Logo

Friends Added

ព័ត៌មានកីឡា

សហពន័្ឋបាល់​ទាត់​ទូគី​រងការគាប​សង្កត់ពី​UEFA

សហព័ន្ឋបាល់ទាត់ទូគី ​(The Turkish​Football ​Federation)​ ត្រូវ​បាន​គេហៅថា (TFF) ដែល​ត្រូវ​បាន​រៀប​ចំ​ដើម្បី​ការ​ប្រកួត​ចំរុះ​រវាង​ក្លឹប​បាល់​ទាត់​ជា​ច្រើន​ក្រុម​ឥឡូវ​ត្រូវ​បាន​ទទួល​សំពាធពី​សហ​ព័ន្ឋ​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ (UEFA) ​ដាក់​សំពាធ​ដោយ​ធ្វើ​សេចក្តី​ប្រកាស​ថា ​(UEFA) នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​អ្នក​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់ពីសហព័ន្ឋ​ទូគី​(TFF)​ទៅ​អោយ​ត្រាប​សូន​ស្ព័រ ​(Trabzonspor) ជាអ្នកជំនួសវិញ។

​UEFA​(​The ​Union ​of European ​Football ​Associations)​ ត្រូវ​បាន​រក​ឃើញ​នៅឆ្នាំ​១៩៥៤​ដោយ​ប្រទេស​បារំាង​,អ៊ីតាលី​និង​បេល​ជីម​ហើយ​មាន​ទី​តាំង​នៅ​ទី​កុ្រងប៉ារីស​នៅ​ឆ្នាំ​១៩៥៩​តូ​នាទី​របស់​(UEFA)​គឺ​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​នៅ​សហ​ភាព​អឺរ៉ុប​និង​ជា​អ្នក​តំណាង​អោយ​ក្រុម​បាល់​ទាត់​ជំរើស​ជាតិ​នៅ​ទូទាំង​ភាគ​អឺរ៉ុប​សព្វ​ថ្ងៃ​ប្រធាន​របស់​ (UEFA)​គឺលោកម៉ាយឃើល​ប្លេតទីនី (Michel Platini)។​​

ចំពោះ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កែ​ប្រែ​របស់​សហ​ព័ន្ឋ​បាល់​ទាត់​ទូគី​(TFF) ​បាន​ប្រសាសន៍ថា​សហ​ព័ន្ឋ​រៀប​ចំការ​ប្រកួត​បាល់​ទាត់​ទូគីនិង​ត្រាប​សូនស្ព័រ​(Trabzonspor)​​គឺ​ជា​អ្នក​ទទួល​កំហុស​តែ​ប៉ុណ្ណោះ​ពួក​យើង​ធ្វើ​តាម​តែ​ការ​កែ​ប្រែ​របស់​(UEFA)​តែ​ប៉ុណ្ណោះ​ពួក​យើង​គ្មាន​សិទ្ធិ​ជ្រើស​រើស​ឡើយ៕

Samir Nasri ​ពេញចិត្ត​ក្លឹប​បាល់​ទាត់​Manchester City

កីឡាករ​របស់​អាសេ​ណល ​(Arsenal)​ គឺលោក​សាមៀរ​នាស្រ៊ី​ (Samir Nasri)​បាន​ចាក​ចេញ​ពី​អាសេណល​ (Arsenal) ​មក​ចូល​លេង​ឱ​ក្លឹប​បាល់​ទាត់​មេនឆេស្ទឺ​ស៊ីធី​ (Manchester ​City) ​ដោយ​ទទួល​ការ​បញ្ចុះ​បញ្ចូល​ពី​កីឡាករ​ប៉ាទ្រីក​វៀអ៊ិរ៉ា​(Patrick ​Vieira)​​​ ដោយ​លោក​វៀអ៊ិរ៉ា​បាន​លើក​សសើរ​ថា​ក្លឹប​បាល់​ទាត់​មេនឆេស្ទឺ ស៊ីធី​ (Manchester City) មាន​ភាព​ល្អ​ប្រសើ​រ​ជា​ក្លឹប​បាល់​ទាត់​អាសេ​ណល​(Arsenal)​ រួម​ជា​មួយ​អ្នក​តំណាង​ក្លឹប​មេនឆេស្ទឺ ​ស៊ីធី​ (Manchester ​City)​ពីរ​រូប​ទៀត​គឺលោក​កូលួ​តូរ៉េ​ (Kolo​ Toure) ​និង​​លោក​ហ្គៀល​ខ្លិចឈី (Gael Clichy) ដែល​ជា​ហេតុ​ធ្វើ​ឱ​កីឡាករ​សាមៀរ​នាស្រ៊ី ​(Samir Nasri)​ គិត​ថា​ការ​សំរេច​ចិត្ត​របស់​គាត់​មិនខុស។

​អតីត​កីឡាករ​អាសេណល​ (Arsenal)​​ គឺ​សាមៀរ​នាស្រ៊ី​(Samir Nasri)​ បាន​ពេញ​ចិត្តក្នុង​ការលេង​ឱ​ក្លឹប​បាល់​ទាត់​មេនឆេស្ទឺ ​ស៊ីធី​(Manchester ​City)​​ ខ្លាំងណាស់​បើនិយាយពី​ប្រវត្តិ​របស់​សាមៀរ​នាស្រ៊ី​ (Samir Nasri)​គឺកីឡាករ​រូប​នេះ​ចាប់​ផ្តើមប្រលូក​ក្នុងវិស័យ​បាល់​ទាត់​តាំងពី​រូប​លោក​មានអាយុ​៩ឆ្នាំ​មកម្ល៉េះ​គឺលោក​បានចាប់​ផ្តើម​លេង​ដំបូងនៅ​ក្លឹបបាល់​ទាត់​ម៉ាសេល៉ី​(Marseille)។

​កាលពីឆ្នាំ​២០០៥ លោក​បានចូលប្រកួត​ផ្តាច់ព្រាត់​ប្រចាំឆ្នាំ​ដោយ​ប្រកួត​ជា​មួយ​នឹង​ក្លឹប​ស៊ូឆុក​ហើយ​ក្រោយ​មកទៀត​កីឡាករ​រូបនេះ​បាន​ចូល​ប្រកួត​ឱអាសេ​ណល​ (Arsenal) និង​បាន​សាង​ស្នា​ដៃ​ជា​ច្រើន​ឱ​អាសេណល​​(Arsenal) ​ដោយការ​បញ្ចុះ​បញ្ចូល​របស់​សាមៀរ​នាស្រ៊ី ​(Samir Nasri)​ ពី​ក្លឹប​មេនឆេស្ទឺ ស៊ីធី ​(Manchester City) កីឡាករ​រូបនេះ​បានចុះកុងត្រា​លេងឱ​ក្លឹប​ក្នុង​តំលៃ​២៥លានផោន៕

Eto’o បានចាកចេញពី Inter Milan​មក​​​​Russian clubក្នុងតំលៃអតិបរិមា

កីឡាករ​ក្លឹប​បាល់ទាត់​អ៊ីនធឺនេសិន​ណលលេ​ម៉ីឡានូ ​(Football ​Club ​Internazionale​ Milano)
​​ដែល​ត្រូវ​បាន​គេ​ហៅថា​ (Inter ​Milan)​បាន​ផ្ទេរ​កីឡាករ​សាមូអិល​អ៊ីតូអូ​ហ្វ៊ី​(Samuel Eto’o Fils)​មក​ឱ​ក្លឹប​បាល់​ទាត់​របស់​រ៉ូស៊ី​គឺ​អាស៊ី​ម៉ាក​ខាគ​កាលា​​( Anzhi ​Makhachkala)​នៅក្នុង​តំលៃ​មួយ​ដ៏ខ្ពស់​បើ​ប្រៀប​ធៀបទៅ​នឹង​កីឡាករ​ដទៃ​ទៀត​នៅ​ក្នុង​ក្លឹប (Anzhi Makhachkala​​)​ទាំងអស់​គឺ​មាន​តំលៃ​ដល់​ទៅ​២០​លាន​អឺរ៉ូ​ឯណោះ។​​

ចំពោះ​តំលៃ​ការ​ដោះ​ដូរ​កីឡាករ​នេះ​គឺ​ប្រមាណ​ជា​២០លានអឺរ៉ូ​គឺជ​ាតំលៃ​ដ៏ថ្លៃ​ប្រសិន​បើ​ប្រៀប​ធៀប​នឹង​កីឡាករ​ដទៃ​ទៀត​ដូច​ជា​កីឡាករ​គ្រីស្ទីណូ​រ៉ូនាដូ (Cristiano​ Ronaldo) ​ក្នុង​ក្លឹប​រីល​ម៉ាឌ្រីត​ (Real ​Madrid)​ មាន​​តំលៃ​​ត្រឹម​តែ​១២លាន​អឺរ៉ូ​និង​កីឡាករ​លីអូនិល​ម៉ិស៊ី​ (Lionel ​Messi)​នៅ ក្នុង​ ក្លឹប​ បាសេ​លូនា (Bacelona) ដែល​មាន​តំលៃ​ត្រឹម​តែ​១០,៥លានអឺរ៉ូ​និងកីឡាករ​នៅ​ក្នុង​តំលៃ​ចរចារ​គឹក្រុម​បាល់​ទាត់​អ៊ិធឺ​ម៉ីលិន ​(Inter ​Milan)​ បាន​ដាក់​តំលៃ​រហូត​ដល់​២៥​ដល់២៧លានអឺរ៉ូ។

ប្រវត្តិ​របស់​កីឡាករ​សាមូអិល​អ៊ីតូអូ​ហ្វ៊ី​(Samuel ​Eto’o Fils)​រូប​លោក​សព្វ​ថ្ងៃ​ជា​កីឡាករ​ដឹក​នាំ​ក្រុម​ក្នុង​ក្លឹប​ជំរើស​ជាតិ​កាំម៉ារ៉ូន(Cameroon ​National ​Team)​និងជា​កីឡាករខ្សែប្រយុទ្ធក្លឹបរ៉ូស៊ីកីឡាកររូបនេះ​ធ្លាប់​បាន​ទាត់​បញ្ចូល​ទីចំនួន​១០០គ្រាប់​លេង​ឱ​ក្រុម​បាល់​ទាត់​អេហ្វ​ស៊ី​បាសេលូនា(Bacelona)​ហើយរូបលោក​បាន​ទទួល​ពាន​រង្វាន់​បួន​លើក​នៅ​ក្នុង​ការ​ប្រកួត​ក្នុង​ឆ្នាំ​២០០៣,​ឆ្នាំ​២០០៤,ឆ្នាំ​២០០៥​និង​២០១០​ដែល​ជា​ពាន​រង្វាន់​សំរាប់​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ឆ្នាំ​របស់​អាហ្វ្រិក៕

កីឡាករ​ ចាស់ៗ​ មាន ​តំលៃ​ថោក​ ជាង​កីឡាក​រ ក្មេងៗ

ការ​ផ្លាស់​ប្តូរ​កីឡាករ​មិន​មាន​ភាព​អ​យុត្តិ​ធម៌​សំរាប់​កីឡាករ​ចាស់ៗ​ព្រោះ​ការ​ផ្លាស់​ប្តូរ​មាន​តំលៃ​ថោក​ហើយ​សិង​តែ​គ្មាន​ក្រុម​ក្លឹប​បាល់​ទាត់​ណាមួយ​ចង់​បាន​ឡើយ​​ដោយ​សារ​ការ​លេង​របស់​កីឡាករ​ទាំង​អស់​នោះ​មាន​ភាព​ចុះ​ខ្សោយ​ពី​មួយ​នាទី​ទៅ​មួយ​នាទី​នៅ​ក្នុង​ការ​ប្រកួត​ម្តងៗ​កីឡាករ​ទាំង​នោះ​មាន​ដូច​ជា​កីឡាករ​៖​​កីឡាករ​ប្រែដ​ហ្វ៊ីដេល (Brad Friedel) ,កីឡាករ​ម៉ាថូ​អាប់ស៊ុន ​(Matthew Upson)​ និងកីឡាករ​ចូនាថាន​វូហ្គេត (Jonathan Woodgate)​ ដែល​ពួក​គាត់​ត្រូវ​បាន​ផ្ទេរ​ក្នុង​តំលៃ​ថោក​មិន​ដូច​កីឡាករ​ក្មេងៗ​និងល្បីៗ​ឡើយ។

​ចំណែក​កីឡាករ​បី​រូប​ដែល​មាន​វ័យ​នៅ​ក្មេង​ហើយ​មាន​ភាព​ល្បី​ផង​ដែរ​នោះ​ពួក​គេ​អាច​នឹង​ធ្វើ​ការ​ដោះ​ដូរ​ក្នុង​តំលៃ​ថ្ងៃ​និង​មាន​ទីផ្សារ​ក្លឹប​បាល់​ទាត់​ទៀត​ផង​ដែល​រង​ចាំ​ទទួល​ពួក​គេ​កីឡាករ​ទាំង​បី​រូប​នោះ​មាន​ដូច​ជា​៖​កីឡាករ​អាស្ល៊ី​យ៉ង ​(Ashley Young)​,​កីឡាករ​ស្ទេវាត​ដូនីង ​(Stewart downing ), និងកីឡាករ​រ៉ូហ្គឺ​ចូនស៊ុន​(Roger Johnson)​ ដែល​ម្នាក់ៗទទួល​បាន​ក្នុង​តំលៃ​៤លាន​៥សែន​ផោន​ហើយ​ពួក​គេ​ត្រូវ​បាន​ទទួល​យ៉ាង​រាក់​ទាក់​ពី​សមាគមន៍​ក្លឹប​បាល់​ទាត់​របស់​អង់គ្លេស​។​

​​​ក្នុង​ឱកាស​ដោះ​ដូរ​កីឡាករ​នោះ​ផង​ដែរ​ក្លឹប​បាល់​ទាត់​ឆេល​ស៊ី​បាន​ចុះ​កុង​ត្រា​ជា​មួយ​កីឡាករ​៤រូប​ក្នុង​ទឹក​ប្រាក់​៤០​លាន​ផោន​គឺ​ជា​តំលៃ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​កីឡាករ​ចាស់ៗ​ដែល​ធ្វើ​ការ​ផ្ទេរ​ពី​ក្លឹប​មួយ​ទៅ​ក្លឹប​មួយ​ដែរ​នោះ​កីឡាករ​ទាំង​៤​រូប​នោះ​គឺ៖​កីឡាករ​លូកាពីស៊ិន​(Lucas Piazon), កីឡាករ ធីបាត​ខូរ៉យ(Thibaut Courtois), កីឡាករ​អូរៀល​រ៉ូមូ(​Oriol Romeu)​និងកីឡាកររ៉ូមេលូ​លូកាគូ​(Romelu Lukak)​ផងដែរ៕

Jack Wilshere របួសកែងជើងស្តាំ ​មិនអាចចូលប្រកួតពី​ ២ទៅ៣អាទិត្យ

កីឡាករ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​អាសេ​ណល ​(Arsenal) ​ចេក​អានដ្រូ​ហ្គារី​វីលស៊ៀ (Jack ​Andrew ​Garry Wilshere)​ អាច​នឹង​មិន​អាច​ចូល​ប្រកួត​បាន​ទេ​បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​រង​របួស​ត្រង់​កែង​ជើង​ខាង​ស្តាំ​យ៉ាង​ដំណំ ​កាល​ពីចុង​រដូវ​កាល​មុន​នេះ​ ដែល​ធ្វើ​ឱ​កុ្រម​បាល់​ទាត់​អាសេ​ណល​ (Arsenal) ​បង្ក​ភាព​ច្របួក​ច្របល់​ចំពោះ​ការ​ប្រកួត​នាពេល​ខាង​មុខនេះ។

​កីឡាករ​រូប​នេះ​មាន​វ័យ​១៩ឆ្នាំហើយ​ការចាប់អាជីពជាកីឡាករបាល់ទាត់ដំបូង​គឺ​លេង​ឱ​ក្លឹប​បាល់​ទាត់​អង់គ្លេស​ណេសិន ណាល​ហ្វូតប៊ល​ធីម (English National Football Team)​ តាំងពីឆ្នាំ២០០៦ មកម្ល៉េះ​ដែលកាលនោះកីឡាករ​រូបនេះ​ទើបមាន​អាយុ​បាន​១៤ឆ្នាំ​តែ​ប៉ុណ្ណោះ​ ហើយ​ឥឡូវ​កីឡាករ​រូប​នេះ​បាន​លេងឱ​ក្លឹប​បាល់​ទាត់ចំនួន​ពីរក្លឹបគឺ​ក្លឹបអាសេ​ណល​និង​ក្លឹប​បាល់ទាត់​ជំរើស​ជាតិ​អង់​គ្លេស ​(English​ National ​Football ​Team)។​

អ្នក​គ្រប់​គ្រង​ក្លឹប​បាល់​ទាត់​កំា​ភ្លើង​ធំ​អាសេ​ណល​គឺ​លោក​អាសេន​វេង​ហ្គ័របានមាន​ប្រសាសន៍ថា​​អំពី​កីឡាករ​ចេក​អានដ្រូ​ហ្គារី​វីលស៊ៀ ​(Jack ​Andrew ​Garry ​Wilshere) ​​​ថា​កីឡាករ​ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​រូប​នេះ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្អាក​ការ​ប្រកួត​រយៈ​ពេលពី​ពីរ​ទៅ​បី​សប្តាហ៏​ពី​ព្រោះ​មាន​របួស​ត្រង់​កែង​ជើង​ខាង​ស្តាំ​ជា​ទំងន់​ហើយ​បើ​សិន​ជា​ក្នុង​រយៈ​ពេលនេះ​មិន​ជា​កីឡាករ​រួបនេះ​នឹង​អាច​ខក​ការ​ប្រកួត​ជា​មួយ​នឹង​ក្លឹប​មួយ​ចំនួន​ដូចជា៖​ក្លឹប ​(Bulgaria) ​និង ​(Wales)​ ​នៅ​ខែ​ក្រោយ​ជាក់​ជា​មិន​ខាន៕

Levy ចង់ឱ​ Harry រួមការងារជាមួយ ​Luka​ ឱបានល្អ

ម្ចាស់​ក្លឹប​បាល់​ទាត់​តូតិន​ហាម​ ស្ព័រ​អេហ្វ​​​ស៊ី ​​(Tottenham Hotspur F.C)​ គឺ​លោក​ដានេល​លេវី (Daniel Levy) ចង់​ឱ​កីឡាករ​លូកា​ម៉ូឌ្រីក ​(Luka Modric) និង​អ្នក​គ្រប់​គ្រង​ក្លឹប​តូតិន​ហាម​គឺលោក​ហិន្រី​ចេម​ហារី​រេឌនេប (Henry James “Harry” Redknapp) ​ធ្វើ​ការ​សហការ​គ្នា​ក្នុង​ការ​ប្រកួត​ដើម្បី​ទទួក​ជោគ​ជ័យ នៅក្នុងការប្រកួត​និងជាស្នាដៃរបស់ក្លឹប​ដែល​នឹង​បង្កើន​កិត្តិ​នាម​ក្លឹប​ឱកាន់​តែ​មាន​ភាព​ល្បី​ល្បាញ​ថែម​ទៀត។​

លោក​ (daniel Levy)​ គឺ​ជា​ម្ចាស់​ក្លឹប​បាល់​ទាត់​តូតិន​ហាម​អេហ្វ​ស៊ី​តាំង​ពី​ឆ្នាំ​២០០១​មក​ម្ល៉េះ​ហើយ​ក្នុង​ចុង​ឆ្នាំ​២០០៨​​និង​ដើម​ឆ្នាំ​២០០៩​លោក​បាន​សហការ​គ្នា​ជា​មួយ​អ្នក​គ្រប់​គ្រង​ក្លឹប​គឺ​លោក​​ហារី​ដែល​ជា​អ្នក​គ្រប់​គ្រង​កឹ្លប​ដ៏​មាន​ស្នា​ដៃ​មួយ​រូប​នៅ​ក្នុង​ក្លឹប។​

​លោក​ហិន្រី​ចេម​ហារី​រេឌនេប (Henry James “Harry” Redknapp) ​គឺ​អ្នក​អាជីប​ជា​អ្នក​គ្រប់​គ្រង​ក្លឹប​តាំង​ពី​ឆ្នាំ​១៩៨៣ ​មក​ម្ល៉េះ​ដែល​រូប​គាត់​បាន​ចាប់​អាជីព​ជា​អ្នក​គ្រប់​គ្រង​ក្លឹប​ដំបូង​គេ​គឺ​ក្លឹ​អេ​អេហ្វ​​ស៊ី​បោន៍ម៉ៅ (A.F.C. Bournemouth),និង​វេស៍​ហាម​យូណាយធីត​ (West Ham United) ​ដោយ​សព្វ​ថ្ងៃ​គឹ​ជា​អ្នក​គ្រប់​គ្រង​ក្លឹប​បាល់​ទាត់​តូតិន​ហាម​ហត​ស្ព័រ​អេហ្វ​ស៊ី​(Tottenham hotspur FC)​ចំណែក​ឯ​កីឡាករ​លូកា​ម៉ូឌ្រីក ​(Luka Modric)​ ត្រូវ​បាន​លោក​លេវី​អញ្ជើញ​ឱ​មក​លេង​ក្នុង​ក្លឹប​តូតិន​ហាម​ ស្ព័រ​អេហ្វ​​​ស៊ី ​​(Tottenham Hotspur F.C) ​ផង​ដែរ​ដោយ​លោក​ចង់​ឱ​អ្នក​ទាំង​ពីរ​សហការ​គ្នា​ឱ​បាន​ល្អ​ដើម្បី​ដំណើរ​ការប្រសើរ​ក្នុង​ការប្រកួត៕

Juan Mata​ត្រូវផ្ទេរពី Valencia មកក្លឹប Chelsea ក្នុងតំលៃ ២៧ ​លានផោន

ក្លឹប​បាល់​ទាត់​វាលិន​ស៊ៀ​ក្លឹប​ដេ​ហ្វូត​ប៊ល (Valencia Club de Fútbol)​ ដែល​ត្រូវ​បាន​គេ​ហៅ​ថា​វាលិន​ស៊ៀ​ស៊ី​អេហ្វ (Valencia C.F) ​គឺ​ជា​ក្លឹប​បាល់​ទាត់​ជំរើស​របស់​ប្រទេស​អេស្ពាញ​ដែល​ក្លឹប​នេះ​បាន​សាង​ស្នា​ដៃ​ក្នុង​ការ​ប្រកួត ​(La Liga)​ ហើយ​ក្លឹប​នេះ​គឺ​ជា​ក្លឹប​មួយ​ដែល​បាន​ទទួល​ជើង​ឯក​ក្នុង​ចំណោម​ក្លឹប​ជើង​ខ្លាំង​ទាំង​បី​នៅ​ក្នុង​ប្រទេស​អេស្ពាញ​និង​ភាគ​អឺរុប​ផង​ដែរ។

​នៅ​ក្នុង​ការ​ប្រកួត​វាលិន​ស៊ៀ​បាន​ជាប់​ឯកត្ត​កម្ម​ប្រាំ​មួយ​លើក​ ហើយ​សព្វ​ថ្ងៃ​ក្លឹប​បាល់​ទាត់​វាលិន​ស៊ៀ​ជាប់​ចំណាត់​ថ្នាក់​លេខ​បី​ក្នុង​ចំណោម​ក្លឹប​ធំៗ​នៅ​ប្រទេស​អេស្ពាញ​គឺ​ក្លឹប​រីល​ម៉ាឌ្រីត​ (Real Madrid)​ និង​ក្លឹប​អេហ្វ​ស៊ី​បាសេលូណា​ (FC Bacelona)​ កាល​ពី​ឆ្នាំ​២០០១​វាលិន​ស៊ៀ​បាន​ប្រកួត​ស្មើ​ដៃ​ជា​មួយ​ក្លឹប​អាល្លឺម៉ង​បាយឺន​មូនីច​ (Bayern Munich) ១​ស្មើ​នឹងគ្នា​បន្ទាប់​ពី​បាល់​បេណាំង​ទី​១១​ម៉ែត។

ចំណែក​ក្លឹប​ឆេល​ស៊ី​បាន​ទទួល​យក​​កីឡាករ​ចូអាន​ម៉ាញ៉ូល​ម៉ាតា​ហ្គា​ស៊ៀ (Juan Manuel Mata García) ​ក្នុង​តំលៃ​២៧​លាន​ផោន​គឺ​ជា​តំលៃ​សមរម្យ​មួយ​ព្រោះ​កីឡាករ​រូបនេះ​ជាកីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លឹប​វាលិន​ស៊ៀ​ស៊ី​អេហ្វ ​(Valencia C.F) ​ក្នុង​ការ​ប្រកួត​សំខាន់ៗ​ចុង​ក្រោយ​កីឡាករ​រូបនេះ​បាន​យក​ឈ្នះ​អ៊ិស្ទីណា​ (Estona) ​នៅ​អាហ្វ្រិក​ខាង​ត្បូង​៣​ទល់០​​បន្ទាប់​មក​ទៀត​យក​ឈ្នះ​ (Armenia)​ ២​ទល់​នឹង​១​និង​ក្រោយ​មក​ទៀត​បាន​ចូល​លេង​ជំនួស​កីឡាករ​​(Fernando Torres) ​ហើយ​យក​ឈ្នះ​២​ទល់​នឹង​០​ដោយ​យក​ឈ្នះ​លើ​ក្រុម​បាល់​ទាត់​(Honduras)៕

Dalglish សសើរ ​Liverpool ​ពេល​ឈ្នះ​ Arsenal

អ្នកគ្រប់គ្រង​ក្លឹប​បាល់ទាត់​លីវើភួល​ (liverpool)​​ គឺលោក​ខេនិថ​ម៉ាឌីស៊ុន​ខេនី​ដាលហ្គ្លីស​ (Kenneth Mathieson “Kenny” Dalglish) ​បាន​លើក​សសើរ​ដល់ក្លឹប​បាល់​ទាត់​លីវើភួល​(Liverpool) យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្លឹប​បាល់​ទាត់​អាសេណល​ (Arsenal) ២ទល់នឹង​០​កាល​ពីថ្ងៃ​សៅរិ៍​កន្លង​ទៅ។​

ប្រវត្តិ​របស់​លោក​ដាលហ្គ្លីស (Dalglish) កាល​ពីលោក​វ័យ​២២ឆ្នាំ​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ហើយ​លេង​អោយ​កុ្រម​បាល់​ទាត់​ចំនួន​ពីរកុ្រម​គឺ​កឹ្លប​សេលតិច​ (Celtic) ​ហើយ​និង​ក្លឹប​លីវើភួល​ (livrpool)​ ដោយ​រូប​លោក​បាន​សាង​កិត្តិយស​ដ៏​ល្បី​ល្បាញ​សំរាប់​ក្រុម​ទាំង​ពីរ​នៅ​ឆ្នាំ​១៩៧៥​គាត់​បាន​ក្លាយ​អ្នក​ដឹក​នាំ​ក្លឹប (Celtic​) នៅឆ្នំា​១៩៧៧​លោក​ប៊ប​ប៉េស្លី​ (Bob pislay) បាន​ចំណាយ​លុយ​ចំនួន​៤៤០,០០០​ផោន​ទិញ​កីឡាករ​រូប​នេះ​មកក្រុម​លីវើភួល។

​ក្នុង​ឆ្នំា​១៩៨៥​រូប​លោក​បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ក្លឹប​បាល់​ទាត់​លីវើភួល​ក្នុង​ឆ្នាំ​១៩៩៧​រូបលោក​បាន​ទៅ​លេង​អោយ​កុ្រម​បាល់​ទាត់ (​Newcastle United) ក្នុង​ឆ្នាំ​១៩៩៩​ត្រូវ​តែង​តាំង​ជា​អគ្គនា​យក​ក្លឹប​បាល់ទាត់ (Celtic) ក្នុង​ឆ្នាំ​២០០០​ដល់​២០១០​រូប​លោក​បាន​រៀប​ចំកម្ម​វិធី​សប្បុរសធម៌​នៅថ្ងៃ​ទី៨​ខែ​មករា​ឆ្នាំ​២០១១​លោក​ក្លាយ​ជា​អ្នក​មើល​ក្លឹប​អោយ​លីវើភួល​និងថ្ងៃទី​១២​ខែមិនា​ឆ្នំា២០១១​បាន​ចុះ​ហត្ថ​លេខា​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ក្លឹប​លីវើភួល​ជា​អចិត្រៃ​រយ:​ពេល​បីឆ្នាំ៕

Francesc ​​កុងត្រាជាមួយ Barcelona​ ក្នុងតំលៃ ៣៥លានផោន​

កីឡាករ​ជើង​ខ្លំាង​ របស់​ អាសេណល​ Arsenal​ គឺ​លោក​ហ្វ្រាន់​ស៊ីស​​ស៊ីស​ហ្វា​ប្រីហ្គាស​អាយ​សូលិស ​(Francesc “Cesc” Fàbregas i Soler) ​បាន ​ចាក​ចេញ​ពីអាសេណល​ចូល​ក្លឹប​បាសេលូណា​Bacelona​ក្នុង​តំលៃ​៣៥លាន​ផោន​។

​កីឡាករ​ សញ្ជាតិ​អ៊ីតាលី​ដែល​លេង​អោយ​ក្លឹប​ហ្វេស​ស៊ី​Bacelona​ គឺជា​កីឡាករ ​មួយ​រូប​ជើង​ខ្លាំង ​ប្រចាំ​នៅ​ក្លឹប ​Arsenal ​ដែល​ការ​ចាក​ចេញ​នេះ​បាន​ធ្វើ​អោយ​ក្លឹប​កំា​ភ្លើង​ធំ​អាសេណល​មាន​ការ​បារម្ភ​ជា​ខ្លាំង​ផង​ដែរ​។​

​ប្រវតិ្ត​ប្រកួត​កីឡាករ​រូប​នេះ​បាន​ចូល​រួម​ប្រកួត​លើក​ដំបូង​ជា​មួយ​ក្លឹប​Bacelona​ហើយ​បាន​​ត្រូវ​ក្លឹប​ Arsenal ចុះ​កុង​ត្រា​លេង​អោយ​ខ្លួន ​រហូត​មក​​ក្នុង​ឆ្នាំ​២០០៣​កីឡាករ​រូបនេះ​បាន​ចូល​រួម​ប្រកួត​នៅ​ហ្វាងឡង់​ប្រកួត​ជំរើស​ជាតិ​កីឡាករ​ក្រោម​អាយុ​១៧​ឆ្នាំ​ 2003-FIFA U-17 World Champoinship ​​ក្នុង​ឆ្នាំ​២០០៦​ ចូល​រួម​ប្រកួត​2006-FIFA-World-Cup ក្នុង​ឆ្នាំ​២០០៨​ចូល​រួម​ប្រកួត​ UEFA Euro-2008,​ក្នុង​ឆ្នាំ​២០១០​ចូល​រួម​ប្រកួត​ 2010-FEFA-World-Cup ។​

គួររំលឹក​ផងដែរ​ថា​កីឡាករ​រួបនេះ​ត្រូវ​បាន​គេ​ដាក់​នាម​អោយ​ថា​ជាកីឡាករមាស​ (Golden player) ​ដោយ​រូប​គាត់​នៅតែ​ជាកីឡាករ​សំខាន់​ក្នុង​ក្លឹប​ជំរើស​ជាតិ​អេស្ប៊ាញ​​ Spain National Football Team។​

Balotelli​ របួសក្បាលជង្គង់ខាងស្តាំ​ មិនអាចប្រកួតបានទេ

កីឡាករ មេនឆេស្ទឺ​ស៊ីធី​ម៉ារី​​អូ​បាវាស​បាលូតេលី​ Mario Barwuah Balotelli ​​បាន​រង​របួស សារ​ជាថ្មី​ម្តង​ទៀត​​ហើយ​ដោយ​មិន​អាច​ចូល​រួម​ប្រកួត​នៅ​បូល​តុន​Bolton​បាន​ទេ​។​

កីឡាករ​រួប​នេះ​ ទើប​តែ​បាន​ជា​ពី​របួស​ត្រង់​ក្បាល​ជង្គង់​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ឥឡូវគ្រោះ​ថ្នាក់​ម្តង​ទៀត​ហើយ​ដែល​អាច​ធ្វើ​អោយ​កីឡាករ​រូប​នេះ​មិន​អាច​ចូល​រួម​ប្រកួត​ទៀត​បាន​ហើយ​មេន​ឆេស្ទឺ​ទំនង​អាច​នឹង​ស្វែង​រក​កីឡាករ​ថ្មី​មក​ជំនួស​​ជាក់​ជា​មិន​ខាន​។​

​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​រូបនេះ​កាល​ពីអាយុ​បាន​បីឆ្នាំ​គាត់​ត្រូវ​បាន​ឪពុក​ម្តាយ​យក​ទៅ អោយ​គេ​ចិញ្ចិម​​ដោយ​​សារ​​​ជីវភាព​គ្រួសារ​ហើយ​ត្រូវ​បាន​លោក​ហ្វ្រានសិស្កូ​ Francesco​ និង​លោក​ស៊ីវា​បាលូតេលី​ Silvia Balotelli​​ យក​ទៅ​ចិញ្ចឹម​​​។​ ​

កីឡាករ​រូប​នេះ​បាន​ចាប់​ផ្តើម​ចូល​លេង​កីឡា​បាល់​ទាត់​ជាមួយ​នឹង​ក្រុម​បាល់ទាត់​លូមិសាន​ Lumezzane​​ ក្រោយ​មក​គាត់​បាន​លេង​អោយ​កុ្រម​ អេហ្វ​ស៊ី​បាសេលូណា ​FC Bacelona ​និង​កុ្រម​បាល់​ទាត់​អ៊ីធឺនេសូនេល​ Ineternazonale​ នៅឆ្នាំ២០០៧​។ ចាប់ពី​ក្នុង​ឆ្នាំ​២០០៨​ដល់​២០០៩​កីឡាករ​រូបនេះ​​​​បាន​សាង​ស្នាដៃ​ជា​ច្រើន​ជាមួយ​​កុ្រម​ផ្សេងៗ​ទៀត​​​កីឡាករ​រូបនេះ​បាន​ចុះ​កុង​ត្រា​​ជា​មួយ​ក្លឹប​មេន​ឆេស្ទឺ​ស៊ីធី​ថ្ងៃទី​១២​ខែ​សីហា​ឆ្នាំ២០១០​​​​​ក្នុងទឹក​​​​​ប្រាក់​២៤លានផោន​តែតាម​របាយ​ការណ៏​គាត់​ទទួល​ទឹក​ប្រាក់​បាន​តែ​២១,៨៥៦​លានអឺរ៉ូ​​​​​​​តែ​ប៉ុណ្ណោះ៕​