មើម​យិន​ស៊ិន ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កំពូល​ឱសថ​បុរាណ។ តំណែង​នេះ​មិន​មែន បាន​មក​ដោយ​ងាយៗ​នោះ​ទេ ប៉ុន្តែ​គេ​បាន​ធ្វើ​ការ​ពិសោធន៍​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ថា យិន​ស៊ិន​ប្រាកដ​ជា​មាន គុណ​ប្រយោជន៍​សក្តិ​សម​ពិត​មែន។ តើ​មាន​គុណ​ប្រយោជន៍​អ្វីខ្លះ?

មើម​យិន​ស៊ិន​កូរ៉េ​មាន​ប្រសិទ្ធ​ភាព​បង្កើន​ឈាម បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​ទាំង​បុរស និង​ស្ត្រី​ផ្តល់​ភាព​កក់​ក្តៅ​ដល់​រាង​កាយ​នៅ​រដូវ​រងា​បាន​ល្អ​បំផុត។ មើម​យិន​ស៊ិន​ចិន និង​មើម​យិន​ស៊ិន​អាមេរិក មាន​ឥទ្ធិពល​ត្រជាក់​អាច​ជួយ​សួត តម្រង​នោម បេះដូង​ធ្វើ​ឱ្យ ប្រព័ន្ធ​រំលាយ អាហារ​ខ្លាំង​បំបាត់​ក្តៅ​ក្នុង បំបាត់​ភាព​ស្រវឹង សម​សម្រាប់​ផឹក​ក្រោយ​ត្រឡប់​ពីពិ​ធី​ជប់​លៀង​ផ្សេងៗ។


មើម​យិន​ស៊ិន​គ្រប់​ប្រភេទ​សុទ្ធ​តែ​ជួយ​ឱ្យ​ប្រព័ន្ធ​ប្រាសាទ​ធ្វើការ​យ៉ាង​មាន​ប្រសិទ្ធ​ភាព ជំនួយ​ប្រព័ន្ធ​ប្រសាទ​ភ្នែក និង​ការ​ស្តាប់ កាត់​បន្ថយ​ភាព​តាន​តឹង​ក្នុង​អារម្មណ៍ និង​ការ​ពារ​រោគ​ស្រងូត​ស្រងាត់។ មើម​យិន​ស៊ិន មាន​សារ​ធាតុ​ទប់​ស្កាត់​រ៉ាឌី​កាល់​សេរី​យ៉ាង​ច្រើន ជំនួយ​ស្បែក​ឱ្យភ្លឺថ្លា​ស្អាត​បាន​យូរ បំបាត់​ស្នាម​ជ្រីវ​ជ្រួញ។ មើម​យិន​ស៊ិន​ជួយ​ភ្ញោច​ចរន្ត​ឈាម ភ្ញោច​ប្រព័ន្ធ​ការ​ពារ​រាង​កាយ ជួយ​ឱ្យរាង​កាយ​ដុត​បំផ្លាញ​អាហារ​បាន​ល្អ ធ្វើ​ឱ្យផាល (Spleen) ដំណើរ​ការ​ល្អ ជួយ​ឱ្យ​បាយ​បាន ជំនួយ​ក្រពះ ព្យាបាល​អាការ​បែក​ញើស​ច្រើន​ក្អួត​ចង្អោរ ក្អក ក្អួត​ចេញ​ឈាម និង​ជំនួយ​បេះដូង៕ ប្រភព​ពី​ប្លុក khmer-chomros


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។