ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ធ្វើការ​អប​អរ​ការ​បង្ហាញ​ខ្លួន​ក្នុង​ក្រប​ខ័ណ្ឌ La Liga ជា​លើក​ទី​៣០០​របស់​គេ​ជាមួយ​នឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​តែ​ម្នាក់​ឯង​ឲ្យ​ក្រុម Barcelona ជា​លើក​ទី​៣១​របស់​គេ ខណៈ​ដែលក្រុម​មាន​មូល​ដ្ឋាន​នៅ​ Catalonia មួយ​នេះ​បាន​រក្សា​ការ​ដេញ​តាម​ពីក្រោយ​ក្រុម Real Madrid ចំនួន​១​ពិន្ទុ​នៅ​លើ​កំពូល​តា​រាង​ជា​មួយ​នឹង​ការ​​ទទួល​ជ័យ​ជម្នះ ៥-០​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ម្ចាស់​​ការ​ពារ​តំណែង​ជើង​ឯក Atletico Madrid បាន​ដេញ​តាម​ពី​​ក្រោយ​ក្រុម​កំពូល​ដល់​ទៅ​៧​ពិន្ទុ​​​ជាមួយ​នឹង​នៅ​តែ​ឈរ​​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៣​ដដែល ក្រោយ​ពី​បាន​ចាញ់ ២-០ នៅ​លើ​ទឹក​ដី​ក្រុម Celta Vigo​។

បច្ចុប្បន្ន Barcelona បាន​ទទួល​ជ័យ​ជម្នះ​ចំនួន​​១១​ប្រកួត​ជាប់​ៗ​គ្នា​ក្នុង​រាល់​ការ​ប្រកួត​ទាំង​អស់ និង​មិន​បាន​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ឡើយ បើ​ទោះ​បី​​លោក​គ្រូ​បង្វឹក Luis Enrique បាន​ធ្វើ​ការ​ផ្លាស់​ប្តូរកីឡាករ​​៨​នាក់​ពី​ក្រុម​ដែល​បាន​ផ្តួល Villarreal ក្នុង​ការ​ប្រកួត​ពាន Copa del Rey កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​ក៏ដោយ​។ Messi បាន​បញ្ជូន​បាល់​យ៉ាង​ល្អ​​ទៅ​ឲ្យ Neymar ដើម្បី​រក​គ្រាប់​បាល់​បើក​ឆាក​នៅ​ដើម​តង់ ហើយ​បន្ទាប់​មក​បាន​​រក​គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្លួន​ឯង​ដើម្បី​ធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប​ក្នុង​ក្រប​ខ័ណ្ឌ La Liga របស់​គេ​កើន​ដល់​២៦៩​គ្រាប់​។ ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​អា​ហ្សង់​ទីន​រូប​នេះ ត្រូវ​បាន​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ដោយ​ការ​ទាត់​បាល់​​ថយ​ក្រោយ​រំ​លង​ក្បាល​ពី​សំណាក់់​ខ្សែ​ប្រយុទ្ធ Luis Suarez ដើម្បី​រក​គ្រាប់​បាល់​បំ​ប៉ោង​សំ​ណាញ់​ទី​។

ការ​ទទួល​ជ័យ​ជម្នះនេះ​​បាន​​តាម​ស្មើ​កំណត់​ត្រា​ឈ្នះ​ជាប់​ៗ​គ្នា​របស់​លោក Pep Guardiol អំ​ឡុង​ពេល​ការ​ចូល​កាន់​តំណែង​រយៈ​ពេល​៤​ឆ្នាំ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​នៅ​ឯ​កីឡ​ដ្ឋាន Camp Nou​។ ប៉ុន្តែ លោក Enrique បាន​បញ្ជាក់់​ថា វា​ជា​ការ​​ទទួល​ជ័យ​ជម្នះ​ក្នុង​រដូវ​កាល​មួយ​ដែល​សម្បូរ​ដោយ​បញ្ហា​បំផុត​។ គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «កំ​ណត់​ត្រា​តែង​តែ​ជា​រឿង​វិជ្ជ​មាន ប៉ុន្តែ កំណត់​ត្រា​នោះ​មិន​បាន​ធ្វើ​ឲ្យខ្ញុំ​​ចាប់​អារម្មណ៍​ឡើយ​។ កីឡាករ​​មិន​បាន​​បង្ហាញ​ពី​ភាព​រីក​រាយ​ហួស​ហេតុ​ឡើយ ពីព្រោះ​ពួក​គេ​ដឹង​ពី​ភាព​​លំ​បាក​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​ផ្សេង​ៗ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។