Logo

Friends Added

ព័ត៌មានកីឡា

Manchester City ​ចុះកិច្ចត្រាថ្មី ជាមួយ​ Romario

មេន​ឆេស្ទឺ​ស៊ីធី​ Manchester City​ ចុះ​កិច្ច​កុង​ត្រា​ជា​មួយ​​នឹង​កីឡាករ សញ្ជាតិ​ប្រេស៊ីល​គឺលោក​​រ៉ូម៉ារីអូ​ដេ​ស៊ូសា​ហ្វារ៉ា ​​Romário​ de ​Souza ​Faria ​ក្នុង​ទឹក​ប្រាក់​ចំនួន​៣៨​លាន​ផោន​។​ កីឡាករ​​​រ៉ូម៉ារីអូ​កើត​នៅថ្ងៃទី​29 ​ខែ​មករា​ ឆ្នាំ​១៩៦៦ ​គាត់​លេង​ជា​ខ្សែ​ប្រយុទ្ធ ​និង​ជាគ្រូ​បង្វឹក​កីឡាករ​ផងដែរ ​​​​រូបលោក​ ជា​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​ប្រចាំ​អោយ​កុ្រម​បាល់​ទាត់​ ជំរើស​ជាតិ​ របស់​ប្រេស៊ីល ​Brazilian national team​។

​ប្រវត្តិ​ប្រកួត​កីឡាករ​រូប​នេះ​ ក្នុង​ឆ្នាំ​១៩៩៤​បាន​ចូល​លេង​អោយ ​ក្រុម​បាល់​ទាត់​ ជំរើស​ជាតិ​ ប្រេស៊ីល​នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ពិភព​លោក ​ហ្វីហ្វា​ 1994-​FIFA-​World-​Cup​ ពេល​នោះ​រូប​គាត់​គឺ ​ជា​កីឡាករ​ដ៏មាន​ស្នាដៃ​ម្នាក់​ហើយ​គាត់​ត្រូវ​បាន​ជ្រើស​រើស​អោយ​លេង​ប្រចាំ​នៅ​ការ​ប្រកួត​បាល់​ទាត់​ហ្វីហ្វា​ប្រចាំ​ឆ្នាំ​។

​​នៅ​ថ្ងៃ​ទី​២០​ខែ​កុម្ភះ​ឆ្នាំ២០០៧​រូប​គាត់​បាន​ទាត់​គ្រាប់​បាល់​លើក​ទី​១០០០​របស់​គាត់​ដោយ​បាល់​ពិន័យ​ទៅ​លើ​ក្រុម​ស្ព័ត​រីសេហ្វី​ SPORT RECIFE ​ហើយ​ក្នុង​ឆ្នាំ​២០០៨​រូប​លោក​បាន​ចេញ ​ឌីវីឌី​ មួយ​ថត​អំពី​ ការ​ទាត់​បញ្ចូល​ទី ​ចំនួន​ ៩០០ ​គ្រាប់។​

​ដល់ថ្ងៃ​ទី​៥​ខែ​កុម្ភះ​ឆ្នាំ​២០០៨​កីឡាករ​រូប​នេះ​បាន​ប្រកាស​ចូល​និវត្តន៍​ទាំង​ធ្វើ​ជា​កីឡាករ​និង​ជាគ្រូ​បង្វឹក​ ប៉ុន្តែ​អ្នក​គាំទ្រ​រូប​លោក​មិន​ចង់​អោយ​រូប​លោក​ចូល​និវត្តន៍​ទាំង​ពីរ​អាជីពទេ​ចង់​អោយ​គាត់​នៅធ្វើ​ជា​គ្រូបង្វឹក​តែត្រូវ​គាត់ បដិសេធ​។នៅខែ​សីហា​ឆ្នាំ២០០៩​កីឡាករ​រូបនេះ​បាន​ប្រកាសថា​រូប​លោក​ចូល​ប្រលូក​ក្នុងវិស័យ​បាល់​ទាត់​វិញ​ ហើយ​ក្នុង​ការ​ប្រកួត​២០១៤​វើល​ខាប​ 2014-​World​-Cup​ ខាង​មុខ​នេះ​ដោយ​ធ្វើជា​សមាជិក​សម្ព័ន្ធ​និយម​៕

​មេនឆេស្ទឺ យូណាយធីត​ ទទួលប្រាក់ច្រើនជាងគេ ក្នុងការប្រកួត​ UEFA

តាមប្រភពរបស់​សហពន័្ធរៀបចំការប្រកួត បាល់ទាត់សហភាពអឺរុប ហៅកាត់ថា​យូ​ហ្វា(UEFA) នៅថ្ងៃទី១៧ សីហានេះ បានឲ្យដឹង​ថា​ក្នុងចំណោម ក្លឹបបាល់ទាត់ ដែលចូលរួម ការ​ប្រកួត​ មានតែ​ក្លឹប​មេនឆេស្ទឺ យូណាយធីតទេ ​ដែលទទួលបានប្រាក់ច្រើន​ជាងគេ​​គឺមាន ទឹក​ប្រាក់ចំនួន ៧៦,៧លានដុល្លារ គឺជាចំនួនលុយ ដែលច្រើន​ជាងគេ​ បើ​ប្រៀប​ធៀប ជាមួយ ក្រុមបាល់ទាត់​ ដទៃៗទៀត។​

ក្នុងការចំណាយ​របស់សហពន័្ធ​រៀបចំ ការប្រកួតបាល់ទាត់ នៅសហភាពអឺរុប​​បានចំណាយ​លុយសរុបគឺ ​​១,០៩ពាន់​លានដុល្លារ​ ហើយលុយទាំងអស់​នោះ​បានបែងចែក​អោយក្រុមដទៃ​ទៀតដូចជា៖ ​ក្រុមបាល់ទាត់​​បាសេលូណា Bacelona បាន​៧៣,៥លានដុល្លារ​ គឺជាក្លឹប ដែលទទួលជើងឯកនៅក្នុងការនេះ​ក្លឹបបាល់ទាត់​ឆេលស៊ី Chelsea ​បានទទួល​ ៦៤,១លានដុល្លារ​​ ក្លឹបបាល់ទាត់​ ដែលជាប់ ពាក់កណ្តាល ផ្តាច់​​ព្រាត់​ស្ក័ល Schalke បានចំនួន ​៥៧,៣លានដុល្លារ​​ និង​ក្លឹបរីលរីល​ម៉ាឌ្រីដ Real Madrid បាន៥៦,៦លានដុល្លារ។​

សហព័ន្ធ សហភាពអឺរុប (UEFA) បានបន្តអោយដឹងថា​ ការចំណាយលុយ ជាងមួយពាន់លាននោះ ​គឺត្រូបចែក អោយកុ្រមបាល់ ទាត់ចំនួន ៣២​ក្លឹបមក ពីទូទាំង ពិភពលោក​ មូលហេតុដែល ក្លឹបបាល់ទាត់ មេនឆេស្ទឺយូណាយធីត មិនបានពាក់ព័ន្ធ ក្នុងការចំណាយ លើការផ្សព្វផ្សាយ ដូចក្លឹប បាល់ទាត់​បាសេលូណា៕

Arsenal​ យកឈ្នះ​ Udinese​​ ១ទល់នឹង០ នៅ Newcastle

ក្លឹបបាល់ទាត់​កំាភ្លើងធំ​អាសេណល ​Arsenal បានយកឈ្នះ​ក្លឹបបាល់ទាត់​យូឌីនីស​ខាស៊ៀ​ស្ពា​ Udinese Calcio SpA ១​ទល់នឹង០​ ដោយកីឡាករ​ថាអូ​វ៉យខូត Theo Walcott ក្នុងនាទីទីបួនដំបូង។​

កីឡាករ​ថាអូ​ចេន​វ៉យខូត​គឺជាកីឡាកររបស់ក្លឹបបាល់ទាត់អង់គ្លេស​ដែលគាត់លេងអោយ​កុ្រមជំរើសជាតិ​អង់គ្លេស ​England national team​ និងកុ្រមបាល់ទាត់​អាសេណល ​Arsenal​តូនាទីជាខ្សែប្រយុទ្ធ។កាលពីឆ្នំា២០០៦​រូបលោក​ធ្លាប់លេង​នៅក្នុងការប្រកួត​វើលខាបខ្វត​ English World Cup Squad ហើយក្រោយមករូបលោក​បានទទួល​ភាពល្បីល្បាញនៅពេលរូបលោក​លេងអោយក្លឹប ​Bacelona​ ។​

កីឡាកររូបនេះ​ត្រូវបាន​អ្នកគ្រប់គ្រងក្លឹប​កំាភ្លើងធំ​អាសេណល​ Arsenal ​គឺលោក​អាសេន​វេងហ្គ័រ​ Arsene Wenger ពេញចិត្តជាខ្លាំងចំពោះការលេង​របស់​ថាអូ។​

កីឡាករលូនេល​ម៉ីស៊ី​ Lionel Messi បានលើកឡើងថា​កីឡាករថាអូ​វ៉យខូត​ Theo Walcott​ គឺជាកីឡាករគ្រោះថ្នាក់បំផុត​ក្នុងចំណោមកីឡាករដែលរូបលោក​ធ្លាប់លេងជាមួយកន្លងមក។

​អ្នកគ្រប់គ្រង​ក្លឹបបាល់ទាត់កំាភ្លើងធំ​អាសេណល Arsenal ​គឺលោក​អាសេន​វេងហ្គ័រ Arsene Wenger​បានលើកឡើង​ពីកំលាំងកីឡាករ​របស់គាត់​ហើយរូបលោកសង្ឃឹមថា​កីឡាកររបស់លោក​នឹងស្តារនូវឱកាសរបស់​ពួកគេដែលបាត់បង់​នៅក្នុងការប្រកួតកន្លងមក៕

ហ្គឹវីញ៉ូ​ បាត់បង់ការប្រកួត ​ព្រីម៉ាលីជ ​នៅញូខាសល

កីឡាករខ្សែប្រយុទ្ធ​កំាភ្លើងធំអាសេណល​(Arsenal)​គឺលោក​ហ្គឺវាយស៍​យ៉ៅ​គូអាស៊ី(Gervais Yao Kouassi)​ត្រូវបានបាត់បង់ការប្រកួតនៅ​ញូខាសល(Newcastle)​ដោយសារត្រូវបានទទួលការផាកពិន័យកាត់ក្រហម។​

ហ្គឺវីញ៉ូ​​ត្រូវបាន​ហាម​មិន​អោយ​ចូល​ប្រកួត​ចំនួន​បីប្រកួ​ត​រួចមក​ហើយ​​ដោយ​សមាគមន៍​រៀបចំ​ការប្រកួត​បាល់ទាត់​ហៅកាត់​ថា​ហ្វា(FA)​ការហាម​មិនអោយ​ចូលរួម​ប្រកួតនេះ​​គឺដោយសារ​កីឡាកររូបនេះ​​បានប្រព្រឹត្តិ​អំពើ​ហឹង្សា​​លើ​កីឡាករដទៃទៀត​ជាច្រើនលើកច្រើនសារ។​

កីឡាករ​​ហ្គឺវីញ៉ូ​វ័យ​២៤ឆ្នាំ​រូបនេះ​​គឺជា​កីឡាករ​ដែល​មាន​រឿង​រ៉ាវ​ជាច្រើន​​ដោយ​មាន​ប្រវត្តិ​ធ្លាប់​ប្រើ​អំពើ​ហិង្សា​ជាញឹកញាប់​ចំពោះ​ប្រវត្តិ​កីឡា​កររូបនេះ​កាលពី​ចាប់​ផ្តើម​អាជីព​ជាកីឡា​បាល់ទាត់​ដំបូង​គឺលោក​លេង​អោយ​ក្រុម​បាល់​ទាត់​​អា​អេស​អ៊ី​ស៊ី​(ASEC Abidjan)​​ហើយ​រូបលោក​​បាន​ចំណាយ​ពេល​ប្រាំឆ្នាំ​នៅ​ក្នុង​ក្លឹប​នេះ​​ក្រោយ​មក​ទៀត​បាន​មាន​ឱកាស​ចូល​ប្រកួត​ក្នុងក្លឹប​បាល់ទាត់​​អាសេណល។

នាពេល​ខាងមុខ​កីឡាកររូបនេះ​នឹងខក​ខា​ន​មិន​អាចចូល​រួមប្រកួត​ជាមួយ​ក្លឹបបាល់​ទាត់​មួយ​ចំនួន​ដូចជា​៖​ក្លឹបបាល់​ទាត់​​លីវើភួល​(Liverpool)​,ក្លឹបបាល់​ទាត់​មេន​ឆេស្ទឺ​យូណាយធីត​​(Manchester United),ក្លឹបបាល់​ទាត់​ស្វាន់ស៊ី​(Swansea)​​ដោយសារ​តែការ​ទទួល​ការផាក​ពិន័យនេះ៕

នីហ្គិល ដេ ច័គ ប្រាប់មេឆេស្ទឺ ស៊ីធី កុំបារម្ភ ក្នុងរដូវកាលថ្មី

កីឡាករ នីហ្គិល ដេ ច័គ(Nigel de Jong) គឺជាកីឡាករសញ្ជាតិ ហូឡង់ដែលនឹងមកលេងអោយក្រុមបាល់ទាត់ មេនឆេស្ទឺ ស៊ី ស៊ីធី នៅក្នុងរដូវកាលថ្មីនេះ ហើយនឹងត្រូវលេង​ជំនួសអោយ​កីឡាករ ខាលូស តេវេស៏( Carlos Tevez) នៅក្នុងរដូវកាលថ្មីនេះផងដែរ។

នីហ្គិល ដេ ច័គ បានប្រាប់ក្រុមបាល់ទាត់ មេនឆេស្ទឺ​កុំអោយមានការបារម្ភអ្វី ចំពោះការប្រកួតក្នុងរដូវកាលថ្មីនេះ ទោះបីជារូបគាត់មកទទួលតួនាទីសំខាន់ក៏ដោយ តែគាត់នឹងលេង​អោយអស់ពី​សមត្ថភាពយកឈ្នះអោយបាន។

នីហ្គិល ដេ ច័គ នឹងលេងជាខ្សែប្រយុទ្ធក្នុងការប្រកួតពេលខាងមុខនេះ ដោយបាន​ប្រាប់សារព័ត៌មាន ដឹ ម៉ែរ័រ(The​ Mirror)ថា គាត់នឹងលេងជាខ្សែប្រយុទ្ធនោះ រូបគាត់ពិតជាយល់ស្របតាមអ្វី ដែលលោក ខាលូស​ បានមាន ហើយពិតជា​លំបាករកកីឡាករណាដែលមានសមត្ថភាពដូចរូបលោក ខាលូស ពីព្រោះគាត់គឺជាកីឡាករ មានពិន្ទុខ្ពស់ខាងទាត់បញ្ចូលទី ជាមួយភាពប៉ិន​ប្រសព្វរបស់គាត់ ហើយពិតជាសំខាន់ណាស់ដែលក្លឹបត្រូវការលោក ខាលូសនោះ។

នីហ្គិល ដេ ច័គ គឺជាកីឡាករ​សញ្ជាត្តិហូឡង់​វ័យ២៦ឆ្នាំ ដែលរូបលោកធ្លាប់បានទទួលមេដាយ ជាកីឡាកររត់លឿន នៅក្នុងការបាល់ទាត់​ពិភពលោក កាលពីឆ្នាំ២០១០​កន្លងទៅ ហើយ​សព្វថ្ងៃលេងអោយក្រុមបាល់ទាត់ មេនឆេស្ទឺ និងក្រុមបាល់ទាត់ជំរើសជាតិរបស់ប្រទេសហូឡង់៕

ស្ទេវិន ហ្គារ៉ាដ ហាត់ត្រៀមដើម្បីចូលប្រកួតក្នុងពេលខាងមុខ

កីឡាករ ស្ទេវិន ស៊ច ហ្គារ៉ាដ (Steven George Gerrard) បានវិលត្រឡប់មកហាត់ ក្នុងក្រុមបាល់ទាត់ លីវើភួលវិញហើយ ក្នុងសប្តាហ៏នេះ ដើម្បីធ្វើការត្រៀមប្រកួតជាមួយកុ្រមបាល់ទាត់របស់ បាល់ហ្គារី (Bulgaria)និង ប្រទេស វេល(Wales) នាពេលខាងមុខ។

ស្ទេវិន ហ្គារ៉ាដ គឺជាកីឡាករសញ្ជាត្តិ អង់គ្លេសវ័យ៣១ ឆ្នំាដែលរូបលោកបានលេង អោយកុ្រមបាល់ទាត់ជំរើសជាតិអង់គ្លេស(English national team) និងរូបលោកធ្លាប់ចូលរួមប្រកួតជាច្រើននៅក្នុងអាជីពរបស់គាត់ ដូចជានៅឆ្នាំ២០០៥ គាត់បានចូលជំរើសជាតិរបស់ យូហ្វា ឆាំពាន ឡិក(UEFA Champions League) និងបានចូលរួបប្រកួតហ្វា ខាប់(FA Cup) ប្រចាំ២០០៦ទៀតផង។

ការវិលត្រឡប់មកចូលរួមហាត់ដើម្បីត្រៀមប្រកួតនេះ គឺដោយសារ ស្ទេវិន ហ្គារ៉ាដ បានទទួល​របួសត្រង់ក្រលៀន កាលពីប្រកួតអោយក្រុមលីវើភួល ជាមួយមេឆេស្ទឺយូណាយធីត ឈ្នះ៣ទល់នឹង១ ហើយការហ្វឹកហាត់នេះ គឺត្រូវប្រកួត​នៅខែក្រោយនេះហើយ៕

ប្រេក ស៊ៀ ត្រឡប់មក លេងអោយក្រុម ជំរើសជាតិអាមេរិកវិញ

កីឡាករខ្សែប្រយុទ្ធរបស់ អេហ្វ ស៊ី ដាលាស ( FC Dallas ) គឺ លោក ប្រេក ស៊ៀ មានការពេញចិត្តក្នុងការលេងអោយក្រុមបាល់ទាត់ ទាត់ជំរើសជាតិរបស់អាមេរិក (US national team)យ៉ាងខ្លាំង។

កីឡាកររូបនេះ ត្រូវបានអ្នកគាំទ្រដាក់ឈ្មោះថា អ្នកជំនាញផ្នែកបាល់ ដែលរូបលោកអាចលេងជាអ្នកការពារក៏បាន និងជាខ្សែប្រយុទ្ធក៏បាន ហើយកីឡាកររូបនេះ នឹងត្រៀមខ្លួនប្រកួតជាមួយ​កុ្រមបាល់ទាត់ពីប្រទេស ម៉ិចស៊ិចកូ នៅប្រទេស ហ្វីឡាដេហ្វៀ(Philadelphia)។

កីឡាករវ័យ២១ឆ្នំារូបនេះ សព្វថ្ងៃលេង អោយក្រុមបាល់ទាត់ចំនួនពីរក្រុមគឺ ក្រុមបាល់ទាត់ អេហ្វ ស៊ី ដាលា( FC Dallas) មួយនិងក្រុមបាល់ទាត់ជំរើសជាតិអាមេរិកមួយ( U.S. national team ) ហើយការជ្រើសរើសរបស់ក្លឹបជំរើសជាតិអាមេរិកនេះមិនមែនតែ ប្រេក ស៊ៀ តែមួយប៉ុណ្ណោះទេ គឺមានកីឡាករដូចជា ហ្វ្រីឌី អាឌូ និងចូស តូរីផងដែរ៕

លីវើភួល នឹងចំណាយ ទឹកប្រាក់ជាង ១០០លានផោន

ក្លឹបបាល់ទាត់លីវើភូល{Liverpool }ទំនងមិនអាចនឹងទទួលបានជើងឯកនៅក្នុងឆ្នាំនេះទេ។ បើតាមលោក ហ្គារី នេវីល{Gary Neville}អះអាងថា កឹ្លបបាល់ទាត់លីវើភួល មិនអាចទទួលបានជើងឯកនៅក្នុងឆ្នាំនេះ បានទេលុះត្រាតែត្រូវចំណាលលុយជាង១០០លានផោន ដើម្បីពង្រឹងសមត្ថភាពនិងជ្រើសរើស​កីឡាករល្អៗទើបអាចទៅរួច។

លោកអតីតមេបញ្ចាការក្រុមបាល់ទាត់ មេនឆេស្ទឺយូណាធីតបានបន្តទៀតថា ជាយូរមកហើយ កុ្រមបាល់ទាត់លីវើភួល លេងកន្លងមកមានភាពសោះកក្រោះខ្លាំងណាស់ ទោះបីជាមានអ្នកគ្រប់គ្រងដូចជាលោកដានី ដាហ្គ្លីស{Kenny Dalglish}ក៏ដោយ តែគាត់បានត្រឹមតែនាំមកនូវអត្តសញ្ញាណមកអោយលីវើភួលតែប៉ុណ្ណោះ។

កីឡាករ ហ្គារី វ័យ៣៦ឆ្នាំរូបនេះ បានបន្តទៀតថា លីវើភួលគឺជាក្រុមមួយក្នុងចំណោមបីក្រុមគឺមានឆេលស៊ី{ Chelsea} និងមេនឆេស្ទឺយួណាយធីត{ Manchester United}ផងដែរ ហើយលីវើភួលអាចនឹងនាំមុខគេ ក្នុងរយ:ពេលប្រាំឆ្នាំខាងមុខនេះជាក់ជាមិនខាន៕

ស៊ៀន ម៉ាស៊ី អាចនឹងត្រូវជ្រើសរើស ជាជំនួយការ ក្នុងរដូវកាលថ្មី

ស៊ៀន លូល្វីស ម៉ាស៊ី(Sian Louise Massey )អាចនឹងត្រូវបានជ្រើសជាអ្នកជំនួយការអាជ្ញាកណ្តាលនៅក្នុងរដូវកាលថ្មីនេះទៀត។ នៅក្នុងរដូវ កាលមុន ស៊ៀន លូល្វីស ម៉ាស៊ី បានមានវត្តមានធ្វើជាអាជ្ញាកណ្តាលក្នុងការប្រកួតរវាង លីវើភួល ( Liverpool club) នឹងវូលស៍( Wolves) ដែលលីវើភួលឈ្នោះ ៣ទល់នឹង០ យោងតាមអ្នកតំណាងរបស់អ្នកសង្កេតការ ស្កាតស្ពរ័បានអោយដឹងថា ម៉ាស៊ី អាចមានសមត្ថភាព ច្បាប់ការប្រកួតបាល់ទាត់ច្រើន ទាំងការថែមម៉ោងនៅក្នុងការប្រគួត។

ម៉ាស៊ី គឺជាអ្នកជំនួយការអាជ្ញាកណ្តាល ភេទស្រី ក្នុងការប្រកួតបាល់ទាត់ពិភពលោក ដែលនាងតែងតែធ្វើជាអ្នកជំនួយការអាជ្ញាកណ្តាល នៅក្នុងការប្រកួតជាច្រើនដូចជា៖ ការប្រកួត​បាល់ទាត់របស់ស្រ្តី(women’s football) ,( The football League),(Premier League),(Football League Trophy),(UEFA Women’s Champions League) ជាដើម ទោះបីជាមានការលើកឡើង នូវសមត្ថភាពរបស់ ម៉ាស៊ី យ៉ាងនេះក៏ដោយ ក៏មិនទាន់ដឹងថា ម៉ាស៊ីអាចនឹងត្រូវជ្រើជាអ្នកជំនួយការអាជ្ញាកណ្តាលពិតប្រាដកនៅឡើយទេ៕

នីម៉ា បដិសេធ រឿងចុះកុងត្រា ជាមួយ រីលម៉ាឌ្រីត

កីឡាករនីម៉ា ដា ស៊ីវ៉ា សាន់តូស៍ ជួនា{ Neymar da Silva Santos Júnior }បានបដិសេធរឿងចុះកុងត្រាជាមួយកុ្រមបាលទាត់របស់ អេស្ពាញ់គឺ រីលម៉ាឌ្រីត{ Real Madrid club}បន្ទាប់ពីកុ្រមបាល់ទាត់ប្រេស៊ីល បានចាញ់ការប្រគួតនៅទីក្រុង ស្តាហ្គាត ប្រទេសអាល្លឺមង់​៣ទល់២។

នីម៉ាបានបន្តទៀតថា ការប្រកួតនៅស្តាតហ្គាត មានការខកចិត្តជាខ្លាំង ជាពិសេសប្រជាជនទូទាំងអាមេរិក​ខាងត្បូងមាន​ភាពអស់សង្ឃឹមជាខ្លាំងផងដែរ។

កីឡាករវ័យ១៩ឆ្នាំសញ្ជាត្តិប្រេស៊ីលរូបនេះ គឺជានិមិត្តរូបរបស់ក្រុមជំរើសជាតិប្រេស៊ីល{Brazilian national football team}ហើយតូ្រវបានជាក្រុមបាល់ទាត់ជាច្រើនក្លឹបចង់បានដូចជាក្លឹប៖ មេនឆេស្ទឺយូណាយធីត{Manchester United}ក្រុមបាល់ទាត់មីលៀន{Milan}កុ្រមបាល់ទាត់រីលម៉ាឌ្រីត{Real Madrid}និងក្រុមបាល់ទាត់ឆេលស៊ី{Chelsea}ជាដើម៕