​​ភ្នំពេញ​​​៖​​​បេក្ខជន​​ អ៊ាម វន្នី ​​មកពី​​​​ទឹកដី​​​​ខេត្ត​​​​បាត់​​​​ដំបង​​​​ត្រូវ​​​​បាន​​​​ទស្សនិកជន​​​​ចាត់​ទុ​កថា​​ ​​រូបគេ​​​​មាន​​ដុង(​និស្ស័យ​, ​​ទេពកោសល្យ​​) ​​ពី​​​​កំណើត​​ ​​លើ​​​វិស័យ​​សិល្បៈ​ ​​និង​​​​ជា​​​​អ្នក​​និពន្ធ​​​​បទ​​​​ចំ​​រៀង​​ ​​បទ​ភ្លេង​ ​​ជាមួយនឹង​​​​ទេពកោសល្យ​​​​បច្ចេកទេស​​ ​​ដេញ​​​ហ្គី​តា​​ ​​និង​​បង្ហើ​​នូវ​​​​​ម​​​រត​​​ក​​​ ​​សំ​នៀង​​​ដ៏​​​​ក្រ​អៅ​​​ក្រ​អួន​​រណ្តំ​​​ចិត្ត​​​​សម្រាប់​​​​ជា​​​​ការ​​​​ទាក់ទាញ​​​​បេះដូង​​​​ទស្សនិកជន​​​​ត្រូវ​​​​បាន​​​​ទម្លាក់​​​​នៅ​​សប្តាហ៍​​ទី​​​៧​ ​​នា​​​​យប់​​​​ថ្ងៃ​​​​ទី​​​១​​៨​ ​​ខែ​​​​តុលា​​ ​​ឆ្នាំ​​​២​​០​​១​​៥​ ​​នៅ​​​​ក្នុង​​​​កម្មវិធី​​Cambodian Idol ​​របស់​​​​ស្ថានីយ​​​​ទូរទស្សន៍​​​​ហង្ស​​​​មាស​​ ​​បាន​​​​ក្លាយ​​ទៅជា​​​​ការ​​រិះគន់​​​​ពី​​​​មជ្ឈ​​ដ្ឋាន​​​​ទូទៅ​​ ​​ពិសេស​​ ​​បណ្តាញ​​ទំនាក់ទំនង​​សង្គម​​​​ចាត់​ទុ​កថា​​ ​​កម្មវិធី​​​​នេះ​​ ​​អាច​​​​ប្រឈម​​​​នឹង​​​​ភាព​​​​​អ​​​យុត្តិធម៌​​ ​។​ សុ​ផៃ​ ​​ហា​​​យ​​​ ​​ជា​​​​ឈ្មោះ​​​​នៅ​​​​ក្នុង​​​​អា​​​​ខោ​​​​ន​​​​ទំនាក់ទំនង​​​​សង្គម​​​ហ្វេសប៊ុក​ ​​បាន​​​​លើកឡើង​​​​ថា​​ ​​ដោយសារតែ​​​​លំ​​​​ហូរ​​​​ចូល​​​​យ៉ាង​​​​គំ​ហុក​​​នៃ​​​​វប្បធម៌​​​​បរទេស​​​​ធ្វើឲ្យ​​​​យុវជន​​​​ខ្មែរ​​​​មួយ​​​​ចំនួន​​​​នា​​​​ពេល​​​​បច្ចុប្បន្ន​​ ​​ហាក់​​​​មាន​​​​ការ​​ចាប់អារម្មណ៍​​​​យ៉ាង​​​​ខ្លាំង​​​​ទៅលើ​​​​បទ​​​​ចំ​​រៀង​​​​បែប​​​​សម័យ​​​​ទំនើប​​​​ជាង​​​​បទ​​​​ចំ​​រៀង​​​​លំ​​នាំ​​ដើម​​ ​។​ ​​ជា​​​​ការពិត​​ វន្នី ​​មាន​​សំឡេង​​​​ពិសេស​​​​មួយ​​ ​​បែប​​​​ទំ​នោរ​​​ទៅ​​​​រក​​​​លំ​​នាំ​​ដើម​​ (​​សំឡេង​​​​លោក​​តា​​ ​​ស៊ី​​​​ន​​ ​​ស៊ី​​​​សា​​​​មុត​​ ​​កែវ​​ ​​សា​រ៉ាត់​ អ៊ិន យ៉េន សុះ ​​ម៉ាត់​​ ​​មាស​​ ហុក​​សេង​​ ​។​​​ល​​​។​) ​។​ វន្នី ​​ជា​​​​បេក្ខជន​​​​ម្នាក់​​​​ដែល​​​​មិន​​គួរ​​​​មើល​​​​រំលង​​ ​​ដោយសារ​​​​សំឡេង​​​ស្រទន់​ ​​តែ​​​​រឹង​​​​មាំ​​ ​​ការ​​​​ចេះ​​​​និពន្ធ​​​​ទំនុក​​ច្រៀង​​ ​​ការ​​​​ចេះ​​​​លេង​​​ហ្គី​តា​​ ​។​ ​​ចំ​​រៀង​​​​មួយ​​​​បទ​​​​ពី​រោះ​ ​​និង​​​​ទាក់ទាញ​​​​គឺ​​​​ផ្តោត​​​​សំខាន់​​​​លើ​​​​អត្ថន័យ​​​​ផង​​​​ដែរ​​ ​។​ ​​ពិសេស​​​​ចំ​​រៀង​​​​ពី​​ដើម​​​​តែង​​​​បង្ហាញ​​​​ពី​​​​ត​​​​ថា​​​​ភាព​​​​សង្គម​​ ​​សេដ្ឋកិច្ច​​ ​​ធម្មជាតិ​​ ​​តម្លៃ​​​​បុរស​​ ​​ស្ត្រី​​ ​​ទំ​នៀម​ទម្លាប់​​​​ប្រពៃណី​​​​ជាដើម​​ ​។​ ​​ដោយឡែក​​ ​​ចំ​​រៀង​​​​បច្ចុប្បន្ន​​ ​​ពោរ​​​​ពេញ​​ដោយ​​​​ភាព​​​​សោះ​កក្រោះ​ ​​ស្តាប់​​​​ឆាប់​​​ជិន​ណា​​​យ​​​ ​​ដូច្នេះ​​​​សង្ឃឹម​​​​ថា​​ វន្នី ​​អាច​​​​ធ្វើ​​​​បាន​​​​កាន់តែ​​​​ល្អ​​ឡើង​​​​ទៅ​​​​អនាគត​​ ​។​ ​​បើ​​​​ទោះ​​​​ជា​​​​មានការ​​​​លើកឡើង​​​​ពី​​​​ទស្សនិកជន​​​​គាំទ្រ​​​​បែប​​​​ណា​​​​ក៏ដោយ​​ ​​បេក្ខជន​​​​រូប​​​​នេះ​​​​ត្រូវ​​​​បាន​​​​ចាកចេញ​​​​ពី​​​​កម្មវិធី​​Cambodian Idol ​​និង​​​​ផ្តើម​​​​ចេញ​​​​ឲ្យ​​​​មាន​​​​ការ​​រិះគន់​​​​កម្មវិធី​​​​នេះ​​​​ថា​​ ​​អាច​​​​មាន​​​​ភាព​​​​មិន​​​​ប្រក្រតី​​​​ណាមួយ​​​​ពី​​​​ម្ចាស់​​​​ស្ថានីយ​​ ​​ឬ​​​​គណៈកម្មការ​​ ​​ក៏​​​​អាច​​​​ថា​​​​បាន​​ ​។​ ​​សុខ​​ ខា​​អាន​​ ​​ក៏បាន​​​​សរសេរ​​​​នៅ​​​​ក្នុង​​​ហ្វេសប៊ុក​​​របស់​​​​ខ្លួន​​​​ថា​​ ​​ពិតជា​​​​ស្តាយ​​​​បេក្ខជន​​​​ដ៏​​​​ល្អ​​ ​​ទោះ​​​​គាត់​​​​ចាកចេញ​​ ​​តែ​​​​ខ្ញុំ​​​​នៅតែ​​​​គាំទ្រ​​​​ជានិច្ច​​ ​។​ ​​ដោយឡែក​​ ចេ​​នី​​ ​យ៉ា​​​ន​​ ​​បាន​​​​សរសេរ​​​​យ៉ាង​​​​ដូច្នេះ​​​​ថា​​ វន្នី ​​ធ្លាក់​​​​ហើយ​​ ​​ឈប់​​​​មើល​​​​ហើយ​​ ​​មិន​​បាច់​​​​អស់​​​​លុយ​​ ​​មិន​​បាច់​​​​អត់​ងងុយ​ ​​អ្នក​​​​ពី​រោះ​​ៗ​​​ធ្លាក់​​​​អស់​​ហើយ​​ ​​ស្តាយ​​​​ណាស់​​ ​​​អ​​​យុត្តិធម៌​​​​ណាស់​​ ​​មិន​​​​សម​​ វន្នី ​​ធ្លាក់​​​​ទេ​​ ​។​ ​​កញ្ញា​​ ​​ឈ្មោះ​​ ​​ចាន់​​ ​​ស្រី​​មុំ​​ ​​បាន​​​​និយាយ​​​​ស្រដៀង​​​​នេះ​​​​ផង​​​​ដែរ​​​​ថា​​ ​​ទោះ​​​​អ្នក​​​​ចាកចេញ​​​​ទៅ​​ ​​ក៏​​​​ខ្ញុំ​​​​នៅតែ​​​​គាំទ្រ​​​​អ្នក​​​​ដែរ​​ ​​និង​​​​មាន​​​​អ្នក​​​​សរសេរ​​​​ជាច្រើន​​​​ទៀត​​​​បាន​​​​សម្តែង​​​​នូវ​​​​ការ​​​​សោក​​ស្តាយ​​ ​​ហើយ​​​​ចាត់​ទុ​កថា​​ ​​កម្មវិធី​​ Cambodian Idol ​​របស់​​​​ស្ថានីយ​​​​ទូរទស្សន៍​​​​ហង្ស​​​​មាស​​ ​​អាច​​​​ជា​​​​ការ​​ប្រឡង​​ប្រជែង​​​​ដើម្បី​​​​តម្រូវ​​​​ការ​​​​ចង់បាន​​​​របស់​​​​ម្ចាស់​​​​ស្ថានីយ​​ ​​ឬ​​​​ក្រុមហ៊ុន​​​​នេះ​​ ​​ជាជាង​​​​សំ​ឡឹង​​​មើល​​​​ឲ្យ​​​​ឃើញ​​​​ពី​​​​សមត្ថភាព​​​​របស់​​​​បេក្ខជន​​ ​​ដែល​​​​មាន​​​​សមត្ថភាព​​​​ប្រកបដោយ​​​​ទេពកោសល្យ​​ ​​និង​​​​ជា​​​​អ្នក​​និពន្ធ​​​​បទ​​​​ចំ​​រៀង​​ ​​និពន្ធ​​​​បទ​ភ្លេង​ ​​ក៏ដូចជា​​​​អ្នក​​​​អភិ​​​​រក្ស​​ ​​ការពារ​​ ​​លើក​ស្ទួយ​​វិស័យ​​សិល្បៈ​​​នោះ​​​​ឡើយ​​ ​។​
hqdefault

ww


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។