កំពង់ចាម៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី ប្រទូស្ត​កេ​រ្កិ៍​ខ្មាស ទៅលើក្មេងស្រី អនីតិជន អាយុ១១ឆ្នាំម្នាក់

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ និងបានបញ្ជូន ទៅកាន់សាលាដំបូង ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០១៥ នេះ ដើម្បីចាត់ការ តាមនីតិវិធី។យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កុមារីរងគ្រោះ ឈ្មោះ «ក ស ល» អាយុ១១ឆ្នាំ រីឯជនសង្ស័យ មានឈ្មោះ ហ៊ី ម៉េង​សៀង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​វាល​រី​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ជាមួយគ្នា។

ប្រភពដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុ វេលា​ម៉ោងប្រហែល ​៦ល្ងាច​ ម្តាយ​កុមារីរងគ្រោះ បាន​ប្រើ​ឲ្យ​ទៅ​ទិញ​ភេសជ្ជៈ​ ខា​រ៉ា​បាវ​ ១​កំប៉ុង​ និង​ទឹកដោះគោ​ ឡាក់​តា​សយ ​១​កំប៉ុង​ ពេល​នោះ​នាង​បាន​ជិះ​ម៉ូតូ ​តែម្នាក់ឯង ​មក​ទិញ​ភេសជ្ជៈ ​នៅ​តូប​របស់ ​ឈ្មោះ ​សៀង​ នៅ​ក្នុង​ភូមិ​ជាមួយគ្នា។ ពេល​មក​ដល់​តូប នាង​បាន​ឲ្យ ឈ្មោះ សៀង ​យក​ភេសជ្ជៈ ​ទាំង​២កំប៉ុង​ តម្លៃ​៤,៥០០រៀល។ តែ​ដោយ​ភេសជ្ជៈ​ មិនសូវ​ត្រជាក់​ នាង​ក៏បាន​ឲ្យ​អ្នកលក់ ថែម​ទឹកកក​ ២-៣​ដុំ​ទៀត ហើយពេលនោះ​អ្នកលក់ ​បាន​យក​ទឹកកក​មក​ឲ្យ ​និង​ទារ​លុយ ​ចំនួន​៥០០​រៀល បន្ថែមទៀត​ តែ​នាង​ថា​គ្មាន​លុយ​ទេ​ ទឹកកក​នេះ ​នាង​សុំ​ថែម​ទេតើ។​ បន្ទាប់មកជនសង្ស័យ ​បាន​លូកដៃ​ស្តាំ ​ចាប់​ច្របាច់​សុដន់​ ខាង​ស្តាំ ​របស់កុមារីរងគ្រោះ ​យ៉ាង​ខ្លាំង ​ធ្វើ​ឲ្យ​នាង​ឈឺ ក៏​ឡើង​ជិះ​ម៉ូតូ​ ទៅ​ប្រាប់​ម្តាយ។​

ក្រោយពីបានប្រាប់រឿងហេតុ ទៅកាន់ម្តាយ ស្ត្រីជាម្តាយ បានមកស្តីឲ្យជនសង្ស័យ និងដាក់ពាក្យបណ្តឹង ឲ្យឃាត់ខ្លួន ជនសង្ស័យតែម្តង។ តាម​ចម្លើយ​សារភាព ​របស់​ឈ្មោះ ហ៊ី ម៉េង​សៀង​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិតជា​បាន​ ចាប់​ច្របាច់​សុដន់ ​នាង​ «​ក ស ល​»​ មែន​ តែ​ខ្លួន​ធ្វើ​លេង​ មិន​មាន​បំណង​អាក្រក់​ទេ៕
6b47758660060c435634f126bbc567f3326ef940

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។