មាន​ក្រុមគ្រួសារ​ជា​ច្រើន​ចូលចិត្ត​ឲ្យ​កុមារ​តូចៗបរិភោគពងទាកូនខ្លាំងណាស់ ប៉ុន្តែ​ក្រុមអ្នកជំនាញ​ផ្នែក​អាហារ​រូបត្ថម្ភបាន​ផ្តល់អនុសាសន៍ថា កុមារ​ដែលមាន​អាយុក្រោម ៥ឆ្នាំ​មិន​គួរបរិភោគ​ពងទាកូនឡើយ។

១. ពងទាកូនជាអាហារមាន​ជីវជាតិខ្លាំង
ត្បិតតែពងទាមាន​តម្លៃសមរម្យក៏ពិតមែន ប៉ុន្តែវាមាន​ជីវជាតិខ្លាំងណាស់។ ក្នុងពងទាមួយគ្រាប់មានថាមពល ១៨២ កាឡូរី, ប្រូតែអ៊ីន ១៣.៦, ខ្លាញ់ ១២.៤ ក្រាម, កាល់ស្យូម ៨២ មីលីក្រាម, ផូស្វ័រ ២១២ក្រាម និង​ កូឡេស្តេរ៉ុល ៦០០ក្រាម។ ទន្ទឹមនឹងនេះផងដែរ វា​ក៏មាន​ផ្ទុក បេតាការ៉ូទីន, វីតាមីន A, B, C, ជាតិដែក… ហើយ​វីតាមីន A និង បេតាការ៉ូទីន​ មាន​កម្រិតខ្ពស់ណាស់។
បើប្រៀបធៀបទៅនឹងស៊ុត​ធម្មតាឃើញថា វាមាន​តម្លៃអាហារ​រូបត្ថម្ភកាន់តែ​ច្រើន​ដោយសារតែ​ការអភិវឌ្ឍស៊ុត​ទៅជា​អំប្រ៊ីយ៉ុង ទើបសារធាតុសំខាន់ៗ​កើត​មាន​កាន់​តែច្រើនឡើង។
២. កុមារក្រោមអាយុ ៥ឆ្នាំ​មិនគួរបិភោគពងទាកូននោះឡើយ
ពងទាកូនជាអាហារដែលមាន​ជីវជាតិបំផុត ប៉ុន្តែអ្នកជំនាញ​មិនបានណែនាំឲ្យបរិភោគច្រើននោះទេ ប្រសិនបើ​រាងកាយ​របស់អ្នកមាន​ភាពទន់ខ្សោយសារធាតុទាំងអស់នៅក្នុង​ស៊ុត​នឹង​បន្ថែម​បន្ទុក​លើ​ប្រព័ន្ធរំលាយអាហារ ដែលអាចបណ្តោលឲ្យ​កើតជំងឺរាករូស។
លើសពីនេះទៅទៀត កុមារក្រោមអាយុ ៥ឆ្នាំមិនត្រូវបានអ្នកជំនាញផ្តល់អនុវសាសន៍ឲ្យ​បរិភោគនោះឡើយ។ ព្រោះការបរិភោគស៊ុតច្រើន​អាច​កើតផវិបាកធ្ងន់ធ្ងរដូច​ជា៖
– វីតាមីន A ច្រើនពេក៖ អាច​ធ្វើឲ្យកុមារក្រោមអាយុ ៥ឆ្នាំ កើតលឿង, របកស្បែក, ប៉ះពាល់ដល់ឆ្អឹង។
– មានបញ្ហា​រំលាយអាហារ៖ ការទទួលទានពងទាកូនច្រើនអាច​ធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់ក្មេង​ដំណើរការមិនបានល្អ, មាន​អាការៈហើមពោះ, រាក…។
– កូឡេស្តេរ៉ុលកើនឡើង៖ ជាតិកូឡេស្តេរ៉ុល​ត្រូវបានគេរកឃើញនៅក្នុងពងទាកូន ដែលមាន​ភាព​ចាំបាច់ក្នុងការបង្កើត​កោសិកាសសៃប្រសាទរបស់ក្មេង។ តែទោះបីជាយ៉ាងណា ការបរិភោគច្រើនពេក​អាច​បង្កើន​ហានិភ័យដល់ថ្លើម, ជាតិខ្លាញ់ក្នុងឈាម​កើនឡើង, បណ្តោលឲ្យ​កើតជំងឺសសៃឈាម​បេះដូង។

ប្រភព៖ khmerpress


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។