Logo

Friends Added

ព្រឹត្តិការណ៍

លោកជំទាវ ប៊ុន​ រ៉ានី​ ទទួល​​គោ​រ​ម​ងារ​ ​ដ៏​​វិសេស​​វិសាល​ ពី​​រាជ​​បណ្ឌិត្យ​​សភា​កម្ពុជា

លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែនត្រូវបានប្រកាស ទទួលគោរមងារជា(កិត្តិព្រឹទ្ធបណ្ឌិត) នៅក្នុងពិធីមួយដែលរៀបចំដោយស្ថាប័ន​រាជបណ្ឌិតសភាកម្ពុជា បន្ទាប់ពីព្រះមហាក្សត្រព្រះករុណព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាផ្តល់​ជូនកាលពីថ្ងៃទី ៣០មីនាឆ្នាំ២០១១ដើម្បីតបស្នងដល់លោកជំទាវ ក្នុងការបំពេញភារកិច្ចជួយដល់ ប្រជាពលរដ្ឋខ្មែរតាមរយ:កាកបាទក្រហម។

នៅក្នុងកម្មវិធីដែលធ្វើឡើង នៅឯវិមានសន្តិភាព នាព្រឹកនេះ លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា គោរមងារដែលលោកជំទាវបានទទួលនេះគឺជា កិត្តិយសសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ពិសេស ចំពោះស្រ្តីតែម្តង។

លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ ក្នុងពិធីប្រគល់គោរមងារ(កិត្តិព្រឹទ្ធបណ្ឌិត) ដែលប្រព្រឹត្តិទៅ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា៖ ជារួមដែលបានផ្តល់ជូន ខ្ញុំនាពេលនេះ មិនត្រឹមតែជាកិត្តិយសរបស់ខ្ញុំ និង ក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិត្តិយសរបស់ ប្រជាជាតិខ្មែរយើងទាំងមូល ជាពិសេស ចំពោះ បងប្អូនស្រ្តីទាំងអស់ ពីព្រោះថា ការផ្តល់នូវគោរមងារនេះ មិនមែនធ្វើឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺជាការគិតគូរ ថ្លឹងថ្លែងយ៉ាងល្អិតល្អន់ ដែល បានផ្តើមចេញពីការទទួលស្គាល់នូវកិច្ចប្រឹងប្រែងរបស់ខ្ញុំ ក្នុងបុព្វហេតុបម្រើវិស័យមនុស្សធម៌ ដែល ជាស្នូលនៃកិច្ចការ ជាទីស្រឡាញ់បំផុតរបស់ខ្ញុំ។​

គួររំឮកថា លោកជំទាវប៊ុន រ៉ានីហ៊ុនសែន បានចូលរួមចលនាកងកម្លាំង តស៊ូរំដោះ ជាតិមាតុភូមិ តាំងពីវ័យ ១៦ ឆ្នាំគឺពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៩។ ចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៨ រហូតដល់បច្ចុប្បន្នេះ លោកជំទាវត្រូវបានជ្រើសរើសជាប្រធានកាកបាទក្រហម កម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុត នៅកម្ពុជា៕

ភ្លៀងខ្យល់មួយប្រាវ នៅភូមិមិត្តភាព ស្លាប់ម្នាក់ និងបាក់ជើង២នាក់

នៅវេលាម៉ោង ៣ និង៤៥រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១១នេះមាន ឧបទ្ធហេតុគ្រោះធម្មជាតិ ភ្លៀងខ្យល់មួយប្រាវ បណ្ដាលឱ្យស្ដ្រីម្នាក់ស្លាប់ បុរស២នាក់បាក់ជើង របើកដំបូលផ្ទះ៨ខ្នង និងរលំផ្ទះមួយខ្នងផងដែរ នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌមានជ័យ​​ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីជាជនរងគ្រោះត្រូវផ្ទះរលំ​សង្កត់លើស្លាប់មានឈ្មោះ ផាត់ យឿន
អាយុ៥២ឆ្នាំ រីឯកូនប្រុសម្នាក់ទៀតរង របួសបាក់ជើងឈ្មោះ នូវ មាន អាយុ ២២ឆ្នាំ រស់នៅភូមិមិត្តភាព
សង្កាត់ព្រែកឯង ហើយបុរសម្នាក់ទៀត​ក៏ទទួលគ្រោះថ្នាក់បាក់ជើងផងដែរ តែមិនទាន់ស្គាល់អត្តសញ្ញាណ
នៅឡើយទេ រស់នៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ។

ក្រោយកើតហេតុ អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ព្រមទាំងបរិច្ចាគថវិការផ្ទាល់ខ្លួន
១លានរៀល ថវិកាកាកបាទ ក្រហមខណ្ឌ ១០ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ដល់គ្រួសារសពស្រ្តីរងគ្រោះ​ដោយឧបទ្ធហេតុគ្រោះធម្មជាតិខាងលើនេះ។ ស្របគ្នានោះដែរ អង់តែនទូរទស្សន៍អាស៊ី-អាគ្នេយ៍ ក៏បានបាក់រលំផងដែរ តែមិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ៕

ចៅសង្កាត់ បើកវេទិកា ភូមិ-ឃុំ មានសុវត្ថិភាព

កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១១ នៅសាលាសង្កាត់ច្បារអំពៅទី១ បានបើកវេទិកាសាធារណៈ ដើម្បីពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថភាព​ ក្រោមការដឹកនាំ ដោយលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១​ រួមជាមួយ​លោកមេប៉ុស្ដិ៍ច្បារអំពៅ១ ព្រមទាំងមន្ដ្រីរាជការ ប្រជាពលរដ្ឋ​យ៉ាងច្រើនផងដែរ។

ការប្រារឰធ្វើវេទិការសាធារណៈនេះ មានគោលបំណងចង់ឱ្យ ពលរដ្ឋទាំងអស់ បានយល់ដឹងកាន់តែច្បាស់ និងចូល រួមសហការផ្ដល់ព័ត៌មាន​ដើម្បីឱ្យការអនុវត្ដន៍គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព​ទទួលបានប្រសិទ្ធភាពខ្ពស់ ។

ហើយវេទិកានេះនឹងបន្ដធ្វើគ្រប់ភូមិ ក្នុងសង្កាត់ និងអនុវត្ដគ្រប់ពេលវេលាទាំងអស់ព្រោះ វាកត្ដាសំខាន់បំផុត គឺត្រូវមាន​ការចូលរួមពីប្រជាពលរដ្ឋ ដើម្បីលុបបំបាត់៖ អំពើឆក់ប្លន់,ការចែកចាយថ្នាំញៀន​,អំពើអាណាចារ និងល្បែងស៊ីសង​គ្រប់ប្រភេទ៕

កម្ពុជា ផ្តើមបើកការដ្ឋាន សាងសង់ស្ពានថ្មី នៅក្រុងតាខ្មៅ​

ស្ពាន​ថ្មី ឆ្លងកាត់​ទន្លេ​បាសាក់ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់ នា​ព្រឹក​ថ្ងៃទី​៦​កក្កដា ឆ្នាំ​២០១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន​​ ហើោយស្ពានបេតុង​ថ្មីមាន​ប្រវែងសរុប ៨៥៥ ម៉ែត្រ និងទទឹងប្រវែង ១៣,៥ ម៉ែត្រ ដោយ​ប្រើប្រាស់​ប្រាក់​កម្ចី​សម្បទាន​របស់​ប្រទេស​ចិន​ប្រមាណ៣២.៨៩លានដុល្លាសហរដ្ឋអាមេរិក។

ស្ពាន​ថ្មី​នោះ ស្ថិតនៅក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ២១ អា នៅ​ត្រើយ​ខាងលិច ឆ្ពោះទៅ​កាន់​ផ្លូវ​ជាតិ​លេខ ១១០ នៅ​ត្រើយ​ខាងកើត​។

​ប្រទេស​ចិន បាន​ផ្តល់​ប្រាក់​កម្ចី​សម្បទាន​ជាច្រើន​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​សាងសង់​ផ្លូវ និង​ស្ពាន​ក្នុងនោះ រួមមាន ស្ពាន​ព្រែក​ក្តាម ឆ្លងកាត់​ដៃ​ទន្លេសាប និង​ស្ពាន​ព្រែក​តា​មាក់ ឆ្លងកាត់​ទន្លេមេគង្គ ជាដើម​។ ចិន​ក៏​បាន​ព្រមព្រៀង​ផ្តល់​ប្រាក់​កម្ចី ដើម្បី​សាងសង់​ស្ពាន​ជ្រោយចង្វារ​ទី​២ ដែល​គ្រោង​នឹង​បើក​ការដ្ឋានសាងសង់ នៅថ្ងៃទី២វិច្ឆិកា ឆ្នាំ​២០១១៕

ពលករ​ខ្មែរ ចេញបោកគេ កំពុងរកអន្ករាគមន៍ មកកម្ពុជាវិញ

គ្រួសារ​ពលករ​ខ្មែរ​ចំនួន​១១​នាក់ ដែល​ត្រូវ​មេ​ខ្យល់​បោក​យក​ទៅ​លក់​ឲ្យ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ត្រូវ​ថៅ​កែ
​លក់​បន្ត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​​ឥណ្ឌូនេស៊ី បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គ​ការ​ខា​រ៉ាម​កម្ពុជា​ឲ្យ​ជួយ​អន្ត​រាគមន៍​
ធ្វើ​យ៉ាង​ណា​ជួយ​ជន​រង​គ្រោះ​ទាំង​នោះ អោយ​​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ។

លោក យ៉ា ណាវុធ នាយក​ប្រតិ​បត្តិ​អង្គ​ការ​ខា​រ៉ាម​កម្ពុជា បាន​​ឲ្យ​ដឹង​ថា​លោក​កំពុង​តែ​សហ​ការ​ជា​មួយ​អង្គ​ការ​
ខារ៉ាម​នៅ​ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​ ដើម្បី​ជួយ​ស្វែង​រក​ពលករ​ខ្មែរ​ចំនួន​១១​នាក់​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​ វិញ បន្ទាប់​ពី​
ពួក​គេ​ទាំង​នោះ​បាន​ចាញ់​បោក​មេ​ខ្យល់ ទៅ​ធ្វើ​ជា​អ្នក​នេ​សាទ​នៅ​ដែន​សមុទ្រ​ក្នុង​ប្រទេស​ថៃ ហើយ​ត្រូវ​ថៅ​កែ​ថៃ​
លក់​បន្ត​ទៅ​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​។

ពលករ​ចំណាក​ស្រុក​កម្ពុជា​ចំនួន​៧៤រូបផ្សេងទៀត​
ភាគច្រើនជាខ្មែរអ៊ីស្លាម ដែល​ត្រូវ​ប៉ូលីស​អន្តោ​ប្រវេសន៍​ម៉ាឡេស៊ី​ចាប់​ឃាត់​ខ្លួន ​កាល​ពី​ដើម​ឆ្នាំ២០១១
ក្នុងខេត្តចូហូរ ពាក់ព័ន្ធ​នឹង ​ការ​លួច​ឆ្លងចូល​ទៅស្នាក់​នៅនិង​ធ្វើការ​ខុសច្បាប់​ក្នុង​ប្រទេស​ម៉ាឡេស៊ី ក៏ត្រូវ
បាន​ដោះ​លែង​និង​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​ដល់​​ប្រទេស​ កម្ពុជា​​វិញ​ កាល​ពី​ខែមីនា កន្លង​ទៅ។

​អ្នកទោស ​នៅ​កម្ពុជា កំពុ​ងរងវិបត្តិ​ ចង្អៀត​ណែន​ខ្លាំង

របាយការណ៍​របស់​អង្គការ​លីកាដូ​ប្រចាំ​ខែ​កក្កដា​បានបង្ហាញ​ថា អ្នកទោស​នៅ​ពន្ធនាគារ​របស់​ប្រទេស​កម្ពុជា​មាន
​ការកើនឡើង​យ៉ាង​ខ្លាំង ដែល​នាំឲ្យ​មាន​ការចង្អៀត​ណែន​។ គិត​មក​ត្រឹម​ខែ​មេសា នៅ​កម្ពុជា ​មាន​អ្នកទោស​ក្នុង
​ពន្ធនាគារ​​សរុបជាង ១៥.០០០ នាក់​។តាម​ចំណុះ​ ​ពន្ធនាគារ​​សព្វថ្ងៃ អាចដាក់​អ្នកទោស​បាន​ត្រឹមតែ​ជាង
៨.០០០ នាក់​ប៉ុណ្ណោះ​។

របាយការណ៍​លីកាដូ បង្ហាញថា ការ​ចង្អៀត​ណែន​ខ្លាំង​នៅក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា ដោយសារតែ​រដ្ឋាភិបាល
​​មិន​ទាន់​មាន​ចំណាត់ការ​អ្វី​ចំពោះ​ប្រព័ន្ធ​ យុត្តិធម៌ ដែល​ពឹងផ្អែក​ទាំងស្រុង លើ​ការ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​។

ម្យ៉ាងទៀត ការដាក់​ឃុំឃាំង ក្នុង​ពន្ធនាគារ គឺជា​វិធី ដែល​បាន​កំណត់​សម្រាប់​អនុវត្ត​ស្ទើរ​គ្រប់​បទ​ល្មើស​ទាំងអស់
ដោយ​គិត​ចាប់​ពី​ករណី​លួច​មាន់ រហូត​ដល់​ករណី​ឃាតកម្ម។

ការឃុំខ្លួន​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​សវនាការ
ក៏​នៅតែ​ត្រូវបាន​ប្រើប្រាស់​យ៉ាងច្រើន​។ វិបត្តិ​នៃ​ភាព​ចង្អៀត​ណែន​ខ្លាំង​របស់​អ្នកទោស​នៅ​កម្ពុជា ត្រូវបាន
​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែល​ទទួលបន្ទុក​គ្រប់គ្រង​ពន្ធនាគារ​បាន​លើកឡើង​ថា កំណើន​អ្នក​ជាប់​ពន្ធនាគារ
ដោយសារតែ​ការបង្ក្រាប​បទល្មើស​។

រដ្ឋាភិបាលកម្ពុជា ​ចេញវិធានការក្តៅ ការចំណាយខ្ជះខ្ជាយ ​របស់ក្រសួងស្ថា​ប័នរដ្ឋ​

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការរឹតបន្តឹង នូវការចំណាយខ្ជះខ្ជាយ នៅបណ្តា​ក្រសួងស្ថា​ប័ន និងមន្ទីរជំនាញរាជធានី ខេត្ត របស់រដ្ឋ​ទៅលើសោហ៊ុយចំណាយ​អចិន្ត្រៃយ៍ ដូចជា​ ទូរស័ព្ទ អគ្គិសនី ទឹក សម្ភារៈការិយាល័យ ប្រេងឥន្ធនៈ និងការ​ទទួល​ភ្ញៀវ​ជា​ដើម។

ក្នុងសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញ​វត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១២ របស់​រាជរដ្ឋាភិបាលដែល​ធ្វើនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១១ ដែលចុះ ហត្ថ​លេខាដោយ សម្តេចតេជោ ហ៊ុនសែន នៅត្រង់ទំព័រទី១៧ បានឲ្យដឹងថា​“កន្លង​មក ចំណាយ ​សម្រាប់​មុខសញ្ញា​អគ្គិសនី ទូរស័ព្ទ ទឹក ប្រេងឥន្ធនៈនិងការទទួលភ្ញៀវ​មានលក្ខណៈខ្ជះខ្ជាយ ។ ចំណាយសម្រាប់សញ្ញា ទាំងនេះចេះតែកើន​ឡើង​ហើយការទូទាត់មិនបាន​ទាន់ពេល​វេលា​ដែល​នាំឲ្យមានបំណុល​​កកស្ទះពី មួយឆ្នាំទៅមួយឆ្នាំ។

ដើម្បីដោះស្រាយបញ្ហានេះ ចំពោះចំណាយអគ្គីសនី ទូរស័ព្ទ និងទឹក ត្រូវអនុវត្ត​នូវវិធាន​ការ​ដូច​ជា ១. ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងក្រសួង ស្ថាប័នទាំងអស់ត្រូវ​សហការត្រួត​ពិនិត្យ​លើ​ការប្រើប្រាស់ បច្ចុប្បន្ន ដើម្បីរៀបចំយន្តការ និងប្រព័ន្ធគ្រប់គ្រង​ការប្រើប្រាស់​អគ្គិសនី ទូរស័ព្ទ និងទឹកឲ្យបានត្រឹមត្រូវ ហ្មត់ចត់ និងប្រកបដោយប្រសិទ្ធភាព, ២. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នទាំងអស់​ត្រូវ
សហការគ្រោងឥណទាន សម្រាប់ អគ្គិសនី ទូរស័ព្ទ និងទឹក ប្រកបដោយភាពសន្សំ​សំចៃ​ខ្ពស់ និង ៣. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គិសនីកម្ពុជា រដ្ឋាករ​ទឹកស្វយ័ត និងក្រុម​ហ៊ុន​ផ្តល់សេវាទូរស័ព្ទ ត្រូវផ្តល់វិក្កយបត្រប្រចាំខែនីមួយៗ​ឲ្យបានមុនថ្ងៃទី១៥នៃខែ បន្ទាប់។

លោក​ស្រីយ៉ីង​ឡាក់​ នឹងពិភាក្សា​ ​ជា​មួយ​កម្ពុជា​

លោកស្រី ​យ៉ីងឡាក់​ ស៊ីណាវ៉ាត់​ ដែលជា​អនាគតនាយករដ្ឋ​មន្ត្រីស្រ្តីដំបូង​គេរបស់ប្រទេស​ថៃបានផ្ដល់កិច្ច​
សំភាសន៍ពីករណី​ដែលខាងរដ្ឋាភិបាល​កម្ពុជាផ្ញើលិខិត​សំដែងការត្រេកអរ​ និងបានគូស​បញ្ជាក់ថា​កម្ពុជា
ត្រៀមខ្លួន​ដោះស្រាយបញ្ហា​ទំនាក់ទំនងប្រទេស ​ជិតខាងរួមគ្នា។

​លោកស្រីយ៉ីងឡាក់​បាននិយាយថា
​ជំហររបស់​គណបក្សភឿថៃ​ គឺប្រកាន់យក​ការរក្សាទំនាក់​ទំនងបរទេស​ក៏ប៉ុន្តែត្រូវគិត​ដល់ផលប្រយោជន៍​
របស់ជាតិទាំងពីរ នេះបើតាមសារព័ត៌មានពីថៃ ឲ្យដឹង​ នៅថ្ងៃ​ទី០៥ខែកក្កដាឆ្នាំ​២០១១។

ចំណែក​សាច់ញាតិរបស់​អ្នកទោស​វីរៈស៊ុមខ្វាមឃីត​ដែលធ្លាប់បានដាក់​ ពាក្យឲ្យជួយសង្គ្រោះ​នោះ
លោក​ស្រីយ៉ីងឡាក់​បាននិយាយថា​រឿងមួយនេះប្រហែល​ ជាត្រូវដំណើរការ​ក្រោយពេលប្រកាស​ឈ្មោះ
គណៈរដ្ឋមន្ត្រី​ជាផ្លូវការសិន​ទើបនាំយករឿង​ទាំងអស់ដែលនៅ​ជំពាក់វាក់វិនគ្នា​ មកជជែកជាពិសេស​បញ្ហាតំបន់
ត្រួត​ស៊ីគ្នាក៏ប៉ុន្តែអ្វី​ដែលគិតដល់​ គឺផលប្រយោជន៍​ប្រទេសថៃសិន​ គួរដំណើរការ​ជាផ្លូវការណា​មួយឲ្យប្រាកដ។​

លោកស្រីយ៉ីង​បានសង្កាត់ធ្ងន់​លើបុគ្គលដែលត្រូវ​មកកាន់តំណែង​ជារដ្ឋមន្ត្រី​ ក្រសួងការបរទេស​ថាចាំបាច់ត្រូវជា
​បុគ្គលដែលគេ​ព្រមទទួលស្គាល់​ ពីសំណាក់អន្តរជាតិ​និងចាំបាច់ត្រូវ​មានចំណេះដឹង​គ្រប់យ៉ាងក្នុង​ ប្រព័ន្ធរបស់
ប្រទេសថៃ៕

នេនមួយអង្គ ត្រូវឃាតក កាប់សម្លាប់ ជាច្រើនពូថៅ

សពព្រះសង្ឃមួយអង្គត្រូវបាន គេប្រទះឃើញនៅវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី៤ ខែកក្កដា
ឆ្នាំ២០១១ នៅក្នុងប្រឡាយទឹកជាប់ព្រុំដី ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ខាងជើងភូមិ ឡាំបោ ចម្ងាយ
១គីឡូម៉ែត្រ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ដកំពង់ចាម។

ក្រោយពីទទួលព័ត៌មានភ្លាម នគរបាលប៉ុស្ដិ៍បានទៅដល់ ចំណុចកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ។​
ហើយបន្ទាប់ពីបានពិនិត្យនឹងធ្វើការស្រាវជ្រាវ ទើបសមត្ថកិច្ចដឹងថា សាកសពព្រះសង្ឃអង្គនោះ
មានព្រះនាម ឃិន កុសល មានអាយុ១៦ឆ្នាំ នឹងជាព្រះសង្ឈដែលគង្គនៅវត្ដរបងច្រុស ស្ថិតក្នុង
ភូមិរបងច្រុស ឃុំជាំក្រវៀន ស្រុកមេមត់ ហើយព្រះសង្ឃអង្គនោះ មានស្រុកកំណើតនៅក្នុងឃុំបឹងខ្នា
ស្រុកបាកាន ខេត្ដពោធិសាត់ ហើយសពនោះ ត្រូវបានសមត្ថកិច្ចនគរបាល​​ ស្រុកមេមត់សន្និដ្ឋានថា
ស្លាប់ដោយសារអំពើឃាតកម្ម។

ប្រភពពីព្រះសង្ឃនៅវត្ដរបងច្រុស បានឱ្យដឹងថា ព្រះសង្ឃ ឃិន កុសល បានចេញពីវត្ដតាំងពីវេលា​​​
ម៉ោង៨យប់ ថ្ងៃទី២ ខែកក្កដា មកម្ល៉េះ ដោយមិនបានដឹងថា លោកនិមន្ដទៅណានោះទេ ​រហូតដល់ថ្ងៃ
ទី៤ ខែកក្កដានេះ ទើបទទួលដំណឹងថា លោកបានសុគតបាត់ទៅហើយ។

មន្ដ្រីនគរបាលបន្ដថា ករណីឃាតកម្មលើព្រះសង្ឈអង្គនោះ សមត្ថកិច្ចនគរបាលស្រុកមេមត់ កំពុង
តែខិតខំស្រាវជ្រាវ ស្វែងរកជនដៃដល់ ដើម្បីចាប់ខ្លួន​យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។
រីឯសាកសពត្រូវបានចៅអធិការវត្ដរ​បងច្រុស យកទៅធ្វើបុណ្យឱ្យ និងបញ្ចុះនៅក្នុងបរិវេណ
វត្ដរបងច្រុសរួចហើយ៕

ដំណាប់ដូង ៨ម៉ឺនកញ្ចប់ ត្រូវមន្រ្តីកាំកុងត្រូល កម្ទេចចោល

កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១១ មន្ដ្រីកាំកុងត្រូលសហការ ជាមួយនគរបាល​សេដ្ឋកិច្ចខេត្ដនិងនាយកដ្ឋាន បានដុតកម្ទេចដំណាប់ ដូង ម៉ាកញីប៊ីញ ខូចគុណភាព​ចំនួន ២០០កាតុង ស្មើ៨ម៉ឺនកញ្ចប់ ទម្ងន់ ៣.២០០គីឡូក្រាម ស្ថិតនៅទីតាំងចាក់សំរាម ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ។

មន្រ្តីសម្ថកិច្ចកាំកុងត្រូល បានឱ្យដឹងថា ទំនិញល្មើសខាងលើនេះ ជាកម្មសិទ្ធិរបស់​ឈ្មោះ យូ ម៉ៅ ភេទ ស្រីជាតិខ្មែរ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្រែក ឃុំក្រែក ស្រុក​ពញាក្រែក ខេត្ដកំពង់ចាម មានមុខរបរជាពាណិជ្ជករ បានលួចនាំចូលពីប្រទេស​វៀតណាម តាមច្រករបៀងខេត្ដកំពង់ចាម យកទៅមកចែកចាយនៅខេត្ដបន្ទាយ​​​​ មានជ័យតាមរថយន្ដ ម៉ាក RHINO ពណ៌ខៀវ ចង្កូតឆ្វេង ពាក់ស្លាកលេខ កំពង់ចាម 3A1613។

​​ការឃាត់ចាប់​ រថយន្តដឹកដំណាបដូងនេះ ធ្វើឡើង ដោយ​​ហេតុថា នៅលើសំបកវេចខ្ចប់ ផលិតផល គ្មានចុះថ្ងៃ​ផលិត និងរយៈពេល ហួសកំណត់ប្រើប្រាស់ ហើយករណីនេះ ត្រូវបានអាជ្ញាធរ កសាងសំណុំ​​​រឿង​​​បញ្ជូនទៅសាលាដំបូង​​ខេត្ដ​ចាត់ចែងតាម​នីតិវិធី​ច្បាប់៕