១. ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដោយ​សហការ​ជាមួយ​ក្រ​សូ​ង​វប្បធម៌​និង​វិចិត្រ​សិល្បៈ រួម​ជា​មួយ​​និង​ក្រសួង​ទេស​ចរណ៍​និង​ស្ថាប័ន​ផ្សេងៗ​ នឹង​ប្រារ​ព្វ​ធ្វើ​​ព្រឹត្តិ​ការណ៍​អង្គ​រស​ង្ក្រា​ន​ ព​.​ស​.​ ២៥៥៨-២៥៥៩​ គ​.​ស​.​​២០១៥ ​ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​

២. ​អ្នក​ស្ម័គ្រចិត្ត​៣០០០​នាក់​បាន​ចូលរួម​ជួយ​រៀបចំ​កម្មវិធី​ក្នុង​ព្រឹត្តិការណ៍​នេះ​​។​

៣.​ ព្រឹត្តិការណ៍​នេះ​នឹង​មានកម្ម​វិធី​ប្លែកៗ​ ផ្ទាំងទស្សនីយភាព​អស្ចារ្យ​ និង​ការ​ដាក់​តាំង​បង្ហាញ​ឧបករណ៍​ប្រើប្រាស់​ដែល​មាន​ខ្នាត​ធំ​ និង​មិន​ធ្លាប់​មាន​កន្លង​មក​ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​​ដូច​ជា​៖ ​ការ​ប្រកួត​ល្បែង​អុក​ប្រចាំឆ្នាំ​, ​ការ​ប្រកួត​ក្បាច់​គុណ​ល្បុក្កតោ​, ​និង​ការ​បង្ហាញ​ពី​ការ​កសាង​ប្រាសាទ​។

៤. ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ជាង​​៥០​ម៉ឺន​នាក់​ចូលរួម​ទស្សនា​។​

៥.​ តាម​គម្រោង​ក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​នេះ​សមត្ថកិច្ច​នឹង​ពង្រាយ​កម្លាំង​ជិត​៤០០០​នាក់​ការពារ​សន្ដិសុខ​និង​សុវត្ថិភាព​ ​ជាមួយ​គ្នា​នេះ​ដែរ​ សម្ដេច​ហ៊ុន​សែន​នាយក​រដ្ឋមន្ដ្រី​នឹង​ចូលរួម​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​នេះ​ដែរ​។​

៦. ​ក្នុង​ព្រឹត្តិការណ៍​នេះ​នឹង​មានការ​បង្ហាញ​ឧបករណ៍​សិល្បៈ​ផ្សេងៗ​និង​ការ​ប្រគុំ​តន្ដ្រី​បង្ហាញ​ក្បាច់​គុណ​បូរាណ​និង​ព្រឹ​ត្ត​ការណ៍​វប្បធម៌​និង​ល្បែង​អុក​ជាដើម​។​ ជាមួយ​គ្នា​នេះ​នឹង​មានការ​ធ្វើ​នំ​សន្សម​ជ្រូក​ទំងន់​ជាង​៣​តោន​និង​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សុ​ន​បំបែក​ឯក​អត្ត​កម្ម​ពិភពលោក​។ ​ចំពោះ​នំអន្សម​ទម្ងន់​​៣.២​តោន​ ដែល​គ្រោង​នឹង​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​នៅ​ខេត្តសៀមរាប​ហើយ​​និង​មាន​​​ក្រុមការងារ​ឯក​ត្ត​កម្ម​ពិភពលោក​ Guinness​ មក​មើល​ផ្ទាល់​។​ ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​ នឹង​បង្ហាញ​មួក​ស្លឹក​ត្នោត​យក្ស​ទម្ងន់​១៩១.៥​ គីឡូក្រាម​ អង្រុត​យក្ស​កម្ពស់​៥.៥​ម៉ែត្រ​ កន្ត្រងប្រហុក​យក្ស​ បំពង់​ទឹកត្នោត​យក្ស​ ចំណុះ​១៥​លី​ត្រ​ និង​មានការ​ប្រណាំង​ត្រាក់ទ័រ​ គោ​យន្ត​ រទេះគោ​ និង​ការ​លេងល្បែង​ប្រជាប្រិយ​ប្រពៃណី​ជាតិខ្មែរ​ រួម​ទាំង​ការ​បញ្ចូល​ចង្វាក់រាំ​ផ្សេងៗ​ទៀត​​ផង​ដែរ​៕​

អត្ថ​បទ​ដោយ​៖ សៀម​រាប​


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។