តា​រា​ឆ្នើម​ទាំង​៣​របស់​ក្រុម Barcelona ដែល​រួមមាន Lionel Messi, Luis Suarez និង Neymar បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​រក​បាន​គ្រាប់​បាល់​ទី​១០០​ក្នុង​រាល់​ការ​ប្រកួត​ទាំង​អស់ ខណៈ​ដែលក្រុម​មាន​មូល​ដ្ឋាន​នៅ Catalonia មួយ​នេះ​​បាន​ធ្វើ​ការ​នាំ​មុខ​ដល់​ទៅ​៥​ពិន្ទុ​ពេញ​នៅលើ​កំពូល​តា​រាង La Liga ជា​មួយ​នឹង​ជ័យ​ជម្នះ ៦-០ លើ​ក្រុម Getafe កាលពី​ថ្ងៃ​អង្គារ​។

ខ្សែ​ប្រយុទ្ធ​ទាំង​បី​នាក់​សុទ្ធ​សឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដូច​គ្នា​ក្នុង​​ចន្លោះ​ពេល​​២៨​នាទី ខណៈ​ដែល Messi បា​រក​គ្រាប់​បាល់​បើក​ឆាក​ពី​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​ នៅ​មុន​ពេល​បញ្ជូន​បាល់​ទៅ​ឲ្យ Suarez ដើម្បី​ស៊ុត​បាល់​បំ​ប៉ោង​សំ​ណាញ់​ទី​យ៉ាង​ល្អ ហើយ Neymar បាន​បំ​ពេញ​ការ​ពារ​នៃ​ការ​រក​គ្រាប់​បាល់​​ទី​១០០​​ពី​សំណាក់​កីឡាករ​ទាំង​​​បីក្រោយ​ពី​ទទួល​បាន​បាល់​ពី​ការ​បញ្ជូន​របស់ Suarez​។

បន្ទាប់​មក ខ្សែ​បម្រើ Xavi Hernandez បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ដើម្បី​រក​គ្រាប់​បាល់​ទី​៤ នៅមុនពេល Suarez ជួយ​ឲ្យ​ក្រុម​ខ្លួន​មាន​គ្រាប់​បាល់​នាំ​មុខ ៥-០ ជា​មួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ដូច​គ្នា​នេះ ហើយ Messi បាន​បំពេញ​ជ័យ​ជម្នះ​​របស់​ក្រុម​​តាម​រយៈ​ការ​​​ស៊ុត​បាល់​ដោយ​ជើង​ឆ្វេង​ចូល​ទី​យ៉ាង​ល្អ​​​នៅ​ដើម​តង់​ទី​២​។ ក្រុម Real Madrid អាច​នឹង​​កាន់​បន្ថយ​ការ​ដេញ​តាម​ពីក្រោយ​នៅ​លើកំ​ពូល​តា​រាង នៅ​ពេល​ដែល​ពួក​គេ​​ជួប​ក្រុម Almeria នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​។ Suarez បាន​ឲ្យ​ដឹង​ថា៖ «ជា​សំណាងល្អ ការ​ស៊ុត​បាល់​លើក​ទី​១​សំ​ដៅ​ទី យើង​បាន​ធ្វើ​ឲ្យ​​​វា​ចូល​ទី ហើយ​ក្រុម​លេង​បាន​យ៉ាង​ល្អ​ក្នុង​តង់​ទី​១ ហើយ​​​នោះ​ពិត​ជា​រឿង​ដ៏​សំខាន់​បំផុត​»​៕

លទ្ធ​ផល​គូ​​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​អង្គារ​

Ath Bilbao 1-1 Real Sociedad

Levante 1-0 Cordoba

ប្រភព​ព័ត៌​មាន៖ Channel News Asia


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។