Logo

Friends Added

ពាក្យបណ្តៅ

ឈើកោងរំលងព្រៃភ្នំ ត្រដេវ៉ិចយំ ជ្រងស្រងាត់

តើវាគឺជាអ្វីដែរ? នេះគឺជាពាក្យបណ្តៅដែលខ្មែរយើងតែងនាំគ្នាសួរលេងដើម្បីចំណេះដឹង និងការកម្សាន្ត៕

ចម្លើយ : ឥន្ធនូ

គោខ្មៅស៊ីចុងៗ គោសក្បុងស៊ីដល់គល់

តើវាគឺជាអ្វីដែរ? នេះគឺជាពាក្យបណ្តៅដែលខ្មែរយើងតែងនាំគ្នាសួរលេងដើម្បីចំណេះដឹង និងការកម្សាន្ត៕

ចម្លើយ : កន្ត្រៃកាត់សក់ កាំបិតកោរ

ក្ងក់ដូចទុង ក្ងុងដូចត្មាត រកស៊ីសង្វាត រកពោះដាក់គ្មាន

តើវាគឺជាអ្វីដែរ? នេះគឺជាពាក្យបណ្តៅដែលខ្មែរយើងតែងនាំគ្នាសួរលេងដើម្បីចំណេះដឹង និងការកម្សាន្ត៕

ចម្លើយ : កណ្តៀវច្រូតស្រូវ

ពីតូចស្លៀកសំពត់ ធំឡើងចេះរត់ យកសំពត់ជួតក្បាល

តើវាគឺជាអ្វីដែរ? នេះគឺជាពាក្យបណ្តៅដែលខ្មែរយើងតែងនាំគ្នាសួរលេងដើម្បីចំណេះដឹង និងការកម្សាន្ត៕

ចម្លើយ : ផ្លែត្រប់

បោះស្នូលលើស្នូកគគីរ ស្តេចមានឬទ្ធីលើកទ័ពចេញច្បាំង សេះបួនមាំមួនកំលាំង ទូកបួនប្របច្រាំង ប្រចាំការនៅ ស្តេចប្រើសេនាមួយទៅ នាំនាងស្រីពៅ ទាំងពីរូបរ័ត្នន៍

តើវាគឺជាអ្វីដែរ? នេះគឺជាពាក្យបណ្តៅដែលខ្មែរយើងតែងនាំគ្នាសួរលេងដើម្បីចំណេះដឹង និងការកម្សាន្ត៕

ចម្លើយ : អុកចត្រង្គ

ដើមជក់ទឹក ស្លឹកជក់ខ្យល់ អ្នកអើយគួរឆ្ងល់ ដើមដុះលើផ្លែ

តើវាគឺជាអ្វីដែរ? នេះគឺជាពាក្យបណ្តៅដែលខ្មែរយើងតែងនាំគ្នាសួរលេងដើម្បីចំណេះដឹង និងការកម្សាន្ត៕

ចម្លើយ : ម្នាស់

ព្រឹក្សានាមមេកងសឹក មានពលគគ្រឹក មិនដែលចេញច្បាំង

តើវាគឺជាអ្វីដែរ? នេះគឺជាពាក្យបណ្តៅដែលខ្មែរយើងតែងនាំគ្នាសួរលេងដើម្បីចំណេះដឹង និងការកម្សាន្ត៕

ចម្លើយ : ដើមមេកង

រុក្ខាលតាព័ទ្ធចុង មច្ឆាពួនខាងក្នុង ប្របព្រះអគ្គី

តើវាគឺជាអ្វីដែរ? នេះគឺជាពាក្យបណ្តៅដែលខ្មែរយើងតែងនាំគ្នាសួរលេងដើម្បីចំណេះដឹង និងការកម្សាន្ត៕

ចម្លើយ : អាំងត្រី ឆ្អើរត្រី