Logo

Friends Added

កម្សាន្ត

Justin Bieber ភ្លេចរំលឹកដល់ Selena Gomez ​ពេលឡើងទទួលរង្វាន់

តារាចំរៀងវ័យក្មេងគឺ​ចាស្ទីន​ដ្រូ​​ប៊េប៊ឺ​ (Justin ​Drew ​Bieber) បាន​ទទួល​រង្វាន់​ពី​កម្មវិធី​​(MTV VMAs) ​ដែល​ផ្តល់​អោយ​នូវ​រង្វាន់​លើក​ទឹក​ចិត្ត​ចំពោះ​បទ​ដ៏​ល្បី​ល្បាញ​និង​ទទួល​បាន​នូវ​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​​គ្រំា​ទ្រ​គឺ​បទ ​(U Smile) ដោយក្នុងពេលដែលលោកឡើងទទួលពានរង្វាន់នោះ​រូបលោកមិន​បាន​លើក​ឡើង​ឬ​និយាយ​អ្វី​អំពី​គូ​កំនាញ​ចិត្ត​របស់​លោក​គឺនាង​សេលីនា​ហ្គូមិស​ (Selena ​Gomez) ឡើយ។

តារាចំរៀងវ័យក្មេង​​ចាស្ទីន​ដ្រូ​​ប៊េប៊ឺ​ (Justin ​Drew ​Bieber)គឺ​ជា​តារា​ចំរៀង​ផង​,អ្នក​និពន្ត​បទ​ចំរៀងផង,​និង​ជា​សិល្បករ​ផង​រូប​លោក​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក​ស្កូទ័រ​ប្រោន​ (Scooter​ Braun)​តាម​វេប​សាយ (​Youtube) ដែល​កាល​នោះ​បាន​បង្ហោះ​បទ​ចំរៀង​របស់​លោក​ដែល​ធ្វើ​ការ​ប្រកួត​ក្នុង​សា​លា​ដោយ​ជាប់​ចំណាត់​ថា្នក់​លេង​ពីរ​នៅ​ក្នុង​វេប​សាយ​ជា​លក្ខណៈ​គ្រួសារ​និង​សំរាប់​មិត្ត​ភ័ក្រ្ត​តែប៉ុណ្ណោះ។

ក្នុង​ពេល​កន្លងមកនេះ​ចាស្ទីន​សាង​ស្នា​ដៃ​ជា​ច្រើន​និង​រក​ប្រាក់​ចំនូល​បាន​យ៉ាង​ច្រើន​ផង​ដែរ​​និង​បាន​ចេញ​អាល្បុមថ្មី​និង​ទទួល​បាន​ពាន​រង្វាន់​​ដោយ​ឡែក​ក្នុង​ពេល​ថ្មីៗ​នេះ​ចាស្ទីន​មាន​ទំនាក់​ទំនង​ជា​មួយ​យ៉ាង​ល្អុក​ល្អឿន​ជា​មួយ​ហើយ​នៅ​ពេល​ឡើង​ទទួល​ពាន​រង្វាន់​ពី (MTV VMAs)​ លោកក៏មិន​បាន​រំលឹក​ដល់​នាង​សេលីនា​ហ្គូមិស (Selena ​Gomez) ទៀត​ធ្វើអោយ​អ្នក​គ្រាំ​ទ្រ​មាន​ការ​ងឿង​ឆ្ងល់​ជាខ្លាំង៕

Beyonce​ មានកូនជាមួយ Jay-Z​ លើកដំបូង

តារាចំរៀងប្រជា​ប្រិយ​តន្រ្តីសម័យគឺនាង​បាយ៉ងសេ​ហ្គីសេល​នូលេស៍​ (Beyonce ​Giselle ​Knowles)​ បាន​ប្រកាស​តាម​ទូរទស្សន៍​ខ្សែកាប​ដែល​គេ​ហៅ​ថា​អឹម​ធី​វី​វីអឹម​អេ​អេស៍​ (MTV​ VMAs)​ រូប​នាង​បាន​មាន​ទំងន់​ជា​មួយ​លោក​​សោន​ខូរី​ខាតធ័រ ​(Shawn​ Corey​ Carter) ​ហៅ​កាត់​ថា​ចេ​សិត​(Jay-z)​​ហើយ​នាង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ព្រោះ​នេះ​កូន​លើក​ដំបូង​របស់់​នាង​ទៀតផង។

តារា​ចំ​រៀង​ប្រជា​ប្រិយ​តន្រ្តី​សម័យ​គឺនាង​បាយ៉ង​សេ​ហ្គីសេល​នូលេស៍​ (Beyonce ​Giselle​ Knowles) គឺ​ជា​តារា​ដ៏ល្បី​ល្បាញ​មួយ​រូប​ដែល​នាង​មាន​អាជីព​ជា​អ្នក​ចំរៀង,ជា​អ្នកនិពន្ត​បទ​ចំរៀង​ផង​,ជា​អ្នក​បង្កើត​កម្ម​វិធី​កំសាន្តផង​,អ្នក​បង្ហាញ​ម៉ូត​ផង,​ជា​អ្នក​ពិធីករផង,​ជាអ្នក​របាំផង,​ជាអ្នក​ដឹក​នាំ​រៀង​ខ្សែភាព​យន្តផង​និង​ជា​អ្នក​រំារបាំ​បាលេផង។

​សព្វថ្ងៃរូបនាងទទួល​បានពាន​រង្វាន់​អាល្លឺម៉ង​ថែម​ទៀតផង​ស្នា​ដៃ​របស់​នាង​គឺ​នាង​ធ្លាប់​ចេញ​បទ​ចំរៀង​ដែល​ល្បីៗ​ដូច​ជា​បទ៖ ​dangerously​ in​ love ដែល​លក់​ដាច់​ជាង​គេ​ក្នុង​ឆ្នាំ​២០០៣​,បន្ទាប​មកទៀតដូចជាបទ​ Crazy in love និងបទ​Baby Boys ដែលល្បីជាងគេ​ប្រចាំ​ឆ្នាំ២០០៣​ដល់២០០៤​ដោយ​បាត់​មុខ​មិន​ចេញ​អាល្បុមថ្មី​ឆ្នាំ២០០៥។​ក្នុង​ឆ្នាំ២០០៦​នាងបាន​ចេញ​បទ​ចំរៀង​ថ្មី​មាន​ចំណង​ជើង​ថា B’Day ហើយ​បទ​ដែលល្បីជាង​គេ​គឺ​បទ​Billbord 200 ដែល​ជា​បទ​ធ្វើ​អោយ​នាង​ទទួល​ចំណាត់​ថ្នាក់​លើ​គេទៀត។

​ក្នុងឆ្នាំ២០០៨​នាងបានចេញ​អាល្បុម​ថ្មី​មួយ​ទៀត​មាន​ចំណង​ជើង​ថា​​ I am……….SaSha Firce ហើយ​នៅ​ឆ្នាំ​២០១០​រូប​នាង​ត្រូវ​បាន​សមាគម​ថត​បទ​ចំរៀង​របស់​អាមេរិក​ផ្តល់​ប័ណ្ណ​កិត្តិយស​ជា​អ្នក​លក់​អាល្បុម​បានច្រើន​ជាង​គេ​ក្នុង​ទស្សវត៍​ឆ្នាំ២០០០​ព្រោះ​នាង​បាន​លក់​អាល្បុម​ក្នុង​ឆ្នំា​២០១០បាន​១១,២​លាន​អាល្បុម​និង​២៥លាន​ទៀត​នៅ​ក្នុង​សហរដ្ឋអាមេរិក៕

NBC​នឹង​បង្កើត​រឿង​ល្ខោន​និយាយ​អំពី​កីឡាកាស​អំឡុងឆ្នាំ១៩៨០

តារាហូលីវូដដែលប្រែក្លាយខ្លួន​មក​សំដែង​ជា​កីឡាកាស​វិញ​គឺលោក​ដវីន​ចនស៊ុន (Dwayne Johnson) បាន​សហការ​គ្នា​ជា​មួយលោក​ចេរី​ប្រាកឃីម័រ​ (Jerry ​Bruckheimer) នឹង​សំដែង​រឿង​ល្ខោន​ដែល​និង​និយាយ​អំពីកីឡាកាស​ក្នុង​អំឡុង​ឆ្នាំ​១៩៨០​ដោយ​រូម​ការ​សហ​ការ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​របស់​អាមេរិក​ (National​ broadcasting​ company)​ដែលត្រូវបាន​គេ​ហៅ​ថា​(NBC)។

​តារា​ហូលីវូឌ​លោក​ដវីន​ចនស៊ុន ​(Dwayne ​Johnson)​ត្រូវ​បាន​គេ​ហៅ​ថា​ (The Rock) បាន​ប្រែ​ក្លាយ​អាជីព​របស់​ខ្លួន​មក​សំដែង​ជា​កីឡាកាស​នោះ​ពេល​នេះ​កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​នឹង​សំដែង​នៅ​ក្នុង​ល្ខោន​ប្រលោម​លោក​មួយ​និយាយ​អំពី​ប្រវត្តិកីឡាកាសនៅ​ទស្សវត៍​ទី៨០​ចំពោះ​ប្រវត្តិ​របស់​លោក​រ៉កវិញ​ក្នុងឆ្នាំ១៩៩១​រូប​លោក​គឺ​ជា​កីឡាបាល់​ទាត់​ប្រចាំ​សកល​វិទ្យាល័យ​ម៉ាយ​អាម៉ី​ក្នុងឆ្នាំ​១៩៩៥​រូប​លោក​បាន​ចូល​ហាត់​កីឡាកាស​តាម​លោក​តា​របស់​លោក​គឺ​ពីទ័រ​ម៉ាយវ៉ាយ ​(Peter Maivia)​។​

ក្នុងឆ្នាំ១៩៩៧បាន​ក្លាយ​ជា​កីឡាកាស​ពេញ​សិទ្ធិ​និង​នូវ​ឆ្នាំ​២០០០​រូប​លោក​បាន​ឈ្នះ​ជើង​ឯក​ចំនួន​១៦​ប្រកួត​ក្នុង​ឆ្នាំ​២០០២​រូប​លោក​បាន​ថត​ខ្សែ​ភាព​យន្ត​រឿង ​(The ​Scorpion ​King)​ ដោយ​បាន​ចំនេញ​ប្រាក់​ចំនួន​៥,៥លានដុល្លារ​ហើយ​ក្រោយ​មក​ទៀត​រូប​លោក​បាន​ថត​ខ្សែ​ភាព​យន្ត​ជា​ច្រើន​ដូច​ជា៖​The Rundown, ​Be Cool, Walking ​Tall,​ Gridiron​ Gang, ​The ​Game ​Plan, Get Smart, ​Race to Witch Mountain, ​Planet 51, ​Tooth Fairy, ​Doom, ​Why Did I Get Married Too?, ​The Other ​Guys, ​Faster ជាដើម៕

​លោក​ Will Smith ច្រានចោល​ ពាក្យចចាមអារាម​ ថាបែកបាក់​ ជាមួយ​ប្រពន្ធ​

តារា​ហូលីវូឌ​វីលាឌ​ហ្គ្រីស្ទូហ្វ័រ​​វីល​ស្មីថ​ចេអែរ ​(Willard ​Christopher​ “Will” ​Smith, ​Jr.)​ បានច្រានចោល​ចំពោះ​​ពាក្យ​ចចាមអារាម​ថា​រូប​លោក​និង​ភិរិយា​របស់​លោក​ដែល​មាន​អាពាហ៌​ពិពាហ៌​រយៈ​ពេល​ ១៣​ឆ្នាំ​ជា​មួយ​និង​ចេដា​ពីង​ឃីត​ស្មីថ ​​(Jada Pinkett Smith) ​បាន​បែក​គ្នា​នោះ​គឺ​ជា​ពាក្យ​មិន​ពិត​ទេ​ព្រោះ​យើង​​ទាំង​ពីរ​នាក់​នៅ​តែ​ស្រលាញ់​គ្នា​ដូច​ដើម។

​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍កា​សែត​អីន​ថាច់​វីហ្គ្លី​បាន​ចុះថា ការ​បែក​បាក់​នូវ​ចំណង​អាពាហ៌​ពិពាហ៌​រយៈ​ពេល​១៣ឆ្នាំ​របស់​ពួក​គេ​ ព្រមទាំង​មាន​កូន​ចំនួន​ពីរ​នាក់​គឺ​ចាដិន​អាយុ​១៣​ឆ្នាំ​និងវីលូ​អាយុ​១០​ឆ្នាំ​រួមជា​មួយ​នឹង​កូន​ប្រុស​របស់​ស្មីថ​ម្នាក់​ទៀត​អាយុ១៨​ជា​កូន​គ្រួសារ​មុន​នោះ ចាប់​​តាំង​​​អ្នក​ទាំង​ពីរ​រៀប​អាពាហ៌​ពិពាហ៌​ក្នុង​ឆ្នាំ​១៩៩៧​មកម្ល៉េះ។

​តារាហូលីវូឌ​វ័យ​៤២​រូប​នេះ​បាន​ទទួល​ស្នា​ដៃ​ជាច្រើន​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​និង​កម្ម​វិធី​ទូរទស្សន៌​ដែល​រូប​លោក​បាន​ចូល​ប្រលូក​ក្នុង​ខ្សែភាពយន្ត​ហូលីវូឌ​មាន​ភាពល្បី​ល្បាញ​នៅ​ក្នុង​ឆ្នាំ២០០៧​និងទទួល​បាន​ពាន​រង្វាន់​Gloden​ Globe ​Awards,ពី​ Academy ​Awards​ និង​ Grammy ​Awards​ ផងដែរ​ក្នុង​ឆ្នាំ២០១១​លោកស្មីថ​បាន​កំពុង​នឹង​ថត​ខ្សែភាពយន្ត​ដែល​មាន​ចំណង​ជើងថា​បុរស​ជន​​ជាតិស្បែក​ខ្មៅ​វគ្គ​បី​ (Men ​in ​Black III)​ ដែល​នឹង​ចេញ​បញ្ចាំង​ក្នុង​ឆ្នាំ២០១២​ខាង​មុខ។​រូប​លោក​ត្រូវ​បាន​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា បាន​លើក​ឡើង​ថា ​បើ​សិន​ជា​មាន​ថត​រឿង​អំពី​ជីវិត​របស់​លោក​ លោក​នឹង​យក​ស្មីថ​ជា​អ្នក​សំដែងតួ៕​

កម្មវិធី​ Kate Plus 8 ត្រូវ​ប្រឈម​មុខ​នឹង​ការ​បិទ​ទ្វារ

កម្ម​វិធី​ទូរ​ទស្សន៍​អាមេរិក​មួយ​ដែល​មាន​ឈ្មោះ​ថា​ចន​អេន​ខេត​ប្លាស​អេច​ (Jon ​& ​Kate ​Plus​ 8) ត្រូវ​បាន​គេ​ហៅ​កាត់​​​ថា​ខេត​ប្លាស​អេច ​​​Kate ​Plus 8​ គឺជា​កម្ម​វិធី​ទូរ​ទស្សន៍​និយាយ​អំពី​គ្រួសារ​មួយ​​ដែល​មាន​កូន​ប្រាំ​បី​នាក់​។​ខេត​ប្លាស​អេច​គឺជា​កម្ម​វីធី​ទូរ​ទស្សន៍​ផលិត​តាំង​ពី​ឆ្នាំ២០០៧​មក​ម្ល៉េះ​ហើយ​បាន​បន្ត ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ប៉ុន្តែ​ឥឡូវ​កម្ម​វិធី​នេះ​ត្រូវ​ប្រឈម​មុខ​ នឹង​ការ​បិទ​ទាំង​ស្រុង​ជា​មួយ​នឹង​មូល​ហេតុ​ជា​ច្រើន​។

​​ក្រៅ​អំពី​កម្ម​វិធី​ទូរ​ទស្សន៍​ដែល​មាន​ឈ្មោះ​ថា​ខេត​ប្លាស​អេច​ Kate ​Plus​ 8 ​ផ្សាយ​តាម ​TLC ​​ឥឡូវ​ត្រូវ​បានទូ​រទស្ស​ផលិត​ជា​ខ្សែ​ភាព​យន្ត​មួយ​ដែល​និយាយ​អំពី​គ្រួសារ​​របស់​លោក​ចន​ហ្គូ​សេ​លីន (​Jon ​Gosselin) ​ឪពុក​ឈ្មោះ​ចន​និង​ម្តាយ​ឈ្មោះ​​​ខេត​និង​កូនៗ ​របស់​ពួក​គេ​ចំនួន​ប្រាំបី​នាក់​ទៀត​។​

​នៅ​ក្នុង​ឆ្នាំ២០០៩​មាន​ការ​ចែក​ផ្លូវគ្នា​រវាង​គ្រួសារ​របស់​លោក​ចន​ហ្គូ​សេ​លីន​ (Jon Gosselin)​ ពេល​នោះ ​TLC​ បាន​ប្រកាស​ថា​ការ​គ្រប​គ្រង​កម្ម​វិធី​បន្ត​ទៀត​ គឺ​ស្ថិត​លើ​ឈ្មោះ​​​ខេត​ប្លាស​អេច ​Kate ​Plus ​8 ​ក្រោយ​មក​ការ​ថត​ខ្សែ​ភាព​យន្ត​តូ្រវ​បាន​ផ្អាក​ដោយ​សារ​មេធាវី​របស់​លោក​ចន​​ ហ្គូ​សេ​លីន​នៅ​ថ្ងៃ​ទី​១ខែ​តុលា​ឆ្នាំ​២០០៩។​

​​ខេត​បាន​និយាយ​ថា​នាង​មិន​មាន​ការ​បារម្ភ​នឹង​ការ​បែក​ផ្លូវ​ជាមួយ​ប្តី​របស់​គាត់​ទេ​ហើយ​គាត់​ពេញ​ចិត្ត​ក្នុង​ការ​បែក​ជាមួយ​ប្តី​របស់​គាត់​ណាស់​​​​តែ​គាត់​បាន​បង្ហើប​ថា​បើ​កម្ម​វិធី​នេះ​​ត្រូវ​បិទ​នោះ​កូន​ៗ​របស់​គាត់​ទាំង​ប្រាំបី​នាក់​នឹង​មាន​ជីវិត​សាមញ្ញ​ជាក់​ជា​មិន​ខាន​ហើយ​ពួក​គេ​នឹង​បាត់​បង់​ក្តី​សង្ឃឹម​របស់​​​ពួក​គេ​ទៀត​ផង​៕

Aida Yespica.បង្ហាញម៉ូតឈុតហែលទឹកដ៏ទាន់សម័យ

តា​រា​បង្ហាញ​ម៉ូត​សំ​លៀក​បំពាក់​ហែល​ទឹក​ នាង​អាដា​ម៉ារ៉ា​យេស្ពីកា​ចេម​ (Aída María Yéspica Jaime )​ កំពុង​តែ​ជាប់​កុង​ត្រា​ជា​មួយ​ក្រុម​ហ៊ុន​សំ​លៀក​បំពាក់​ប៊ីគីនី​​​ឈុត​ហែល​ទឹក​​ឥឡូវ​កំពុង​តែ​មាន​ការ​មមា​ញឹក​ខ្លាំង​ណាស់​។

​ក្រុម​ហ៊ុន​សំ​លៀក​បំពាក់​ហែល​ទឹក​និង​មាន​ឈុត​ហែល​ទឹក​ល្បី​ប្រចាំ​ឆ្នាំ​២០១១​​មាន​ឈ្មោះ​ថា​សេល៉ី​ខូលិច​ស៊ិន​ (Sielei Collection​​)ហើយ​នាង​បាន​ជាប់​ចូល​រួម​កម្ម​វិធី​មួយ​របស់​ប្រទេស​អ៊ីតាលី​ឈ្មោះ​ថា​សិល​ប្រេត​ធី​សឺវាយវ័រ​ (Celebrity Survivor​​ )ផង​ដែរ​។​​ អាដា​យេស្ពីកា​គឺ​ជា​អតីត​មិត្ត​ស្រី​របស់​កីឡាករ​​បាល់​ទាត់​ក្លឹប​ប៉ិ​ស៊ីក​តាស​ (Besiktas) ​ឈ្មោះ​ម៉ាទីអូ​ហ្វារ៉ារី​។​

​ជីវិត​ពិត​​របស់​នាង​គឺ​ជា​តារា​បង្ហាញ​ម៉ូត​ផងនិង​ជា​ពិធី​ការិនី​ទូរ​ទស្សន៍​ហើយ​នាង​រស់​នៅ​ជាមួយ​កីឡាករ​បាល់​ទាត់​មាន​កូន​ប្រុស​មួយ​ឈ្មោះ​ថា​អារ៉ូន​Aron​ពីរ​ឆ្នាំ​ក្រោយ​មក​ពួក​គេ​បាន​ចែក​ផ្លូវ​គ្នា​​។ក្នុង​ឆ្នាំ​២០១១​នេះ​នាង​បាន​ទៅ​រស់​នៅ​ប្រទេស​អេស្ពាញ​នាង​មាន​មិត្ត​ប្រុស​ថ្មី​ឈ្មោះ​ថា​មេស៊ូត​អូស៊ីល ​​Mesut ​Ozil៕

តារា រីដ នឹងរៀបការ នៅប្រទេសក្រិច

តារា ដូណា រីដ(Tara Donna Reid) គឺជាសិល្បការិនីសញ្ជាតិអាមេរិក ដែលមានឈ្មោះល្បីប្រចាំទូរទស្សន៏ សេវ ឌឹ ប៊េល(Saved By Bell) និង ដេ អូស អាវអ័រ លាយ(Days of Our Lives) និង អឹលូន អ៊ីន ឌឹ ដាគ(Alone in the Dark) ជាដើមនោះ នឹងរៀបការ​នៅប្រទេសក្រិក នាចុងសប្តាហ៏នេះហើយ។

តារា ដូណា រីដ គឺមានវ័យ៣៥ឆ្នាំហើយ នាងបានប្រាប់ ដល់វេសាយ ទ្វីតធ័រ​(Twitter)ថា រូបនាងនឹងរៀបការនៅប្រទេសក្រិចនាចុងសប្តាហ៏នេះហើយ ហើយបុរសដែលនាងនឹង ត្រូវជ្រើសរើស ជាស្វាមីនោះគឺលោក សាគ ឃេហាយូ(Zack Kehayov)។ នាងបានប្រាប់ទៀតថា នាងពិតជាចង់ធ្វើជាប្រពន្ធរបស់គាត់ខ្លាំងណាស់។

គូរបញ្ជាក់ផងដែរថា តារារូបនេះ ក្នុងពេលថ្មីៗរូប នាងកំពុងតែមានឈ្មោះល្បីខ្លាំងនៅក្នុងខ្សែភាពយន្តមួយមានឈ្មោះថា ឌឹ បីគ លេបូសហ្គី (The Big Lebowski) គឺជាខ្សែភាពយន្តបានឆ្លុះបញ្ចាំងជីវិតផ្ទាល់របស់អ្នកនិពន្តម្នាក់ឈ្មោះថាអ៊ីថាន ឃូន(Ethan Coen)៕

គីម កាដាស៊ាន អបអរសាទរ មុនពេលមង្គលការ

តារាបង្ហាញម៉ូត គីមប៊ឺលី នូល គីម កាដាស៊ាន​(Kimberly Noel “Kim” Kardashian) បានរៀបចំពីធីជប់លៀងដើម្បីអបអរសាទរពិធីមង្គលការ របស់នាងនាពេលខាងមុខ។

គីម កាដាស៊ានគឺជាសិល្បការិនី និងជាតារាបង្ហាញម៉ូត ហើយក៏ជាកូនស្រីរបស់លោកមេធាវី រ៉ូប៊ឹត កាដាស៊ាន ដែលក្នុងពេលថ្មីៗនេះ នាងបានចាក​ចេញពីទីក្រុង លុស អិនច្លេះ( Los Angeles) ទៅកាន់រដ្ឋកាលីហ្វូញ៉ា(California) ដើម្បីបើកហាងលក់សំលាក់បំពាក់មួយដែលមាន​ឈ្មោះថា ឌី អេ អេស អេច(D-A-S-H)។

បុរសដែលនាង នឹងរៀបការជាមួយនោះ នាងមិនទាន់បានបង្ហាញនៅឡើយទេ ប៉ុន្តែនាង​បាន​មានទំនាក់ទំនងជាមួយអ្នកកីឡាករបាល់ទាត់មួយរូបដែលនាងសូមរក្សាការសំងាត់សិន៕

ចេនីហ្វ័រ លប៉េះ ចូលលេងក្នុងកម្មវិធី និមិត្តរូបអាមេរិក

អ្នកចំរៀង ចេនីហ្វ័រ លប៉េះ{ Jennifer Lopez}បានត្រឡប់ចូលសំដែងក្នុងកម្មវិធីនិមិត្តរូប របស់អាមេរិក​វិញហើយ​​ដែលត្រូវបានគេហៅថា អាមេរិក អាដល(American Idol)។ ចំពោះការវិលត្រឡប់នេះ គឹរូបនាងបានចុះកិច្ចកុងត្រាជាមួយនឹងហ្វ័គ ប្រ័ឌខាស្ទីង នេតវើគ{ Fox Broadcasting Network}ហើយកម្មវិធីនោះមានឈ្មោះថា អឹ ស្មីហ្គ អូវ័រ{ a smidge over}ដែលមានតំលៃ​២០លានដុល្លារ អាមេរិក។

ចំពោះកិច្ចកុងត្រានេះ មិនទាន់បានចុះហត្ថលេខា នៅឡើយទេ ពីព្រោះមានការចំទាស់ខ្លះនិយាយអំពីកិច្ច​កុងត្រានេះ អ្នកខ្លះបានលើកឡើងថា តំលៃ២០លានដុល្លារវាតិចតូចបំផុតសំរាប់ ចេនីហ្វ័រ លប៉េះ តែអ្នកខ្លះបានលើកឡើងអំពីតំលៃគឺ១២ លានបានហើយ ប៉ុន្តែ នាងចេនីហ្វ័រ លប៉េះ បានលើកឡើងថា ១២លានគឺសំរាប់តែអ្នកអោយពន្ទុនៅក្នុងការប្រគួតនោះតែប៉ុណ្ណោះ។

ចេនីហ្វ័រ លប៉េះ គឺជាតារាចំរៀង​របស់អាមេរិក នាងចាប់ផ្តើមអាជីព​របស់នាងមុនគេបង្អស់នៅក្នុងកម្មវិធីកំប្លែង​តាមរយ:ទូរទស្សន៏​{television comedy program}​ក្នុងឆ្នំា ១៩៩៥មកម្ល៉េះ ប៉ុន្តែឥឡូវនាងជាអ្នកចំរៀង អ្នករំា អ្នកបង្កើតកម្មវិធីទូរទស្សន៏​និង​ជាអ្នកបង្ហាញម៉ូត​ផងដែរ៕

គួរស្នេហ៍ រីយ៉ាន ហ្គីគបង្ហាញឈុតហែលទឹក លើប្រក្រតិទិន ម៉ាប៊ីលា

គូរស្នេហ៍របស់ រីយ៉ាន ហ្គីគ {Ryan Giggs} គឺនាង អិមូហ្គិន ថូម៉ាស {Imogen Thomas}បានបង្ហាញឈុតហែលទឹកពណ៌ស្វាយ​​យ៉ាងសិចស៊ី​នៅលើប្រក្រតិទិន ម៉ាប៊ិលា{Marbella} ដើម្បីបង្អួត​ភាពសិចស៊ីរបស់នាងដល់ រីយ៉ាន ហ្គីគ។

អិមូហ្គិន ថូម៉ាស ធ្លាប់មានឈ្មោះល្បីនៅក្នុងទស្សនាវដ្តី ប៊ីគ ប្រាឌឺរួចមកហើយ​កាលពីកន្លងមក ប៉ុន្តែឥឡូវ​នាងមក​សាងកេរិ៍្តឈ្មោះ​នៅប្រក្រតិទិន ម៉ាប៊ីលាម្តងទៀត ដោយនាង​ស្លាក់​ឈុត​បីគីនី{bikini}​ពណ៌ស្វាយ​ដាក់​អោយប្រក្រតិទិនប្រចាំឆ្នាំ២០១២។

តារាវ័យ ២៨ឆ្នាំរូបនេះ​ បាននិយាយប្រាប់ អ្នកកាសែត​ដែលបានថតរូបនាងថា នាងនឹង​មានគំរោងការ​ចង់បង្កើតខ្សែភាពយន្ត បន្ទាប់ពីនាងបានថត និងបង្ហាញមុខ នៅក្នុង​កុនហូលីវូត​កាលពីកន្លងទៅនេះ៕