តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ក្រុង​ឡាអេ) បាន​ចេញ​ដីកា​ចាប់ខ្លួន​មន្រ្តី​ជាន់ខ្ពស់​របស់​លីប៊ីហើយ គឺបុរសខ្លាំង​កាដាហ្វ៊ី ព្រមទាំងកូន​ប្រុស​របស់​លោក និង​មេចារកិច្ចយោធា​លីប៊ី​ កាលពីថ្ងៃទី២៧​ មិថុនា ២០១១នេះ។ មនុស្ស​ទាំងបី​រូបនេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​បាន​ប្រព្រឹត្ត​ទៅលើ​បាតុករ​ប្រឆាំង នាពេល​កន្លងមក។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ក្រុងឡាអេ) គឺជា តុលាការ​​ ដែល​មិនមាន​កម្លាំង​ប៉ូលិស​ផ្ទាល់​ខ្លួន​ ដើម្បី​​ធានា​ការ​អនុវត្ត​សេចក្តី​សម្រេច​របស់​ខ្លួននោះ​ដូច្នេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ត្រូវពឹងផ្អែក​ទាំងស្រុង​ទៅលើ​​​កងកម្លាំង​ របស់​ ប្រទេស​ជាសមាជិក​។

បើទោះបី ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​បាន​ចេញ​ដីកា​ចាប់ខ្លួន​លោក​ កាដាហ្វ៊ី ក៏ប៉ុន្តែ ការ​ចាប់ខ្លួន​លោក​កាដាហ្វ៊ី​ទៅកាត់ទោសនេះ ទំនង​ជា​នឹង​មិន​អាច​កើតឡើង​ក្នុង​ ពេល​ឆាប់ៗ​នេះ​បានទេ៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។