Logo

Friends Added

កម្សាន្ត

តារា​ Hip Hopដ៏ល្បី​របស់​កូរ៉េ​ខាង​ត្បូង​ចូល​បំរើ​កង​ទ័ព​២១ខែ​

តារា​ដ៏​ល្បី​ល្បាញ​ខាង​ក្បាច់គុណ​របស់​កូរ៉េ​ខាង​ត្បូង​គឺលោក​​ ជុង​ ជី​ហ៊ុន​(Jung Ji-Hoon)​ ដែល​ត្រូវ​បាន​គេ​ហៅថា​ (Rain) ​ឥឡូវ​បាន​ចូល​បំរើ​កង​ទ័ព​រយៈ​ពេល​ ២១​ខែ​ដើម្បី​ជា​គំរូ​ដល់​យុវ​វ័យ​ទាំង​អស់​របស់​ប្រជាជន​ទូទាំង​ប្រទេស ​កូរ៉េ​ខាង​ត្បូង។

តារាវ័យ ​២៩ឆ្នាំ​បានធ្វើខ្លួនអោយចាកឆ្ងាយមួយរយៈ ពី​វិស្ស័យ​សិល្បៈ​ និងដូតន្រ្តី​ក៏ដូចជា​តារា​​ភាព​យន្តបានបង្ហាញខ្លួន ចំពោះ​អ្នកគ្រទ្រ រូបលោក ​នៅពីមុខ​ ទីលាន​ ហាត់​កង​ទ័ព​(Uijeongbu) ​ដែល​ជា​កន្លែង​ហ្វឹក​ហាត់​កង​ទ័ព​មាន​ការ​ឧបត្ថម្ភ​ដោយ​អាមេរិក​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

តារា​(Hip Hop) ​រូប​នេះ​ គឺ​មាន​អាជីព​ ជា​អ្នក​រាំ​អាជីព​,​សិល្បករ​,និង​ជា​អ្នក​គូរ​ប្លង់​ផង ​ក្រៅ​ពី​ដូរ​តន្រ្តី ​និង​ជា​អ្នក​រំា​រូប​លោក​ បាន​ទទួល​ជោគ​ជ័យ​ ក្នុង​វិស្ស័យ​ ខ្សែ​ភាព​យន្ត​ទៀត​ផង ​ដូច​ជា៖​​ ក្នុង​ឆ្នាំ​២០០៦​ (I’m ​a​ Cyborg,​ But ​That’s​ OK), ​ឆ្នាំ​២០០៨​(​Speed Racer​), ​ឆ្នាំ​២០០៩​ (Ninja ​Assassin)៕

ជាប់​គុក​៤​ឆ្នាំ​ចេញ​មក​វិញ​ ទំនង​ជា​មាន​ផ្ទុក​ មេរោគ​អេដស៍

ឃាតករ​សំលាប់​មិត្ត​រួម​ថ្នាក់​ឯង​ គឺ​នាង​​ អាមែន​ដា​ ណុកស៍​ (Amanda​ Knox) បន្ទាប់​ពី​បាន​ចៅ​ក្រម​ប្រទេស​​ អ៊ីតាលី​ បាន​អោយ​រួច​ផុត ​ពី​គុក​នៅ​ប្រទេស​ អ៊ីតាលី​​ កាលពីពេល​ថ្មីៗ​ ​បន្ទាប់​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ ក្នុង​អំពើ​ឃាត​កម្ម​មួយ​ លើ​រូប​នាង ​(Meredith​ Kercher) ​តាំង​ពី​ឆ្នាំ​ ២០០៧​​មក​ម្ល៉េះ។​​

នាង​អាមែនដា​​ណុកស៍ ​(Amanda​ Knox) ​ត្រូវ​បាន​លេង​ឭ​អំពីការ​ចាប់​រំលោភ​ ដោយ​ឆ្មំា​គុក ជា​ច្រើន​នាក់ ​​នៅ​​ប្រទេស​ អ៊ីតាលី ​បន្ទាប់​ពី​រូប​នាង​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ផ្ទុក​មេរោគអេដស៍ ​​ហើយ​រូប​នាង​បាន​និយាយ ​អង្វរ​ដល់​អ្នក​សារ​ព័ត៌មាន​ថា​ សូម​ទុក​រឿង​នេះ​មួយ​ឡែក​ចុះ​ ព្រោះ​នាង​មិន​ចង់​ស្លាប់​ទេ។​

គួរ​រំលឹក​ផង​ដែរ​ថា ​រូប​នាង​ គឺជា​សិស្ស​ផ្ទេរ​កម្ម​សិក្សា​ ពី​ប្រទេសអង់​គ្លេស ​ទៅ​រៀន​នៅ​ប្រទេស ​អ៊ីតាលី ​ជា​មួយ​នឹង​មិត្ត​រួម​ថ្នាក់ ​របស់​នាង​គឺ ​(Meredith​ Kercher)​ ដែល​អ្នក​ទាំង​ពីរ ​បាន​រស់​នៅ​ ក្នុង​ផ្ទះ​ជា​មួយ​គ្នា​ជា​មួយ ​នឹង​មិត្ត​រួម​ថ្នាក់​ពីរ​បី​នាក់ ​ដែល​ជា​ហេតុ​មានការ​ពាក់​ព័ន្ធ​ជា​មួយ​ នឹង​អំពើ​ឃាត​កម្ម​នេះ៕

កម្មវិធី​ The​ Birth ​Of ​Baby ​X​ នឹង​ត្រូវ​សំដែង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ទៀត

វិចិត្រការិនី​​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា​ ម៉ានី​ កូតាក​ (Marni ​Kotak)​ បាន​កំពុង​តែ ​រៀប​ចំកម្ម​វិធី​មួយ ​ដែល​មាន​ឈ្មោះ​ថា​ (The ​Birth ​Of​ Baby ​X) ​ដែល​ជា​ កម្ម​វិធី​មួយ ​និយាយ​អំពី ​ជីវិត​ពិត​ របស់​ស្រ្តី​​ គ្រប់ៗរូប​​ ដែល​សំរាល​កូន ​ឬ​គេ​ហៅ​ថា ​ការផ្តល់​​កំណើត​នោះ ​នឹង​ត្រូវ​ដាក់​ សំដែង​ជា សាធារណៈ ​​ដែល​នឹង​ត្រូវ​សំដែង​ ដោយ​រូប​នាង​ផ្តាល់។

​វិចិត្រការិនី​នាង​ ម៉ានី ​កូតាក​ (Marni ​Kotak)​ គឺ​ជា​អ្នក​គំនូរ​មួយ​រូប​ ដែល​មាន​ចំណាប់​អារម្មណ៍​ ទៅ​លើ​គំនូរ​ របស់​​ស្រ្តី​មាន​ផ្ទៃ​ពោះ​ ហើយនៅ​ពេល​នេះ ​រូបនាងមានគំរោង ​ដើម្បីបង្កើត​ ការ​សំដែង​មួយ​ ដែល​មាន​ឈ្មោះថា ​​(The ​Birth ​Of ​Baby ​X) ​ដែល​រូប​នាង​សង្ឃឹម​ថា ​នឹង​ធ្វើ​អោយ​សាធារណៈ​ជន​ មាន​ការ​ចាប់​អារម្មណ៍ ​ជាក់​ជា​មិន​ខាន​។

​នៅក្នុងការសំដែងនេះ​រូប​នាង​ផ្ទាល់​បាន​គិត​ថា​ ការ​សំដែង​នេះ​ គឺ​សិល្បះ​មួយ​មាន​ទំរង ថ្នាក់​ខ្ពស់​បំផុត ​​ដោយនាង​បាន​ប្រាប់ដល់​ កាសែត ​(The New York Post) រូប​នាង​បាន​ធ្វើ​ ការ​សំរេច​ចិត្ត​ធ្វើ​បែប​នេះ ​គឺ​ចង់​អោយ ​សាធារណៈ​ជន​បាន​ដឹង ​អំពី​សិល្បះ​ នៃ​ការ​សំដែង​ពិតៗ ​​ហើយ​វា​គឺ​ជា​ជីវិត​ពិត​តែម្តង៕

ភ្ញៀវ​ពិសេស​របស់​ Justin Bieber​ គឺ​ពិត​ជា​​ Selena​ Gomez ​នៅ​ឯ​ប្រទេស​​ Brazil

ការបង្ហើបរបស់​តារាវ័យក្មេង​គឺលោក​ ចាស្ទីន​បាប៊ឺ​ (​Justin Bieber) ​គឺ​បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស ​(Brazil) ​គឺ​នាង ​​សេលីណា​ ហ្គូមីស៍​ ( Selena Gomez) ​ដែល​អ្នក​ទាំង​ពីរ​បាន​កំពុង​តែ​រួម​សប្បាយ​ជា​មួយ​គ្នា​ ទាំង​នៅ​លើ​ឆាក​ និង​ក្រៅ​ឆាក​។

​ក្រៅពីភាពមាមៀរញឹក​ នៅ​ក្នុង​ការ​សំដែង​ នៅ​លើ​ឆាក​តារាវ័យ​១៧ឆ្នាំ​​ ចាស្ទីន ​បាន​កំពុងនាំមិន​ស្រី​ ដ៏​ស្រស់​ស្អាត​ គឺនាង​ ហ្គូមីស៏​ ដើរ​បណ្តើរ​គ្នា​ យ៉ាង​សប្បាយ​រីករាយ ​នៅតាម​ហាង​ ក្នុង​ស្រុក​របស់ ​ប្រទេស ​(Brazil)​ ជា​មួយ​ នឹង​អាហារ​ដ៏ប្លែកៗ​ របស់​រដ្ឋ​​ (Sao Paulo)។​

បន្ទាប់ពី​បាន​ញុំា​អាហារ​រួច​ តារា​វ័យ​ក្មេង​ទាំង​ពីរ ​ត្រូវ​បាន​អញ្ជើញ​អោយ​ចូល​រួម ក្នុង​ជំនួប​ជា​មួយ​វែប​សាយ ​របស់អ្នក​គ្រំាទ្រ​រូប​លោក​មួយ ​ដែល​មាន​ឈ្មោះ​ថា​ (IGirl)៕

Demi ​Moore ​និង​​ Ashton​ Kutcher​ ទំនង​​ដល់​ថ្ងៃចែក ផ្លូវគ្នា​ដើរ​ហើយ​​

តារាស្រី​ ហូ​លី​ វូឌ​ គឺនាង ​​ដេម៉ី​ ហ្គាយ​នីស៍ ​​​ហ្គូឈឺ ​(Demi​ Guynes ​Kutcher) ​ដែល​ត្រូវ​បានគេ​ហៅ​ថា ​​(Demi Moore) ​បាន​ទៅ​ពឹង​ពាក់ ​មេធាវី​ ដើម្បីសូម​យោបល់​ នៅ​ក្នុង​ការលែងលះ​គ្នា ​ជា​មួយ​នឹង​លោក ​​អាស្តុន​​ ហ្គូឈឺ​​ (Ashton ​Kutcher) ។​

តារាស្រី ហូលី វូឌ​ នាង​ (Demi Moore) គឺជា​ តារា​ស្រី សញ្ចាតិ​ អាមេរិក ​ដែល​បាន​សាង​ស្នាង​ដៃ​ជា​ច្រើន ​នៅ​ក្នុង​វិស្ស័យ​សិល្បះ​ ដ៏​ដូច​ជា​នៅ​ក្នុង ​ពិភព​ខ្សែ​ភាព​យន្ត​៖​​ នៅក្នុងឆ្នាំ​១៩៨៥ ​រូបនាង​បាន​សាងស្នាដៃ ក្នុងខ្សែភាពយន្ត​មួយ ដែលមានឈ្មោះថា​​: (St. Elmo’s Fire), ក្នុងឆ្នាំ​១៩៩០s​ (A Few​ Good​ Men) ​និង​ (Indecent​ Proposal, ​Dsclosure) ​នៅ​ក្នុង​ឆ្នាំ​បន្ត​បន្ទាប់គ្នា។​

ចំណែក​លោក អាស្តុន ​​ហ្គូឈឺ​​ (Ashton ​Kutcher) វិញ​ គឺលោក​ជាតារា​ដ៏ល្បីមួយរូប ដែរ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​ អ្នកផលិតខ្សែភាពយន្ត ​និងជា​តារាកំប្លែង​ និង​ជា​តារាបង្ហាញម៉ូត ​ហើយ​រូបលោក​ ក៏​ធ្លាប់​បាន​សំដែង​នៅ​ក្នុង ​ខ្សែ​ភាព​យន្ត ​របស់​ ហូលី​ វូឌ​ ជា​ច្រើន​ដូច​ជា ៖​ (Dude, ​Where’s ​My ​Car?,​ Just ​Married, ​The ​Butterfly​ Effect,​ The ​Guardian, ​និង​ What ​happens ​in ​Vegas) ​ជា​ដើម​ក្រៅ​ពី​នេះ ​រូប​លោក​បាន​បង្កើត​ ស្នា​ដៃ​ ក្នុង​ការ​ផលិត​កម្ម​វិធី​ទូរ​ទស្សន៍​ ជា​ច្រើន​ទៀត​ផងដែរ៕

អ្នក​ចំរៀង​វ័យ​ក្មេង​បង្ហើប ​ការទទួលរាក់ទាត់​ភ្ញៀវពិសេស​ នៅ​​កម្មវិធី​ Engenhao

តារា​ចំរៀង​វ័យ​ក្មេង​ គឺលោក​​ ចាស្ទីន​ បាប៊ឺ​ (Justin Bieber) ​ដែលជា តារាចំរៀង វ័យក្មេង មួយរូប ​ដែល​កំពុង​តែ ​មាន​ភាព ​ល្បី​ល្បាញ ​នៅ​ទូ​ទាំង​ពិភព​លោក​​ ដោយ​ពេល​ថ្មីៗ​នេះ ​រូប​លោក​បាន​បង្ហើប ​អំពី​គំរោង​ របស់​លោក ​ដែល​នឹង​ជួប​ជា​មួយ​ នឹង​ភ្ញៀវ​ពិសេស​ មួយ​រូប​នៅ​ក្នុង​កម្ម​វិធី​ ដែល​មាន​ឈ្មោះថា​ (Ingenhao)។​

ចំពោះ​កម្ម​វិធី​ដែល​មាន​ឈ្មោះ​ថា​(Engenhao) គឺ​នឹង​ត្រូវប្រព្រឹត្តិ​ នៅ​ក្នុង​ទី​ក្រុង​ (Rio ​De​ Janeiro)​ របស់​ប្រទេស​​ (Brazil) ​នេះ​គឺ​ជា​ការ​បង្ហើប​មួយ​ ដែល​ធ្វើ​អោយ ​អ្នក​គ្រំា​ទ្រ​រូប​លោក​ មាន​ការ​ចាប់​អារម្មណ៍​ ហើយ​ថែម​ទាំង​បាន​ទាយ​ថា​ គឺជា ​(Selena Gomez)។​

ចំណែក​ឯ​តារា​ចំរៀង​ភេទស្រី​ វ័យ​ក្មេង​ គឺ​នាង​ សេលីណា ​ហ្គូមិស​ (Selena ​Gomez) គឺ​កំពុង​តែ​មាន​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​បទ​ចំរៀង​ទោល ​របស់​នាង ​និង​កំពុង​តែ​ចេញ​ បទ​ចំរៀង​ថ្មី​នៅ​ក្នុង ​អាល្បុម​ដែល​មាន​ឈ្មោះ​ថា ​​(When​ the ​sun ​Goes ​Down)៕

Phoebe Tonkin ជាប់ចំណាត់ថ្នាក់ជាតារា​ Sexy ជាងគេ​ ក្នុងចំណោម​តារា Sexy ទំាង១២​នាក់

តារាបង្ហាញ​ម៉ូតភេទស្រី​គឺនាង​ ហ្វូប៊ី​ ចេនី​ អីលីសាបិត ​តូហ្គីន​ (Phoebe Jame Elizabeth Tonkin) បាន​ជាប់​ចំណាត់​ថ្នាក់​ ស៊ិច​ស៊ីជាង​គេ ​ក្នុង​ចំណោម ​តារា​ស៊ិ​ស៊ី​ទាំង១២​រូប ​ដែល​ជា​តារា​ដ៏​ពេញ​និយម ​នៅ​ក្នុង​កម្ម​វិធី​ ទូរទស្សន៍ ​​(The Seret ​Circle) ​ជា​មួយ​នឹង​គេហទំពូ័រ ​(HollywoodLife.com)។

តារា​បង្ហាញ​ម៉ូត​​ នាង​ ហ្វូប៊ី​ ចេនី​ អីលីសាបិត ​តូហ្គីន ​(Phoebe ​Jame​ Elizabeth ​Tonkin) ​គឺមាន​សញ្ជាតិ​ អូត្រាលី​(Australia) ​ដែល​រូប​នាង​បាន​ល្បី​មុន​ដំបូង​បង្អស់​ នៅ​ក្នុង​កម្មវិធី​ ទូរទស្សន៍ ​(H2O: Just Add Water)។​

គួរ​រំលឹង​ផង​ដែរ​ថា តារា​ដែល​មានភាព​ ស៊ិច​ស៊ី ទាំង​១២​នាក់នោះ​មានដូច​ជា៖ ​​(​Anna​ Paquin,​ Alexandra ​Chando,​ Mariska Hargitay,​ Minka ​Kelly, ​Rachael ​Taylor, ​MaggieQ,​Sarah ​Michelle ​Gellar, ​Nina ​Dobrev, ​Emily Deschanel, ​Emily ​Vancamp,​ Annie Iionzeh)៕

លោក​ Chris Brown ​ចេញ​មុខ​ បក​ស្រាយ​រឿង​ អាស្រូវ ​របស់ខ្លួន​ ជា​មួយ​អ្នកគ្រំាទ្រ

តារាចំរៀង​ដ៏ល្បី​ឈ្មោះ​​មួយ​រូប ​គឺ​លោក​ គ្រីស្ទូហ្វ័រ ​ម៉ៅរ៉ាយ​ គ្រីស​ប្រោន​ (Christopher​ Maurice ​“Chris” Brown) ​បាន​ចេញ​មុខ​មក​​បក​ស្រាយ​​រឿង​អាស្រូវ​របស់​ខ្លួន​ជា​មួយ​មិត្ត​ស្រី​របស់​លោក​ និង​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ដើម្បី​ធ្វើ​ជា​ឳពុក​ នៅ​ក្នុង​ពោះ​របស់​នាង​ (Karrueche​ Tran) ។​

លោក​ប្រោន​បាន​ឡើង​បក​ស្រាយ​ជា​មួយ​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា ​(Media ​Take ​Out) ​ដោយ​រូប​លោក​បាន​និយាយ​ថា​មិត្ត​ស្រី​របស់​លោក​ គឺ​បាន​ស្គាល់​គ្នា​ ជា​យូរ​ណាស់​មក​ហើយ ​ហើយ​លោក​គិតថា​នេះ ​គឺ​ជា​កូន​ទី​មួយ​របស់​លោក​។​​

ចំពោះ​ព័ត៌មាន​នេះ​បាន​ក្លាយ​ជា​ដំណឹង​មិន​ពិត​ ចំពោះ​រឿង​ចរចាម​អារាម​ ហើយ​រឿង​ដែល​លោក​គ្រីស​ បាន​អះ​អាង​នោះ ​ក៏មិន​មាន​អ្វី​ពិត​នោះ​ដែរ ​ពី​ព្រោះ​ថា​តាម​ការ​ពិនិត្យ​អោយ​បាន​ច្បាស់​ទៅ​គឺ​មិត្ត​ស្រី​របស់​លោក​មិនមានកូននោះទេ៕

តារាចំរៀង​ ស្តាប់​រឿង ​ជំងឺ​​មហារីក​សុដន​ស្ត្រី​ សំរក់ទឹកភ្នែក

តារាចំរៀង​សញ្ជាតិ អាមេរិកម្នាក់ គឺនាង​​ ចូនីហ្វ័រ​ ចូណា ​អានីស្តុន​ (Jennifer​ Joanna ​Aniston) ​បាន​ឈរ​សំរក់​ទឹក​ភ្នែកនៅពេលបានស្តាប់ ការលំបាក់របស់ស្ត្រី នៅពេលដែល​តារារូបនេះ​ បាន​ទៅ​សួរ​សុខ​ទុក្ខ​ដល់​ស្ត្រី​ ដែល​មាន​បញ្ហា​ផ្នែក​សុដន​។​ ហើយ​នៅ​ពេល​បាន​ស្តាប់​ឮ​ ការ​រៀប​រាប់​ ពី​ការ​លំបាក​ចំពោះ​ស្ត្រី​ ដែល​មាន​ជំងឺ ​ដោយ​សួរ​រក​ជំនួយ​ទាំង​ខ្លួន​ គ្មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​ ផ្នែក​សង្រ្គោះ​ជំងឺ​នោះ។

តា​រា​ស្រី​រូប​នេះ​ ស្ទើរ​តែ​កាន់​អ្វី​មិន​ជាប់​ នៅ​ពេល​ ដែល​គិលានុបដ្ឋាយិកា​ម្នាក់​ឈ្មោះ​ថា ​(Ami Bhavsar)​ បាន​និយាយ​រៀប​រាប់​នូវ​ទុក្ខ​វេទនា ​ចំពោះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ដែល​ជា​ជំងឺ​មួយ​ស្ត្រី​ភាគ​ច្រើន​ បាន​ជួប​ប្រទះ​ និង​មាន​ការ​ឈឺចាប់​​ជា​ទីបំផុត។​

គួរបញ្ជាក់ផងដែរថា​ តារា ចូនីហ្វ័រ​ ចូណា​ អានីស្តុន​ (Jennifer​ Joanna ​Aniston)​ នាង​មាន​តួ​នាទី​ជា​ច្រើន​ទៀត​ដូច​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​រឿង,​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​ និងរូបនាង​ ធ្លាប់ទទួល​រង្វាន់​ជា​ច្រើន​រូម​មាន ​(Emmy ​Award, ​Golden ​Globe ​Award, ​និង​Screen ​Actors​ Guild​ Award) ជាដើម៕

ជាប់​គុក​៤ឆ្នាំ នៅប្រទេស អ៊ីតាលី​ ទាំងអយុត្តិធម៌

នៅទីបំផុតសិស្សផ្ទេរសាលាពី អាមេរិក​ ទៅ​សិក្សា​ នៅ​ប្រទេស​ អ៊ីតាលី ​(Italy) គឺនាង ​អាមេនដា ​ណុកស៍​ (Amanda Knox) ត្រូវ​បាន​ជាប់​ឃុំ​ឃាំង ​រយៈ​ពេល​ ៤​ឆ្នាំ ទាំង​អយុត្តិ​ធម៌​ បន្ទាប់​ពី​មិត្ត​រួម​ថ្នាក់​ របស់​នាង​មួយ​រូប​ បាន​ស្លាប់​បាត់​បង់​ជីវិត​ ក្នុងអំពើ​ឃាត​កម្ម​មួយ​យ៉ាង​សាហាវ​ឃោឃៅ។

មិត្ត​រួម​ថ្នាក់​របស់​នាង​នោះ​ គឺ​មាន​ឈ្មោះ​ថា​(Meredith ​Kercher) ដែល​ត្រូវ​បាន​ស្លាប់​បាត់​បង់​ជីវិត កាលពីថ្ងៃទី១​ខែវិច្ឆិកា​ ឆ្នាំ​២០០៧​កន្លង​ទៅ​​នៅ​ពេល​នាង​មាន​អាយុ​បាន​២១​ឆ្នាំ​ ដែល​រូប​នាង​ជា​សិស្ស​សាលា​ដូរ​ពី​ (Couldsdon)​ ក្រុង​ឡុង​ដុន ​ដោយ​នាង​បាន​ស្នាក់​នៅ​ជា​មួយ​ នឹង​សិស្ស​សា​លា​បី​នាក់​ផ្សេងទៀត។​

នៅ​ក្នុង​អំពើ​ឃាត​កម្ម​នោះ​ (Meredith ​Kercher)​ ត្រូវ​បាន​គេ​ចាប់​រំលោភ​និង​ចាក់​ជា​ច្រើន​កំាបិត​​​ហើយ​ទ្រព្យ​សម្បត្តិ​របស់​នាង​ត្រូវ​បាន​បាត់​បង់​អស់​​ចំណែក​នាង ​អាមេនដា ​ណុកស៍​ (Amanda Knox)​ ត្រូវ​បាន​ប៉ូលិស​ប្រទេស​ អ៊ីតាលី​ បាន​ធ្វើ​ការ​ដោះ​លែង​ កាលពីថ្ងៃ​ទី​ ៣​ខែ​តុលា​ម្សិល​ម៉ិញនេះ​​​​​ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ ឃើញថា​មិនមាន​ការពាក់ពាន់ ដល់រូបនាង​៕