Logo

Friends Added

កម្សាន្ត

អ្នកចំរៀងសញ្ជាតិអាមេរិក ​ម្នាក់មានប្រវត្តិ ជា​ចោរ​លួច​ឡាន

តារា​ចំរៀង​សញ្ជាតិ​អាមេរិក គឺនាង​ ដេមេត្រា​ ដេវូនី​ ដេមី​ លូវ៉ាតូ​ (Demetria Devonne “Demi” Lovato)​ បាន​សារ​ភាព​ថា​ នៅគ្រា​មួយ​កាល​ខ្លួន បានអាយុ​១៣​ឆ្នាំ ​រូប​នាង​ធ្លាប់​បាន​ លួច​ឡាន​មួយ​គ្រឿង ​ដើម្បី​យក​ទៅ​ដឹក​មិត្ត​ភ័ក្រ្ក​ នៅ​ឯ​សាលា​យក​មក​ផ្ទះ ដោយ​ពេលមក​ដល់​ផ្ទះវិញ​ ឳពុក​ម្តាយ​នាង​គំរាម​យក​នាង​ទៅ​អោយ​ប៉ូលិស។

អ្នកចំរៀងរូបនេះ​គឺនាង​មាន​ការ​ងារ​ផ្សេងៗ​ទៀត​ ដូច​ជា​ ធ្វើ​ជា​អ្នក​ចំរៀង​​, ជា​អ្នក​និពន្ត​បទ​ចំរៀង​,ជា​អ្នកតន្រ្តីការិនី,​ និង​ជា​អ្នក​បង្ហាញ​ម៉ូត​ផងដែរ​​​ក្រៅ​ពី​នោះ​ នាង​ធ្លាប់​ធ្វើ​ជា​តា​រា​ភាព​យន្ត​​​ដូច​ជា​ក្នុង​រឿង​ (Camp​ Rock) ​និង​នៅ​ក្នុង​ឆ្នាំ​២០០៩ ​រូប​នាង​បាន​សំដែង​ក្នុង​រឿង​ (Princess ​Protection Program) ​ជាដើម។​

ក្រៅ​ពី​ទទួល​បាន​ភាព​ល្បី​ល្បាញ់​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​រូប​នាង​ធ្លាប់​បាន​ចេញ​អាល្បុម​បទ​ចំរៀង​លើក​ដំបូង​​របស់​នាង​គឺ​ក្នុង​ឆ្នាំ២០០៨​ដែល​មាន​ឈ្មោះ​ថា​(Don’t ​Forget) ដែល​អាល្បុម​មួយ​នេះ​បាន​ធ្វើ​អោយ​នាង​បាន​លក់​ដាច់​ដល់​ទៅ​៨៩,០០០​ថតចំលង​ នៅ​ក្នុង​សប្តាហ៍​ទី​មួយ​​ និង​ក្រោយ​មក​ទៀត​​រូប​នាង​បាន​ចេញ​អាល្បុម​ជា​លើក​ទី​ពីរ​ នៅ​ឆ្នាំ​២០០៩​ ដែល​ធ្វើ​អោយ​​នាង​លក់​បាន ​១០៨,០០០​ថតចំលង៕

Imogen Thomas ​បង្ហាញ​ឈុត​ហែល​ទឹក​នៅ​មាត់​សមុទ្រ

តារា បង្ហាញ ម៉ូត​ ដ៏ស្រស់ បំព្រង គឺនាង​ អ៊ីមូហ្គិន ​ម៉ារី​ថូម៉ាស ​(​Imogen Mary Thomas) បាន​ឆ្លៀត​ពេល​ ដ៏​មាមៀរ​ញឹក​ របស់​នាង ​ដោយ​បាន​មក​លំហែរ​កាយ​ នៅ​មាត់​សមុទ្រ​ ថែម​ទាំង​បញ្ចេញ​សាច់​ដ៏ស​ស្អាត​របស់​នាង​ដោយ​គ្មាន​កោត​ក្រែង​ញ​ញើត​អ្នក​ណាឡើយ។

នាង​អ៊ីមូហ្គិន​ម៉ារី​ថូម៉ាស​ (​Imogen Mary Thomas) ​គឺ​ជា​តារាស្រីសញ្ជាតិ​អង់គ្លេស​សព្វថ្ងៃរូប​នាង​មាន​ការ​ងារ​ជា​ តារា​បង្ហាញ​ម៉ូត​ និង​ជា​ ម្ចាស់​កម្ម​វិធី​​ ប៊ីហ្គ​ប្រាឌ័រ (​Big Brother)​ ដែល​ជា​កម្ម​វិធី​មួយ​កំពុង​តែ​ មាន​ភាព​ល្បី​ល្បាញ​ នៅ​ក្នុង​ចក្រ​ភព​អង់គ្លេស។​

តារា​​ស្រី​ អ៊ីមូហ្គិន​ម៉ារី​ថូម៉ាស ​(​Imogen Mary Thomas) ​មាន​វ័យ​ ២៨​ឆ្នាំ​ហើយ​​ ហើយ​ក៏​ជា​តារា​បង្ហាញ​ម៉ូត ​ដែល​មាន​ការ​ងារ​ច្រើន​​ និង​រវល់​ជាង​គេ​​ តែ​មិន​នឹក​ស្មាន​ដល់​ថា​នៅ​ពេល​នេះ​តា​រា​រូប​នេះ​ បាន​ឆ្លៀត​ពេល​មកបង្ហាញ់​ឈុត​ ប៊ីហ្គីនី​ (Bikini) ដ៏​ស្រស់​ស្អាត​បែប​នេះ​សោះ ​ដែល​ធ្វើ​អោយ​អ្នក​គ្រាំ​ទ្រ​រូប​នាង​ មាន​ការ​ភ្ញាក​ផ្អើល​ជាខ្លាំង៕

Tom Cruise ទទួលរង្វាន់​ Golden Globe Awards ​ចំនួន៣

តារា​ហូលីវូឌ​សញ្ជាតិអាមេរិក​​​គឺលោក​ ថូម៉ាស​ គ្រូស​ ម៉ាផូឌឺ​ ៤ ​(​Thomas Cruise Mapother IV) បាន​ទទួល​រង្វាន់​ចំនួន​បី​លើកដោយ សាររូប​លោក​បាន​សាង​ស្នា​ដៃ​ជា​ច្រើន​នៅ​ ក្នុង​ខ្សែ​ភាព​យន្ត ​ដែល​តែង​តែ​មាន​ភាព​ល្បី​ល្បាញ ​ប្រចាំ​ឆ្នាំ​និមួយៗ ​ជា​ហេតុ​ធ្វើ​អោយ​លោក​បាន​ទទួល​រង្វាន់​បីៗ​ ផេ្សងគ្នា។

​រង្វាន់ទាំងបីនោះ​គឺ​ការ​តែង​តាំង​ជា ​(Academy ​Awards) ចំនួន​បី​លើក​និង​ទទួល​រង្វាន់​ពី ​(Golden ​Globe ​Awards) ​ចំនួន​បី​លើក​ទៀត​ក្រៅ​ពី នេះ ​រូប​លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ក្លាហាន​ទាំង ​ក្នុង​ខ្សែ​ភាព​យន្ត​ និង​ក្រៅ​ខ្សែ​ភាពយន្ត។

​ចំពោះ​ខ្សែភាព​យន្ត ​ដែល​មាន​ភាព​ល្បី​ល្បាញ​ ដែល​រូប​លោក​បាន​សាង​​កេរ្តិ៍​នោះ ​មាន​ដូច​ជា៖​ ឆ្នាំ១៩៨៣​​ក្នុងរឿង ​(The ​outsiders), ​១៩៨៦​ក្នុង​រឿង ​(Top ​Gun), អំឡុង​ឆ្នាំ​១៩៩០​ដល់​២០០០ ​(Mission: ​Impossible), ​២០០១​ក្នុងរឿង​​ (Vanilla Sky), ២០០២ ​(Minority Report), ​២០០៣ ​(The Last​ Samurai),​ ២០០៤​ (Collateral), ​២០០៥ (War ​of the ​Worlds), ​ក្នុង​ឆ្នាំ​២០១០​លោក​សំរេច​បាន​ស្នា​ដៃ​មួយ​ទៀត​ ក្នុង​រឿង​ (Knight and Day) ក្រៅ​ពី​នេះ​រូប​លោក​បាន​សាង​ស្នា​ដៃ​យ៉ាង​ច្រើន​ទៀត៕

Nina Dobrew ​ឈឺ​ក្បាល​ពេលដើរ​បណ្តើរ​ Ian Somerhalder

តារាស្រី​ ហូលីវូឌគឺនាង​ នីនា​ ឌូប្រិវ ​(Nina Dobrev)​ បាន​សារ​ភាព​ថា​ នាង​ឈឺ​ក្បាល​នៅ​ពេល​ដែល​ អ្នក​គាំ​ទ្រ​ជា​ច្រើន​បាន​មក​សួរ​នាង ​អំពី​ការ​ចូល​រួម ​នៅ​ក្នុង​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា ​កំរាល​ព្រុំពណ៌​ក្រហម (Red Carpet) ​​ដែល​រូប​នាង​ចូល​រួម​ជា​មួយ ​លោក​​​អាន ​ស៊ុម័រ ហូលឌឺ ​(​Ian Somerhalder)។​

អ្នក​គ្រាំ​ទ្រ​រួប​នាង​ក្នុង​ក្នុង​កម្ម​វិធី ​(Vampire​ Dianries) បាន​មក​ជជីក​សួរ​ដល់​រូប​នាង​ដែល​រូប​នាង​ ត្រូវ​បាន​លោក ​អាន​ ស៊ុម័រ​ហូលឌឺ​ (​Ian Somerhalder)​ នាំ​នាង​ចូល​ ក្នុង​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​ (Red ​Carpet)​ ដែល​ជា​កម្ម​វិធី​មួយ​និយាយ ​អំពី​គូ​ស្នេហ៍​របស់ដៃគូ​ ក៏ដូចជាប្រវត្តិជួបគ្នាជាដើម។​

ចំណែកលោក​អាន​ស៊ុម័រហូលឌឺ ​(​Ian Somerhalder)​ គឺ​ជា​តារា​បង្ហាញ​ម៉ូត​សញ្ជាតិ​អាមេរិក​ដែល​រូប​លោក​ មាន​ការ​ងារ ​ជា​អ្នក​ផលិត​កម្ម​វិធី​សំរាប់​ទូរ​ទស្សន៍​ដោយ​សព្វ​ថ្ងៃ​រូប​លោក​ កំពុង​តែ​មាន​ភាព​ល្បី​ល្បាញ​ នៅ​ក្នុង​កម្ម​វិធី​ទូរ​ ទស្សន៍​ មួយ​ចំនួន​ដូច​ជា៖​ (​Boone Carlyle)​ និង​កម្មវិធី​ (Vampire Diaries​) ជាដើម៕

Selena Gomez ​មិន​មាន​លទ្ធ​ផល​ដូច​ថ្ងៃទី១០​មិថុនា​ឡើយ​ក្នុងកម្ម​វិធី​​ The ​Tonight ​Show!

តារា​ចំរៀង​សញ្ជាតិ​អាមេរិក​គឺនាង​សេលេនា​ម៉ារី​ហ្គូមិស ​(Selena ​Marie​ Gomez) បាន​ឈរ​នៅ​លើ​ឆាក​យ៉ាង​សុវត្ថិភាព​ដោយ​បាន​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក​ នៅ​លើ​ឆាក​ ក្នុង​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មះ​ថា ​(The ​Tonight ​Show!) ​ថែម​ទាំង​បាន​ចៀង​នូវ​ចំរៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​ “Love You Like A Love Song”។​​

ចំណែក ​តារា​ចំរៀង​វ័យ​ក្មេង​ម្ចាស់​បទ​ “U ​smile” ​គឺលោក​​ចាស្ទីន​បាប៊ឺ​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​ផង​ដែរ​ និង​ថែម​ទាំង​ជួយ​លើក​ទឹក​ចិត្ត​ ដល់​រូបនាង​ នៅ​ក្នុង​ការ​សំ​ដែង​របស់​នាង​ ដោយ​បាន​បង្រៀន​ ក្បាច់​រាំ​ជា​ច្រើន​ក្បាច់​ក្នុង​ការ​សំដែង​លើក​នេះ។​

គួររំលឹងផងដែរថា​ការ​ឡើង​សំដែង​របស់​នាង​នៅ​លើ​ឆាក​ក្នុង​កម្ម​វិធី​ (The ​Tonight ​Show!) នេះ​គឺជា​លើក​ទីពីរ​ហើយ​ដោយ​កាល​ពី​លើក​មុន​រូប​នាង​បាន​មក​សំដែង​រួច​មួយ​ដង​ហើយ​គឺ​កាល​ពី​ថ្ងៃ​ទី​១០​ខែមិថុនា​ដែល​រូប​នាង​ត្រូវ​បាន​បញ្ជូន​ចូល​មន្ទីរ​ពេទ្យ​ភ្លាមៗដោយ​សារ​ជំងឺ​កាំង​បេះដូង៕

Eddie Murphy ក្លាយ ជាម្ចាស់ កម្ម វិធី​​និង​ទទួល​ពាន​រង្វាន់​អូស្ការ​លើកទី​​៨៤

ពានរង្វាន់អូស្ការគឺជារង្វាន់ ដែលត្រូវបាន រៀបចំប្រចាំឆ្នាំ ក្នុង រយៈ ពេលមួយឆ្នាំ ទើបបាន ជំរើស អ្នកដែល​សាក​សម​ ក្នុង​ការ​ទទួល​ពាន​រង្វាន់​នេះ​នេះ​ជា​លើក​ទី​៨៤​ឆ្នាំ​ដែល​កម្ម​វិធី​ពាន​រង្វាន់​អូស្ការ (Oscars) ​បាន​រៀប​ចំឡើង​​ដោយ​លោក​ (Eddie Murphy) នឹង​ក្លាយ​ជា​ម្ចាស់​កម្ម​វិធី​ នឹង​ជា​អ្នក​ទទួល​ពាន​រង្វាន់ផងដែរ។​

លោក​អ៊ីវ៉ាឌ​រីហ្គិន​អ៊ីឌី​ម៉ាហ្វ៊ី ​(Edward Regan Eddie Murphy) គឺជាតារាកំប្លែង ជនជាតិ អាមេរិក​និងជាសិល្បះករ, ជាអ្នកនិពន្ត,​អ្នកចំរៀង,​ ជាអ្នកដឹកនាំរឿង​ និងជាតន្រ្តីករ ផងដែរ​ ក្នុងខួបលើក ទី៨៤នេះ​ គឺ​ពិត​ជា​សាក​សម​ចំពោះ​ លោក​ខ្លាំង​ណាស់​​ក្នុង​ឆាក​ជីវិត​របស់​លោក​ ធ្លាប់​បាន​ទទួល​ស្នា​ដៃ​ជា​ច្រើន ​នៅ​ក្នុង​អាជីព​របស់​គាត់​ដូច​ជាធ្លាប់បានយកឈ្នះ ក្នុងកម្មវិធី​ (Golden Globe Award) ជាដើម។

​កម្មវិធីទទួលពាន​រង្វាន់​ របស់​អូស្ការ ​(Oscars)​ ធ្លាប់​បាន​ប្រគល់​ពាន​រង្វាន់​យ៉ាង​ច្រើន​ចំពោះ​កីឡាករ,​តន្រ្តីករ​,​តារា​ភាព​យន្ត​ជាច្រើន​រួច​មក​ហើយ​ដូច​ជា​ក្នុង​ឆ្នាំ​2011​បាន​ទទួលដោយ​លោក ​(James​ Franco​/Anne​ Hathaway), ក្នុង​ឆ្នាំ​២០១០​អ្នក​ទទួល​គឺ​ (Alec​​ Baldwin​/Steve Martin), ​ក្នុងឆ្នាំ​២០០៩​អ្នក​ទទួល​គឺ ​(Jon ​Stewart) និង​ក្នុង​ឆ្នាំ​២០០៧​គឺ​លោក​ (​Ellen​ DeGenere​s) ​ហើយ​នេះ​ជា​លើក​ទី​៨៤​ហើយ​ដែល​តំរូវ​អោយ​លោក​(Eddie​ Murphy)​ ជា​អ្នក​ទទួល​ក្នុង​ពេល​ខាងមុខនេះ៕

Kristen Stewart​ (Bella Swan) មានចំណាប់ អារម្មណ៍ ក្នុងការថតខ្សែភាពយន្ត​រឿង ​(Snow White)

តារាហូលីវូឌ​ភេទស្រី​ សញ្ជាតិ​ អាមេរិក ​គឺ នាង ​គ្រី ស្ទីន​ ចេមស៍​ ស្ទេវ៉ាត (Kristen Jaymes Stewart) បាន ពេញ ចិត្ត ក្នុង ការ ថត ខ្សែ ភាព យន្ត ថ្មី​ ដែល មាន ចំណង ជើង ថា​ (Snow White!) កាល ពី កន្លង មក​ តារា រូប នេះ​ តែង មាន ចំណាប់ អារម្មណ៍ លើ ការ ថត រឿង មួយ ដែល មាន ចំណង ជើង ថា​(The Twilight Saga) ដែល រូប នាង បាន សំដែង ជា ​(Bella Swan) ដែល ជា ខ្សែ ភាព យន្ត មួយ​បាន នាំ ផ្លួវ ​ក្នុង ឆាក ​ជីវិត ​របស់ ​នាង ក្នុង វិស័យ ខ្សែ ភាពយន្ត។​

តារា ស្រី រូប នេះ​គឺ ជា តូ ឯក ស្រី ដ៏ ល្បី ល្បាញ​ មួយ រូប មិន ចាញ់ តា រា ស្រី ដទៃ ទៀត ក្នុង ពិភព ខ្សែ ភាព យន្ត ហូលី វូឌ ​ឡើយ​តារា រូប នេះ មាន ភាព ល្បី នៅ​ ក្នុង​ ខ្សែ ភាព យន្ត មួយ ចំនួន ដូច ជា៖ ​រឿង ​(Panic Room) ដែល ល្បី ក្នុង ឆ្នាំ ២០០២ ,​រឿង​ (Zathura) ល្បី ប្រចំា ឆ្នាំ ២០០៥ ,​រឿង ​(In the Land of Woment) ល្បី ក្នុង ឆ្នាំ ២០០៧ ,​ រឿង​ (The Messengers) ល្បី ប្រចាំ ឆ្នាំ ២០០៧,​ រឿង ​(Adventureland) ល្បី ក្នុង ឆ្នាំ ២០០៩,​​រឿង (The Runaways) ដែល ល្បី ក្នុង ឆ្នាំ ២០១០។​​

នេះ ជា លើក ទីមួយ ហើយដែលតារា​ស្រីគ្រីស្ទីន​ចេមស៍​ស្ទេវ៉ាត​ (Kristen Jaymes Stewart)​ បាន បង្ហាញ ពី មុខ មាត់ ជីវិត ពិត ក្នុង ខ្សែ ភាព យន្ត​ដែល នាង នឹង សំដែង ជា តូ ស្រី នៅ ក្នុង ខ្សែ ភាព យន្ត ដែល មាន ចំណង ជើង ថា​ (Snow White) ដែល ជា រឿង និទាន មួយ​​​​ និយាយ អំពី ប្រទេស នៅ ក្នុង សហភាព អឺរ៉ុប​និង មាន ប្រភព ចេញ មក ពី ប្រទេស អាល្លឺម៉ង៕

Justin Bieber មានគ្រោះថ្នាក់ចរាចរ ​ពេលប្រណាំង គ្នា លើផ្លូវសាធារណៈ

ដំណឹង គួរ អោយ ភ្ញាក់ ផ្អើលមួយដែលថា​ តា រា ចំរៀង​វ័យ ​ក្មេង ​ដែល​ មាន​ ភាព ល្បី​ ល្បាញ់ ​​ក្នុង វិស័យ សិល្បៈ​​​ ក៏ ដូច ជា សំ ដែង ដែរ គឺ លោក ​ចា​ស្ទីន ​ដ្រូ​ ប៊ីប៊ឺ ​(Justin Drew Bieber) បាន ​គ្រោះ​ ថ្នាក់​ ចរាចរ ជាមួយ​ អ្នក​ រួម ដំណើរ ម្នាក់ ទៀត ​ដោយ មូល ហេតុ​ តារារូបនេះ ​បាន បើកបរ ប្រណាំង គ្នា ជា មួយ តារា ចំរៀង​ ហ៊ីប​ហប ​(Hip Hop) និងជា អ្នក តន្រ្តីករ រ៉ុក​ (Rock Artist) គឺ លោក​ អ៊ីវ័រលាស ​(Everlast)។​

ការគ្រោះ ថ្នាក់ ចរាចរ​​ នេះ ​មិន បាន រៀប រាប់ លំអិត អំពី ការ រង របួស ធ្ងន់ យ៉ាង ណានោះ ទេ​ ប៉ុន្តែ អ្នក រួម ដំណើរ ជា មួយ លោក ​(Justin) នោះ ត្រូវ បាន គេ សង្ស័យ ថា ​ជា រូប នាង ស៊ីលេនា​ ហ្គូម៉ិស ​(Selena Gomez) នេះ ក្រាន់តែ ជា ការ សង្ស័យ តែ ប៉ុណ្ណោះ​ ពុំមាន ព័ត៌មាន ច្បាស់ លាស់ ថា​ពិតប្រកដ ថា ជា រូប នាង រួម ដំណើរនោះឡើយ។

ឡានរបស់តារាចំរៀងរូបនេះ ​គឺ (Ferrari) ​ដោយ មាន គ្រោះ ថា្នក់ ក្រុង​ (Los Angeles)​ នៅ ពេល ប៉ូលិស បាន មក ដល់​ ក្រុម ប៉ូលិស នៅ​ (Los Angeles) បាន ផ្សាយ ដល់ សាធារណៈ ជន ថា ​គ្មាន អ្នក ណា ម្នាក់ រង របួស ឡើយ​ ហើយ រថយន្ត ក៏ គ្មាន ខូចខាត អ្វី ធំ ដុំ ដែរ​ ដោយ ប៉ូលិស បាន និយាយ ថា អ្នក ចំរៀង រូបនេះ​ បាន បើក បរ ឆ្លង កាត់ ​ក្រុង​ (Studio) មក ដល់ ទី ក្រុង ​(Los Angeles) ទើប មាន គ្រោះ ថ្នាក់ ដោយ យថាហេតុតែម្តង៕

Angelina Jolie​ ខ្លាចបាត់បង់​ Brad Pitt​ ពេលថតកុនរឿង ​ World War Z!

តារាហូលីវូ​ដែលមានតំលៃ​ខ្លួន ​ថ្លៃជាង គេ ​ប្រចាំ ឆ្នាំ ២០០៩ ​គឺ​​ អេជីលីនា​ចូលី ​(Angelina ​Jolie) មាន​ការ​ភ័យ​ ខ្លាច បាត់ បង់ លោក ​វីលៀម ​ប្រេដលី​ប្រេដ​ពិថ​ (William ​Bradley ​Brad ​Pitt) នៅ​ពេល​លោក​ប្រេដ​បាន​កំពុង​តែ​ថត​ ខ្សែ ភាព ​យន្ត ​មួយ ​មាន​ ចំណង ​ជើង​ ថា ​(World ​War​ Z!) ជា​មួយ​នឹង តារា ស្រី​ ជំនួយ ​ការ​ របស់លោក គឺនាង​ឡារ៉ា​ម៉ាស្ឌិន ​(Lara Marsden)។​​

កាលពីអតីតកាលលោក​វីលៀម​ប្រេដលី​ប្រេដ​ពិថ​ (William ​Bradley ​Brad ​Pitt) គឺ​ជា​ដៃ​គូរបស់តារា​ហូលីវូឌ​គឺនាង​ចេន​នីហ្វ័រ​អានីស្តុន ​(Jennifer Aniston) ហើយត្រូវបានអេជីលីនា​ចូលី ​(Angelina Jolie) ឆកយកនោះ​អាស្រ័យហេតុនេះ​បានជានាង​មានការ​បារម្ភ​ខ្លាច​នាង​ឡារ៉ា​ម៉ាស្ឌិន​ (Lara Marsden)​ ដណ្តើមរូបលោកវីលៀម​ប្រេដលី​ប្រេដ​ពិថ​ (William ​Bradley​ ​Brad ​Pitt) ​​ពីនាងវិញ។​

ក្នងពេលថ្មីៗនេះ​ក្រៅពីមានភាព​មមាញឹកនៅក្នុងការ​សំដែងថតខ្សែ​ភាព​យន្ត​​លោក វីលៀម ​ប្រេដលី​ប្រេដ​ពិថ​ (William ​Bradley ​Brad ​Pitt)​ និងនាង​ឡារ៉ា​ម៉ាស្ឌិន ​(Lara Marsden)​ បានចំណាយ ពេលវេលា​ក្រៅឆាក​ ជា មួយ គ្នាទៀត ​ដោយនាង​​ឡារ៉ា​ម៉ាស្ឌិន ​(Lara Marsden)​ បាន យក ចិត្ត ទុក ដាក់ ចំពោះ លោក ជា ខ្លាំង ដូច យក ទឹក តែ ទៅ អោយលោក​ពិថ​​និងបំពេញអ្វីសព្វបែប​យ៉ាង ដែលលោក វីលៀម ​ប្រេដលី ​ប្រេដ​ពិថ​ (William ​Bradley ​Brad ​Pitt) ​​​ត្រូវការ៕

Angelina Jolie ​ចាប់អារម្មណ៍លើ​ Justin Theroux

តារា ហូលីវូឌ​​អេនជីលិនា​ ចូលលី​ (Angelina Jolie) បាន​ទំលាយ​រឿង​ដែល​រូប​នាង​មាន​ការ​ចាប់​អារម្មណ៍​លើរូប​លោក​ (Justin ​Theroux) ​ដៃ​គូ​របស់​នាង ​(Jennifer Aniston) នៅ​ក្នុង​កម្ម​វិធី​ (Salt 2!) ​គឺ​ជា​ពាក្យ​ ចចាម​អារាម​មួយ​ដែល​ថា​រូប​នាង​នឹង​​​​​(Justin ​Theroux)​ មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ដែល​ធ្វើ​អោយ ​(Jenifer​ Aniston) មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ពាក្យ​ចចាម​អារាមនេះ។

តារា ហូលីវូឌ​​អេនជីលិនា​ចូលលី​ (Angelina​ Jolie) គឺ​ជា​សិល្បការិនី​សញ្ជាតិ​អាមេរិក​ ដែល​មាន​ស្នា​ដៃ​ យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម​សិល្បៈ​និង​ជួរ​រាជរដ្ឋាភិបាល​អាមេរិក​ហើយ​គឺ​ជា​តា​រា​ហូ​លីវូឌ​ដែល​មាន​តំលៃ​ខ្លួន​ថ្លៃ​ជាងគេ​ប្រចាំ​ឆ្នាំ​២០០៩​ផងដែរ។

​​តារារូបនេះ​បានទទួលពានរង្វាន់យ៉ាងច្រើនដូចជា៖​ពានរង្វាន់​ (Academy​ Award),​​ពានរង្វាន់ ​(Sreen ​Actors ​Guild ​Awards) ,​ពានរង្វាន់​​​​​(Golden ​Globe​ Awards), ​នៅក្នុង​ឆ្នាំ២០១១​​តារា​ស្រី​រូបនេះ​ត្រូវ​បាន​តែង​តាំង​ជា​អគ្គរដ្ឋទូ​តសុ​ឆន្ទៈ​ របស់​អាមេរិក​និងទទួល​បន្ទុក​ខាង​អគ្គស្នងការជាតិ​ទទួល​បន្ទុក​ជន​ភាស​ខ្លួន​(Nations​ High ​Commissioner ​for ​Refugees_UNHCR)។

​ប្រវត្តិរូបរបស់តារារូបនេះ​គឺនាងកើតនៅ​ថ្ងៃទី៤​ខែមិថុនា​ឆ្នាំ១៩៧៥ ​​មានឳពុកឈ្មោះ​ចន​វ៉ត​​​​​(Jon Voight) ​និង​ម្តាយ​ឈ្មោះ​ម៉ាសេ​លិន​ប៊ឺត្រេដ​ (Marcheline ​Bertrand) ​ក្នុង​ឆ្នាំ​១៩៩៦​ដល់ឆ្នាំ​​១៩៩៩​ នាង​មាន​គ្រួសារ​ឈ្មោះ​ចូននី​ល៉ី​ម៉ីល័រ (Jonny​ Lee ​Miller),​ ចាប់​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៣​ នាង​មាន​គ្រួសារ​មួយ​ទៀត​ឈ្មោះ​ប៊ីលី​ប៊ប​ថូនតុន ​(Billy ​Bob ​Thornton),​ ចាប់​ពី​ឆ្នាំ​២០០៥​ មក​ទល់​ឥឡូវ​នាង​មាន​ដៃ​គួម្នាក់ទៀត​ឈ្មោះ​ប្រែដ​ពីត​ (Brad Pitt) ​និង​មាន​កូន៦នាក់៕