រមៀត​ ឬ​ល្មៀត ជា​រុក្ខជាតិ​ដែល​គេ​ស្គាល់​ជា​ទូទៅ​ វា​មាន​សារ​ធាតុ​ខឺរ​ឃ្យូ​មីន ដែល​អាច​ទប់​ទល់​នឹង​រ៉ា​ឌី​កាល់​សេរី​ និង​ការ​រលាក​ ព្រម​ទាំង​កាត់​បន្ថយ​ជំងឺ​អាល់​ហ្សៃ​មើរ (ជំងឺ​ភ្លេច​ភ្លាំង​វង្វេង​វង្វាន់)។ តាម​លទ្ឋ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​មហា​វិទ្យាល័យ​សិង្ហ​បុរី​ រក​ឃើញ​ថា​ សិស្ស​ដែល​ពិសា​សម្លការី​ ជា​ប្រចាំ​ ឬ​ពិសា​ម្តងម្កាល​ (គ្រប់​រយៈ​ពេល​ ៦​ខែ​ )​ អាច​ធ្វើ​វិញ្ញា​សា​ប្រលង​បាន​ល្អ​ ជាង​អ្នក​ដែល​មិន​ធ្លាប់​ពិសា​សម្លការី​សោះ។


ប្រភព​ពី​គេហ​ទំព័រ antkh បាន​ឲ្យ​ដឹង​បន្ត​ទៀតថា មនុស្ស​វ័យចាស់​ជន​ជាតិ​ឥណ្ឌា​ ដែល​ពិសា​សម្លការី​ ជា​ប្រចាំ​ មាន​ជំងឺ​អាល់​ហ្សៃ​មើរ​ តិច​ជាង​មនុស្ស​ចាស់​ជរា​ នៅ​សហរដ្ឋ​អាមេរិក​ ដល់​ទៅ​ ៤​ដង។ ការ​សិក្សា​មួយ​ទៀត​ នៅ​មហាវិទ្យាល័យ​អា​រី​ហ្សូ​ណា​ បាន​បង្ហាញ​ថា​ សារធាតុ​ខឺ​រ​ឃ្យូ​មីន​ អាច​ជួយ​សម្រាល​ អាការ​រលាក​សន្លាក់​បាន។ ប្រការ​សំខាន់​ គឺ​រមៀត​ អាច​ការពារ​ថ្លើម​ មិន​អោយ​សារ​ធាតុ​ពុល​បំផ្លាញ​បាន​ និង​មាន​ប្រសិទ្ធ​ភាព​សម្លាប់​មេរោគ​បាក់​តេរី​ ទប់​ស្កាត់​មហារីក​ ព្រម​ទាំង​ព្យាបាល​ ជំងឺ​ដំបៅ​ក្រពះ​ទៀត​ផង។

ប៉ុណ្ណោះតែ​ទេ បើ​តាម​គេហ​ទំព័រ​ rasmeinews បាន​បង្ហាញ​ថា ក្រុម​អ្នក​វិទ្យា​សាស្ត្រ​សហរដ្ឋ​អាមេរិក ប្រចាំ​សាកល​វិទ្យា​ល័យ​អា​រី ហ្សោ​ណា​ បាន​អះ​អាង​ពី​ការ​រក​ឃើញ​របស់​ខ្លួន​ថា រមៀត​ដែល​ជា​គ្រឿង​ទេស គេ​តែង​ចូល​ចិត្ត​ប្រើ​លាយ​ផ្សំ​ក្នុង​អាហារ ប្រភេទ​ហិ​រ ​ឬ​សម្ល​ទឹក​លឿង​ជា​ច្រើន​នោះ មាន​គុណ​សម្បត្តិ​ពិសេស​ក្នុង​ការ​បំបាត់ រោគ​ជំងឺ​បាន​មួយ​ចំនួន។ ក្នុង​វេជ្ជ​សាស្ត្រ​ប្រទេស​ប៉ែក អាស៊ី គេ​បាន​ប្រើ​រមៀត​ក្នុង​ការ​បំបាត់ រោគ​នានា​អស់​រយៈពេល​រាប់សិប​ឆ្នាំ មក​ហើយ ដោយ​វា​មាន​ប្រសិទ្ធ​ភាព​ក្នុង ការ​ទប់​ស្កាត់ ​និង​ការ​ពារ​រោគ​រលាក​ឆ្អឹង​សន្លាក់ ជួយ​ការ​ពារ​អាកា​រៈរ​លាក ក្លាយ​ពង ឬ​ការ​ហើម​កើត​ចេញ​ពី​រោគ​ផ្សេងៗ​ ដូចជា​ រោគ​ហឺត រលាក​ពោះវៀន និង​រោគ​ឆ្អឹង។


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។