Logo

Friends Added

កម្សាន្ត

បុរស ​ក៏​អាច​ពរ​ពោះ​ មាន​កូន​ ដូច​មនុស្ស​ស្រី ​បាន​ដែរ

លោក​ ​Thomas​ Beatie​ គឺ​មាន​កំណើត​កើត​មក​ជា​មនុស្ស​ស្រី​ ប៉ុន្តែ​​បាន​សំរេច​ចិត្ត​អោយ​​គ្រូ​ពេទ្យ ​​​ធ្វើ​ការ​វះ​កាត់​កែ​ភេទ​ជា​មនុស្ស​ពេញ​លក្ខណៈ ​តាំង​ពី​ឆ្នាំ​ ២០០២​មក​ហើយ​រូប​លោក ​លែង​មាន​អវៈ​យវៈ​ភេទ​ ដូច​មនុស្ស​ស្រី​ដែរ ​ហើយ​ថែម​ទាំង​មាន​ប្រពន្ធ​ទៀត​ផង។

​កាល​ពី​ថ្ងៃ​ទី​៣១​កន្លង​ទៅ​នេះ​រូប​លោក​បាន​នាំ​ប្រពន្ធ​នឹង​កូន​ទំាង​បី​រ​បស់​លោក​ទៅ​ជួប​ជា​មួយ​ដើម្បី​ធ្វើ​ការ​វះ​កាត់​យក​ស្បូន​ចេញ​ឈប់​អោយ​មាន​កូន​ត​ទៅ​ទៀត​បន្ទាប់​ពី​រូប​លោក​បាន​ពរ​ពោះ​បាន​សំរេច​ដល់​ទៅ​បី​នាក់​រួច​មក​ហើយ។​

លោក​Thomas Beatie ​បាន​ធ្វើបទសម្ភាសន៍ជាមួយនឹង​វេប​សាយ​ Radar​​online.​com ​ព្រម​ជា​មួយ​នឹង​កូនៗទំាង​បី​របស់​លោក​គឺ​ទី​មួយ​ឈ្មោះ​ Susan​ទីពីរ​ឈ្មោះ​ Austin និងទីបីឈ្មោះ​ Jensen៕

សិល្បការិនីមួយរូប មានជំងឺស្ពឹកក្បាល មួយចំហាងបន្ទាប់ពីសំរាលកូន

តូរី​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​បន្ទាប់​ពី​រូប​នាង​មាន​អាការ​ធ្ងន់​ធ្ងរ​ដោយ​សារ​​ទទួល​រង​ការ​ប៉ះ​ ទង្គិច​ក្បាល​តាំង​ពី​នាង​សំរាល​កូន​រួច​មក​ម្ល៉េះ ​ព្រោះ​នាង​ចេះ​តែ​មាន​អាការៈ​ ឈឺ​ក្បាល​ជា​ខ្លំាង​ តាំង​ពី​មាន​ទំងន់​មក​តែ​នាង​គ្រាន់​គិត​ថា​ វា​ជា​អាការៈ​អ្នក​ចាញ់​កូន​តែ​ប៉ុណ្ណោះ ​មិន​នឹក​ស្មាន​ថា​បែប​នេះ​សោះ។

​វិតូរី​​ ដាវី ​តូរី​ស្ពេលីង ​(Victoria​ Davey ​“Tori” ​Spelling)​ គឺ​ជា​សិល្ប​ការិនី ​ដែល​មាន​ឈ្មោះ​ល្បី​តាំង​ពី​ឆ្នំា​១៩៩០​មក​ម្ល៉េះ ​គឺ​នាង​បាន​សំដែង​ជា​ Donna ​Martin​ នៅ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​មួយ ​ដែល​មាន​ឈ្មោះ​ថា​ Beverly ​Hills, ​90210 ​ហើយ​រូប​នាង​ធ្លាប់​បាន​សំ​ដែង​ជា​ខ្សែ​ភាព​យន្ត​ដូច​ជា៖​ (A Friend ​to ​Die For, ​Mother,​ May​ I​ Sleep ​With ​Danger?)​ ជា​ដើម។​

ចំពោះ​អាការៈ​របស់​នាង​រូប​នាង​ធ្លាប់​បាន​សួរ​ ដល់​អ្នក​គាំ​ទ្រ​រូប​នាង​ផង​ដែរ​ នៅ​ក្នុង​វេសាយ​​ Twitter ​ដើម្បី​រក​ដំណោះ​ស្រាយ​ប៉ុន្តែ​ពួក​គេ​ក៏​គិត​ថា​ជា​បញ្ហា​ធម្មតា​ដូច​ខ្ញុំដែរ៕

អាល្បុមថ្មី​ មាន​ចំណង់​ជើង​ថា​ The ​Boys ​កំពុង​តែ​បង្កើន ​ការ​ផ្សព្វ​ផ្សាយ​ នៅ​លើ​ទី​ផ្សារ​

បទ​ចំ​រៀង​ថ្មីៗ​ នៅ​ក្នុង​អាល្បុម ​របស់​ក្រុម ​ចំ​រៀង​ Girls’ ​Generation​ ដែល​មាន​ឈ្មោះ​ថា​ The​ Boys កំពុង​តែ​ត្រូវ​បាន​ ដាក់​អោយ​ផ្សាយ​ ពាណិជ្ជ​កម្ម​ បន្ថែម​ទៀត​ បន្ទាប់​ពី​បាន​ជួប​ សម្ភាសន៍​ ជា​មួយ​ នឹង ​ទូរ​ទស្សន៍​​ MTV​ របស់​អាមេរិក។​

ក្រុម​តារា​ ចំរៀង​ ទើប​តែ​បាន​ជួប​ សម្ភាសន៍​ ជា​មួយ​ នឹង​ទូរ​ទស្សន៍​ខ្សែ​កាប​ បទ​ចំ​រៀង​ នៅ​ក្នុង​កម្ម​វិធី​ MTVIGGY​ គឺ​ជា​កម្ម​វិធី​ព័ត៌មាន ​របស់​ ទូរ​ទស្សន៍​ MTV ​និង​ជា​ប្រព័ន្ធ​ MTV Networks ​ដែល​ពួក​គេ​មាន​ ការ​ចាប់​អារម្មណ៍​ ជា​ខ្លាំង​ជា​មួយ​ នឹង​អាល្បុម​ថ្មី​​នេះ​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ MTV ​កំពុង​តែ​ធ្វើ​ការ​ថត​​ខ្សែ​ភាព​យន្ត​ថ្មី​ ហើយ​​នឹង​ត្រូវ​ដាក់ ​បញ្ចាំង​នៅ​ទី​ក្រុង​ New​ York ទៀតផង។​

គួរ​រំលឹក​ផង​ដែរ​ថា​ ក្រុម​តា​រា​ចំ​រៀង​​ មាន​ឈ្មោះ​ថា​ Girls’ ​Generation​ គឺ​ជា​ក្រុម​ តា​រា​ចំ​រៀង​មួយ​ក្រុម​ដែល​បាន​បង្កើត ​ក្នុង​ឆ្នំា២០០៧​មកម្ល៉េះ ​​ហើយ​តា​រា​ចំ​រៀង ​ទាំង​អស់ ​សុទ្ធ​សឹង ​ជា​តា​រា​ចំ​រៀង​សញ្ចាតិ​ផ្សេង​គ្នា​ទាំង​អស់ ​ដូច​ជាសញ្ជាតិ ​​ចិន​,​ ជប៉ុន,កូរ៉េ​ ជា​ដើម​​ហើយ​ជា​ក្រុម​ចំរៀង​ មាន​ប្រភព​មក​ពី​កូរ៉េ​ ខាង​ត្បូង​ ទី​ក្រុង​សេ​អូល៕

បុរស​សារ​ភាព​ថា​ស្រលាញ់​លឿន​ជាង​ស្ត្រី​បី​ដង

តាម​ការ​ស្រាវ​ជ្រាវ ​របស់​ក្រុម​សា​ស្ត្រា​ចារ្យ​ នៅ​សាកល​វិទ្យា​ល័យ​​ Pennsylvania ​សហរដ្ឋអាមេរិក​ បាន​អោយ​ដឹង​ថា​ បុរស​រហ័ស​ នឹង​សារ​ភាព​ជាង​ស្រ្តី​ដល់​ទៅ​បី​ដង នៅ​ក្នុង​សម្ពន្ធ​ភាព​មនោ​សញ្ចេតនា​ជា​ពិសេស​ចំពោះ​រឿង​ស្នេហា​ដោយ​ប្រើពាក្យថា​«បង​ស្រលាញ់អូន»។

​យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​បុរស​និង​ស្រ្តី​មាន​ការបង្ហាញ​ពី​អារម្មណ៍​ផ្សេងៗ​ពី​គ្នា​ដែលក្នុងនោះ​​ស្ត្រី​គ្រាន់​តែ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​​មុន​​នឹង​និយាយ​ពាក្យ​ថា​ស្រលាញ់​ដាក់​បុរស​ណា​ម្នាក់​តែ​បុរស​វិញ​មិន​បាន​គិត​ពី​លទ្ធ​ផល​ឡើយ​ដូច្នេះ​បាន​ជា​បុរស​ចូល​ចិត្ត​និយាយ​ពាក្យ​ស្នេ​ហា​ដាក់​ស្ត្រី​មុន។

លោក​​ Marissa ​Harrison ​គឺ​ជា​អ្នក​ចិត្ត​វិទ្យា​មួយ​រូប​បាន​ឆ្លង​កាត់​​ពី​អារម្មណ៍​​​របស់​មនុស្ស​គ្រប់​វ័យ​ជាង​៥០​ឆ្នាំ​​ហើយ​ពេល​ថ្មីៗនេះ​រូប​លោក​បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​នឹង​សិស្ស​នៅ​មហា​វិទ្យា​ល័យ​ចំនួន​១៧២​នាក់​ដែល​ពួក​គេ​សុទ​តែ​ជា​មនុស្ស​ធ្លាប់​មាន​ស្នេហា​។​ ចំពោះ​មនុស្ស​​ស្រី​បើ​និយាយ​រឿង​ស្នេហា​វិញ​មិន​អាច​និយាយ​ចេញភ្លាមៗ​ឡើយ​​ចំពោះ​ពាក្យថា​«អូនស្រលាញ់បង»ដូច្នេះ​ពួក​គេ​ត្រូវ​ចំណាយ​ពេល​ជាច្រើនថ្ងៃ​ខែ​ឬ​ដល់​ឆ្នាំ​ទៀត​ផង​មុន​នឹង​បង្ហាញ​ពី​អារម្មណ៍​របស់​ពួក​គេ​៕​

រូបថត​ និង​ខ្សែ​ វិឌី​អូ ​ទៅ​ក្រេប​ទឹក​ឃ្មុំ​ អាច​មាន​តំលៃ​ ដល់​​២០០,០០០​ដុល្លារ​អាមេរិក

​តា​រា​ ហូលី​វូឌ ​ពីរ​រូប ​ដែល​ទើបតែមាន​ចំណង​ អាពាហ៍​ ពិពាហ៍ ក្រោយ​​បាន​បញ្ចប់​ដំណើរ​ កំសាន្ត​ក្រេប ​ទឹក​ឃ្មុំ​ ដោយ​អម​ជា​មួយ​ នឹង​កា​មា​រ៉ា​ថត​រូប ​របស់​ពួក​គេ ​ក៏​ដូច​ជា​ វី​ឌី​អូ​ ជា​ដើម​ឥឡូវ​ ពួក​គេ​បាន​លក់​រូប​ភាព​ និង​វីឌីអូ​ ទំាង​នោះក្នុង​ ​២០០,០០០​ដុល្លារ​អាមេរិក​ទៅ​អោយ​​ ទស្សនា​វដី​ US​ Weekly។

​នៅ​ពេល​មាន​ការ​ដាក់​ផ្សា​យ ​លក់​រូប​ភាព​នេះ​ មាន​សំនួរ​ ជា​ច្រើន​ បាន​លើក​ឡើង​ អំពី​ពាក្យ​ដែល​ចេញ​ពី​មាត់​ របស់​ភរិយា​ របស់​លោក​ Kris​ Humphries ​គឺ​នាង​ Kim​ Kardashian ​ដែល​បាន​និយាយ​ថា ​អ្នក​ទំាង​ពីរ​ បាន​ចែក​ផ្លូវ​គ្នា​ដោយ​សារ​តែ​រូប​លោក​មិនព្រមបោះបង់​ គូសេ្នហ៍ចាស់។​

ចំពោះ​លោក​​ Kris​ Humphries ​ដែល​ជា​កីឡាករ​បាល់​បោះ​អាជីព ​សញ្ជាតិ​អាមេរិក​​ បាន​និយាយ​ថា ​លោក​មិន​ទាន​បាន​ដឹង​ច្បាស់​ ពី​រឿង​នេះ ​នៅ​ឡើយ​ទេ ​លោក​ក្រាន់​លើក​ឡើង​ថា ​នេះ​ប្រហែល​ជា​មិន​មែន​ធ្ងន់​ធ្ងរ ​ដូច​ព័ត៌​មាន​បាន​ចុះ​ផ្សាយ ​នោះ​ឡើយ៕

បន្ទាប់​ពី​បែក​គ្នា​ ទើប​ស្តាយ​ក្រោយ​ ហើយ​ដាក់​កំហុស​ខ្លួន​ឯង

តារា​ជំនួញ​ សញ្ជាតិ ​អាមេរិក​ គឺ​នាង ​គីម ​កាដាសៀន​ (Kim​ Kardashian)​ បន្ទាប់​ពី​បាន​ រៀប​អាពាហ៍​ ពិពាហ៍​ បាន​រយៈ​ពេល​ពីរ ​ខែ​ហើយ​ទើប​ សំរេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ ពី​ព្រោះ​នាង​ចោទ​ថា​ ប្តី​របស់​នាង​មិន​ព្រម​លះ​បង់​ សង្សារ​ចាស់​ថែម​ទាំង ​បាន​លួច​លាក់​ជួប​គ្នា​មិនដែលខាន។​

នាង​បាន​បញ្ជាក់​ថា ​រូប​នាង​មាន​ការ​ស្តាយ​ក្រោយ​ ជា​ខ្លាំង​បន្ទាប់ ​ពី​បាន​ដឹង​រឿង​នេះ ​ហើយ​បាន​ ស្តី​បន្ទោស​ខ្លួន​ឯង​ ដែល​បាន​សំរេច​ចិត្ត​ខុស ​ហ៊ាន​រៀប​​ការ​ ជា​មួយ​មនុស្ស​បែប​នេះ ​​ពី​ព្រោះ​ នាង​គ្មាន​ពេល​ពិនិត្យ​ អោយ​បាន​ច្បាស់​លាស់​ ដោយនាង​មាន​ការ​សោក​ស្តាយ ​ជា​ខ្លាំង។​

សូម​បញ្ចាក់ ​ផង​ដែរ​ថា ​នាង​ គីម ​បាន​កំពុង​តែ​មាន​ភាព​ មមាញឹក ​ជា​ខ្លាំង​ជា​មួយ​នឹង​ការ​ថត​ ខ្សែ​ភាព​យន្ត ​នៅ​ក្នុង​ឆ្នំា​ ២០១០មក​ នឹង​ក្នុង​ឆ្នំា​២០១១​នេះ ​នាង​កំពុង​តែ​ចេញ ​ខ្សែ​ភាព​យន្ត​ថ្មីៗ​ ជា​បន្ថែម​ទៀត​ដូច​ជា​៖​ Disaster​ Movie​ និង​ការ​សំ​ដែង​រំា​នៅ​ក្នុង ​កម្ម​វិធី​ តា​រា​របស់​ ABC ​ជា​ដើម៕

ម្ចាស់​កម្ម​វិធី​មេ​ផ្ទះ​ពិត​របស់​ New​ Jersey​ កំពុងតែ​ ទទួលបានការគាំទ្រ

មា្ចស់​​កម្ម​វិធី​ដែល​មាន​ឈ្មោះ​ថា (​​The ​Real ​Housewives​ of ​New​ Jersey​) គឺ​ជា​កម្ម​វិធី ​ទូរទស្សន៍​មួយ ​ដែល​បាន​តែង​តែ​សំដែង​ អំពី​ជីវិត​ពិត ​របស់​មេ​ផ្ទះ​ ទាំង​ឡាយ​ នៅ​ New​ Jersey​ ដែល​បាន​បង្ហាញ​ ជា​ពិសេស​នូវ​ជីវិត​ របស់​ស្ត្រី​ ចំនួន​ប្រាំ​រូប។

​ស្ត្រី​ទាំង​ប្រាំ​រូប​នោះ​សុទ្ធ​សឹង​តែ​ជា​តា​រា​ល្បីៗ​នៅ​ទី​ក្រុង​ New York ​​​ហើយ​ចំពោះ​តា​រា​ទំាំង​នោះ ​គឺ​ទី​មួយ​ ​Teresa​ Guidice, ​ទី​ពីរ​ Kathy ​Walkile,​ ទី​បី​ Caroline ​Manzo,​ ទី​បួន​ Jacqueline​ Laurita, ​និង​ទី​ប្រាំ​ Mellisa ​Gorga ​ដែល​ពួក​គេ​បាន​កំពុង ​តែ​សំ​ដែង​នៅ​ក្នុង​កម្ម​វិធី​ពិតៗ​ ជា​ប្រ​ចាំ​នឹង​មាន​អ្នក​គ្រំា​ទ្រ​ ជា​ច្រើន​ផង​ដែរ។

កម្ម​វិធី​ The​ Real ​Housewives​ of ​New ​Jersey​ គឺ​ជា​កម្ម​វិធី​មួយ​ដែល​មាន​រយៈ​ពេល​៩០​នាទី​ហើយ​តែង​តែ​ធ្វើ​អោយ​អ្នក​ទស្សនា ​ស្រែក​ពាក្យ​ថា ​ជយោ!​ ហើយ​តែង​តែ​សរ​សើរ ​មិន​ដាច់​ពី​មាត់​ពី​អ្នក​គំា​ទ្រ​ហើយ​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ កម្មវិធីនេះបាន​ទើប​ តែ​​បញ្ចប់ការថតនូវខ្សែ​ ភាពយន្ត​ផង​ដែរ៕

Robert ​ និង​ Kristen​ ព្យា​យាម​បង្ហាញ​ ការ​ស្រលាញ់​ តាម​រយៈ​ការ​សំដែង

លោក​ Robert ​Pattinson ​បាន​ព្យា​យាម​ បង្ហាញ​អ្នក​គំា​ទ្រ ​រូប​លោក ​និង​ម្ចាស់​ស្នេហ៍​របស់​ខ្លួន​ គឺនាង​ Kristen ​Stewart​ ថា​រូប​លោក​កំពុង​តែ​ ព្យាយាម​ សំ​ដែង​អោយ​អស់ ​ពី​សមត្ថ​ភាព​ ដើម្បី​អោយ​អ្នក​គាំ​ទ្រ​ ទាំង​អស់​ បាន​ដឹង​ពី​ សេចក្តី​ស្រលាញ់ ​របស់​ពួក​គេ​ ទៅ​វិញ​ទៅ​មក។​

លោក​ រ៉ូប៊ឺត ​ដូហ្គ​លេស​ ថូម៉ាស​ផាតទីស៊ុន ​(Robert ​Douglas ​Thomas ​Pattinson) ​គឺ​ជា​សិល្បករ​ សញ្ជាតិ​ អង់​គ្លេស​ដែល​រូប​លោក​ បាន​ចាប់​អាជីព​ ជា​អ្នក​សិល្បករ​ជា​លើក​ដំបូង​ ក្នុង​ខ្សែ​ភាព​យន្ត​មួយ​ ដែល​មាន​ចំណង​ជើង​ថា​ (Harry Potter )​ និង (​the ​Goblet ​of ​Fire)​ បាន​កំពុង​តែ​ព្យាយាម​បង្ហាញ​ទស្ស​និក​ជន ​តាម​រយៈ​ការ​សំ​ដែង​ របស់​លោក​ជា​មួយ ​នឹ​ង (Kristen Stewart) ​ស្រលាញ់​គ្នា​ណាស់។​

ចំណែក​ឯ​សិល្ប​ការិនី​ គ្រីស្ទិន ​ចាម៉ិស​ ស្ទាវើត​(Kristen ​Jaymes​ Stewart) ​គឺ​ជា​សិល្ប​ការិនី ​សញ្ជាតិ​ អាមេរិក​ ដែល​មាន​ភាព​ល្បី​ល្បាញ​ ក្នុង​ខ្សែ​ភាព​យន្ត​ផង​ដែរ​ ហើយ​រូប​នាង​ទទួល​បាន​ជោគ​ជ័យ ​ខ្លាំង​ជាង​គេ​បំផុត​ ហើយអ្វី ​ដែល​ធ្វើ​អោយ​អ្នក​គំា​ទ្រ ​ទាំង​ឡាយ​ ស្គាល់​រូប​នាង ​គឺ​នៅ​ក្នុង​កម្ម​វិធី ​(The​ Twilight ​Saga) ​ដែល​សំ​ដែង​ជា ​(Bella​ Swan)។​

ក្រៅ​ពី​កម្ម​វិធី​មួយ​នេះ ​នាង​បាន​សំដែង​ ក្នុង​ខ្សែ​ភាព​យន្ត​ជា​ច្រើន​ ដូច​ជា ៖​(Panic ​Room, ​Zathura, ​In the ​Land ​of Women, ​The ​Messengers, ​Adventureland) ​និង​( The Runaways) ​ជា​ដើម​នៅ​ពេល​នេះ ​នាង​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល ​រ៉ូប៊ឺត ​មាន​ភាព​ក្លាហាន​ ហ៊ាន​សំដែង​ ស្នេហា​ជា​មួយ​រូប​នាង​បែប​នេះ៕

កន្លែង​ក្មេង​លេង​មួយ​កន្លែង​ នឹង​ត្រូវ​ផ្អាក​មិន​អោយ​ចូល​លេងមួយរយៈ

Disneyland ​គឺ​ជា​កន្លែង​មួយ​ ដែល​មាន​ការ​ទាក​ទាញ​អារម្មណ៍​ ជា​ខ្លំាង​ ដែល​អាច​រក​បាន​ចំណូល ​បាន​យ៉ាង​ច្រើន​ជា​រៀង​រាល់​ឆ្នាំ ​នឹង​ត្រូវ​ប្រឈម​មុខ​ផ្អាក​ មួយ​រយៈ​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​ ជា​មួយ​នឹង ​តុលា​ការ​​ បន្ទាប់​មាន​ការ​បង្ក​គ្រោះ​ថ្នាក់ ​ដល់​ក្មេងៗ​ កាល​ពី​កន្លង​មក។

​ក្រុម​អ្នក​បរិស្ថាន ​បាន​ធ្វើ​ការ​វិភាគ​ថា ​(Disneyland) ​គឺ​ជា​កន្លែង​មួយ ​ពោរ​ពេញ​ទៅ​ដោយ​ ភាព​ទាក​ទាញ​ ដល់​អ្នក​ទេស​ចរណ៍​ ជា​ខ្លាំង​ជា​ពិសេស​ ពួក​ក្មេងៗ ​ដែល​ពួក​គេ​បាន​ចូល ​ហើយ​មិន​ចង់​ចេញ​ឡើយ​។​

ប៉ុន្តែ​មាន​អត្ថ​បទ​មួយ​របស់​ វេប​សាយ ​​(The ​Daily ​Mail) ​បាន​ធ្វើ​ការ​ប្រកាស​ថា ​(Disneyland) ​បាន​ក្លាយ​ជា​តំបន់​ ដ៏​គ្រោះ​ថ្នាក់​បំផុត​ហើយ​ត្រូវ​បាន​យុត្តិ​ធម៌​ ផ្នែក​បរិស្ថាន​ស្ថិត​ នៅ​ក្នុង​តំបន់ ​(Mateel) បាន​ដាក់​ពាក្យ​បណ្តឹង​បញ្ឍប់ សួន​កំសាន្ត​មួយ​នេះ ​ទៀត​ផង។​

យោង​តាម ​អ្នក​នាំ​ពាក្យ​ សួន​កំសាន្ត​(Disneyland) ​គឺ​នាង​ ស៊ូស៊ី​ ប្រោន​ (Suzi Brown) ​បាន​ប្រាប់​ដល់​ កាសែត​ (Los ​Angeles​ Times)​ ថា​មិន​បាន​ឃើញ​មាន​ ពាក្យ​បណ្តឹង​ណា​មួយ ​ចោទ​ប្រកាន់​ លើ​សួន​កំសាន្ត​មួយ​នេះ​ ទេ​ទោះ​បី​ជា​យ៉ាង​ណា​ សួន​កំសាន្ត​មួយ​នេះ​​ គឺ​មាន​ការ​ហត្ថ​លេខា​យ៉ាង​ត្រឹម​ត្រូវ​ នៅ​ពេល​មាន​ការ​បើក​ អោយ​ប្រើ​ប្រាស់​ម្តងៗ៕

បន្ទាប់​ពី​រៀប​ អាពាហ៍​ពិពាហ៍​ រក​ការិយាល័យ ​មេធាវី​ លែងលះ​

ព័ត៌មាន​​​មួយ​ ដែល​បាន​ចេញ​ពី​បរ​បូរ​មាត់​របស់​ តារា​ហូលីវូឌ​មួយរូប គឺ​នាង​ គីម​ កាដាស៊ៀន​ (Kim​ Kardashian) ដែល​ទើប​នឹង​រៀប​ការ​រួច ​ឥឡូវ​បាន​ទៅ​រក​មេធាវី ​ដើម្បី​ធ្វើ​ការ​លែង​លះ​ ជា​មួយ​នឹង​ប្តី​ របស់​ខ្លួន ​ដោយ​បាន​ចោទ​ប្រកាន់​ថា​ ប្តី​របស់​ខ្លួន​ បាន​ប្រ​ព្រឹត្តិ​អំពើ​ ផិត​ក្បត់​ជា​មួយ​ នឹង​សង្សារ​ចាស់ ​របស់​ខ្លួន។

តារា​ចំ​រៀង​ គីម​ កាដាស៊ៀន​​ (Kim ​Kardashian) ​គឺ​ជា​តា​រា​ បង្ហាញ​ម៉ូត​ ដ៏​ល្បី​មួយ​រូប ​ដោយ​​សព្វ​ថ្ងៃ​នាង​ជា​ អ្នក​ជំនួញ​មួយ​រូប​ ហើយ​នាង​ត្រូវ​បាន​ គេ​ស្គាល់​ដោយ​សារ​​ (Sex​ tape)​ មួយ​ដែល​នាង​​ សំ​ដែង​ជា​មួយ ​នឹង​មិត្ត​ប្រុស ​របស់​នាង​ គឺ​លោក ​(Ray J) ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រូប​នាង​ គឺ​ជា​ម្ចាស់​កម្ម​វិធី ​ជាច្រើន​ដូច​ជា៖​​ (Keeping ​Up ​with​ the ​Kardashians,​ Kourtney ​និង​ Kim ​Take​ New ​York) ​ជា​ដើម។

ចំណែក​ឯ​ប្តី​របស់​នាង​វិញ​គឺ​លោក​ គ្រីស​​ នេថាន់​ ហាំហ្វ្រីស៍ ​(​Kris ​Nathan ​Humphries) ​គឺ​ជា​កីឡាករ​ បាល់​បោះ​អាជីព ​ដែល​លោក​បាន ​លេង​អោយ​ក្លឹប​ (NBA’s​ New​ Jersey ​Nets)។

​មូល​ហេតុ​ដែល​នាង​ ​ទៅ​ពឹង​ពាក់​មេធាវី​ ដើម្បី​ធ្វើ​ការ​លែង​លះ​ ជា​មួយប្តីរបស់នាង​នោះ​ គឺ​ដោយ​សារ​រូប​លោក​ គ្រីស បានទៅ​ជួប​គ្នា​​ លួច​លាក់​ជា​មួយ ​នឹង​មិត្ត​ស្រី ​របស់​លោក ​ដូច្នេះ​នាង​សំរេច​ចិត្ត​ បញ្ចប់​អាពាហ៍​ពិពាហ៍ ​របស់​នាង​ តែ​ត្រឹម​នេះ​តែ​ម្តង៕