើល​ពីការ​ងារ រកស៊ី​ឬធ្វើការ​​ដែរ។ ហើយ​ដោយ​សារ​បារមី​លោក​យាយ​ដូន​ពេញ​ ជួយ​អោយ​ពួកគាត់​រកស៊ីមាន​បាន​ដូច​បំណង​ប្រាថ្នា ពូកគាត់​តែង​មក​រក​អ្នកគ្រូ​ជាប្រចាំ​អោយ​កំណល់​កាន់តែច្រើន​ថែម​ទៀត។ សម្រាប់​អ្នក​គ្រូ ក្រៅតែ​ពីការ​ងារ​ទស្ស​ទាយ អ្នកគ្រូ​ក៏ចេះ​រៀបចំ​ពិធី​រំដោះ​គ្រោះ ជួយ​បំបាត់​ភាព​ឧបទ្រព្យ​ចង្រៃ ជួយ​អោយ​រក​ស៊ី​មាន​បាន ជួយអោយ​ឆាប់បាន​ប្រលង​ជាប់​ចេញ​ទៅរស់​នៅ​បរ​ទេស ជួយ​អោយ​អ្នក​មាន​ស្នេហា​បែក បាក់​ជួប​គ្នា​វិញ សូម្បី​តែអ្នក​លក់ដី​ដែល​មិនធ្លាប់​ជឿក៏គេ​មករក​អោយជួយ​ដែរ ហើយ​ពេល​ជួយ បាន​សម្រេច​គេមក​អរគុណអ្នក​គ្រូ​សើច​ញញឹម​ញញែម​ប្រកប​ដោយទឹក​មុខរីករា​យ​មិនគួរ​អោយ​ជឿ​ទៀត​។

គួរ​ជម្រាបថា​ដោយ​សារតែ​ជីវិត​ជាគ្រូទាយ​ឆុត​នេះហើយ​ បានធ្វើ​អោយ​អ្នកគ្រូ​មានជីវភាព​ធូធារ​ មាន ស្វាម៉ី​ជាមន្រ្តី​រាជការ​ជាន់​ខ្ពស់ ហើយ​ជីវិត​គ្រួសារ​ដ៏ប្រពៃមួយ​នោះ គឺ​អ្នក​គ្រូនិង​ស្វាម៉ី​បានរៀប​មង្គល​ការ​ជាលើកទី២​កាល​ពីពីពេល​ថ្មីៗ ខណៈ​ដែល​គ្រួសារ​អ្នកគ្រូ​ឡើង​គេហដ្ឋាន​ថ្មីមួយ​ទៀត នៅ​ក្នុង ក្រុង​ភ្នំពេញ​។ តាម​ជំនឿ​ការរៀប​ការ​២ដង​គ្រួសារ​ទទួល​បានពរ​ជ័យ​សេរី​សួស្តី រកស៊ី​កាន់តែ​ចំរុង​ចំរើន​។


អ្នកគ្រូពេលឡើងគេហដ្ឋានថ្មី

និយាយ​មិនលាក់​បាំង​អីទេ កាល​ដែលអ្នកគ្រូ​មាន​បារមី​កាន់ធំ​យ៉ាង​នេះ ដោយ​សារ​អ្ន​ក​គ្រូ​តែង បន់​ស្រន់​បូងសួង​រំលឹក​គុណ​គ្រូរៀងរាល់​ថ្ងៃមិន​ដែល​ដាច់​ទេ។ រាល់ព្រឹក​អ្នក​គ្រូ​តែង​អុច​ធូប​៥ សរសៃរ​រំលឹក​គុណម៉ែ​គុណឳ គុណតា​គុណយាយ​គុណគ្រូ​បាធ្យាយ គុណ​ព្រះពុទ្ឋ​ព្រះ​ធម៌​ព្រះ សង្ឃ​រំលឹក​នឹក​គុណបារមី​លោក​យាយ​ដូន​ពេញ បារមី​ព្រះអង្គ​ព្រះចៅ​ បារមីលោក​តាំភ្នំជាំ​ក្សាន្ត បារមី​លោកតា​ភ្នំពេញ​ថ្មី បារមី​ប្រទាល​ក្នុង​កាបូប​ ប្រទាល​ក្នុង​ផើង លោកតា​អុង​ឌៀ៣​ព្រះ​អង្គ លោកតា​មុន​ឥសី២​ព្រះ​អង្គ លោកតា​កង​ផាន់ និង​បារមី​សក្តិ​សិទ្ឋិ​ទេវតា​ឆ្នាំថ្មី​ទាំង​១០០ម៉ឺន​លោក​ធាតុ។ ហើយ​បើមាន​អ្វីចង់​សួរ​លោក​យាយ សម្រាប់​អ្នក​រស់នៅ​ខេត្ត​ឆ្ងាយៗ អាច​ទូរស័ព្ទ​មក​លោកយាយ​ក៏​បាន តាម​ទូរស័ព្ទ​លេខ ០១២ ​៩៨៨​ ៤៧៩ ឬ ០៩៧​ ៩៤១​ ៩៩​៩​៩៕


អ្នកគ្រូនិងស្វាម៉ីពេលចូលសូត្របង្សកូលថ្វាយព្រះបរមសពសម្តេចឪ
   
 
 
 

គ្រូទាយ​និយាយ​ពីជោគ​វាសនា​ប្រទេស​ជាតិ​ឆ្នាំថ្មី​២០១៤​

ស្រប​ពេលដែល​ឆ្នាំចាស់​ផ្លាស់​ចូលឆ្នាំថ្មី​ ឆ្នាំ២០១៣​ប្តូរ​ទៅ​ឆ្នាំ២០១៤​បាន​ចូលមក​ដល់ មិន​ថានា​ម៉ឺន មន្រ្តី​អ្នកមុខ​អ្នក​ការ អ្នក​តូចអ្នក​ធំ អ្នកមាន​ឬអ្នកក្រ​ឡើយ ពួកគាត់​តែង​បន់​ស្រន់​សុំ​អោយ​ឆ្នាំ​ចាស់​​នាំ​បច្ច័យ​អាក្រក់​ទៅជាមួយ​អោយ​អស់​ផង ហើយ​ជំនួស​មកវិញ​នូវបច្ច័យ​ល្អ សេរី​សួរស្តី បវរមហាប្រសើរ​​​​រក​ទទួល​ទាន​មាន​បាន​គ្រប់ៗ​ក្រុម​គ្រួ​សារ។ តែថា​ការបន់​ស្រន់នេះ​វាគ្រាន់​ជា​វប្បធម៌ ឬ​អប៉ិយ ជំនឿ​ដែល​កប់​ក្នុង​សង្គម​ខ្មែរ​ត​ដូនតា​​តែ​ប៉ុណ្ណោះ ហើយ​ដើម្បី​ចង់ដឹង​បន្ថែម​ពីជោគ​វាសនា​ប្រទេស ជាតិ​យើង​នៅក្នុង​ឆ្នាំ​២០១៤ សូម​ស្តាប់​បទ​សម្ភាសន៏​អ្នក​យក​ព័ត៌​មានKhmer79 ជា​មួយ​លោ​កយាយ គ្រូ​រហ័ស​នាម​ម៉ាក់​ស្រី​ពេជ្រ មាន​ទីតាំង​នៅ​ជាប់​របង​វត្តភ្នំ​ដូចខាង​ក្រោម​៖


សំនួរៈ ជំរាបសួរ​លោក​យាយ​គ្រូ មុន​នឹងចូល​ដល់​សំនួរ​តើលោក​យាយ​អាច​ជំរាប​ជូន ប្រិយ​មិត្ត​បាន​ទេថា​លោក​យាយ​មាន​គ្រូបារមី​ណា​សណ្ឋិត ទើប​បានមាន​អតិ​ថិជន​​ចូល​​​ទាយ​ហូរហែរ​មិន​ដាច់​កន្ទុយ​ដូច្នេះ?
ចំលើយៈ ​ មិន​លាក់​បាំង​អីទេ​បារមី​លោក​យាយ​ដូន​ពេញ និង​បារមី​ព្រះ​មុនី​ឥសី បាន​ចូល​សណ្ឋិត​យូរ ឆ្នាំមក​ហើយ​ ប៉ុន្តែកន្លង​មក​ធ្លាប់​តែមើល​ពីជោគ​ជាតារា​សី មើល​ហុងស៊ុយ​ផ្ទះ​ហាង​លក់ដូរ​រក​ស៊ី រៀប​ចំគ្រូបា​ធ្យាយ ឬជួយ​រំដោះ​គ្រោះ​តែប៉ុណ្ណោះ។​ នេះទើប​តែលើកទី១​ហើយ​ដែល​កូន​ចាប​មករក​គ្រូ​មើល​ពីជោគ​វាសនា​ប្រទេស​ជាតិ​នេះ។

សំនួរៈ តើ​លោក​យាយ​ធ្លាប់​បាន​ប្រមើល ពីវាសនា​ប្រទេស​ជាតិរ​បស់​យើង នៅ​ក្នុងឆ្នាំថ្មីឆ្នាំ​២០១៤ នេះ​ដែរ​ឬទេ?
ចំលើយៈ សំនួរ​ពិតជា​សួរ​ត្រូវ​តាមពិត​មុននឹង​ឆ្លើយមើល​ពីជោគ​ជា​តារា​សី គឺត្រូវ​អុចធូប​ធ្វើ​សមាធិ ប្រ មើល​មើល​ជាមុន មិនមែន​ចេះតែ​សួរ​ឆ្លើយៗ​ដូច​មេរៀន​សិស្ស​រៀន​នោះ​ទេ។ ប៉ុន្តែ​មិន​អីទេ រឿង​វាសនាប្រទេស​ជាតិ​គ្រូធ្លាប់​ប្រមើល​មើល​រួចមក​ហើយ​ដែរ។

សំនួរៈ អីចឹង​ចៅ​សូម​សួរថា តើការ​ប្រកប​របរ​កសិកម្ម​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ នៅទី​ជនបទ​ឆ្នាំ​នេះ មាន​​ការ​កាក់​កប ឬជួប​បញ្ហា​លំបាក​យ៉ាងណា​ខ្លះ?
ចំលើយៈ បើតាម​ការប្រ​មើល​មើល​ជើងលេខ​ឃើញ​ថា ឆ្នាំ២០១៤នេះ ផល​ដំណាំ​កសិកម្ម​ប្រជា​ពល​រដ្ឋ នោះ​បាន​ល្អប្រសើរ​ជាងឆ្នាំ​មុន​បន្តិច ប៉ុន្តែ​ដំណាំ​ដែល​ល្អ​នោះ គឺផ្តោត​ទៅលើដំណាំ​ក្រោម​ដី មានន័យ​ថាពពួក​ដំឡូង ឆៃថាវ ខ្ទឹម​បារាំង​ជាដើម​នោះ​វានឹង​ហុចផល​អោយ​ល្អ។ ទោះ​ជាដូ​ច្នេះមិន​មែន​មានន័យថា​ដំណាំ​បន្លែ​បង្ការ ស្រូវ​មិន​ល្អ​នោះទេ គ្រាន់​ថា​វាកាក់​កបខ្លាំង​ទៅ​លើ ដំណាំ​ក្រោមដី។

សំនួរៈ ហើយ​ចុះចំណែក​ការលក់​ដូររបស់​អាជីវករ​ មាន​ភាព​កាក់កប​យ៉ាង​ម៉េច​ខ្លះ ហើយ​ទំនិញ​ទីផ្សារ​អាច​ចុះថ្លៃ​ជាង​នេះ​បន្តិច​ទេ?
ចំលើយៈ តាមការ​រំពឹង​ទុក​នឹងទំនិញ​មិន​អាច​ចុះ​ថ្លៃបាន​ទេ ព្រោះថា​វាកើត​ឡើង​នៅប្រទេស​ផ្សេងៗ​ទៀត​​នៅជិត​ខាង​យើង​ដែរ។ ហើយ​ថា​កាលណា​ទំនិញ​ថ្លៃ​ដូច្នេះ កូន​ចាប​ប្រាកដ​ជាដឹង​ហើយ​ថា ការលក់​ដូរវា​នឹង​មិនអាច​លក់បាន​ច្រើន​ដូច​ពេល​មុនៗ​នោះ​ទេ។

សំនួរៈ ចុះ​ចំណែក​កម្មករ​រោងចក្រ​កាត់​ដេរ រោងចក្រ​ស្បែក​ជើង​វិញ មាន​សង្ឃឹម​ថា​អាច​ទាមទារ​តំឡើង​ប្រាក់​ខែបាន​១៦០​ដុល្លារ​ដែរឬ​ទេ?
ចំលើយៈ ការ​តំឡើង​ប្រាក់​ខែ១០០ដុល្លារ​នេះ ហាក់ដូច​ជាមិន​មាន​ការ​យល់​ព្រម​ទេ ហើយ​តាម​ជើង​លេខ​បង្ហាញ ការ​តវ៉ាទាម​ទារ​របស់​កម្មករ បាន​ទទួល​ផល​ពី៧០ភាគ​រយ​ដល់ទៅ​៨០​ភាគរយ​ឯណោះ​មិនមែន​អត់ប្រយោជន៏​ទេ។


សំនួរៈ លោក​យាយគ្រូ​បញ្ហា​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នេះ មាន​ការ​ដុត​កម្តៅ​នយោបាយ​ខ្លាំង ដូច​លោក​យា​ យ​​បា​ន​ជ្រាប​ហើយ ហើយ​ថាតើពេល​ណា​កំដៅ​នយោ​បាយ​បាន​រលត់​ទៅវិញ?​
ចំលើយៈ ជារឿង​ធម្មតា​តាម​ច្បាប់​ធម្មជាតិ​ចារ​មក​​ថា ត្រូវ​តែ​មាន​កើត​ចាស់​ឈឺ​ស្លាប់ វិល វល់​ក្នុង​វដ្តសង្សា ហើយ​តាម​ធម្មតា​មុន​នឹង​មេឃ​ស្រឡះ តែង​តែ​មាន​ភ្លៀង​ខ្យល់​គឺ​ជារឿង​ធម្ម​តា។ មើល​ទៅ​រឿង​នយោបាយ​នេះ​មិន​ងាយ​ចប់សព្វ​គ្រប់​នោះ​ទេ ប៉ុន្តែ​ក៏មិន​អាក្រក់​ណាស់ ណា​ដែរ យាយ​គ្រូគ្រាន់តែ​មើល​ឃើញ​ថា ប្រទេស​យើង​បាន​សុខ​ប្រជាជន​បាន​សប្បាយ​នៅ ខែ៥​ខា​ងមុខ​នេះ​ហើយ តែមុន​នឹង​សប្បាយ​កកើត​មាន​បញ្ហា​មួយ​ចំនួន អំឡុងខែ​៣មុន​នោះ ដូច​គ្រូយាយ​បាន​ប្រាប់​ថាមុន​នឹង​មេឃ​ស្រឡះ គឺតែង​មាន​ផ្គរ​នោះ​អី។ ដូច្នេះ​សូម​អោយ​ប្រ​ជា​​ជន​ខ្មែរ​​ទាំង​អស់​ប្រយ័ត្ន​ប្រយ៉ែង​ផង។

សំនួរៈ ចៅដូច​អស់​សំនួរ​ហើយ​លោក​យាយ​មាន​អ្វី​ចង់​បន្ថែម​ទេ?
ចំលើយៈ ជាចុង​ក្រោយ​នេះ​យាយ​គ្រូគ្រាន់​តែ​បន់​ស្រន់ អោយ​ខ្មែរ​យើង​បាន​សេច​ក្តី​សុខ ឆាប់​រួប​រួម​គ្នា កាល​ណា​ខ្មែរ​យើង​ចេះ​រូប​រូម​គ្នា​គឺសត្រូវ​ខ្លាច តែបើ​ខ្មែរ​យើង​បែក​បាក់ គឺ​សត្រូវ​មើល​ងាយ​ហើយ។ ប៉ុន្តែ​លោកយាយក៏មានពាក្យផ្តាំថា ប្រទេស​យើង​មាន​បារមី​កាន់​ធំ​ណាស់ មិនអាច នណារ​គេ​មក​ធ្វើផ្គរ​ធ្វើភ្លៀ​ងបាន​ងាយៗ​ទេ។ ជាមួយគ្នា​នេះ​លោក​យាយ​ក៏សូម​អោយ​ប្រជា​ជន​យើង​បាន​សុខ​សេរី​សួស្តី រក​ស៊ីទទួល​ទាន​មាន​បាន​គ្រប់ៗ​ក្រុម​គ្រួសារ​ ចាប់​ពីឆ្នាំ​ថ្មី​២០១៤​នេះ​តទៅ៕

សង្គម​ស៊ីវិល​ប្រារព្ធ​ពិធី​បួង​សួង​សុំ​សន្តិភាព​និង​យុត្តិធម៌​នៅ​វត្ត​ភ្នំ​ជា​លើក​ទី២

សមាជិក​អង្គការ​សង្គម​ស៊ីវិល ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចាស់​ក្មេង ប្រុស​ស្រី ជាង ២០០​នាក់ បាន​ចូល​រួម​ក្នុង​ពិធី​បួង​សួង ដើម្បី​សុំ​ឲ្យ​មាន​សន្តិភាព និង​យុត្តិធម៌ ជា​លើក​ទី​២ នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២១ ខែ​សីហា។

ការ​ជួប​ជុំ​ប្រារព្ធ​ពិធី​បន់ស្រន់​តាម​បែប​ព្រះពុទ្ធ​សាសនា​នេះ ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​បាន​បញ្ចប់​ទៅ ហើយ​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា នៅ​មាន​ភាព​ចម្រូង​ចម្រាស​ច្រើន។ ពិធី​ជួប​ជុំ​នេះ បាន​កើត​ឡើង​ពេល​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន អំពី​ការ​ភ័យ​ព្រួយ​ថា​មាន​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​លទ្ធផល​ឆ្នោត និង​មាន​វត្តមាន​កង​កម្លាំង​ប្រដាប់​អាវុធ​ច្រើន​ខុស​ធម្មតា​នៅ​តាម​ចំណុច​ សំខាន់ៗ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ។

នៅ​ថ្ងៃ​នេះ ក្រុម​ការងារ​ដើម្បី​សន្តិភាព​ដែល​មាន អង្គការ​សង្គម​ស៊ីវិល សហព័ន្ធ​សហជីព តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី ដូច​ជា តំបន់​បឹងកក់ បុរីកីឡា ថ្មគោល និង​បឹង​ឈូក រួម​ទាំង​ប្រជាពលរដ្ឋ​នានា​ជាង ២០០​នាក់ បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​នៅ​ខាង​មុខ​នាឡិកា​រមណីយដ្ឋាន​វត្ត​ភ្នំ ដើម្បី​បួង​សួង​សុំ​សន្តិភាព និង​ផ្ញើ​សារ​សន្តិភាព​ដល់​រដ្ឋាភិបាល និង​អ្នក​នយោបាយ​ឲ្យ​ប្រកាន់​ជំហរ​អត់ធ្មត់ និង​អហិង្សា បន្ទាប់​ពី​ប្រកាស​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន។

ការ​ធ្វើ​ពិធី​បួង​សួង​នៅ​ល្ងាច​ថ្ងៃ​ទី​២១ នេះ គឺ​ដោយ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ជុំវិញ​សុវត្ថិភាព ក៏​ដូច​ជា​សន្តិសុខ​នៅ​ក្នុង​ប្រទេស ដោយសារ​តែ​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ដាក់​កម្លាំង​ទាហាន រថក្រោះ រថពាសដែក ចល័ត​នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ពី​បក្ស​ប្រឆាំង​ជា​ច្រើន​លើក​ថា នឹង​មាន​មហា​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​លទ្ធផល​ឆ្នោត។

យ៉ាង​ណា នៅ​ក្នុង​ពិធី​នេះ គេ​ក៏​បាន​ភ្ជាប់​ទៅ​នឹង​បញ្ហា​របស់​យុវជន ៤​នាក់ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ ផ្ដួល​រលំ​រដ្ឋាភិបាល ក្នុង​គ្រា​ដែល​ពួក​គេ​ប៉ុនប៉ង​ចែក​ផ្កា និង​ទឹក​សុទ្ធ​ជូន​កម្លាំង​សមត្ថកិច្ច ដើម្បី​សុំ​សន្តិភាព​ផង​ដែរ ដោយ​ថា សេរីភាព​តស៊ូ​មតិ និង​បញ្ចេញ​មតិ​នៅ​កម្ពុជា នៅ​មាន​កម្រិត។

អ្នក​ចូល​រួម​ពិធី​បួង​សួង​នេះ បាន​នាំ​យក​មក​ជាមួយ​នូវ​ទង់​សាសនា ទង់​ជាតិ ទាន ធូប និង​ផ្កា​ឈូក ដើម្បី​បួង​សួង​សុំ​សន្តិភាព​ទៅ​វត្ថុ​ស័ក្ដិសិទ្ធិ​នៅ​ខាង​មុខ​វត្ត​ភ្នំ និង​ខ្លះ​លើក​បដា​សរសេរ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ផង​ថា យើង​ត្រូវ​ការ​យុត្តិធម៌ និង​សេរីភាព។

ពិធី​ដូច​គ្នា​នេះ គឺ​គេ​បាន​រៀប​ចំ​ធ្វើ​នៅ​ព្រះអង្គ​ចេក ព្រះអង្គ​ចម នៅ​ឯ​ខេត្ត​សៀមរាប ដែរ។
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ បាន​ថ្លែង​ថា គោលដៅ​សំខាន់​ឲ្យ​ពួក​គាត់ គឺ​សុំ​តែ​សន្តិភាព និង​យុត្តិធម៌ បន្ទាប់​ពី​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ។

ពិត​ណាស់ សន្តិភាព និង​សេចក្ដី​សុខសាន្ត​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ គឺ​សេចក្ដី​ត្រូវ​ការ​ចម្បង​ក្នុង​ពេល​នេះ។ ប្រជាពលរដ្ឋ​ម្នាក់ ដែល​បាន​បន់​ស្រន់​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ដែរ បាន​បញ្ជាក់​បន្ថែម​ពី​បំណង​របស់​អ្នកស្រី។
«សំឡេង»

ថ្វី​ត្បិត​មាន​ការ​ភ័យ​ខ្លាច ហើយ​ពលរដ្ឋ​បាន​ចូល​រួម​ប្រារព្ធ​ពិធី​តាម​បែប​សាសនា​មួយ​នេះ​ក្ដី មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​វាយ​តម្លៃ​ថា វា​ជា​ឧបករណ៍​កសាង​សន្តិភាព ដែល​មាន​ប្រសិទ្ធភាព។ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចាប់​អារម្មណ៍​ដូច្នេះ។
«សំឡេង»

នៅ​ខាង​ក្រៅ​ហ្វូង​មហាជន មាន​អ្នក​ស្លៀកពាក់​ស៊ីវិល ដែល​មាន​វិទ្យុ​ទាក់ទង ឈរ​រេរា​ថត​រូបភាព និង​សកម្មភាព​អ្នក​ចូល​រួម ដែល​យើង​អាច​សន្និដ្ឋាន​បាន​ថា ជា​មន្ត្រី​កម្លាំង​សមត្ថកិច្ច ដោយ​គាត់​បាន​រាយការណ៍​ថា សមាស​ភាព​អ្នក​ដឹក​នាំ​ដដែល។ យ៉ាង​ណា​ក៏​ដោយ ពិធី​នេះ បាន​ប្រព្រឹត្ត​ទៅ​តាំង​ពី​ដើម​ដល់​ចប់​ដោយ​រលូន។ ក្រុម​ការងារ​នេះ បាន​អះអាង​ថា នឹង​រៀប​ចំ​ពិធី​ដដែល​នេះ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​សីល​ក្រោយ៕
ប្រភព៖ voa

ពិធី​បុណ្យ​​បំបួស​ កុល​បុត្រ​​ចំនួន​ ៥០០​អង្គ​ ៧​យប់​​ ៧ថ្ងៃ​ នៅ​​វត្ត​​ភ្នៀក​​សិម្ពលី

ព្រះ​គ្រូ​សិរីវង្សា សុំ សុខា ជា​ព្រះ​ចៅ​អធិការ​វត្ត​ភ្នៀក​សិម្ពលី​ សង្កាត់​ស្នោរ​ខ័ណ្ឌ​ពោធិ៍​សែន​ជ័​យ រាជ​ធានី ភ្នំពេញ ក្នុង​នាម​ពុទ្ធិក​សមាគម​កម្ពុជា​រដ្ឋ មាន​កិត្តិយស​សូម​ប្រគេន ទូល​ថ្វាយ និង​ជម្រាប​ជូន​ដំណឹង​ដល់​ពុទ្ធសាសនិក​ទាំង​អស់​មេត្តា​ជ្រាប់​ថា ​កម្ម​វិធី​បំបួស​កុលបុត្រ ចំនួន ៥០០​អង្គ រយៈ​ពេល​៧​ថ្ងៃ ក្នុង​ឆ្នាំ​នេះ និង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​អាទិត្យ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់​បញ្ចស័ក ព.ស. ២៥៥៧ ត្រូវ​នឹង​ថ្ងៃទី១៤​ ខែ​កក្កដា ឆ្នាំ២០១៣ វេលា​ម៉ោង ០២ និង​៣០ នាទីរសៀល។
ក្រោម​ព្រះ​រាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ព្រះ​មហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេច​ព្រះ​សង្ឃ នា​យក នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

សូមបញ្ជាក់ៈ កម្មវិធី​បំបួស​រយៈពេល​ ៧​ថ្ងៃ គឺ​ប្រព្រឹត្តិ​ទៅ​នៅ ថ្ងៃអាទិត្យ ទី១៤​ ខែកក្កដា ហើយ​បញ្ចប់​ទៅវិញ នៅ​ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ ២០១៣។

ដូច្នេះ​ប្រសិន​បើ​បង​ប្អូន​ស្រីប្រុស សិស្សានុសិស្ស និស្សិត​បញ្ញវន្ត ញាតិញោមពុទ្ធបរិស័ទ ជិត​ឆ្ងាយ​ទាំង​អស់​ ដែល​មាន​ឧប្បនិស្ស័យ បាន​គោរព​បដិបត្តិ​ និង​ស្រលាញ់​ព្រះពុទ្ធ​សាសនា ហើយមាន​ឆន្ទៈ គឺ​សេចក្ដី​បំណង​ប្រាថ្នា​ ចង់​បួស​ជា​ព្រះសង្ឃ និង​ជា​ដូនជីនោះ អាចទំនាក់​ទំនងទំនាក់​ទំនង​តាម​រយៈលេខ​ទូរសព្ទដៃផ្ទាល់​របស់ ព្រះ​គ្រូ​សិរីវង្សា សុំ សុខា (០១២៧១​៤៤២៣, ០១៦៧១៤៤២៣​ ឬ​០៩៧៤៧​៥៧៩៤៣)៕

សូម​អនុមោទនា និង​អញ្ជើញ​ចូល​រួម បុណ្យ​បំបួស កុលបុត្រ ចំនួន ៥០០​អង្គ ទាំង​អស់​គ្នា​, សូម​អរព្រះគុណ…….! និង​អរគុណ…..!!!​​


សកម្មភាព​៣​ថ្ងៃ​​ តាម​វត្តអារាម​ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ!!

មនុស្ស​គ្រប់​ជាតិ​សាសន៍ ​តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀង​ៗ​ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ​ ការរៀបចំ​បុណ្យ​នេះ​បែ្លក​ៗ​​គ្នា​ស្រប​ទៅ​តាម​ ជំនឿ​ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខ្មែរ​យើង ក៏​មាន​ប្រវត្តិ​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​ រហូត​មក ​។

​សកម្មភាព​សំខាន់​បំផុត​ក្នុង​រយៈ​​៣​ថ្ងៃ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​មិន​អាច​ខ្វះ​បាន​ហើយ​​ប្រជា​ពលរដ្ឋ​​តែង​តែ​ធ្វើ​ឡើង​ជា​ហូរ​ហែរ​​ជា​ពិសេស​នៅ​​តាម​វត្តអារាម​នា​នា​នៅ​ទូទាំង​ប្រទេស​​កម្ពុជា​នោះ​មាន​ដូច​ត​ទៅ៖

ថ្ងៃទី១: គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ ។​ ពេល​ល្ងាច​គេ​នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​(ពូន​ភ្នំ​ខ្សាច់)​នៅ​ជុំវិញ​ព្រះវិហារ រឺ​នៅ​ជុំវិញ​ដើម​ពោធិ៍​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចំរើន ព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា ។

ថ្ងៃទី២: កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ​រឺ​អ្នក​ក្រី​ក្រ​ទៀត​ផង ។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រ​ធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត​ទុក​ដូច​ជាចូឡាមណី ​ចេតិយ​ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង​ ឬ ​ប្អូន​ដែល​បាន​ស្លាប់​ទៅ ។

ថ្ងៃទី៣: ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់​ព្រះ​ពុទ្ធរូប ​(តាម​ការ​និយម​នៃ​ស្រុក​ខ្លះ) ។ ​នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង​មាន​របាំត្រុដិ​ (ច្រើន​មាន​នៅ​ខេត្ត​បាត់ដំបង ​និង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ ម្នាក់ៗ គឺ​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។

គួរ​ជម្រាប​ថា​ថ្ងៃ​ទេព​ធីតា​មហាសង្រ្កាន​ឆ្នាំ​នេះ​គឺ​ត្រូវ​នឹង​ថ្ងៃ​អាទិត្យ​​ដែល​​ប៉ះ​​ឆ្នាំ​ប្ដូរ​វេន​​លើ​ទេពធីតា​​ឈ្មោះ​ទុង្សាទេវី ​បុត្រី​ច្បង​របស់​កុបិល​មហា​ព្រហ្ម ​​ហើយ​គឿ្រងអាភរណៈ សៀត​ផ្កា​ទទឹម​​  គ្រឿង​ប្រដាប់​បទុមរាគ ​ភក្សាហារ​ផ្លែ​ឧទុម្ពរ  ​អាវុធ​ស្តាំ​កង​ចក្រ ​ឆ្វេង​សង្ខ័​ពាហានៈ​គ្រុឌ​។
new-year13a

new year 2013b

new year 2013a

​ព្រះ​សង្ឃ​ជិត ២០០​អង្គ បង្ក្រាប​គ្រោះ​កាច លើ​ស្ពាន​គីហ្សូណា​

ខេត្ត​កំពង់ចាម ៖ អាជ្ញាធរ ​និង​សមត្ថកិច្ច​ ខេត្ត​កំពង់ចាម ​បាន​ជូន​ដំណឹង​ថា ​ការ​ធ្វើ​ចរាចរ​ ឆ្លង​កាត់​ស្ពាន ​គីហ្សូណា​ ក្នុង​ក្រុង​ កំពង់ចាម ​បាន​ផ្អាក​ជា​ បណ្ដោះ​អាសន្ន ​ក្នុង​រយៈ​ពេល​​ប្រមាណ ​១ម៉ោង​ នៅ​វេលា ​ម៉ោង ​៤​រសៀល ​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ ​២០១៣​នេះ ​ដោយ​សារ​តែ​មាន​ពិធី​សូត្រ ​មន្ដ​រំដោះ​ គ្រោះ ​ឧបទ្រព​ពី​សំណាក់​ព្រះ​សង្ឃ​ជិត​២០០​អង្គ នៅ​ខេត្ត​កំពង់ចាម ។

ពិធី​សូត្រ​មន្ត​រំដោះ​គ្រោះ ​ឧបទ្រព​ចង្រៃ​ ពី​សំណាក់​ព្រះសង្ឃ​ ជិត​២០០​ អង្គ ​នា​រសៀល​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​ ២០១៣​នេះ​ បាន​ធ្វើ ​ឡើង​ បន្ទាប់​ពី​មាន​គ្រោះ​ ថ្នាក់​ចរាចរ​ ដ៏​គួរ​ឱ្យ ​រន្ធត់​មួយ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ បណ្ដាល​ ឱ្យ​មនុស្ស ​៣​នាក់​ ក្នុង​នោះ​ស្ដ្រី ​២​នាក់​ ស្លាប់​ ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ រវាង​រថយន្ត និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ដែល​បាន​បើក​ បុក​គ្នា​ពេញ​មួយ​ទំហឹង ​ហើយ​ធ្វើ​ឱ្យ​ជន​រង​ គ្រោះ​ម្នាក់ ​ប៉ើង​ធ្លាក់​ចូល​ទឹក​ទន្លេ​ទៀត​ផង ។

សកម្មភាព​ព្រះសង្ឃ ​សូត្រ​មន្ដ​រំដោះ​គ្រោះ​ឧបទ្រព​ចង្រៃ​ ដែល​បាន​ធ្វើ​ឡើង ​ចំនួន ​២​លើក​មក​ហើយ​ ដោយ​លើក​ទី​១ ​នៅ​តាម​បណ្ដោយ​ផ្លូវ ​ព្រះ ​នរោត្ដម ​រហូត ​មក​ដល់​មុខ​ក្រសួង​មហាផ្ទៃ ​និង​លើ​ក​ទី​២ ធ្វើ​ឡើង ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ​៤ ​ក្នុង​ស្រុក​ព្រៃ​នប់ ​ខេត្ដ​ព្រះសីហនុ ​បន្ទាប់​ពី​​ មាន​ការ​អំពាវនាវ ​ពី​សម្ដេច​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន ​សែន​ ស្នើ​ឱ្យ​ព្រះ​សង្ឃ ​រៀប​ចំ​ពិធី​សូត្រ​មន្ដ​ រំដោះ​គ្រោះ​ឧបទ្រព​ចង្រៃ​ទី​កន្លែង​ណា​ ដែល​មាន​ គ្រោះ​ថ្នាក់​ចរាចរ ​សម្លាប់​មនុស្ស ​និង​រង​របួស​ច្រើន​ជាង​គេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល