​​តាកែវ​​ ​៖​ ​​កាល​​​​ពីព្រឹក​​មិញ​​​​នេះ​​​​នៅ​​​​លើ​​​​បណ្ដាញ​​​​ទំនាក់ទំនង​​​​សង្គម​​​ហ្វេសប៊ុក​ ​​ត្រូវ​​​​បាន​​​​គេ​​​​ចែកចាយ​​​​រូបភាព​​​​ស្តី​​​​អំពី​​​​ដំណឹង​​​​ទទួល​​​មរណ​ភាព​​​​របស់​​​​​ក​​​វី​​​​ជើង​​ចាស់​​​ចាប៉ី​​​ដង​​​​វែង​​​​លោក​​តា​​ ​​ប្រា​ជ្ញ​ ​ឈួន​​​ជា​​​​លើក​​​​ទី​​​២​ ​​ហើយ​​​​ចំពោះ​​​​ព័ត៌មាន​​​​ដ៏​​​​​អ​​​កុសល​​​​នេះ​​​​ដែរ​​ ​​ក៏បាន​​​​ធ្វើឲ្យ​​​​មហាជន​​​​ទូទាំង​​​​ប្រ​​​​ទេ​​​​​ស​​​មានការ​​​​សោក​ស្ដាយ​​​យ៉ាង​​​​ខ្លាំង​​​​នៅ​​​​កា​​​​បាត់បង់​​​​វីរ​​​​សិល្ប​​ករ​​​​ផ្នែក​​​​ចម្រៀង​​​ចាប៉ី​​​ដ៏​​​​ល្បី​ល្បាញ​ ​​របស់​​​​ប្រទេស​​​​កម្ពុជា​​​​នោះ​​​។​ ​​ដើម្បី​​​​ជម្រះ​​​មន្ទិល​សង្ស័យ​​​​ចំពោះ​​​​ពាក្យ​​​ច​​​ចាម​​អា​​រ៉ា​​​ម​​​​​ខាងលើ​​​​នេះ​​ ​​កាល​​​​ពីព្រឹក​​​​ថ្ងៃ​​​​ទី​​​២​​០​ ​​ខែ​​​​តុលា​​ ​​ឆ្នាំ​​​២​​០​​១​​៥​​​ភ្នាក់ងារ​​​​សារ​​​​ព័ត៌មាន​​​​កាសែត​​​«​​​កម្ពុជា​​​​ថ្មី​​​»​​​បាន​​​​ភ្ជាប់​​​​ប្រព័ន្ធ​​​​ទូរស័ព្ទ​​​​ទៅកាន់​​​​ក្រុម​​​​គ្រួសារ​​​​របស់​​​​លោក​​តា​​​​ប្រា​ជ្ញ​ ​ឈួន​ ​​ហើយ​​​​បើ​​​​តាម​​​​លោក​​​​ប្រា​ជ្ញ​ ​​ឆា​​​ត​​​​​ដែល​​​​ជា​​​​កូន​​បង្កើត​​​​បាន​​​​ប្រាប់ឲ្យដឹង​​​​ថា​​ ​​ដំណឹង​​​​នេះ​​​​មិន​​​​ពិត​​​​នោះ​​​​ឡើយ​​ ​​ពោល​​ ​​ឪពុក​​​​របស់​​​​គាត់​​(​​ប្រា​ជ្ញ​ ​ឈួន​)​​មាន​​​​សុខភាព​​​​ល្អ​​​​ធម្មតា​​​​ទេ​​​​នៅ​​​​ថ្ងៃនេះ​​ ​​គឺ​​​​ពុំ​​​​មាន​​រឿង​​​​អ្វី​​​​កើតឡើង​​​​ដូច​​ដែល​​​​គេ​​​​ល្បី​​​​ត​​​ៗ​​​គ្នា​​​​នៅ​​​​ក្នុង​​​​បណ្ដាញ​​​ហ្វេសប៊ុក​​​ថា​​ ​​គាត់​​​​ទទួល​​​មរណ​ភាព​​​​នោះ​​​​ឡើយ​​​។​ ​​លោក​​​​ប្រា​ជ្ញ​ ​​ឆា​​​ត​​​​​បាន​​​​និយាយ​​ប្រាប់​​​​បន្ថែម​​​​ថា​​ ​​ស្រប​​​​ពេល​​​​ដែលគេ​​​​ល្បី​​​​ថា​​ ​​គាត់​​​​ស្លាប់​​​​នេះ​​​​ដែរ​​​​គឺ​​​​ឪពុក​​​​របស់​​​​លោក​​​​កំពុងតែ​​​​ទៅ​​​​សុំ​​សី​​​ល​​​​​ជាមួយ​​​​រូប​​លោក​​​​នៅ​​​​វត្ត​​​ស្រម៉​​​រ​​ ​​ដែល​​​​មាន​​​​ទីតាំង​​​​ស្ថិតនៅ​​​​ភូមិ​​​ស្រម៉​​​រ​​ ​​ឃុំ​​​ខ្វាវ​ ​​ស្រុក​​​ទ្រាំង​ ​​ខេត្ត​​​​តាកែវ​​ ​​ដែល​​​​ជា​​​​វត្ត​​​​ស្ថិតនៅ​​​​ក្បែរ​​​​ផ្ទះ​​​។​ ​​លោក​​​​ប្រា​ជ្ញ​ ​​ឆា​​​ត​​​​​និយាយ​​​​បញ្ជាក់​​​​ថា​​ ​​ចំពោះ​​​​ដំណឹង​​​​ដែល​​​​ល្បី​​​​ថា​​​​ឪពុក​​​​របស់​​​​លោក​​​​ទទួល​​​មរណ​ភាព​​​​នេះ​​ ​​កាលពី​​​​ពេល​​​​កន្លងទៅ​​​​ក៏​​​​ធ្លាប់​​​​ត្រូវ​​​​បាន​​​​ក្រុម​​​​អ្នក​​លេង​​​ហ្វេសប៊ុក​​​នាំគ្នា​​​​ផ្សព្វផ្សាយ​​ ​​និង​​​​ចែករំលែក​​​​បន្ត​​​​គ្នា​​​​រួម​​​​ម្តង​​​​ទៅ​​​​ហើយ​​ ​​តែ​​​​ទោះ​​​​យ៉ាងណា​​​​លោក​​​​មិន​​​​មានការ​​​​ខឹង​សម្បា​​​នោះ​​​​ឡើយ​​​។​ ​​សូម​​​​បញ្ជាក់​​ឲ្យដឹង​​​​ដែរ​​​​ថា​​ ​​លោក​​តា​​​​ប្រា​ជ្ញ​ ​ឈួន​​​ចាប់​​កំណើត​​​​នៅ​​​​ខែ​​​​តុលា​​ ​​ឆ្នាំ​​​១​​៩​​៣​​៦​ ​​ក្នុង​​​ត្រ​កូ​​​ល​​​​​គ្រួសារ​​​​កសិករ​​​​ដែល​​​​មាន​​​​បងប្អូន​​​៦​​​នាក់​​(​​លោក​​​​ជា​​​​កូន​​ពៅ​​)​។​ ​​លោក​​តា​​​​ប្រា​ជ្ញ​ ​ឈួន​​​មាន​​​​ស្រុក​​កំណើត​​​​នៅ​​​​ភូមិ​​​​ត្រពាំង​​​​កក់​​ ​​ឃុំ​​​ខ្វាវ​ ​​ស្រុក​​​ទ្រាំង​ ​​ខេត្ត​​​​តាកែវ​​​។​ ​​លោក​​តា​​​​ប្រា​ជ្ញ​ ​ឈួន​ ​​បាន​​​​ធ្លាក់​​ខ្លួន​​​​ពិការ​​​​ភ្នែក​​ទាំង​​សង​​ខាង​​​​តាំងពី​​​​អាយុ​​​​ប្រាំ​​​​ឆ្នាំ​​ ​​ដោយសារ​​​​រោគ​​កញ្ជ្រិល ​​និង​​​​បាន​​​​ចាប់ផ្តើម​​​​រៀន​​​​ច្រៀង​​​​ចម្រៀង​​​ចាប៉ី​​​តាំងពី​​​​អាយុ​​​៩​​​ឆ្នាំ​​​​ពី​​​​ឪពុក​​​​មា​​​​ខាង​​​​ឪពុក​​​​ម្នាក់​​​​ឈ្មោះ​​​​ប៉ែត​​ ​​ឌុប​​​​ហៅ​​​ចង្កូម​​​ប្រាំ​​​​បី​​​៕​
NIta-20-A-16-Full


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។