កីឡាអូឡាំពិក នៅរុស្ស៊ី ឬSochi Olympics បានចាប់ផ្ដើមបើកប្រកួតជាផ្លូវការហើយកាលពីយប់មិញនេះ ក្រោមអធិបតី លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី និងប្រមុខដឹកកំពូលរបស់ពិភពលោកជាច្រើនរូបផងដែរ តែស្ថិតក្នុងសភាពភ័យខ្លាចអំពីសុវត្ថិភាព។
ការភ័យអំពីសុវត្ថិភាពក្នុងការប្រកួតកីឡាអូឡាំពិកនៅរុស្ស៊ីនេះ ដោយសារតែមានគំរាមនិងការព្រមានពីអាមេរិកថានឹងការធ្វើភេរវកម្មដោយប្រើជាតិផ្ទុះដាក់ក្នុងបំពង់ថ្នាំដុសធ្មេញនិងវត្ថុរាវផ្សេងៗដាក់តាមជើងយន្តរុស្ស៊ី យកមកវាយប្រហារការប្រកួតកីឡាអូឡាំពិកនៅទីក្រុង Sochi ម្ដុំឆ្នេរសមុទ្រខ្មៅ ប្រទេសរុស្ស៊ី ។
គួរបញ្ជាក់ថាកាលពីថ្មីនេះរុស្ស៊ីបានរងការវាយប្រហារដោយភេរវកម្មមួយស្លាប់មនុស្សអស់៣៤នាក់នៅ ទីក្រុងVolgograd។
ដើម្បីរៀបចំការប្រកួតកីឡាអូឡាំពិកនេះ រុស្ស៊ីបានចំណាយប្រាក់អស់ច្រើនបំផុតរហូតដល់៥០ពាន់លានដុល្លារអាមេរិកឯណោះ ។
[tabs slidertype=”images” fx=”slide” auto=”yes” autospeed=”3000″]
[imagetab]https://khmer79.com/news/wp-content/uploads/2014/02/fear-Olympics.1.jpg[/imagetab]
[imagetab]https://khmer79.com/news/wp-content/uploads/2014/02/fear-Olympics.3.jpg[/imagetab]
[imagetab]https://khmer79.com/news/wp-content/uploads/2014/02/fear-Olympics.5.jpg[/imagetab]
[imagetab]https://khmer79.com/news/wp-content/uploads/2014/02/fear-Olympics.7.jpg[/imagetab]
[/tabs]