ខេត្តស្ទឹងត្រែង ៖ បុរស​ជនសង្ស័យ ដែល​បាន​ទាញ​កាំភ្លើង AK បាញ់​ប្រពន្ធ​ខ្លួនឯង ត្រូវគេ​ចាប់ខ្លួនបាន​ហើយ​នៅ​រសៀល​ថ្ងៃនេះ ក្នុង​ទឹកដី​ប្រទេស​ឡាវ ក្បែរ​នឹង​ព្រំដែន​កម្ពុជា។​ ​តាម​សេចក្តីរាយការណ៍ បុរស​ជា​ទាហាន​ព្រំដែន​រូបនោះ ត្រូវ​ចាប់បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា​វិញ​ហើយ ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់។​ ​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១០ សីហា កន្លងទៅ មាន​ករណី​ប្រើ​កាំភ្លើង​បាញ់​ទៅលើ​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​ដេក​ដួល​ទៅក្នុង​ថ្លុកឈាម នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ដោយសារតែ​រឿង​ប្រចណ្ឌ​។ អ្នក​ដែល​បាញ់​នោះ ត្រូវគេ​ដឹងថា គឺជា​ប្តី​ជនរងគ្រោះ មានឈ្មោះ នៅ សារឹម អាយុ​៤៣​ឆ្នាំ មានមុខ​ងារ​ជា​យោធា​ការពារ​ព្រំដែន នៅ​វរៈ​សេនា​តូច​លេខ​១០១ នៃ​កងអនុសេនាធំ​លេខ​៣។​ ​យោងតាម​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ប្រពន្ធ​បាន​ឆែក​ទូរស័ព្ទ​ប្ដី ក៍​ឃើញ​សារ​មានប្រើ​ពាក្យ បង​, អូន ។ ឃើញ​ដូច្នោះ​ខឹង​ពេក​ដោយ​ភ្លើង​ប្រចណ្ឌ ក៍​ស្ទុះ​ទៅ​ធាក់​ប្ដី​មួយ​ជើង​រួច​ក៍​ដើរ​ចេញទៅ​ក្រៅ​ផ្ទះ​។ ក្រោយមក​ពេល​ត្រឡប់មកវិញ ក៍មាន​ការប៉ះទង្គិច​ស​ម្ដី​គ្នា​ទៀត ហើយ​បុរស​ជា​ប្ដី​ក៍បាន​ទាញ​កាំភ្លើង​AK ស្វ័យ​បត់ បាញ់​ប្រពន្ធ​មួយ​គ្រាប់ ធ្លាយ​ពី​ដោះ​ដល់​បំពង់​.​ក បណ្ដាល​ឲ្យ​ដេក​ស្ដូកស្តឹង​ក្នុង​ថ្លុកឈាម រួច​គេចខ្លួនបាត់៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។