មានពលរដ្ឋនេប៉ាលច្រើនរហូតដល់១៥០០០នាក់ បានបាត់បង់ជីវិត ដោយសារថ្នាំជក់ឬបារី​ក្នុងមួយឆ្នាំៗ ​នេះបើតាមមជ្ឈមណ្ឌលសង្គម លើក​កំពស់ជំងឺមហារីកនេប៉ាល ​ឲ្យដឹងកាលពី​សប្តាហ៍មុននេះ។

ដើម្បីទប់ស្តាត់ជំងឺមហារីកនេះ អង្គការសុខភាពពិភពលោក​បាន​ប្តេជ្ញា​ថា នៅត្រឹមឆ្នាំ២០៥០ ខ្លួននឹងចាត់វិធានការ​ សង្រ្គោះ​អាយុ​ជីវិតពលរដ្ឋ នៅលើពិភព​លោក ឲ្យបាន២០០លាន​នាក់ ឬស្មើនឹង៥០ភាគរយ ​ពីជំងឺ​ដែលបង្ក​ឡើងដោយថ្នាំជក់ឬបារី។​

បារី បានបង្កជាជំងឺមហារីកថ្លើម រហូតដល់៨៥ភាគរយ ចំពោះអ្នកជក់បារីទូទៅ ហើយនៅ​លើពិភព​​លោក មានមនុស្សប្រមាណ៥លាននាក់ បានបាត់បង់ជីវិត ដោយសារថ្នាំជក់ឬបារី​ជារៀង​​រាល់ឆ្នាំ៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។