ខណៈ​លោក Manuel Pellegrini បាន​នាំយក​ភាព​ជោគ​ជ័យ​ក្នុង​ឆ្នាំទី ១ របស់​លោក​នៅ​ឯ​ក្លិប Man City ក្រោយ​ពី​លោក​បាន​ឈ្នះ​ពាន Premier League និង League Cup មុន​នឹង​ជួប​រដូវកាល​ដ៏​ខកចិត្ត​មួយ​ដែល​បាន​បញ្ចប់​ដោយ​ក្លិប​ដែល​ចំណាយ​ ប្រាក់​ដ៏​ច្រើន​លើសលប់​នេះ​បោះបង់​ពាន​ទៅ​ឲ្យ Chelsea និង​បញ្ចប់​ដោយ​ការ​មិន​ឈ្នះ​អ្វី​សោះ​កាល​ពី​ខែ​ឧសភា​នោះ គ្រូ​បង្វឹក​សញ្ជាតិ​ស៊ីលី​រូបនេះ កំពុង​តែ​ស្ថិត​ក្រោម​ការ​ទាមទារ​ថា លោក​ត្រូវ​តែ​ជួយ​ឲ្យ​​ឈ្នះពាន​ដើម្បី​រក្សា​ការ​ងារ​របស់​លោក​។ Manchester City ត្រៀម​បើក​យុទ្ធនាការ​ក្របខ័ណ្ឌ Premier League របស់​ពួកគេ​នៅ​លើ​ទឹកដី​ក្រុម West Bromwich Albion នា​ថ្ងៃ​ចន្ទ​នេះ

Fernandinho-Manchester-Ci-009

គ្រូបង្វឹក​វ័យ ៦១ ឆ្នាំរូប​នេះ ដឹង​យ៉ាង​ច្បាស់​ថា ការ​ជួប​នូវ​ការ​ខកចិត្ត​ម្ដង​ទៀត​ដូច​កាល​ពី​រដូវកាល​មុន​តាមរយៈ​ការ​ បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​ក្របខ័ណ្ឌ Premier League និង​ការ​ធ្លាក់​ចេញ​ពីក្រប​ខ័ណ្ឌ Champions League ត្រឹម​វគ្គ ១៦ ក្រុម​ចុងក្រោយ នឹង​មិនអាច​ទទួល​យក​បាន​ទៀត​ឡើយ​។

លោក Pellegrini បាន​និយាយ​ថា៖ «សម្រាប់​ខ្ញុំ រដូវកាល​ដ៏​ល្អ​មួយ​ជាមួយ​នឹង​ក្រុម​ដ៏​ធំ​មួយ​គឺ​ថា អ្នក​ត្រូវតែ​ឈ្នះ​ពាន​មួយ​។ អ្នក​មិនអាច​និយាយ​ថា វា​ជា​រដូវកាល​ដ៏​ល្អមួយ​ឡើយ ប្រសិន​បើ​អ្នក​មិនឈ្នះ​អ្វី​សោះ​នោះ​»​។ « ខ្ញុំ​គិត​ថា ក្នុង​នាម​ជា​អ្នកចាត់ការ​ទូទៅ​ម្នាក់ លោក​អ្នក​មិន​អាច​គិត​ថា អ្នក​មិន​បាន​ឈ្នះ​ពាន​ដោយសារតែ​កីឡាករ​លេងមិន​បាន​ល្អ​ឡើយ​»​។

សម្រាប់​លោក Pellegrini សង្ឃឹម​ថា ក្រុម​របស់​លោក នឹង​អាច​យក​ឈ្នះ​លើ ក្រុម West Bromwich Albion សម្រាប់​ការ​បើក​ឆាក​ដំបូង ដើម្បី​នាំ​សំណាង។


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។