ភ្នំពេញ៖ ការ​​សិក្សា​​ថ្មី​​មួយ​​នៅ​ក្នុង​ស្រុក​​អំ​ពី​​​អ្នក​​​មាន​ជំងឺ​​ទឹក​​នោម​​ផ្អែម​​ប្រភេទ​ Type ​2 នៅ​​ទូទាំង​​ប្រទេស​​អាសីុ​​ទាំង​​៩នោះ ​បាន​​បង្ហាញ​​ឲ្យ​​ឃើញ​​ថា ​សិង្ហបុរី​​ ជា​​ប្រទេស​​ដែល​​មាន​​អ្នក​​កើត​​ជំងឺ​​ទឹក​​នោម​​ផ្អែម​​មាន​អាយុតិច​​ជាង​​គេ​​បង្អស់​។

ការ​សិក្សា​​ស្រាវ​ជ្រាវ​​មួយ​ទៅ​លើ​​អ្នក​ជំងឺ​​ប្រមាណ​ជា​​ ៣១៩​​នាក់​​​ ដឹក​នាំ​​ដោយ​​អង្គការ​​មូលនិ​ធិ​​ The​ Asian ​Diabetes​ Foundation ​ចាប់​​ពី​ឆ្នាំ​​២០១២​​ដល់​​ឆ្នាំ​​២០១៤​​ ក្នុង​​នោះ​​មាន​​អ្នក​ជំងឺ​​ទឹក​​នោម​​ផ្អែម​​មក​​ពី​ប្រទេស​​សិង្ហ​បុរី​ ​ថៃឡង់ដ៍​ ចិន ​ហ្វីលី​ពីន​ ហុងកុង ​ឥណ្ឌា ​កូរ៉េខាងត្បូង​ តៃវ៉ាន់ ​និង​​វៀតណាម​។

ការ​​សិក្សា​​ស្រាវ​​ជ្រាវ​​បាន​រក​​ឃើញថា​ មាន​​ ៣​​នាក់​​ក្នុង​​​ចំណោម​​អ្នក​ជំងឺ​​១០​នាក់​​នៅ​ក្នុង​​ប្រទេស​​សិង្ហ​បុរី ​កើត​​ជំងឺ​​ទឹក​នោម​​ផ្អែម​​ មុន​​ពេល​​ឈាន​​ចូល​​ដល់​​វ័យ​​៤០ឆ្នាំ​។ ក្រុម​អ្នក​​ជំងឺ​​ដែល​មាន​​អាយុ​តិច​​ទាំង​នោះ​ក៏​​ធ្វេស​​ប្រហែស​​ដោយ​​មិន​សូវ​​បាន​​ទទួល​​ការ​​តាម​​ដាន​​កម្រិត​​ជាតិ​ស្ករ​​នៅ​ក្នុង​ឈាម​ ​ករណី​​កើត​​អា​ការៈ​​​លើសម្ពាធឈាម​ និង​​ជាតិ​​ខ្លាញ់​​កូរ​ឡេ​ស្ដេរ៉ូល​ ទៀត​ផង​​​ ​បើ​​ប្រៀប​ធៀប​​ទៅ​​នឹង​​អ្នក​​ជំងឺ​​វ័យ​​ចំណាស់​។

ក្រុម​វេជ្ជ​បណ្ឌិត​​បាន​និយាយ​​ថា ​នៅ​ពេល​​​ឥឡូវ​​នេះ​​មាន​ឱស​ថ​ប្រ​ភេទ​ថ្មី​​មួយ​ហៅ​ថា ​JANUMET​ XR ​ត្រូវ​បាន​​អនុម័ត​​ដោយ​​អាជ្ញា​ធរ​​​ផ្នែក​​វិទ្យាសា​ស្ដ្រ​​សុខ​ភាព​​ “The​ Health ​Sciences ​Authority” ​កាល​ពី​ឆ្នាំ​ទៅ​​មិញ ​សម្រាប់​​ជួយ​​ដល់​​បណ្ដា​អ្នក​​ជំងឺ​​ជា​មួយ​​នឹង​​អាការៈ​​កើត​​ទឹក​​នោម​​ផ្អែម​​ប្រភេទ ​Type 2 ​ដើម្បី​​ជួយ​​រក្សា​​កម្រិត​​ជាតិ​​ស្ករ​នៅ​​ក្នុង​ឈាម​​ឲ្យ​​នៅ​ថេរ​។

ជា​​ប្រចាំ​​ទៅ​ហើយ​​ដែល​អ្នក​ជំងឺ​​ទឹក​នោម​​ផ្អែម​​តែង​​តែ​​ប្រើ​ប្រាស់​​ប្រភេទ​​ពហុ​ឱសថ​​ សម្រាប់​​ការ​​ពិនិត្យ​​មើល​​ជាតិ​ស្ករ ​​ដែល​​មាន​​នៅ​ក្នុង​​ឈាម។​ ប៉ុន្ដែ​​គ្រូ​ពេទ្យ​​បាន​និយាយ​ថា ប្រភេទ​​ឱសថ​​ថ្មី​​នេះ ​រួម​​ផ្សំ​​ជា​មួយ​​នឹង​​ភ្នាក់​​ងារ​​ដែល​នាំ​​ឲ្យ​​​កើត​​ទៅ​ជា​​ជំងឺ​​ទឹកនោម​​ផ្អែម​​ដល់​ទៅ​​២​​ប្រភេទ ​និង​​ជួយ​​ធ្វើ​​ឲ្យ​​កម្រិត​​ជាតិ​ស្ករ​​ធ្លាក់​ចុះ​​មក​​ត្រឹម​កម្រិត​​ប្រក្រតី​ ​បើ​គ្រាន់​​តែ​​ប្រើ​​ប្រាស់​​ឱសថ​​នោះ​ត្រឹម​តែ​​មួយ​​ដូហ្ស​(1 dose) ​តែ​ប៉ុណ្ណោះ​។

ចំនួន​​អ្នក​កើត​​ទឹក​នោម​​ផ្អែម​​សរុប​នៅ​​ប្រទេស​​សិង្ហបុរី ​មាន​​៤៩៨,​១៩០​​នាក់ ​ជា​ប្រភេទ​​ទឹក​​នោម​​ផ្អែម ​Type ​2 ​ហើយ​​ទទួល​​បាន​​ការ​​តាម​​ដាន​​ត្រួត​ពិនិត្យ​​មើល​​ជាតិ​ស្ករ​​ glycaemic​ control​ ជា​បន្ដ​ ដែល​​នោះ​​ត្រូវ​​បាន​​ធ្វើ​​ឡើង​​សម្រាប់​​អ្នក​​កើត​​ជំងឺ​​ទឹក​​នោម​​ផ្អែម​។

លោក​​វេជ្ជបណ្ឌិត​​ Dr. Ben ​Ng ​បាន​និយាយ​ថា ​ជំងឺ​​ទឹក​នោម​​ផ្អែម​​មិន​​មាន​បង្ហាញ​​ឲ្យ​​ឃើញ​​ជា​​រោគ​​សញ្ញា​​ទេ​។ ​ពី​ព្រោះ​​ថា ​មនុស្ស​​ដែល​​អាច​​មាន​​បញ្ហា​​ក៏​មិន​​បាន​​យក​​ចិត្ដ​​ទុក​ដាក់​។ ​ពួក​គេ​​គិត​ថា ​គេ​​មាន​សុខ​ភាព​ល្អ​​ប្រសើរ​​ជា​ធម្មតា នេះជាការ​​លើក​ឡើង​​របស់​​លោក​វេជ្ជ​បណ្ឌិត​​ដែល​​បំពេញ​​ការងារ​នៅ​​ឯ​មជ្ឈម​ណ្ឌល​​ Mount Elizabeth ​Novena​ Specialist​ Medical​ Center​។

លោក​​បាន​បន្ដ​​ឲ្យ​​ដឹង​ទៀត​ថា ​លក្ខណៈ​​ដែល​ត្រូវ​​ចាប់​​អារម្មណ៍​​វិញ​នោះ​ ដោយ​សារ​​តែ​​បែប​​បទ​​នៃ​​ជីវិត​​រស់​នៅ(life ​style) ​ជាច្រើន​​ដូច​ជា​​ចំណី​អាហារ​​បរិ​ភោគ ​ការ​​មិន​ធ្វើ​លំហាត់​ប្រាណជា​ដើម​​នោះ​ ហើយ​​ដែល​​ជា​ការ​​រួម​ចំណែក​​ធ្វើ​​ឲ្យ​​ឡើង​​ទម្ងន់​​រាង​​​កាយ​​ ​ហើយ​អត្រា​នៃ​​ករ​ណីកើត​​ជំងឺ​​ទឹក​​នោម​ផ្អែម​​ក៏​កាន់​តែ​​ខ្ពស់​៕

អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។