ទី​បំផុត ការ​​ព្យា​យាម​​ពង្រឹង​តំបន់​ការ​ពារ​របស់​ក្រុម Chelsea ហាក់​ដូច​ជា​មាន​ដំណើ​ការ​ឆ្ពោះ​ទៅមុខ ក្រោយ​​ពី​ពួកគេ​បាន​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​​គ្នា​​មួយ​ជា​មួយ​នឹងក្លិប Augsburg ដើម្បីនាំ​យក Baba Rahman​។ ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ហ្គា​ណា​​វ័យ​២១​ឆ្នាំ​រូបនេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​ជំនួស​កន្លែង​របស់​​កីឡាករ Filipe Luis ដែល​​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្លិប Atletico Madrid ក្រោយ​ពី​ចំ​ណាយ​​​រយៈ​ពេល​ត្រឹម​តែ​១​​រដូវកាល​នៅ​ឯ​កីឡ​ដ្ឋាន Stamford Bridge​។ ការ​ចរ​ចា​ផ្សេង​ៗ​​​មាន​ដំណើ​ការ​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​រួច​មក​ហើយ ខណៈ​ដែលក្រុម​ម្ចាស់​ជើង​ឯក​របស់​ក្រប​ខ័ណ្ឌ Premier League បាន​រង​​នូវការ​ច្រាន​ចោល​ចំពោះ​សំណើ​ដេញថ្លៃក្នុង​ទឹក​ប្រាក់​២៥​លាន​អឺ​រ៉ូ (ស្មើនឹង​២៧,៥​លាន​ដុល្លារ​​អាមេ​រិក) កាល​ពី​ចុង​សប្តាហ៍​។

ខ្សែការពារអន្តរជាតិហ្គាណាវ័យ២១ឆ្នាំ Baba Rahman

ក្លិប Augsburg បាន​រក្សា​ជំ​ហ​​ជាមួយ​នឹង​តម្លៃ​ខ្លួន​ជិត​៣០​លានអឺ​រ៉ូ ប៉ុន្តែ ខណៈ​ដែល Rahman បាន​យល់​ព្រម​លើ​លក្ខ​ខណ្ឌផ្ទាល់​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ផ្ទេរ​របស់​គេ​ទៅកាន់​កីឡ​ដ្ឋាន Stamford Bridge ក្រុម​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Bundesliga មួយនេះ បច្ចុប្បន្ន បាន​​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​មួយ​ទៅលើ​រច​នា​សម្ព័ន្ធ​នៃ​ការ​​បង់​ប្រាក់​លើ​តម្លៃ​ខ្លួន​។ ក្លិប Chelsea ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​​​ចំណាយ​ប្រាក់​ភ្លាម​ៗ​ចំនួន​២១,៨​លានដុល្លារ​អាមេ​រិក រួម​ជា​​មួយ​នឹង​​ប្រាក់​ឧប​ត្ថម្ភ​ផ្សេង​ៗ​រហូ​ដល់​ទៅ​​៦​លាន​ផោន ប្រសិន​បើ​រូប​គេ​លេង​បាន​ច្រើន​ជាង​១០០​ប្រកួត​។ កីឡាករ​រូប​នេះ និង​ភ្នាក់​ងារ​របស់​គេ​បាន​​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ឡុងដ៍​រួច​ជា​ស្រេច ហើយ​ការ​ត្រួត​ពិនិត្យ​សុខ​ភាពមួយ​នឹង​​ត្រូវ​ធ្វើ​ឡើង​នៅ​​ក្នុង​សប្តាហ៍​នេះ​៕

ប្រភពព័ត៌​មាន៖​The Guardian


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។