Man City ឈ្នះយ៉ាងងាយនៅថ្ងៃនៃការបង្ហាញខ្លួនលើកទី១របស់ Sterling
ការបង្ហាញខ្លួនជាលើកទី១របស់ខ្សែប្រយុទ្ធ Raheem Sterling សម្រាប់ក្រុម Manchester City មិនត្រូវបានស្ថិតក្នុងការចាប់អារម្មណ៍ដោយសារតែកីឡាករចាស់ៗ ខណៈដែលខ្សែបម្រើ Yaya Toure និងខ្សែការពារ Vincent Kompany បានរកគ្រាប់បាល់កាត់សេចក្តីក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៣-០ នៅលើទឹកដីក្រុម West Bromwich Albion កាលពីរាត្រីថ្ងៃចន្ទ។ ក្រោយពីបានមើលក្រុមគូប្រជែងទាំង Chelsea និង Arsenal ភ្លាត់ស្នៀតកាលពីចុងសប្តាហ៍ថ្មីៗនេះ ក្រុមរបស់លោក Manuel Pellegrini បានដណ្តើមយកការមានប្រៀបយ៉ាងពេញលេញ ខណៈដែលពួកគេបានគេចផុតពីការខកចិត្តក្នុងនាមជាក្រុមប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League ជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ពួកគេនៅលើទឹកដី Hawthorns។
Toure និង David Silva បានរួមគ្នាជួយឲ្យ Man City មានគ្រាប់បាល់នាំមុខក្នុងរយៈពេលត្រឹមតែ៩នាទី នៅពេលដែលខ្សែបម្រើអន្តរជាតិអេស្ប៉ាញ Silva បានធ្វើឲ្យបានផ្លាតចូលទីយ៉ាងល្អ បើទោះបីខ្សែបម្រើអន្តរជាតិកូតឌីវ័រ Toure ត្រូវបានគេចាត់ទុកថា ជាអ្នករកគ្រាប់បាល់ក៏ដោយ។ Toure បានបន្ថែមការនាំមុខរបស់ Man City ក្នុងរយៈពេល១៥នាទីក្រោយមក ហើយខ្សែការពារអន្តរជាតិបែលហ្ស៊ិក Kompany បានបន្ថែមគ្រាប់បាល់ទី៣បន្ទាប់ពីរយៈពេល៣០នាទីដើម្បីផ្តល់នូវការជឿជាក់ដ៏ធំមួយសម្រាប់ក្រុមម្ចាស់ជើងឯករងកាលពីឆ្នាំមុនមួយនេះ ដែលបានឈរនៅលើកំពូលតារាង ក្រោយពីការប្រកួតជុំទី១៕
ប្រភពព័ត៌មាន៖ Channel News Asia