Logo

Friends Added

សុខភាព

រមៀត​ ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ និង​ជួយ​បំបាត់​ឆ្អឹង​ពុក

រមៀត​ ឬ​ល្មៀត ជា​រុក្ខជាតិ​ដែល​គេ​ស្គាល់​ជា​ទូទៅ​ វា​មាន​សារ​ធាតុ​ខឺរ​ឃ្យូ​មីន ដែល​អាច​ទប់​ទល់​នឹង​រ៉ា​ឌី​កាល់​សេរី​ និង​ការ​រលាក​

ក្រសួង​ព្រមាន​បញ្ឈប់​ការ​ផ្សាយ​អាហារ​បំប៉ន​សុខ​ភាព​

ក្រសួង​ព័ត៌មាន​បាន​ចេញលិខិត​ជូន​ដំណឹង​ ព្រមាន​ទៅដល់​ម្ចាស់​ស្ថានីយ៏​វិទ្យុ​ ទូរ​ទស្សន៏​កាសែត​

កម្ពុជា​ប្តេជ្ញា​ថា​នឹង​បញ្ឈប់​ការ​ស្លាប់​ដោយ​មេរោគ​អេដស៏​ត្រឹម​ឆ្នាំ​២០២០

អង្គការ​ខាណា​នៅព្រឹក​ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ២០១៣​នេះ បាន​រៀបចំ​សិក្ខា​សាលា​មួយ​បង្ហាញ​ពី​យុទ្ឋ សាស្រ្ត​ទប់​ស្កាត់​នៃការ​ឆ្លង​រីក​រាល​ដាល​មេរោគ​អេដស៏ ដោយ​បាន​ការ​ចូល​រួម​ជា​អធិប​តី​ភាព ពី​លោក វេជ្ជ​បណ្ឌិត តែង គន្ឋី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ឋ​នឹង​ជំងឺ​អេដស៏​។

លោក អ៊ុំ សុភាព នាយក​ប្រតិត្តិ​អង្គការ​ខា​ណា បាន​មាន​ប្រសាសន៏​ក្នុង​ពិធី​បើក​សិក្ខា​សាលា នា​ពេល​នោះ​ថា ប្រទេស​កម្ពុ​ជា​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​បញ្ឈប់​ការ​ឆ្លង​មេរោគ​អេដស៏ អោយ​បាន ត្រឹម​ឆ្នាំ​២០២០​ខាង​មុខ​នេះ ដោយ​អនុវត្ត​លើ​យុទ្ឋសាស្រ្ត​សូន្យ​បី(០៣) ទី១.គ្មាន​ការ​ឆ្លង​មេ​រោគ​អេដស៏​ថ្មី ទី២.​គ្មាន​ការ​ស្លាប់​ដោយ​សារ​មេរោគ​អេដស៏ និង​ទី​៣.គ្មាន​ការ​រើស​អើង​ចំពោះ​អ្នក​ផ្ទុក មេរោគ​អេដស៏​។

ដើម្បី​សម្រេច​គោល​បំណង​នេះ​បាន គឺ​ត្រូវ​ផ្តោត​ទៅលើ​គោល​ដៅធំៗ​ចំនួន​៣ គឺ​ក្រុម​ប្រើ​ប្រាស់ គ្រឿង​ញៀន​ប្រើ​ម្ជុរ​ស៊ឺរ៉ាង​ចាក់​តៗ​គ្នា ដែល​មាន​អត្រា​ផ្ទុក​មេរោគ​អេដស៏​ខ្ពស់ ស្មើ​នឹង​២៥ភាគ​រយ។ ទី២.​គឺក្រុម​បុរស​ស្រាលាញ់​បុរស ឬហៅ​កាត់​ថា​អឹម​អេស​អឹម (MSM) ដោយ​សារ​ក្រុម​នេះ មាន​ការ​រួម​ភេទ​តាម​រន្ឋ​គូថ ឬរួម​ភេទ​មាន​លក្ខណៈ​ជា​ក្រុម​ជា​ដើម មាន​អត្រា​​ឆ្លង​២.១% និង​ក្រុម​អ្នក​​ធ្វើការ​នៅ​កន្លែង​សេវា​កំសាន្ត​នានា​មាន​អត្រា​ឆ្លង​១៣,៩% ខណៈ​ប្រជា​ពល​រដ្ឋ​ទូទៅ​មាន​អត្រា​ឆ្ល​ង​ត្រឹម ០,៦​ភាគ​រយ​ប៉ុណ្ណោះ​នៅ​ត្រឹម​ឆ្នាំ​២០១៣​នេះ។


បុរសស្រលាញ់បុរសដូចគ្នា

លោក​វេជ្ជ​បណ្ឌិត អ៊ុំ សុភាព បន្តថា​ដើម្បី​អោយ​ក្រុម​ទាំង​នោះ​ ចូល​រួម​ទទួល​សេវា​កម្ម​ការ​ពារ​ជំងឺ​អេដស៏​បាន​លុះ​ត្រា មជ្ឈ​មណ្ឌល​សុខ​ភាព និង​កន្លែង​ផ្តល់​សេវា​ព្យាបាល​ផ្សេងៗ​ទៀត​ត្រូវ​មាន​សេវា​ល្អ បុគ្គលិក​រួស​រាយ​រាក់​ទាក់ មិន​ត្រូវ​មាន​ការ​រើស​អើង នឹង​មិន​ត្រូវ​បង្ហាញ​សកម្ម ភាព​មក​ងាយ​មក​លើ​អ្នក​ផ្ទុក​មេរោគ​អេដស៏​ជាដើម។ ចំណែក​ក្រុម​គោល​ដៅធំៗ​ទាំង​៣ខាង​លើ​ត្រូវ​មាន​វិធាន​ការ​ទប់​ស្កាត់ និង​វិធានការ​ស្វែង​រក​បន្ថែម​ទៀត​ផ្តល់​សេវា​ការពារ​និង​ព្យា​បាល។

ឯក​ឧត្តម​វេជ្ជ​បណ្ឌិត តែង គន្ឋី ដែល​បាន​ចូល​រួម​ជា​អធិបតី​ភាព ក្នុង​អង្គ​សិក្ខា​សាលា​ព្រឹក​នេះ​បាន​មាន​ប្រសាសន៏​ថា ការ​ដក​រនាំង​រើស​អើង​និង​ការ​មក​ងាយ​នេះ គឺ​ជាចំណុច​សំខាន់​បំ​ផុត​ក្នុង​ការ​ជួយ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៏​។ ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ​មក​ទល់​ពេល​នេះ ផ្អែក​តាម​ការ​ស្រាវ​ជ្រាវ នៅ​មាន​អ្នក​សេស​សល់​មិន​ទាន់​ដឹង ថា​ខ្លួន​មាន​ឆ្លង​មេរោគ​អេដស៏​មាន​ចំនួន​ប្រហែល​១ម៉ឺន​នាក់​នៅទូទាំង​ប្រទេស​កម្ពុជា។

ជំងឺ​គ្រុន​ចាញ់​សម្លាប់​មនុស្ស​៨នាក់ នៅ​រយៈ​ពេល​១០​ខែ​ដំបូង​ ​

ក្រៅតែ​ជំងឺ​សាហាវ​មួយ​ចំនួន ដូច​ជា​ជំងឺ​ផ្តា​សាយ​បក្សី​ជំងឺ​គ្រុន​ឈាម ដែល​បាន​សម្លាប់​មនុស្ស​ អស់ ជាច្រើន​នាក់​ជារៀង​រាល់​ឆ្នាំ មក​ទល់​រយៈ​ពេល​១០ខែ​ដំបូង ឆ្នាំ​២០១៣ ជំងឺ​គ្រុន​ចាញ់​ក៏បាន​សម្លាប់ មនុស្ស​អស់​៨នាក់​ផង​ដែរ នេះ​បើយោង​តាម​តួលេខ របស់​មជ្ឈ​មណ្ឌល​ប្រយុទ្ឋ​នឹង​ជំងឺ​គ្រុន​ចាញ់​ប៉ារ៉ា​ស៊ីត​សាស្រ្ត បាណក​សាស្រ្ត​នៃ​ក្រសួង​សុខា​ភិបាល​កម្ពុជា​។
របាយការណ៏​អោយ​ដឹ​ងថា ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ មាន​ករណី​ជំងឺ​គ្រុន​ចាញ់​កើត​មាន​៣៣ ៧៦៩ តិច​ជាង​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំមុន​មាន​រហូត​ដល់ ៥៩ ៦៦៨ និង​មាន​មនុស្ស​ស្លាប់ ៣៧​នាក់។

ជំងឺ​គ្រុន​ចាញ់​ជាជំងឺ​ឆ្លង ដែល​បណ្តាល​មកពី​មូស​ដែក​គោល​ញី ដែល​មាន​មេរោគ​ប៉ារ៉ា​ស៊ីត។ អង្គ​ការ សុខ​ភាព​ពិភព​លោក​រក​ឃើញ​ថា មាន​មនុស្ស​ចំនួន​ប្រហែល​ជា ៦៦​ម៉ឺនាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ គ្រុន​ចាញ់​ក្នុង១ឆ្នាំៗ​នៅ​ទូទាំង​ពិភព​លោក​។ រដ្ឋា​ភិបាល​កម្ពុជា​ប្តេជ្ញា​ថា នឹង​លុប​បំបាត់​ការស្លាប់​ដោយ​ជំងឺ​គ្រុន​ចាញ់​ក្នុង​ឆ្នាំ​២០១៥​៕

ភេសជ្ជៈ​មួយ​ចំនួន​ដែល​ពុំគួរ​ទទួល​ទាន​ជាមួយ​ថ្នាំ​

ទោះ​បីជា​មាន​ការ​មមា​ញឹក​ក្នុង​ការ​ងារ​យ៉ាង​ណា​ក៏​ដោយ សូម​លោក​អ្នក​ប្រយ័ត្ន​កុំយក​ភេសជ្ជៈ ដែល​មាន​ជាតិ​កា​ហ្វេ​អ៊ីន ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាល់​ស្យូម ទទួល​ទាន​ជាមួយ​ថ្នាំ​ដោយ​ហេតុ​ថា​វា​អាច​គម្រាម​កំហែ​ង​ដល់​សុខ​ភាព​ធ្ងន់​ធ្ងរ​។

ក្រុម​ភេស​ជ្ជៈ​ទាំង​នេះ​រួម​មាន​កា​ហ្វេ តែ​ទឹក​កក​ដែល​មាន​ជាតិ​កា​ហ្វេ តែ​បៃ​តង និង​ពពួក​ភេស​ជ្ជៈ​ដែល​ផ្តល់​ថាម​ពល….។ កាហ្វេ​អ៊ីន​អាច​ផ្តល់​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ ដល់​សុខ​ភាព​អ្នក​ប្រើ​ប្រាស់ រួម​ជា​មួយ​នឹង​ពពួក​ឱសថ​មាន​សារជាតិ​រំញោច ដូច្នេះ​ត្រូវ​ជៀស​ឆ្ងាយ​ពីកា​ហ្វេ ពេល​អ្នក​ប្រើថ្នាំ​ព្យា​បាល​ជំងឺ​ហឺត និង​ពពួក​ថ្នាំ​រំញោច​ផ្សេង​ទៀត​។

ក្រៅ​ពី​កាហ្វេ​នៅ​មាន​ភេស​ជ្ជៈ​មួយ​ចំនួន ដែល​លោក​អ្នក​ពុំ​ត្រូវ​ទទួល​ទាន​ជា​មួយ​ថ្នាំ ដូច​ជា​ទឹក​ផ្លែ ទទឹម​ ទឹក​ក្រូច​ថ្លុង ភេស​ជ្ជៈ​កីឡា ឬ​ទឹក​ដោះ​គោ​ជា​ដើម។ នៅ​ក្នុង​ទឹក​ដោះ​គោ ទឹក​ស​ណ្តែក ទឹក​ផ្លែ ឈើ មាន​ផ្ទុក​សារជាតិ​កាល់​ស្យូម ដែល​រារាំង​ដល់​ប្រ​សិទ្ឋភាព​នៃ​ការ​ព្យា​បាល​របស់​ថ្នាំ។ ពេល​វេលា ល្អ​បំផុត​ គឺ​ត្រូវ​រង់​ចាំ​រយៈ​ពេល​៤ឬ៥​ម៉ោង​ក្រោយ​ពិសារ​ថ្នាំ​ ទើប​អាច​ទទួល​ទាន​ភេសជ្ជៈ​សំបូរ​ជាតិ កាល់​ស្យូម​ទាំង​នេះ​បាន​៕

 

ក្រូច​ថ្លុង​និង​ក្រូច​ឆ្មារ​មាន​ប្រសិទ្ឋ​ភាព​ខ្ពស់​កំ​ចាត់​ជាតិ​ពុល​ចេញ​ពី​ក្នុង​ថ្លើម

ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​វេជ្ជ​បណ្ឌិត​បរ​ទេស បាន​រក​ឃើញ​ថា​ក្រូច​ឆ្មារ​និង​ក្រូច​ថ្លុង ជា​អាហារ​មួយ​ប្រ​ភេទ​ ក្នុង​ចំណោម​អាហារ​ផ្សេងៗ​ទៀត ដែល​អាច​ជួយ​សំអាត​ជាតិ​ពុល​ចេញ​ពី​ក្នុង​ថ្លើម បាន​ដោយ​ប្រ សិទ្ឋ​ភាព​ខ្ពស់​បំផុត​។

ការ​សិក្សា​បាន​រក​ឃើញ​ថា ទឹក​ក្រូច​ឆ្មារ​មាន​បរិមាណ​វីតា​មីន​សេ​(C)​ច្រើន ទន្ទឹម​នោះ​ដែរ​វាក៏​មាន​ផ្ទុក សារ​ជាតិ​ប្រឆាំង​អុក​ស៊ីត​កម្ម​ ដែលអា​ច​សម្អាតថង់​ប្រ​មាត់ តំរង់​នោម តំបន់​រំលាយ​អាហារ និង​សួត។ បន្ថែម​​ទឹក​ក្រូច​ឆ្មារ​មួយ​ចំហៀង​ ទៅ​ក្នុង​ទឹក​ក្តៅ​មួយ​កែវ នឹង​ជួយ​អោយ​ប្រព័ន្ឋ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ។

ចំណែក​ក្រូច​ថ្លុង​ក៏មាន​វីតា​មីន​ស៊ី (C) ប្រឆាំង​ជាតិ​អុក​ស៊ីត​កម្ម​ដូច​ក្រូច​ឆ្មារ​ដែរ​ ហើយ​វា​ជួយ​អោយ​ថ្លើម​ដំណើរ​ការ​បាន​ល្អ​ដែរ។ ទទួល​ទាន​ក្រូច​ថ្លុង​មួយ​ផ្លែ ឬ​ផឹក​ទឹក​ក្រូច​ថ្លុង​មួយ​កែវ នឹង​រំញោច​ថ្លើម​បញ្ចេញ​អង់​ហ្ស៊ីម​ មាន​ឥទ្ឋិ​ពល​បញ្ចេញ​ជាតិ​ពុល​ចេញ​ពី​ក្នុង​ថ្លើម​ផង​ដែរ​។

 

គុណ​ប្រយោជន៍​នៃ​ការ​ពិសា​ទឹក​ផ្លែ​ត្របែក​

ផ្លែ​ត្របែក​គឺជា​ផ្លែ​ឈើ​ដែល​គេ​ និយម​ពិសា​បំផុត​នៅ​ក្នុង​ប៉ែក​អាស៊ី​នៃ​ពិភព​លោក​ ដោយ​ហេតុ​ថា​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ច្រើន​យ៉ាង​ជួយ​ដល់​សុខភាព​មនុស្ស។​ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​ជា​ផ្លែ​ឈើ​ដែល​មាន​រស​ជាតិ​ជូរ​អែម​ឆ្ងាញ់​គួរ​ឲ្យ​ចូល​ចិត្ត​ពិសា​សម្រាប់​មនុស្ស​គ្រប់​វ័យ​ផង​ដែរ។​

យោង​តាម​គេហ​ទំព័រ​ healthyeatingfact.com ​បាន​បង្ហាញ​ថា​ផ្លែ​ត្របែក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ណាស់​ ដោយ​វា​ផ្តល់​ជា​ជំនួយ​ដល់​សុខភាព​ស្បែក​ សុខភាព​រាងកាយ​ ទប់​ស្កាត់​ការពារ​ជំងឺ​ផ្សេងៗ​ ព្រោះ​វា​មាន​វីតាមីន​មួយ​ចំនួន​ ដូចជា​ វីតាមីន​C ​វីតាមីន​ B, A ,​កាល់ស្យូម,​ ហ្វូសហ្វ័​ ,ធាតុ​ដែក​ និង​ប៉ិចទីន​ (Pectin)​។ ​ផ្លែ​ត្របែក​មាន​សារ​ធាតុ​សរសៃ​ខ្ពស់​ ដែល​ល្អ​ក្នុង​ការ​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ កម្ចាត់​ធាតុ​កខ្វក់​ផ្សេងៗ​ដែល​នៅ​ដក់​ជាប់​ក្នុង​ពោះវៀន។

​ចំណែកឯ​គេហ​ទំព័រ​ organicfacts.net ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ត្របែក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ​ទាំង​ស្លឹក​ និង​ផ្លែ​របស់​វា។​ គុណ​ប្រយោជន៍​នៃ​ត្របែក​ដែល​បាន​បង្ហាញ​នោះ​រួម​មាន៖​

​ការ​ព្យាបាល​ជំងឺ​រាគ​រូស​ ឬ​រាគ​មួល(​ដោយ​បុក​ចំរាញ់​យក​ទឹក​ក្នុង​ស្លឹក​មក​លាយ​នឹង​ទឹក​ស្អាត​ឬ​ទឹក​ឆ្អិន​ពិសា) រោគ​ទល់​លាមក​(សម្អាត​ពោះវៀន)​ និង​ជំងឺ​ក្អក​ ឬ​ផ្តាសាយ​ ។ ​ការ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​(កាត់​បន្ថយ​ខូឡេស្តេរ៉ូល)។​ ជួយ​សម្រក​ទម្ងន់​ គ្រប់គ្រង​បញ្ហា​ទឹក​នោម​ផ្អែម​ ការពារ​ក្រពេញ​ប្រូស្តាត​(ក្រពេញ​មេ​ជីវិត​ឈ្មោល)​និង​ជួយ​ថែ​រក្សា​ស្បែក​ឲ្យ​មាន​សំណើម​ស្រស់​ស្អាត​ក្មេង​ខ្ចី​ ​ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​A,B,C ​និង​ប៉ូតាស្យូម​ដែល​អាច​ជួយ​កម្ចាត់​ជាតិ​កខ្វក់​ និង​ទប់ស្កាត់​ភាព​ចាស់​ជ្រីវ​ជ្រួញ​ជាដើម។

ដូច្នេះ​ ដើម្បី​សុខភាព​សម្រស់​ សុខភាព​រាងកាយ​ និង​ការ​កាត់​បន្ថយ​ ក៏ដូចជា​ការពារ​ជំងឺ​ដង្កាត់​ផ្សេងៗ​ លោក​អ្នក​គួរ​តែ​អនុវត្ត​ពិសា​ទឹក​ផ្លែ​ត្របែក​ ឬ​ទឹក​ស្លឹក​របស់​វា​ឲ្យ​បាន​ញឹក​ញាប់ ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​ផង​ ថែម​ទាំង​មិន​សូវ​ចំណាយ​លុយ​កាក់​ច្រើន​ផង៕img_9513
តើអ្នកចូលចិត្តញាំត្របែកទេ?

កុមារី​អាយុ​៥​ឆ្នាំ​ម្នាក់​ទៀត​ហើយ ​ស្លាប់​ដោយ​សារ​ជំងឺ​ ផ្តាសាយ​បក្សី​

ភ្នំពេញ៖ ​កុមារី​អាយុ​៥​ឆ្នាំ​ម្នាក់​ មក​ពី​ខេត្ត​តាកែវ ​ត្រូវ​បាន​វិទ្យាស្ថាន​ប៉ាស្ទ័រ ​បញ្ជាក់​ថា​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន ​ផ្ដាសាយ​បក្សី​H5N1​ នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្រោយ​ពី​មាន​អាការៈ ​គ្រុន​ក្តៅ ​ក្អក ​និង​ហត់​ បណ្ដាល​ឲ្យ​ករណី​គ្រុន​ ផ្តា​សាយ​បក្សី​កើន​ឡើង​ចំនួន​៦​ករណី​ក្នុង​រយៈ​ពេល​ត្រឹម​ដើម​ឆ្នាំ​២០១៣​នេះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ រវាង​ក្រសួង​សុខាភិបាល ​និង​អង្គការសុខភាព​ពិភព​លោក​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ​៨​កុម្ភៈ​ឆ្នាំ​២០១៣​ថា​ករណី​ទី​៦​គិត​ត្រឹម​ដើម​ឆ្នាំ​២០១៣​នេះ ​បាន​កើត​លើ​កុមារី​អាយុ​៥​ឆ្នាំ​ម្នាក់​ ដែល​ទី​លំនៅ​ក្នុង​ ភូមិ​អាង​ក្រសាំង ​ឃុំ​ព្រៃលា្វ ​ស្រុក​ព្រៃកប្បាស ​ខេត្ត​តាកែវ​ ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​នៅ​ថ្ងៃ​ទី​៧ ​ខែ​កុម្ភៈ​ឆ្នាំ​២០១៣ ​ថា​មាន​វត្តមាន​វិជ្ជមាន​ជំងឺ​ផ្តាសាយ​បក្សី​ H5N1​។​

កុមារី​នេះ​ចាប់​ផ្តើម​ឈឺ​នៅ​ថ្ងៃ​ទី​២៥​ខែ​មករា​ដោយ​មាន​រោគ​សញ្ញា ​គ្រុន​ក្តៅ ​ក្អក ​និង​ក្អួត​។ ​កុមារី​បាន​ទទួល​ការ​ព្យាបាល ​ដំបូង​នៅ​ពេទ្យ​ឯកជន​ ប៉ុន្តែ​គ្មាន​ប្រសិទ្ឋ​ភាព​បន្ទាប់​មក​ត្រូវ​បាន​ដាក់​ឲ្យ​សំរាក​នៅ​មន្ទីរពេទ្យ ​គន្ឋបុប្ផា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៣១​ខែ​មករា​ដោយ​មាន​អការៈ​គ្រុន ​ក្អក ​និង​ហត់​។

សូម​ជម្រាប​ថា ​កុមារី​នេះ​ជា​ករណី​ទី​២៧​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ និង​មនុស្ស​ទី​៦​ក្នុង​ឆ្នាំ​នេះ​និង​ជា​ករណី​ទី​២៤​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​។ ១៨​ករណី​ក្នុង​ចំណោម​ករណី​ផ្តាសាយ​បក្សី​ទាំង​២៧​ដែល​កើត​មាន​ឡើង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ កើត​លើ​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ ​និង​១៨​ករណី​ក្នុង ​ចំណោម​ករណី​ផ្ដាសាយ​បក្សី​ទាំង​២៧​ជា​នារី​។

ចំពោះ​ស្ថានភាព​ពិភពលោក​វិញ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ ​មាន​ករណី​ផ្ដាសាយ​បក្សី​សរុប​ទាំង​អស់​៦១៦​ ដែល​បាន​ បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍​និង​ក្នុង​នោះ​មាន​៣៦៥​នាក់​បាន​ស្លាប់​៕
ផ្ដល់​សិទ្ធិដោយ៖ដើម​អម្ពិល​

វិធី​ថែទាំ​ធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ​

គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាងកាយ​មនុស្ស​សុទ្ធតែ​មាន​សារ​សំខាន់​ គ្រាន់តែ​វា​មាន​តួនាទី​ផ្សេង​គ្នា​តែ​ប៉ុណ្ណោះ។​ ចំពោះ​ធ្មេញ​វិញ​ក៏​មាន​សារ​សំខាន់​ណាស់​ដែរ​ ដោយ​សារ​វា​មាន​តួនាទី​ទំពា​បំបែក​អាហារ​ និង​បន្ថែម​សោភ័ណ​ទៅ​លើ​រូប​សម្រស់​នៃ​រាងកាយ​ទាំង​មូល​ ព្រម​ទាំង​ជួយ​ឲ្យ​ការ​និយាយ​បាន​ពីរោះ​ល្អ​ទៀត​ផង។​

ដោយ​ហេតុ​ថា​ធ្មេញ​សំខាន់​ដូច្នេះ​វា​គួរតែ​ត្រូវ​បាន​ថែទាំ​ឲ្យ​មាន​សុខភាព​ល្អ​ជានិច្ច។​ យោង​តាម​គេហ​ទំព័រ​សុខភាព​​www.maypalo.com ​បាន​ឲ្យ​ដំបូន្មាន​ថា​ដើម្បី​សុខភាព​ធ្មេញ​ល្អ​ គួរ​អនុវត្ត​ដូច​ខាង​ក្រោម៖


​ទី​១. ​ដុស​សម្អាត​ធ្មេញ​យ៉ាង​ហោច​ណាស់​ក្នុង​១​ថ្ងៃ​ឲ្យ​បាន​១​ដង។​ តាម​ធម្មតា​គួរ​ដុស​សម្អាត​ធ្មេញ​២​ដង​ក្នុង​១​ថ្ងៃ​តែ​បើ​អញ្ចាញ​ធ្មេញ​មាន​បញ្ហា​(sensitive gum)​គួរ​ដុស​សម្អាត​តែ​១​ដង​បាន​ ព្រោះ​បើ​ដុស​ញឹក​ញាប់​ពេក​​នឹង​ធ្វើ​ឲ្យ​អញ្ចាញ​ធ្មេញ​កាន់តែ​ឈឺ។ ​គួរ​ដុស​ធ្មេញ​មុន​ចូល​គេង​ ជាពិសេស​គួរ​ខ្ពុល​ទឹក​ក្តៅ​ក្រោយ​ពេល​ញ៉ាំ​របស់​ផ្អែម។​

ទី​២.​ គួរ​ដុស​ធ្មេញ​ឲ្យ​គ្រប់​សព្វ​ (មុខ​ និង​កន្លុក​កន្លៀត)​ ឲ្យ​បាន​ស្អាត​បាត​ជានិច្ច​ ព្រោះ​កាក​សំណល់​មេរោគ​ផ្សេងៗ​អាច​នឹង​ជាប់​នៅ​នឹង​ធ្មេញ។​ យក​ល្អ​គួរ​ទៅ​ឲ្យ​ពេទ្យ​ធ្មេញ​សម្អាត​ និង​ណែនាំ​អំពី​វិធី​សម្អាត​ឲ្យ​បាន​ល្អ។​

ទី​៣.​ គួរ​ដុស​សម្អាត​ធ្មេញ​យ៉ាង​ហោច​ណាស់​ពី​២​ទៅ​៣​នាទី​ ដើម្បី​ឲ្យ​ស្អាត​សព្វ​គ្រប់​កន្លែង​កុំ​ឲ្យ​នៅ​សល់​មេរោគ។​

ទី​៤.​ គួរ​ជ្រើស​រើស​ច្រាស​ដុស​ធ្មេញ​ដែល​មាន​សរសៃ​ទន់​ល្អ​ដើម្បី​កុំ​ឲ្យ​ខូច​អញ្ចាញ​ធ្មេញ​ និង​ចូល​ទៅ​សម្អាត​មេរោគ​កាក​សំណល់​បាន​សព្វ​គ្រប់​ទីកន្លែង​ ជាពិសេស​គួរ​ផ្លាស់​ប្តូរ​ច្រាស​ដុស​ធ្មេញ​ក្នុង​រយៈ​ពេល​៣​ខែ​ម្តង​។​

ទី​៥.​ គួរ​ប្រើ​អំបិល​លាយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ​ខ្ពុល​សម្អាត​ធ្មេញ​ឲ្យ​បាន​១នាទី​ជារៀង​រាល់​ថ្ងៃ​ ដើម្បី​ជួយ​កម្ចាត់​មេរោគ​កាក​សំណល់​ផ្សេងៗ​ និង​បំបាត់​ក្លិន​មិន​ល្អ​ក្នុង​មាត់។​

ទី​៦. ​គួរ​កោស​សម្អាត​ធ្មេញ​(ខ្សែ​សម្រាប់​ធ្មេញ)​ ដើម្បី​កម្ចាត់​នូវ​រាល់​កាក​សំណល់​មេរោគ​ផ្សេងៗ​ដែល​សរសៃ​ច្រាស​មិន​អាច​ចូល​ទៅ​សម្អាត​ដល់។​

ទី​៧. ​ចូរ​ជៀស​វាង​ការ​ប្រើ​ប្រាស់​ទឹក​ត្រជាក់​ដើម្បី​ខ្ពុល​សម្អាត​មាត់​ក្រោយ​ពេល​ពិសា​អាហារ​ក្តៅ​ ព្រោះ​វា​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​រង្គើ​ឈឺ ​និង​ខ្សោយ។​

ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​ គឺជា​រឿង​ចាំបាច់​បំផុត​ ដូច្នេះ​លោក​អ្នក​គួរ​អនុវត្ត​តាម​ដំបូន្មាន​ណែនាំ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។​ គួរ​ខ្ពុល​លាង​មាត់​នឹង​ទឹក​ក្តៅ​ក្រោយ​ពេល​ញ៉ាំ​របស់​ផ្អែម​ដើម្បី​សម្អាត​ជាតិ​ស្ករ​ កម្ចាត់​បាក់តេរី​ និង​ដុស​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច​ ជាពិសេស​មុន​ចូល​គេង៕

ផ្លែមៀន ជួយ​​សុខភាព​បាន​ច្រើន​យ៉ាង​

ផ្លែ​មៀន ​ជា​ផ្លែ​ឈើ​មួយ​ដែល​មាន​ឱជារស​ឆ្ងាញ់​ពិសា​ ដោយ​សារ​វា​មាន​រស​ជាតិ​ផ្អែម​ក្រអូប​ និង​ ទឹក​ដម​របស់​វា​។​ មិន​តែ​ប៉ុណ្ណោះ​ទេ ​មៀន​ក៏​ជា​ផ្លែ​ឈើ​មួយ​ ដែល​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​សុខភាព​យើង​ផ​ង​ដែរ​ ដោយ​​តែ​វា​​មាន​​ផ្ទុក​​ទៅ​​ដោយ​​ ជាតិ​ដែក​​ កាល់​ស្យូម​ ផូស្វ័​រ ​កាបូន​អ៊ីដ្រាត​ ប្រូតេអ៊ីន​ ខា្លញ់​ និង​ពពួក​វីតាមីន​ A,​ C​, B2,​ B2​ និង​នីយ៉ាស៊ីន​។

​ផ្លែ​មៀន ​ត្រូវ​បាន​គេប្រើប្រាស់​សម្រាប់​ជា​ថ្នាំ​កែ​រោគ ​ឈឺ​ក្រពះ ​សម្រាន្ត​​​​មិន​លក់​ ខូច​សតិ ​និង​មាន​ទឹក​ដក់​​ក្នុង​ភ្នែក​។​ ផ្លែ​មៀន​ ក៏​អាច​ជួយ​ពង្រីក​បេះដូង​ និង​ចិញ្ចឹម​ឈាម​បាន​ផង​ដែរ​។

​មួយវិញទៀត ​បើ​គេ​យក​សាច់​​មៀន​​​​ និង​ស្ករ​​ក្នុង​​​បរិមាណ​​ស្មើគ្នា​ យក​​ទៅ​​រម្ងាស់​​ក្នុង​ទឹ​ក​រ​ហូត​​ក្លាយ​​ទៅ​​ជា​​​ទឹកស្ក​រ​​ អាច​​ជា​​ថ្នាំ​​ជំនួយ​​កម្លាំង​បាន​ ដោយ​លោក​ អ្នក​ ពិសា​ឲ្យ​បាន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។​

ទឹក​រម្ងាស់​សាច់​មៀន​ស្ងួត ​អាច​ធ្វើ​ជា​ថ្នាំ​ពៅ​​កម្លាំង សម្រាប់​រោគ​សម្រាន្ត​​មិន​លក់​ ​និង​រោគស្ពឹក​សរសៃ​ប្រសា​ទ​ ឬ​ភ្លេច​ភ្លាំង​។

ចំណែក ​នៅ​ប្រទេស​វៀតណាម​វិញ​​ គេ​យក​ភ្នែក​គ្រាប់​មៀន​ យក​ទៅ​កិន​សម្រាប់​ព្យាបាល​ពស់​ចឹក​ ដោយសារ​គេ​ជឿ​ថា​ វា​អាច​ជួយ​ស្រូប​យក​ជាតិ​ពិស​បាន​។​

ផ្លែ​មៀន​ ​មាន​សារ​ប្រយោជន៍​ទាំងនេះ​បាន​ លុះ​ត្រា​លោក​អ្នក​ ចេះ​ជ្រើស​រើស ​ផ្លែ​មៀន​ណា​ដែល​មិន​មាន​ជាតិ​គីមី​លើស​បរិមាណ​។​

ប្រភព៖ wikipedia