Logo

Friends Added

ព័ត៌មានកីឡា

កីឡាករ ហ្គាប្រីល អូប៊ឺតានចុះកុងត្រា៣លានផោន

កីឡាករដ៏ឆ្នើមរបស់ មេនឆេស្ទឺយូណាធីត { Manchester United}គឺលោក ហ្គាប្រីល អូប៊ឺតាន{Gabriel Obertan}បានចុះហត្ថាលេខាជាមួយកុ្រមបាល់ទាត់ ញូកាសល យូណាធីត{Newcastle United }រយ:ពេលប្រាំឆ្នាំ បន្ទាប់ពីចាក់ចេញពីក្រុមបាល់ទាត់ មេនឆេស្ទឹយូណាធីត ក្នុងតំលៃបីលានផោន។

កីឡាករវ័យ២១ឆ្នាំរូបនេះ បានប្រាប់កាសែត ស្កាយស្ព័ត ញ៉ូ { Sky Sports News}ថា រូបលោក នៅពេលនេះ មានមហិច្ឆតា ធំណាស់ កីឡាបាល់ទាត់មិនត្រឹមតែជាអ្វីដែលគាត់ចូលចិត្តប៉ុណ្ណោះទេ ថែមទាំងគាត់ចង់លេងឲ្យខ្លាំងទៀតផង។

ហ្គាប្រីល អូប៊ឺតាន ជាកីឡាករសញ្ជាត្តិបារំាង គាត់អាចលេងជាខ្សែប្រយុទ្ធក៏បាន និងជាខ្សែកណ្តាលក៏បាន ហើយគាត់បានចូលលេងអោយក្រុមបាល់ទាត់ មេនឆេស្ទឺយូណាធីតចាប់តាំងពីឆ្នាំ២០០៩ មកម្លេះ៕

អារូន រំាស៊ី ចង់សាងមុខមាត់ អោយកំាភ្លើងធំ អាសេណល

កីឡាកររបស់ក្រុមបាល់ទាត់​កំាភ្លើងធំអាសេណល លោក អារូន រំាស៊ី {Aaron Ramsey}មិនចង់ អោយអ្នកណាមកបង្អាក់ការលេងរបស់ខ្លួន នៅក្នុងអាជីពរបស់ខ្លួនឡើយ ពីព្រោះគាត់បានតៀមខ្លួន ជាស្រេចសំរាប់រួមប្រគួតគ្រប់រដូវកាល។

កីឡាកររួបនេះក្នុងពីពេលថ្មីៗ បានចូលក្រុមបាល់ទាត់ជំរើស​ជាតិរបស់ប្រទេស វេល{Wales national football team}ប្រគួតជាមួយក្រុមបាល់ទាត់របស់អូត្រាលី នៅស្តាតក្នុងក្រុង ខាឌីស{Cardiff city}ជាមួយនឹងក្តីសង្ឃឹម បំបែកឯកកម្មក្នុងរដូវកាលនេះ បន្ទាប់ការជាសះស្បើយពីការរបួសជើងកាលពីរដូវកាលមុននោះ។

កីឡាកររូបនេះបាននិយាយថា វាជាឱកាលមួយល្អណាស់សំរាប់រូបលោក ហើយជាមួយនឹងក្តីសង្ឃឹមដែលខ្ញុំនឹងសាងស្នាដៃសំរាប់អាសេណល និងប្រទេសរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថា លេងបានល្អកាលពីចុងរដូវកាលមុនដែលផ្តល់អោយខ្ញុំខ្លាំងខ្លា។ អារូន រំាស៊ី គឺជាកីឡាករផ្នែក​ខ្សែកណ្តាល ហើយកាលពីរូបលោកនៅជាសិស្សសាលា គាត់បានចំណាយ៦ឆ្នាំលេងអោយក្លឹបបាល់ទាត់យុវជន ហើយក្រោយមកគាត់បានចូល លេងអោយក្លឹបបាល់ទាត់អាសេណលក្នុងតំលៃខ្លួនចំនួន ៥លានផោនកាលពីឆ្នាំ២០០៨៕

ចូ បាតុន ខកចិត្ត ពេលប៉ងប្រកួត​​ជាមួយ កំាភ្លើងធំ អាសេណល

លោក ចូសេប អាធូនី ចូ បាតុន {Joseph Anthony “Joey” Barton}បាននិយាយថា គាត់គួរតែ បានប្រគួតជាមួយកាំភ្លើងធំអាសេណល ខណៈពេលដែល ណូខាសល { Newcastle United} បានធ្វើការវឹកហាត់ កាលពីសប្តាហ៍មុន។

លោកបានបន្តទៀតថា រូបលោក ត្រូវបានបង្វឹកហាត់ត្រៀម ដើម្បីធ្វើជាខ្សែប្រយុទ្ធ កាលពីថ្ងៃចន្ទនាដើមសប្តាហ៍ ហើយមួយ សប្តាហ៍បន្ទាប់ លោក ត្រូវបានគេប្រាប់អោយរកក្លឹបថ្មីទៀត។

លោក បានប្រាប់លោក ធ្វីធឺថា រូបលោកនឹងទៅរកក្លឹបអាសេណល ហើយរកកៅអីអង្គុយនៅទីនោះ ហើយនឹងលេងអោយអស់ពីសមត្ថភាព។

កីឡាកររូបនេះមានវ័យ ២៨ ឆ្នាំហើយ ហើយគាត់បាន ប្រលួកក្នុងវិស័យបាល់ទាត់តាំងពីឆ្នាំ២០០២មកម្លេះ ហើយក្លឹបដែលគាត់លេងអោយលើកដំបូងគឺ មែនឆេស្ទឺសីធី គាត់បានសាងស្នាដៃ ជាច្រើនសំរាប់ក្លឹបផងដែរ៕

នីនី សាងស្នាដៃអោយ មែនឆេស្ទឺយូណាយធីត

កីឡាករដ៏ឆ្នើមរបស់ មេនឆេស្ទឺយូណាធីតគឺ លោក លូវីស ខាលូស អាមីដា ដា ឃូញ៉ា{Luís Carlos Almeida da Cunha }ត្រូវបានគេហៅថា នីនី បានសាងស្នាដៃយ៉ាងត្រចេះត្រចង់ អោយក្រុមបាល់ទាត់ មេនឆេស្ទឺយូណាធីត ដោយទាត់បញ្ចូលទី បានពីរគ្រប់ធ្វើអោយ ក្រុមបាល់ទាត់ មេនឆេស្ទឺយូណាធីត យកឈ្នះ មេនឆេស្ទឺស៊ីធី បីទល់នឹងពីរ។

នីនី ជាសញ្ជាត្តិ ប៉ូទុហ្គាល វ័យ២៤ ឆ្នាំកើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នំា១៩៨៦ សព្វថ្ងៃកំពុងតែលេងអោយក្លឹប របស់អង់គ្លេសគឺ មេនឆេស្ទឺយូណាធីត នៅក្នុងការប្រគួត ជំរើសជាតិប៉ូទុហ្គាល និងព្រីមលិចផងដែរ។

កីឡាកររូបនេះ បានប្រាប់អ្នកសារព័តមាន ស្កាយ ស្ព័រ វ៉ាន់ ថា នេះគឺជាក្រុមបាលទាត់ មេនឆេស្ទឺយូណាយធីត ពួកយើងនៅតែសង្ឃឹមដល់នាទីចុងក្រោយ ហើយបើតាមសកម្មភាពរបស់ កីឡាករក្មេងៗ នៅតែជឿជាក់ថា នឹងរកពិន្ទុអោយ ខានតែបាន៕

ឌឺក​ ឃួត វិលត្រលប់មកក្រុមបាលទាត់ លីវើផួលវិញក្នុងតំលៃខ្លួន ៣៥លានផោន

កីឡាករជើងខ្លាំង ឌឺក ឃួត ដែលពេលថ្មីៗនេះ បានលេងអោយក្រុមបាលទាត់ វីធឺរី ហើយបានទាត់បញ្ចូលទីពីរគ្រាប់ យកឈ្នះក្រុម បាលទាត់ វាលិនស៊ី កាលពីថ្ងៃសៅរិ៍កន្លងទៅ។

ការវិលត្រឡប់របស់កីឡាកររូបនេះ ត្រូវបានឡើង តំលៃខ្លួនរហូតដល់ ៣៥លានផោន សំរាប់លេងជាខ្សែប្រយុត្នសំរាប់ក្រុមបាល់ទាត់ លីវើផួលក្នុងរដូរកាលថ្មីនេះ។ ទោះបីជាយ៉ាងណាក៏ដោយកីឡាកររូបនេះ នៅតែពេញចិត្តក្នុងការលេង អោយបាល់ទាត់ លីវើផួលជាងក្រុមបាល់ដទៃទៀត៕