Logo

Friends Added

បច្ចេកវិទ្យា

យុវជន​វ័យ​ក្មេង​​​ថ្នាក់​ទី ១០ ម្នាក់ បង្កើត​ដៃ​សិប្បនិមិត្ត​ឆ្លាត​វៃ ជួយ​ជនពិការ

យុវជន​វ័យ​ក្មេង​​​ថ្នាក់​ទី ១០ ម្នាក់ បង្កើត​ដៃ​សិប្បនិមិត្ត​ឆ្លាត​វៃ ជួយ​ជនពិការ កម្រនិងមានអ្នកចេះណាស់

តើ Apple នឹង​បញ្ចញ​ស្មាតហ្វូន​មួយ​ម៉ូឌែល​ទៀត​គឺ iPhone Pro មែនទេ?

បន្ទាប់ពី មានការបង្ហាញពី ស្មាតហ្វូនស៊េរីថ្មី iPhone 5se រួចមកហើយនោះ ឥលូវដល់វេន ស្មាតហ្វូនមួយម៉ូឌែល

គេហទំព័រលក់ទំនិញ អនឡាញ Roserb បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ

Roserb ប្រារព្ធពិធីសម្ពោធគេហទំព័រជាផ្លូវការរបស់ខ្លួនដែលមានឈ្មោះថា “ROSERB.COM” នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា

កម្មវិធីលក់ពិសេសឳកាសបុណ្យណូអែល និងឆ្លងឆ្នំាថ្មី២០១៥ ពី Shop168.me

ក្នុងឳកាសបុណ្យណូអែល និងឆ្លងឆ្នំាថ្មី២០១៥នេះ មានការរៀបចំកម្មវិធីលក់ពិសេសប្រចាំឆ្នាំ គឺការទិញទំនិញបញ្ចុះតំលៃដ៏ពិសេសពីហាងលក់ទំនិញតាមអ៊ីនធឺណិត

ក្រុម Anonymous Cambodia វាយ​ប្រហារ​គេហទំព័រ ដើម​អម្ពិល​កាលពីយប់មិញ

គេហ​ទំព័រ​ដើមអ​ម្ពិល​ត្រូវ​បាន​ក្រុម​ Anonymous​ Cambodia​Hack​ កាលពី​យប់​មិញ​ធ្វើឲ្យ​គេហទំព័​រ​ដ៏ធំ​មួយ​បាន​ជាប់​គាំង​អស់រ​យៈពេ​ល​ជាច្​រើន​ម៉ោង។​​យោង​

ច្នៃរ៉ឺម៉ក​ម៉ូតូ​តាម​រឿង​ព្រេង​គំនូរ​ជីវ​ចល​ស៊ីន​ដឺរី​ឡា​

សីន​ដឺរីឡា​ គឺជា​ប្រភេទ​ភាពយន្ត​គំនូរ​ជីវចល​បរទេស ដែល​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទ​ស្សន៏​

ក្រុម​ហ៊ុន​ Apple សហការ​ណ៍​ជា​មួួ​យ​នឹង​​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ក្នុង​ការ​ដាក់​ប្រព័ន្ធ​បញ្ជារ​សម្រាប់​ iPhone​

     បន្ទាប់​ពី​ Google បាន​ត្រៀម​ចាប់​ដៃ​គូរ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ផលិត​រថយន្ត​មួយ​ចំនួន​ក្នុង​ការ​ដាក់​ឲ្យ​ប្រព័ន្ធ​របស់​រថយន្ត​អាច​ស្គាល់​ ហើយ​នឹង​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ >

KHMER79 ICT

វិធី​សាស្រ្ត​ក្នុង​ការ​ Online គណនី​បណ្តាញ​សង្គម​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​ដោយ​មិន​ប្រើ​ប្រាស់ Browser

     សម្រាប់​មិត្ត​អ្នក​អាន​ណា​ដែល​មាន​កុំ​ព្យូទ័រ​តែមួយ​ហើយ​មាន​គណនី​បណ្តាញ​សង្គម​ច្រើន គឺ​មាន​ការ​លំបាក​ផង​ដែរ​នៅ​ពេល​ចង់​ប្រើ​ប្រាស់​ម្តងៗ​ព្រោះ​ថា​ត្រូវ​បើក​ Browser ដល់​ទៅ​ពីរ​បី​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កុំ​ព្យូទ័រ​មាន​ការ​យឺត​យ៉ាវ​មិន​ទាន់​ចិត្ត​។ ប៉ុន្តែ​ថ្ងៃ​នេះ​ក្រុម​ការ​ងារ​ខ្មែរ​៧៩​យើង​នឹង​នាំ​យក​ពីវិធី​សាស្រ្ត​ក្នុង​ការ​បើក​ឬ​ក៏ Online គណនី​បណ្តាញ​សង្គម​ ជាពិសេស​គឺ​ Facebook ឲ្យ​បាន​ច្រើន​ដោយ​មិន​ប៉ះ​ពាល់​ដល់​ល្បឿន​កុំព្យូទ័រ​។

ជំហាន​ទី​១៖ ជំហាន​ដំបូង​សូម​ប្រិយ​មិត្ត​ធ្វើ​ការ​ទាញ​យក​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​ Social2_Pro ជា​មុន​សិន​។ ប្រិយ​មិត្ត​អាច​ទាញយក​បាន​ដោយ​ចុច​លើ​ Button ពណ៌​បៃ​តង​នេះ​ឯង។

ជំហាន​ទី​២៖ នៅ​ពេល​ដែល​តម្លើង​រួច​រាល់​ហើយ​នោះ​ប្រិយ​មិត្ត​នឹង​បាន​ឃើញ​ Icon មួយ​មាន​ឈ្មោះ​ថា​ Social Pro នៅ​លើ​អេក្រង់​កុំព្យូទ័រ​របស់​ប្រិយមិត្ត​​ បន្ទាប់​ពី​បាន​ឃើ​ញ​សូម​ប្រិយមិត្ត​ធ្វើ​ការ​ចុច​ដើម្បី​បើក​ដំណើរ​ការ​កម្មវិធី​មួយ​នេះ។ បន្ទាប់​ពី​បាន​បើក​ហើយ​នោះ​ប្រិយមិត្ត​នឹង​បាន​ឃើញ​ផ្ទាំង​មួយ​មុន​ដំបូង​គេ​បង្អស់​នោះ​គឺ​ជា​ផ្ទាំង​របស់​បណ្តាញ​សង្គម​ហ្វេស​បុក​។ សូម​មើល​រូប​ខាង​ក្រោម​

ជំហាន​ទី៣៖ បន្ទាប់​មក​នៅ​ផ្នែក​ខាង​លើ​ប្រិយ​មិត្ត​នឹង​បាន​ឃើញ​ជា​ Button សម្រាប់​ចុច​ដែល​ក្នុង​នោះ​មាន​ដូច​ជា​ Twitter, Gmail, Google+។ សូម​មើល​រូប​ខាង​ក្រោម​ទាំង​អស់​គ្នា

ជំហាន​ទី​៤៖ ចំនែក​ឯ​សញ្ញា​បូក​នៅ​ឯ​ចុង​គេ​បង្អស់​វិញ​គឺ​ជា​កន្លែង​សម្រាប់​ឲ្យ​ប្រិយ​មិត្ត​ធើ្វ​ការ​បន្ថែម​នូវ​ Tab ដែល​ប្រិយមិត្ត​ចង់​បាន​ ហើយ​វា​ក៏​ជា​កន្លែង​ឲ្យ​ប្រិយ​មិត្ត​អាច​ Online គណនី​ផ្សេង​ទៀត​បាន​ផង​ដែរ។ ដូច្នេះ​នៅ​ពេល​ដែល​ប្រិយ​មិត្ត​ចុច​លើ​សញ្ញា​បូក​នោះ​ប្រិយ​មិត្ត​នឹង​បាន​ឃើញ​ផ្ទាំង​មួយ​ ដែល​វា​មាន​ជា​ជម្រើស​ឲ្យ​ប្រិយ​មិត្ត​ធ្វើ​ការ​រើស​ថា​តើ​ប្រិយ​មិត្ត​ចង់​បន្ថែម​បណ្តាញ​សង្គម​ណា​មួយ ឬ​ក៏​ប្រិយ​មិត្ត​អាច​ចុច​លើ​ពាក្យ​ថា​ Cancel ក៏​បាន​ដែរ​ប្រ​សិន​បើ​ប្រិយ​មិត្ត​ចង់​ធ្វើ​ការ​បន្ថែម​ សូម​មើល​រូប​ខាង​ក្រោម​

ចំណាំ៖ ប្រិយមិត្ត​អាច​ធ្វើ​ការ​ដាក់​ជា​ Nickname នៅ​លើ​ Tabs និមួយៗ​ដើម្បី​ភាព​ងាយ​ស្រួល​​ និង​មិន​មាន​កា​រ​ភ័ណ្ឌ​ច្រលំ​នោះ​ទេ។ សូម​មើល​រូប​ខាង​ក្រោម​

ចំណាំ៖ នៅ​ពេល​ដែល​ប្រិយ​មិត្ត​ចុច​លើ​ពាក្យ​ថា​ Cancel នោះ​ប្រិយ​មិត្ត​នឹង​បាន​​ឃើញ​ផ្ទាំង​ថ្មី​មួយ​ទៀត​ ដែល​ជា​ផ្ទាំង​ Setting របស់​កម្មវិធី​នេះ​ សូម​មើល​រូប​ខាង​ក្រោម​

ជំហាន​ទី​៥៖ បន្ទាប់​ពី​បាន​ឃើញ​ផ្ទាំង​មួយ​នេះ​ហើយ​ ប្រិយ​មិត្ត​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ ឬ​ក៏​បន្ថែម​ជា​ Hotkey ហើយ​នឹង​ Tabs ថ្មី​ទៀត​បាន។​ សូម​មើ​ល​រូប​ខាង​ក្រោម​

ចំណាំ៖ ចំណែក​ឯ​ Button នៅ​ផ្នែក​ខាង​ក្រោម​វិញ​ដែល​មាន​ដូច​ជា​ Home សម្រាប់​នៅ​ពេល​ដែល​យើង​ចង់​ត្រឡប់​ទៅ​កាន់​ទំព័រ​ដើម​ ឧទាហរណ៍​ដូច​ជានៅ​ក្នុង​ Facebook យើង​ឃើញ​មាន​ Button Home ដូច្នោះ​ដែរ។ ចំណែក​ឯ​ Reload គឺ​សម្តៅ​ទៅ​លើ​ការ​ដែល​យើង​ចង់​ធ្វើ​ការ​ Refresh នៅ​លើ​គេហ​ទំព័រ​នីមួយ​ៗ។ ចំណែក​ឯ​ Setting វិញ​គឺ​អាច​ឲ្យ​យើង​ធ្វើ​ការ​កែ​ប្រែ​ផ្នែក​ខ្លះ​ៗ​នៅ​លើ​គណនី​របស់​យើង​ ហើយ​ក៏​អាច​ឲ្យ​យើង​ធ្វើ​ការ​ Log Out ចេញ​ពី​គ្រប់​ Tabs ទាំង​អស់​បាន​ផង​ដែរ សូម​មើល​រូប​ខាង​ក្រោម​ដើម្បី​ឲ្យ​បាន​កាន់​តែ​ច្បាស់​

ចំណែក​ឯ​នៅ​ពេល​ដែល​មាន​ជា​ Notification អ្វី​ដែល​ថ្មី​ទាក់​ទង​ទៅ​នឹង​គណនី​របស់​យើង​នោះ​វា​នឹង​មាន​សញ្ញា​បង្ហាញ​ឲ្យ​យើង​បាន​ឃើញ​។ សូម​មើល​រូប​ខាង​ក្រោម​

KHMER79 ICT

Facebook ចង់​ប្រើ​ប្រាស់​យន្ត​ហោះ​ដែល​គ្មាន​អ្នក​បញ្ជារ​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ Internet

     មាន​មនុស្ស​មិន​តិច​នោះ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ Internet ខណៈ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​កំពុង​តែ​មាន​លទ្ធ​ភាព​អាច​ធ្វើ​បាន​ដោយ​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​មួយ​នេះ។ ប៉ុន្តែ​ថ្មី​ៗ​នេះ​បន្ទាប់​ពី​បាន​ចំណាយ​ថវិកា​ចំនួន​ ១៩ ពាន់​លាន​ដុល្លា​ដើម្បី​ទិញ​យក​ WhataApp រួច​មក​ ស្ថាបនិក​របស់​បណ្តាញ​សង្គម​ហ្វេស​បុក​ (Facebook) បាន​ចំណាយ​ថវិកា​ចំនួន​ ៦០ លាន​ដុល្លា​ដើម្បី​បណ្តាក់​ទុន​ក្នុង​ការ​ផលិត​យន្ត​ហោះ​ដែល​គ្មាន​មនុស្ស​បញ្ជារ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន Titan Aerospace។

     គួរ​បញ្ជាក់​ផង​ដែរ​ថា​យន្ត​ហោះ​ដែល​គ្មាន​មនុស្ស​បញ្ជារ​មួយ​នេះ​មាន​សមត្ថភាព​ខ្ពស់​ ដែល​វា​អាច​ធ្វើ​ការ​ហោះ​ហើរ​នៅ​លើ​លំហ​អាកាស​​ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​ចុះ​ចត​ក្នុង​រហូត​ដល់​រយៈ​ពេល​ ៥ ឆ្នាំ​ ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​ថាម​ពល​ព្រះអាទិត្យ​ ហើយ​ដោយ​គ្រាន់​តែ​ធ្វើ​ការ​ហោះ​ហើរ​ក្នុង​រយៈ​កម្ពស់​ ២០ គីឡូ​ម៉ែត្រ​ពី​ដីតែ​ប៉ុណ្ណោះ។ ចំណែក​ឯ​លក្ខណៈ​ពិសេស​របស់​វា​វិញ​គឺ​ យន្ត​ហោះ​តូច​មួយ​នេះ​មាន​សមត្ថភាព​អាច​គ្រប់​គ្រង​ទៅ​លើ​អាកាស​ធាតុ​ ប៉ុន្តែ​អ្វី​ដែល​គោល​គំនិត​ចម្បង​របស់​បណ្តាញ​សង្គម​ហេ្វស​បុក​ក្នុង​ការ​ទិញ​យក​យន្ត​ហោះ​មួយ​នេះ​គឺ​ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​។ គេ​បាន​ឲ្យ​ដឹង​ផង​ដែ​រ​ថា​យន្ត​ហោះ​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​​ Solara 50 ហើយ​នឹង Solara 60 ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​រាប់​រយ​គ្រឿ​ង​ត្រូវ​បាន​គេ​កំពុង​តែ​ធ្វើ​ការ​ផលិត​។ ប្រសិន​បើ​ Facebook ហើយ​នឹង​ Titan Aerospace​ បាន​សម្រេច​ក្នុង​ការ​ផលិត​នេះ​ នោះ​ភាព​ជោគ​ជ័យ​របស់​ពួក​គេ​នឹង​អាច​ក្លាយ​ជា​ជំនួយ​ដល់​មនុស្ស​រាប់​ពាន់​លាន​អ្នក​ដែល​មិន​មាន​លទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស់ Internet។

វិដេអូ៖ ខាង​ក្រោម​នេះ​ជា​វិដេអូ​ដែល​បង្ហាញ​ពី​រូប​រាង​នឹង​លក្ខណៈ​ពិសេស​របស់​យន្ត​ហោះគ្មាន​មនុស្ស​បើក​

ប្រែ​សម្រួល​ពី​៖ REDMONDPIE

KHMER79 ICT

គំរូ​​ iPhone 6C ពិត​ជា​ស្អាត​អស្ចារ្យ​មែន​​

     កាល​ពី​ថ្មី​ៗ​នេះ​ផង​ដែរ​ខណៈ​ពេល​ដែល​ក្រុម​ហ៊ុន​ធំៗ​ដទៃ​បាន​​ ធ្វើ​ការ​បង្ហាញ​នូវ​ផលិត​ផល​ថ្មី​របស់​ខ្លួន​ដូច​ជា Galaxy S5, Xperia Z2, MediaPad X1 រួច​មក​ឥលូវ​នេះ​ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញ​នូវ​រូប​រាង​គំរូ​ថ្មី​មួយ​របស់​ iPhone 6C។ ជា​មួយ​នឹង​កម្រាស់​ដ៏​ស្តើង​​ទូរស័ព្ទ​ Smartphone មួយ​នេះ​នឹង​ផលិត​ឡើង​ជា​មួយ​នឹង​អេក្រង់​រហូត​ដល់​ 4.7 អ៊ីញ​។ គេ​ហ៊ាន​សន្និដ្ឋាន​បាន​ថា​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ប្រ​កាស​ចេញ​លក់​ជា​ផ្លូវ​ការ​ទូរស័ព្ទ Smartphone មួយ​នេះ​នឹង​អាច​លក់​ដាច់​ជាង​ iPhone 5C ទៅ​ទៀត​។

វិដេអូ៖ ខាង​ក្រោម​ជា​វិដេអូ​ដែល​បង្ហាញ​ពី​រូប​រាង​គំរូ​របស់ iPhone 6C

ប្រែ​សម្រួល​ពី៖ REDMONDPIE

KHMER79 ICT