​​វៀតណាម​​: ​​នៅ​​​​ថ្ងៃ​​​​ទី​​​២​​០​​​ខែ​​​​តុលា​​​​នេះ​​​​ព្រះ​ករុ​ណា​​​​ព្រះ​​បាទ​​​​សម្តេច​​​​ព្រះ​​​​បរម​​នាថ​​ ​​នរោត្តម​​ ​​សី​​​​ហ​​​​មុនី​​ ​​ព្រះមហាក្សត្រ​​​​នៃ​​​​ព្រះរាជាណាចក្រកម្ពុជា​​​​បាន​​​​និង​​​​កំពុង​​​​​​​​បំពេញ​​​​ព្រះរាជទស្សនកិច្ច​​​​សម្រាក​​​​ព្រះ​​​​កាយ​​​​នៅ​​​​ប្រទេស​​​​វៀតណាម​​​​ដែល​​​​ជា​​​​ប្រទេស​​​​ដែល​​​​នៅ​​​​ជាប់​​​​និង​​ ​​ប្រទេស​​​​កម្ពុជា​​​។​​​ព្រះអង្គ​​​​បាន​​​​យាង​​​​ទៅ​​​​ទីនោះ​​​​កាលពី​​​​ថ្ងៃ​​​​ទី​​​១​​៩​​​ដើម្បី​​​​បំពេញ​​​​ទស្សនកិច្ច​​​​រយៈពេល​​​៤​​​ថ្ងៃ​​(​១​​៩​​​ដល់​​​២​​២​​​ខែ​​​​តុលា​​)​។​ ​​ទីភ្នាក់ងារ​​​​ព័ត៌មាន​​​​វៀតណាម​​ (VNA)​​កាលពី​​​​ថ្ងៃ​​​​ទី​​​១​​៩​​​ខែ​​​​តុលា​​​​បាន​​​​បង្ហាញ​​​​នូវ​​​​រូបភាព​​​​បំពេញ​​​​ព្រះរាជ​​​​ទស្សនកិច្ច​​​​សម្រាក​​​​ព្រះ​​​​របស់​​​​ព្រះ​ករុ​ណា​​ ​​ដែល​​​​ក្នុង​​​​នោះ​​​​មានការ​​​​យាង​​​ទត​​​នូវ​​​​តំបន់​​​​វប្បធម៌​​​​ប្រវត្តិសាស្ត្រ​​​​សំខាន់​​​ៗ​​​មួយ​​​​ចំនួន​​​​នៃ​​​​ប្រទេស​​​​នេះ​​​។​​​ក្នុង​​​​នោះ​​​​ក៏​​​​បានឃើញ​​​​នូវ​​​​ការ​​​​ទទួល​​​បដិសណ្ឋារ​កិច្ច​​​​ដ៏​​​ខ្ពង់​ខ្ពស់​​​​ពីសំណាក់​​​​ប្រធាន​​​​រដ្ឋ​​​​វៀតណាម​​​​ផង​​​​ដែរ​​​។​ គួរ​​​​រំលឹក​​​​ថា​​ ​​យោង​​​​តាម​​​​ព្រះរាជ​​សារ​​​​របស់​​​​ព្រះ​ករុ​ណា​​​​ព្រះ​​បាទ​​​​សម្តេច​​​​ព្រះ​​​​បរម​​នាថ​​ ​​នរោត្តម​​ ​​សី​​​​ហ​​​​មុនី​​ ​​ព្រះមហាក្សត្រ​​ ​​នៃ​​​​ព្រះរាជាណាចក្រកម្ពុជា​​ ​​ចុះ​​​​ថ្ងៃ​​​​ទី​​​១​​៨​ ​​ខែ​​​​តុលា​​ ​​ឆ្នាំ​​​២​​០​​១​​៥​ ​​ផ្ញើ​​​​ជូន​​​​ជន​​រួម​​ជាតិ​​ ​ខ្លឹម​សារ​​​​ថា​​ ​​”​​ទូ​​​ល​​​​​ព្រះ​​​បង្គំ​ ​​ខ្ញុំ​​ព្រះ​ករុ​ណា​​ ​​ខ្ញុំ​​​​សូម​​​​ព្រះ​​​​អនុញ្ញាត​​ ​​និង​​​​អនុញ្ញាត​​​​ពី​​​​សម្តេច​​​​ព្រះ​​​​អគ្គ​​​​មហា​​សង្ឃ​​រាជ​​​​ទាំងពីរ​​​​គណៈ​​ ​​និង​​​​ព្រះ​​​ថេ​រា​នុត្ថេរៈ​​​គ្រប់​​​​ព្រះអង្គ​​ ​​សម្តេច​​ ​​ឯកឧត្តម​​ ​​លោក​​ជំទាវ​​ ​​អស់​​លោក​​ ​​លោកស្រី​​ ​​លោក​​តា​​ ​​លោក​​យាយ​​ ​​មា​​​​មី​​​ង​​​ ​​បងប្អូន​​ ​​ក្មួយ​​​ៗ​ ​​ជន​​រួម​​ជាតិ​​​​ទាំងអស់​​ ​​​អ​​​វត្តមាន​​​​ពី​​​​មា​​តុ​​ប្រទេស​​ ​​ចាប់ពី​​​​ថ្ងៃ​​​​ទី​​​១​​៩​ ​​ដល់​​​​ថ្ងៃ​​​​ទី​​​២​​២​ ​​ខែ​​​​តុលា​​ ​​ឆ្នាំ​​​២​​០​​១​​៥​ ​​តទៅ​​ ​​ដើម្បី​​​​យាង​​​​បំពេញ​​​​ព្រះរាជ​​​​ទស្សនកិច្ច​​ ​​សំ​​រា​​​ក​​​​​ព្រះ​​​​កាយ​​​​នៅ​​​​ទីក្រុង​​ Hue ​​និង​​​​ទីក្រុង​​ Dalat ​​នៃ​​​​សា​​​​ធារ​​​​ណ​​​​រដ្ឋ​​សង្គម​​និយម​​​​វៀតណាម​​​។​ ​​នៅ​​​​ក្នុង​​​​ឱកាស​​​​​អ​​​វត្តមាន​​​​របស់​​​​ទូ​​​ល​​​​​ព្រះ​​​បង្គំ​ ​​ខ្ញុំ​​ព្រះ​ករុ​ណា​​ ​​ខ្ញុំ​​​​ខាងលើ​​​​នេះ​​ ​​សម្តេច​​​វិបុល​​​សេនា​​​​​ភ​​​ក្តី​​ ​​សាយ​​ ​ឈុំ​ ​​ប្រធាន​​​​ព្រឹទ្ធ​​សភា​​ ​​នឹង​​​​ទទួល​​​​ជួយ​​​​ទូ​​​ល​​​ព្រះ​បង្គំ​ខ្ញុំ​​ព្រះ​ករុ​ណា​​ ​​ខ្ញុំ​​​​ក្នុង​ឋានៈ​ជា​​​​ប្រមុខ​​រដ្ឋ​​​​ស្តី​​ទី​​ ​​នៃ​​​​ព្រះរាជាណាចក្រកម្ពុជា​​​​”​៕​
Medium_VNSE4316846

Medium_VNSE4316960

Medium_VNSE4316963

Medium_VNSE4317750


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។