Logo

Friends Added

កម្សាន្ត

ម្ចាស់បទ​ចំរៀងក្នុង អាល្បុម​​ Dangerously in Love ​មាន​ផ្ទៃពោះ

តា​រា​ចំរៀង​ សញ្ជាតិ​ អាមេរិក​គឺ​ នាង​ ប្យង់សេ ​ហ្គ៊ីសេលី​ នូវ៉ល​ (Beyonce ​Giselle ​Knowles) បាន​មាន​ផ្ទៃ​ពោះ​ហើយ​ ដែល​បាន​ធ្វើ​អោយ​អ្នក​គ្រំា​ទ្រ ​រូប​នាង​មាន​ ការ​ងឿង​ឆ្ងល់​ ចង់​ដឹង​ថា ​កូន​របស់​តា​រា ​រូប​នេះ ​តើ​ប្រុស​ ឬ​ក៏​ស្រី​នោះ?។​

ម្តាយ​របស់​តា​រា​ ចំ​រៀង​រូប​នេះ​ គឺ​​ទីនា​ នូវ៉ល​ (Tina ​Knowles)​ បាន​ជួប​សម្ភាសន៍​ ជា​មួយ​ នឹង​ទស្សនា​វដី​ ដ៏​ទាន់​សម័យ​មួយ​ គឺ​​ ឡាយ​ និង​ស្តាយ (​Life & Style)​ អំពី​បញ្ហា​ ដែល​កូន​ស្រី​ របស់​នាង​មាន​ផ្ទៃ​ពោះ​ ប៉ុន្តែ​គាត់​នៅ​តែ​មិន​ព្រម​និយាយ​ អំពី​កូន​ នៅ​ក្នុង​ផ្ទៃ​ របស់​នាង ​​ស្រី​ ឬ​ប្រុស​នោះ​ទេ។

​​គាត់​បាន​បន្ត​ទៀត​ថា​ មូល​ហេតុ​ដែល​ កូន​ស្រី​របស់​គាត់ ​ធ្វើ​បែប​នេះ​ គឺ​នាង​មិន​ចង់​ អោយ​មាន​ ការ​ភ្ញាក់​ផ្អោល​ពេក​ នៅ​ក្នុង​ក្រុម​គ្រួសារ​ របស់​​នាង​ណា​មួយ​រូម​ រូបនាង​មាន​ភាព​ម៉ា​មា​ញឹក​ខ្លាំង​ពេក​។​

គួរ​រំលឹង​ផង​ដែរ​ថា ​​តា​រា​ចំ​រៀង ​ប្យង់​សេ​ (Beyonce) ​គឺ​ជា​អ្នក​ចំ​រៀង​ផង ​និង​ជា​អ្នក​ឆ្នៃ​ម៉ូត​សំ​លៀក​បំពាក់​ផង​ ដែល​នាង​មាន​ភាព​ល្បី​ល្បាញ ​ក្នុង​វិស័យ​ចំ​រៀង​ ដែល​នាង​បាន​ចេញ​ អាល្បុម ​ជា​លើក​ទី​មួយ​ ក្នុង​ឆ្នាំ​ ២០០៣​ ដែល​មាន​ឈ្មោះ​ថា​ (Dangerously ​in ​Love)​ បទ​ដែល​លេច​ធ្លោ​ជាង​គេ​ គឺ​បទ​ (Crazy ​in ​Love ​និង​ Baby ​Boy)៕

Mike Comie សង្ឃឹមថា​បានកូនប្រុសមកជំនួយកីឡាករ​ Ice Hockey

កីឡាករ​វាយ​កូន​គោល​ លើ​ទឹកកក​ (Ice Hockey) ជើង​ខ្លាំង​គឺលោក ​​ម៉ាយឃល ​វីលៀម ​​​​ម៉ាយ ​ខម្រី ​(Michael​ William ​“Mike”​ Comrie) គឺ​ជា​កីឡាករ​ អាជីព​ សញ្ជាតិ​កា​ណា​ដា ​ដែល​បាន​រៀប​ការ​ ជា​មួយ​នឹង​នាង​ ហ៊ីលរី​ ដូវ​ (Hilary​ Duff) ​​​ឥឡូវ ​នាង​កំពុង​តែ​មាន​ទំនង់​​ ដែល​គ្រូ​ពេទ្យ​ថា​ គឺ​ជា​កូន​ប្រុស។​

កីឡាករ ​ម៉ាយ​សប្បាយ​ចិត្ត​ ជា​ខ្លំាង​ ដោយ​សង្ឃឹម​ថា​ លោក​នឹង​បាន​កូន​ប្រុស ​ដ៏​ល្អ​ហើយ​មក​លេង​ កីឡាករ​វាយ​កូន​ហ្គោល ​លើ​ទឹក​កក ​ជា​មួយ​គ្នា​ថែម​ទៀត​ផង​ សូម​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​រូប​នេះ ​ធ្លាប់​បាន​ទទួល​រង្វាន់​ ជា​ច្រើន​ដូច​ជា៖ ​ក្នុង​ឆ្នាំ​ ១៩៩៩​ទទួល​ជើង​ឯក​របស់ ​(NCAA, ​CCHA, ​Champion​) ​និង​ក្លាយ​ជា​កីឡាករ​ឆ្នើម​ ប្រចាំ​ឆ្នាំ​ទៀត​ផង​ ជា​ពិសេស​ឆ្នាំ​ ២០០៣​ និង​២០០៥​រូប​លោក​បាន​ទទួល​ មេដាយ​មាស​ និង​ប្រាក់​ផង​ដែរ។​

ចំណែក​នាង​ (ដូវ​) ដែល​ជា​ប្រពន្ធ​វិញ​​ នាង​មាន​ អាជីព​ជា៖ (​អ្នក​បង្ហាញ​ម៉ូត, អ្នក​ចំរៀង,​​ អ្នក​និពន្ធ​បទ​ចំរៀង,​ មិន​តែ​ប៉ុណ្ណោះ​ នាង​គឺ​ជា​អ្នក​កម្ម​វិធី​ ទូរ​ទស្សន៍ ​(Disney​ Channel) ​ស៊េរី​ (Lizzie McGuire)​ ហើយ​រូប​នាង​បាន​សំដែង​ ក្នុង​ខ្សែ​ភាព​យន្ត​មួយ​ មាន​ចំណង​ជើង​ថា​ (The ​Lizzie ​McGuire) និង ​(Agent Cody Banks, Cheaper by the Dozen,Acinderella ) ទៀតផង​ ដែល​ជា​ហេតុ​ធ្វើ​ អោយ​រូប​នាង​ មាន​ភាព​ល្បី​ល្បាញ​ជាខ្លាំង៕

ប្រធាន​កម្ម​វិធី​ខ្សែភាពយន្ត រយៈពេល​២៥ឆ្នំា​ នឹងលាលែង ក្នុងឆ្នាំ២០១២

លោក​ប្រធាន​កម្ម​វិធី​ របស់​មជ្ឈម​ណ្ឌល​ខ្សែ​ភាព​យន្ត​សង្គម លីន​ខូន ​(Film​ Society ​of ​Lincoln ​Center) ​គឺ​លោក ​រីឆាត​ ប៉េនា ​(Richard ​Pena) ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ​រូប​លោក​ នឹង​លា​លែង​ពី​មុខ​តំណែងជា​ប្រធានកម្មវិធីនេះ​​ ​នៅ​ចុង​ឆ្នាំ​២០១២​​ខាង​​មុខ​​នេះ​ បន្ទាប់ពីរូប​រូប​បាន​ធ្វើវា​អស់រ​យៈ២៥ឆ្នំា​មក។​

​លោក​រីឆាត​ប៉េនា​ (Richard ​Pena) ​គឺ​ជា​អ្នកផលិត​​កម្ម​វីធី​ខ្សែ​ភាព​យន្ត​ សញ្ជាតិ​អាមេរិក​​ ដែល​រូប​លោក​បាន​ផលិត​បុណ្យ​ខួប​សំរាប់​ខ្សែ​ភាព​យន្ត​ដ៏​ធំ​ជាង​គេ ​នៅ​ទី​ក្រុង​ ញ៉ូយ៉ក ​​ហើយ​រូប​លោក​គឺ​ជា​អតីត​ជា​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​មាន​វ័យ​ ១២​ឆ្នាំ​គឺ​រឿង ​(Erich ​von ​Stroheim)​ផង​ដែរ។​

លោក ​រីឆាត​ ប៉េនា ​(Richard ​Pena) ​​ក្រៅ​ពី​ជា​អ្នក​ផលិត​ខ្សែ​ភាព​យន្ត ​គឺ​លោក​បាន​ធ្វើ​ជា​គ្រូ​បង្រៀង ​នៅ​រោង​កុន​ នៅ​មហា​វិទ្យាល័យ​ (Columbia)។ ​ការ​លះ​បង់​ពី​អាជីព​នេះ ​លោក Richard ​Pena ​បាន​និយាយ​ថា​រូប​លោក​ចង់​ បង្កើត​នូវ​ក្តី​ស្រមៃ​ផ្សេង​ ពី​ខ្សែ​ភាព​យន្ត ​ដូច​ជា​បង្កើត​នូវ​សារ​មន្ទីរ​ដ៏​តូច​មួយ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​តែ​ប៉ុណ្ណោះ៕

តារា​ហូលីវូឌ​មួយ​រូប​សារ​ភាព​ថា​ ខ្លួន​ពិត​ជា​មនុស្ស ​ស្រលាញ់​ភេទ​ដូច​គ្នា

តារា​ហូលីវូឌ​មួយ​រូប​គឺ​លោក​ សា​ជឺ​រី​ ចន ​ឃ្វី​ន​តូ ​(Zachary​ John ​Quinto) បាន​សារ​ភាព​ថា​ ខ្លួន​ពិត​ជា​មនុស្ស ​ស្រលាញ់​ភេទ​ដូច​គ្នា​ ដោយ​រូប​លោក​ មាន​ភាព​ក្លា​ហាន ​ហ៊ាន​លាត់​ត្រដាង​ការ​ពិត ​របស់​ខ្លួន​ នៅ​ពេល​ធ្វើ​បទ​សម្ភាសន៍​ ជា​មួយ​នឹង​​កា​សែត ​(New​ York)។

​​លោក​ សា​ជឺរី ​ចន​ ឃ្វីនតូ​ (Zachary ​John ​Quinto)​ គឺ​ជា​តារា​ល្បី​មួយ​រូប ​ប្រចាំ​ឆ្នាំ​២០០៩​ នៅ​ក្នុង​រឿង ​(Star​ Trek) ​ដែល​ជា​រឿង​មួយ​លើក​ដំកើន​រូប​លោក ​អោយ​ក្លាយ​ជា​ វីរៈ​បុរស ​នៅ​ក្នុង​កែវ​ភ្នែក ​របស់​ទស្ស​និក​ជន​ដែល​រូប​លោក​បាន​សំ​ដែង​ជា ​(Spock) ។​

លោក សា​ជឺ​រី ​ចន ​ឃ្វី​ន​តូ​ (Zachary​ John ​Quinto) ​មានវ័យ៣៤​ឆ្នាំ ​ហើយរូបលោក​ កាត់សញ្ជាតិ​ អ៊ីរ៉ាក​និងអ៊ីតាលី ​មាន​កំណើត​ ក្នុង​តំបន់ ​(Pittsburgh)​ ហើយ​ធំ​នៅ​តំបន់​ (Green ​Tree, ​Pennsylvania)​ រូប​លោក​ធ្លាប់​បាន​ទទួល​រង្វាន់​ជា​ច្រើន​ កាល​ពី​រូប​លោក​នៅ​ក្មេង​ដូច​ជា៖​ ពាន់​រង្វាន់​(Gene​ Kelly​ Award)​ និង​បាន​ក្លាយ​ជា​ អ្នក​តំណាង​សំខាន់​ក្នុង​(Carnegie ​Mellon ​University’s​ School​ of ​Drama)៕

គូ​ស្នេហ៍​សោភា​ រៀប​អាពាហ៍​ពិពាហ៍​ នៅ​ក្នុង​កម្ម​វិធី​ ទូរទស្សន៍

គូរស្នេហ៍​នៅ​ ក្នុង​ឆាក​ជីវិត​ ហូលីវូឌ នឹង​រៀប​ អាពាហ៍ ​ពិពាហ៍ ​នៅ​ក្នុង​កម្ម​វិធី​ ទូរ​ទស្សន៍​របស់ ​(A​B​C) ​ដោយ​ពួក​គេ​ បាន​រៀប​ចំ​រួច​ជា​ស្រេច​ ដើម្បី​ដំណើរ​ ការ​អាពាហ៍ ​ពិពាហ៍​ គឺ​នៅ​ខែ ​មេសា​ឆ្នាំ​ ២០១២​ខាង​មុខ​នេះ​ហើយ។

​ម្ចាស់​កម្ម​វិធី​ ទូរ​ទស្សន៍​សប្បាយ​ចិត្ត​ជា​ខ្លំាង​ នៅ​ពេល​បាន​ឭ​ដំណឹង​ថា​ មាន​គួរ​ស្នេហ៍​មួយ​គូ​ចង់​ រៀប​ការ​នៅ​ក្នុង ​ទូរ​ទស្សន៍​ របស់​ខ្លួន​ហើយ​កម្ម​វិធី​នោះ​ មាន​ឈ្មោះ​ថា ​​(Bachelorette​ TV)​ ដែល​ជា​កម្ម​វិធី​បន្ទាប់​ពី​កម្មវិធី​ (Bachelor​ TV) ​របស់​លោក​​ (Ben ​Flajnik)។​

គូ​ស្នេហ៍​មួយ​គូនោះ​ បាន​ប្រាប់​ដល់​ទស្សនា​វដី ​(Life ​& ​Style)​ យ៉ាង​ច្បាស់​ថា ​ពួក​គេ​បាន​កំណត់​ពេល​វេលាច្បាស់​លាស់​ ហើយ​នៅ​ក្នុង​កម្ម​វិធី​ របស់​ពួក​គេ​ទាំង​ពីរ​នាក់ ​គួរ​រំលឹង​ផង​ដែរ​ថា ​គូ​ស្នេហ៍​មួយ​គូ​នោះ​ គឺ​នាង ​(Bachelrette ​Ashley​ Hebert)​ និង​គូ​ដណ្តឹង​របស់​នាង​លោក​ (J.​P.​ Rosenbaum)៕

ម្ចាស់​កម្ម​វិធី ​ទូរទស្សន៍​​ Kate ​Plus ​8 ​លះ​បង់​អាជីព ​ជាតារា​​ព្រោះតែ​​ *** សំខាន់​ជាង

សិល្បៈការិនី​​ ខេធី​ អារេនី​ ខេត​ ហ្គូស្លីន​ (Kate Irene ​“Kate” ​Gosselin)​ បាន​ចាក​ចេញ​ពី​ពិភព​សិល្បៈ​ ទាំង​អាល័យ​ ដើម្បី​វិល​ទៅ​រក​អាជីព​ដើម ​របស់​ខ្លួន​វិញ​ បន្ទាប់​ពី​បាន​លែង​លះ ​ជា​មួយ​ប្តី​របស់​នាង​រូច ​ហើយ​ត្រូវ​ចិញ្ចឹម​កូន​ចំនួន​ប្រាំ​បី​នាក់​ ទាំង​លំបាក់ ​ពី​ព្រោះ​កម្មវិធី (Kate ​Plus ​8) ​ត្រូវ​បាន​បិទ​ទ្វារ។​

មូល​ហេតុ​ ដែល​​នាង​ចង់​បោះ​បង់​ អាជីព​កម្ម​វិធី​ ទូរ​ទស្សន៍ ​ពី​ព្រោះ​រូប​នាង​ចង់ ​លុប​បំបាត ​នូវ​ភាព​អតីត​កាល ​ជា​មួយ​ប្តី​ របស់​នាង​ដែល​ដឹក​នាំ​ជា​មួយ​គ្នា ​នៅ​ក្នុង​កម្ម​វិធី​នេះ​ គួរ​រំលឹង​ផង​ដែរ​ថា​កម្មវិធី​ (Kate ​Plus ​8)​ គឺ​ជា​កម្ម​វិធី​មួយ​ មាន​ឈ្មោះ​ល្បី​ល្បាញ​ នៅ​ក្នុង​ពិភព​កម្ម​ វីធី ​ទូរទស្សន៍​ទំាង​ឡាយ​ ក្នុង​ឆាក​អន្តរជាតិ។​

ចំណែក​ការ​ងារ​ថ្មី​ ដែល​តារា​រូប​នេះ​ សុខ​ចិត្ត​បោះ​បង់​ អាជីព​ ជា​អ្នក​សិល្បៈ​ការិនី​នោះ​ គឺ​ធ្វើ​ជា​ពេទ្យ​ “ឆ្មប​” គឺ​ជា​អាជីព​ ​​ដែល​នាង​មាន​មុន​ពេល ​នាង​មាន​ភាព​ល្បី​ល្បាញ​ ក្នុង​កម្ម​វិធី ​(Kate ​Plus​ 8 ) ជា​មួយ​នឹង​ប្តី​របស់​នាង​ គឺ​លោក​​ (Jon Gosselin)៕

អាមែនដា​ណុកស៍​ ចង់​មាន​កូន​ ដើម្បី​អនា​គត​ របស់​នាង​

អតីតអ្នកទោស ​ក្នុងគុក​របស់ប្រទេស ​អ៊ីតាលី​ គឺនាង​ អាមែនដា​ ណុកស៍ ​បាន​ប្រាប់​ដល់​ អ្នក​សារ​ព័ត៌​មាន​ថា ​រូប​នាង​ចង់​បាន​កូន​ជា​មួយ​ នឹង​មិត្ត​ប្រុស​របស់ ​នាង​​គឺ​លោក​ ដាវីឌ​ដោយ​នាង​បាន​សង្ឃឹម​ថា ​កូន​របស់​នាង​ នឹង​គួរ​អោយ​ស្រលាញ់​ទៀត​ផង។

​អ្នក​ទោស​រូប​នេះ​ និង​មិត្ត​ប្រុស​​របស់​នាង​ មិន​ខ្វាយ​ខ្វល់​អំពី​អតីត ​របស់​នាង​យ៉ាង​ណា​នោះ​ទេ​ ពួក​គេ​បាន​និយាយ​ថា​ ពួក​គេ​គិត​តែ​អនាគត​ តែ​ប៉ុណ្ណោះ​​ ទោះ​បី​ជា​មាន​ ព័ត៌​មាន ​ស្តី​អំ​ពី​ការ​ផ្ទុក​មេ​រោគ​ អេដស៍​លើរូបនាង ​ដែល​បាន​ឆ្លង​ ពី​ពួក​ឆ្មាំ​គុក​ អ៊ីតាលី​​ កាល​ពី​កន្លង​ទៅ​ក្តី។

​មិត្ត​ប្រុស​ របស់​នាង​គឺ​លោក​ ដាវីឌ​ ចនរ៉ាដ ​(David ​Johnsrud) ​ដែល​រូប​គាត់​និង​អា​មែន​ដា​ ណុកស៍​ បាន​ស្គាល់​គ្នា​ជា​យូរ​មក​ហើយ ​មិន​តែ​ប៉ុណ្ណោះ​ ក្នុង​រយៈ​ពេល​បួន​ឆ្នំា​ក្នុង​គុក​ នៅ​ប្រទេស ​អ៊ីតាលី​ គឺ​រូប​លោក​នេះ​ហើយ ​ជា​អ្នក​ជួយ​មើល​ថែ​រហូត​ដល់​នាង​មាន​សេរី​ភាព៕

ការ​ភ្ជាប់​ពាក្យ​​​​​ ជា​ការ​ពិត​សំរាប់​ តា​រា​ ហូ​លី​វូ​ឌ​ទំាង​ពីរ​គឺ​​ Robert​ និង​ Stewart

នៅ​ទី​បំផុត​ តារា​ទំាង​ពីរ​ បាន​សំរេច​ចិត្ត​ ចង​ភ្ជាប់​ចំណង​ អាពាហ៍​ពិពាហ៍​​ រវាង​អ្នក​ទំាង​ពីរ​ដោយ​ការ​ចាប់​ផ្តើម ​នូវ​ការ​យល់​ចិត្ត​គ្នា​ ទៅ​វិញ​ទៅ​មក​ទោះ​បី​ ជា​ពួក​គេ​បាន​ស្គាល់​ជា​យូរ​មក​ហើយ​ក្តី​ បាន​សំរេច​ចិត្ត​យ៉ាង​ច្បាស់​ ព្រោះ​ពួក​គេ​បាន​លាត​ត្រដាងសេចក្តីស្នេហា ​នៅ​ក្នុង​​ ទស្សនា​វដី​ (In ​Touch) ​និងកម្មវិធី ​​(Twilight)។​

នៅ​ពេល​ថ្មីៗ​ នេះ​​តា​រា​ទំាង​ពី​រ មិន​ទាន់​បាន​ចំណាយ​ពេល​ផ្អែម​ល្ហែម​ជា​មួយ​គ្នា​នៅ​ឡើយ​ទេ​ ដោយ​ពួក​គេ​រវល់​ការ​រៀងៗ​ខ្លួន ​ដូច្នេះ​​លោក ​រ៉ូប៊ឺត ​បាន​និយាយ​ថា​ រូបលោក​​​ នឹក​ដល់​គូ​ដណ្តឹង​លោក​​​ណាស់ ​គ្រប់​ពេល​វេលា​​ទាំង​អស់។​

តារា ​រ៉ូប៊ឺត ​គឺ​ជាតារា​ជនជាតិ​ អង់គ្លេស ​ដែល​មាន​អាជីព​ ជា​ច្រើន​ដូច​ជា៖​​ ជា​អ្នក​បង្ហាញ​ម៉ូត, ​តន្រ្តីករ, ​អ្នក​ផលិត​កម្ម​វិធី​​ ជា​ច្រើន​ទៀត​ដែល​ធ្វើ​អោយ​រូប​លោក​ មាន​ឈ្មោះ​ល្បី​ផង​ដែរ។

​ចំណែក​​ គ្រីស្ទីន​​ ស្តាវើត​​ (Kristen​ Stewart) វិញ​​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់ ​ដែល​នាង​សំដែង​ជា​ (Bella​ Swan) នៅ​ក្នុង​កម្ម​ វិធី​ (The ​Wwilight) ​ហើយ​ក្រៅ​ពី​នោះ​ រូប​នាង​ធ្លាប់​បាន​សំដែង ​ជា​តា​រា​ភាព​យន្ត​ ជា​ច្រើន​ទៀត ​​ដែល​សុទ​សឹង​មាន​ភាព​ល្បី​ល្បាញ​ ដូច​ជា​រឿង​ក្នុងឆ្នាំ ​២០១០​ (The ​Runaways) ​ជា​ដើម៕

តារាម្ចាស់កម្មវិធី​ Teen Mom នឹងវិលទៅរកសភាព ដូចដើមវិញ មិនខាន

តារា​ម្ចាស់​កម្ម​វិធី​ ទូរទស្សន៍​មួយ​ ដែល​មាន​ឈ្មោះ​ថា​ (Teen ​Mom)​ គឺ​នាង​​ អាំប៊ឺ​ ផតវូឌ​ (Amber ​Portwood) ប្រហែល​ជា​មាន​សភាព​ជំងឺ​ដូច​ដើម​វិញ​មិន​ខាន​ ដែល​ប្រហែល​ជា​មិន​អាច​​ ព្យាបាល​បាន​ថែម​ទៀត​ផង​។

​លោក​ វិជ្ជបណ្ឌិត ​​(Dr. ​Harris ​Stratyner​) ដែល​ជា​គ្រូ​ពេទ្យ​ចិត្ត​វិទ្យា​​ បាន​មាន​ប្រសាន៍​ថា​ ការ​វិល​ទៅ​​ដូច​ដើម​វិញ​ គឺ​ជា​អាការៈ​មួយ​ធ្ងន់​ធ្ងរ​​ណាស់ ​ដែល​មិន​អាច​មាន​ការ​ព្យាបាល​បាន​ទេ​ ពី​ព្រោះ​ថា​ជាតិ​ស្រា​ និង​ជាតិ​ញៀន​ របស់​នាង​បាន​លុក​លុយ​ពេញ​ប្រព័ន្ធ​ប្រាសាទ​ទាំងអស់។​

អាការៈ​ ជំងឺ​ដែល​វិល​មក​ដូច​ដើម​យ៉ាង​នេះ ​គឺ​ពី​ព្រោះ​តារា​រូប​នេះ​ បាន​ទៅ​ញុំា​ស្រា​ នៅ​ក្នុង​បារ​ជាមួយ​នឹង​មិត្ត​ប្រុស​ចំរុះ​គ្នា​ដែល​ភ្លាមៗ​នោះ​អ្នក​ជំនាញ​ផ្នែក​ថ្នាំ​ញៀន​បានប្រាប់ដល់​វេបសាយ​(Hllybaby.com) ជា​ចំហ​ថា​នាង​នឹង​ដូច​ដើម​វិញ​ហើយ​ប្រហែល​ជា​មិន​អាច​សំដែង​បាន​ទេ៕

Jason Duggar ធ្លាក់​ពី​លើ​ឆាក​ បាក់​ធ្មេញ​ពីរ

តារា​សំដែង ​វ័យ​ក្មេង​​​ គឺ​ចេសាន់​ឌូហ្គ័រ​ (Jason ​Duggar) ​បាន​ធ្លាក់​ពី​លើ​ ឆាក​តន្រ្តី​ មាន​កំពស់​ប្រហែល ​​១២​ហ្វីត​ ដាំ​ដូង​ចុះ​ ពី​ឆាក​ ដែល​ធ្វើ​ទស្សនិកជន​ មាន​ការ​ភ្ញាក់​ផ្អើល​ ជា​ខ្លំាង​ព្រម​ទំាង​មាន ​ការ​ជួយ​សង្រ្គោះ ​យក​ទៅ​បន្ទីរ​ពេទ្យ​ ជា​បន្ទាន់​ភ្លាមៗ​ ផងដែរ។

​លោក​ឳពុក​របស់​ (Jason ​Duggar) គឺលោក​ ចេមិស៍ ​រ៉ូប៊ឺត​ ជីម ​ប៊ូប​ ដូហ្គ័រ​ (James Robert “ Jim Bob” Duggar) គឺ​ជា​អតីត​ អ្នកឈរឈ្មោះ​ ​តំណាង​រដ្ឋ​ (​Arkansas​ ) ​ដែល​បាន​ឈរ​ឈ្មោះ​ ក្នុង​ឆ្នាំ​ ១៩៩៩ ​និង​២០០២​​ បាន​រៀប​រាប់​ថា​ កូន​ប្រុស​របស់​លោក ​បាន​ធ្លាក់​ពី​លើ​ឆាក​ មក​ក្រោម​បាក់​ធ្មេញ​ចំនួន​ពីរ​ ហើយ​មាន​ឈាម​ជា​ច្រើន ​​ហើយ​ប្រហែល​ជា ​មាន​បញ្ហា​ត្រង់​ក​ផង​ក៏មិនដឹង។

​គួរ​រំលឹង​ផង​ដែរ​ថា​ ឆាក​ដែល ​(Jason​ Duggar) ​បាន​ធ្លាក់​នោះ​ គឺ​នៅ​ក្នុង​កម្ម​វិធី​ (19 ​Kids​ and ​Counting) ​ដែល​ជា​កម្ម​ឳពុក​ របស់​ខ្លួន​ជា​ អ្នក​ម្ចាស់​កម្ម​វិធី​ផ្ទាល់៕