កីឡាករ Lionel Messi នឹងត្រូវអវត្តមានពីការប្រកួត La Liga ក្នុងរយៈពេល ពីប្រាំពីរ ទៅប្រាំបីសប្តាហ៍ ដោយសាររងរបួស សរសៃពួឆ្អឹង ជង្គង់ឆ្វេងរបស់គាត់ ក្រោយពីបុកជាមួយកីឡា Pedro Bigas។​គ្រូ​បង្វឹក Barcelona លោក Luis Enrique បាន​ឱ្យ​ដឹង​ថាតាមរយៈ​ទី​ភ្នាក់​ងារ AFP ថា​: «​ពេលកីឡាកររងរបួស រឿងដំបូង​បំផុត ​គឺការសោកស្តាយ​។ ជាការពិតណាស់ ការរងរបូសរបស់កីឡាករ​គឺ​ជាសុបិន្ត និងរឿងអាក្រក់បំផុត​សម្រាប់ អាជីពពួកគេ។


វារឹតតែធ្ងន់ធ្ងរ នៅពេលដែលវាបានកើតឡើងចំពោះកីឡាករ Leo Messi ដែលជាកីឡាករសំខាន់របស់ក្រុម។បើយោងតាមល្យឿននៃការជាសះស្បាយរបស់ លោក Messi គ្រូបង្វឹកBarcelona នៅមិនទាន់ហ៊ានអះអាងថា Messiនឹងអាចមានវត្តមាន នៅក្នុងការប្រកួតជាមួយ Real Madrid នៅរដូវកាលទីមួយ នៃ Clasicoនៅឡើយទេ។

គួររំលឹកផងដែរថាភាគី​ធំ​ជាង​គេ​បំផុត​ចំនួន​ពីរ​របស់​ប្រទេស​អេស្ប៉ាញ​នឹងមកប៉ះគ្នា​នៅ​ថ្ងៃ​ទី 21 ខែ​វិច្ឆិកា​នៅ​ឯ​កីឡដ្ឋាន Bernabeu Santiago នៅ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ​។
ក្លិប Barcelona សង្ឃឹម​ថា​​កីឡាករ​របស់​ខ្លួន​នឹង​ជាសះស្បើយ ហើយអាច​វិល​ត្រឡប់​ទៅលេងអោយបានទាន់ពេល​៕

ប្រភព៖ CNN


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។