បើ​តាម​សេចក្ដី​រាយការណ៍​ពីស៊ិនហួ​បាន​ឲ្យ​ដឹង​ថា​​មាន​មនុស្ស​យ៉ាងហោច​ណាស់​១២​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​និង​៣​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ហេតុរថយន្ត​ក្រុង​ធុន​តូច​មួយ​គ្រឿង​ក្រឡាប់ធ្លាក់​ចូល​ព្រែក នៅ​ប្រទេសអេហ្ស៊ីប។

បើ​តាម​ប្រភព​បាន​បន្ត​ថា​ហេតុការណ៍​នេះ​​បាន​កើត​ឡើង​កាល​ពី​ម្សិល​មិញ​នៅខេត្តBeni Sweif ចម្ងាយ​១២០​គីឡួម៉ែត្រ​ពី​ប៉ែក​ខាង​ត្បូង​ រដ្ឋធានីCairo ប្រទេស​អេហ្ស៊ីប តែ​មូល​ហេតុ​នៅមិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ។

គួរ​រំឭក​ថា​កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ មាន​ហេតុការណ៍​រថយន្ត​ក្រុង​ដឹក​សិស្សសាលា​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ប្រេង​បណ្ដាល​ឲ្យ​ឆេះ​សិស្ស​សាលា​ចំនួន​១៨​នាក់ស្លាប់​និង​របួសធ្ងន់​១០​នាក់​នៅ​ខេត្តBeheira ប៉ែក​ខាង​រដ្ឋធានីCairo ។


(Image Credit:www.emirates247.com)


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។