បើ​តាម​សេចក្ដីរាយការណ៍​ចុង​ក្រោយ​ពី​ស៊ិនហួ​កាល​ពី​ម្សិលមិញនេះ​បាន​ឲ្យ​ដឹង​ថា​ចំនួន​មនុស្ស​ស្លាប់ដោយ​សារ​​គ្រោះ​ថ្នា់ចរាចរណ៍​រថយន្ត​ក្រុង​បុក​គ្នាចំពីមុខ​នៅ​ក្នុង​ប្រទេស​ហ្ស៊ីមបាវ៉េ កើន​ដល់​​ចំនួន​២៦​នាក់​ហើយ​។

​បើតាម​ប្រភព​បាន​បន្ត​ថា​រដ្ឋាភិបាល​ប្រទេសនេះ​បាន​ប្រកាស​ថា​គ្រោះចរាចរណ៍​នេះ​គឺ​ជា​វិនាសកម្ម​នៅ​ក្នុង​ប្រទេស​មួយ​នេះខណៈ​ដែល​អ្នក​រង​របួស​មាន​ប្រមាណ​៤០​នាក់​ផង​ដែរ។

គួរ​ជម្រាប​ថា​បើ​តាម​ការ​ស៊ើប​អង្កេត​បឋម​របស់​ប៉ូលិស​បង្ហាញ​ថា​ការ​បើក​ល្បឿន​លឿន​របស់រថយន្ត​ក្រុង​ទាំង​ពីរ​នោះ​ជាមូលហេតុ​នាំឲ្យ​មាន​គ្រោះថ្នាក់ចរាចរណ៍​នេះ។


(Credit Image:www.thelondoneveningpost.com)


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។