​​ភ្នំពេញ​​​៖​ ​​នៅ​​​​វេលា​​​​ម៉ោង​​​១​​៤​​​និង​​​៣​​០​​​នាទី​​​​ថ្ងៃ​​​​ទី​​​២​​៧​ ​​ខែ​​​​តុលា​​ ​​ឆ្នាំ​​​២​​០​​១​​៥​ ​​ចៅក្រម​​​​តុលាការ​​​​ក្រុង​​ភ្នំពេញ​​ ​​បាន​​​​ធ្វើការ​​​​ជំនុំ​​​​ជម្រះ​​​​ទោស​​​​លោក​​​ផែង​ ​វណ្ណៈ​​​ ​​និង​​​​លោកស្រី​​​​ហង្ស​​ បូរី​​ ​​ពាក់ព័ន្ធ​​​​ករណី​​​​បរិ​​ហា​​​រ​​​​​កេ​រ្តិ៍​​​លោក​​ជំទាវ​​​​កែវ​​ ​​ម៉ា​​​​លី​​ ​​ជា​​​​សាធារណៈ​​​។​ ​​លោក​​ជំទាវ​​ ​​កែវ​​ ​​ម៉ា​​​​លី​​ ​​សមាជិក​​ព្រឹទ្ធ​​សភា​​ ​​និង​​​​ជា​​​​ម្ចាស់​​​​វិមាន​​​​កែវ​​ចរ​ណៃ​ ​​ជា​​​​ដើម​​បណ្ដឹង​​​​រដ្ឋ​ប្បវេ​ណី​​​​ក្នុង​​​​សំណុំរឿង​​​​ក្ដី​​​​នេះ​​ ​​មិនបាន​​​​ចូល​​ខ្លួន​​​​ក្នុង​​​​សវនាការ​​​​ទេ​​ ​​គឺ​​​​មានតែ​​​​ម​​​​មេធាវី​​​​តំណាង​​​​ប៉ុណ្ណោះ​​​។​ តាម​​​​អង្គ​​​​ហេតុ​​​​នៃ​​​​បណ្ដឹង​​​​គឺ​​​​ពាក់ព័ន្ធ​​​​ការ​​​​បង្ហោះ​​​​ព័ត៌មាន​​​​លើ​​​​បណ្ដាញ​​​​សង្គម​​​ហ្វេសប៊ុក​​​បរិ​​ហា​​​រ​​​​​កេ​រ្តិ៍​​​លោក​​ជំទាវ​​​​កែវ​​ ​​ម៉ា​​​​លី​​ ​​ដូច​​​​ករណី​​ ​​លោក​​ ​​ព្រំ​​​​សាន​​ ​​និង​​​​លោកស្រី​​​​មុំ​​ ​​ម៉ា​​​នុត​ ​​ភរិយា​​​​លោក​​ ​សៀក​ ​សុ​ជាតិ​​ ​​ដែល​​​​ត្រូវ​​​​បាន​​​​តុលាការ​​​​កាត់ទោស​​​​កាលពី​​​​ថ្ងៃ​​​​ទី​​​១​​៩​ ​​ខែ​​​​តុលា​​​​ថ្មី​​​ៗ​នះ ​​ហើយ​​​​តុលាការ​​​​លើក​​ពេល​​​​មក​​​​ប្រកាស​​​​សាលក្រម​​​​នៅ​​​​ថ្ងៃ​​​​ទី​​​២​​៧​ ​​ខែ​​​​តុលា​​​​ខាងមុខនេះ​​​។​ សូម​​​​បញ្ជាក់​​​​ផង​​​​ដែរ​​​​ថា​​ ​​កាលពី​​​​ថ្ងៃ​​​​ទី​​​២​​៥​ ​​ខែកញ្ញា​​ ​​ឆ្នាំ​​​២​​០​​១​​៥​ ​​សម្ដេច​​​​ក្រ​ឡា​ហោ​​​ម​​​​​ស​​ ​​ខេ​​​ង​​​ ​​រដ្ឋមន្ត្រី​​​​ក្រសួង​​មហាផ្ទៃ​​ ​​បាន​​​​ចុះហត្ថលេខា​​​​លើ​​​​ប្រកាស​​​​ស្ដីពី​​​​ការ​​ផ្ទេរ​​​​ភារ​​កិច្ច​​​​លោក​​​​វរ​​សេនីយ៍​​ទោ​​ ​ផែង​ ​វណ្ណៈ​ ​​អត្ត​​លេខ​​​០​​៧​​៥​​៩​​០​ ​​ពី​​​​នាយ​​រង​​​​ការិយាល័យ​​​​ប្រឆាំង​​​​បទល្មើស​​​​បច្ចេកវិទ្យា​​ ​​នៃ​​​​នាយកដ្ឋាន​​​​សន្តិសុខ​​​​ផ្ទៃ​​ក្នុង​​ ​​នាយកដ្ឋាន​​​​បុគ្គលិក​​ ​​ដើម្បី​​​​ធ្វើការ​​​​ត្រួតពិនិត្យ​​​​ករណី​​​​ល្មើស​​វិ​​ន័យ​​ ​​បទ​​បញ្ជា​​​​កងកម្លាំង​​​​នគរបាល​​​​ជាតិ​​​។​ ​​នា​​​​ថ្ងៃ​​​​ទី​​​២​​៥​ ​​ខែកញ្ញា​​ ​​ឆ្នាំ​​​២​​០​​១​​៥​​​ដដែល​​​​នោះ​​ ​​សម្ដេច​​​​ក្រ​ឡា​ហោ​​​ម​​​ ​​ស​​ ​​ខេ​​​ង​​​ ​​ក៏បាន​​​​ចុះហត្ថលេខា​​​​លើ​​​​សេចក្ដី​​​​សម្រេច​​​​ស្ដីពី​​​​ការ​​​​បង្កើត​​​​គណៈ​​​​កម្ម​​​​ការស្រាវជ្រាវ​​​​ស៊ើប​​​​អង្កេត​​ ​​ករណី​​​​បណ្ដឹង​​​​ពាក់ព័ន្ធ​​​​លោក​​​​វរ​​សេនីយ៍​​ទោ​​ ​ផែង​ ​វណ្ណៈ​ ​​ហើយ​​​​គណៈកម្មការ​​​​នេះ​​​​ត្រូវ​​​​រាយការណ៍​​​​អំពី​​​​លទ្ធផល​​ ​​ស្រាវជ្រាវ​​ ​​ស៊ើប​​​​អង្កេត​​ ​​ជូន​​​​រដ្ឋមន្ត្រី​​​​ក្រសួង​​មហាផ្ទៃ​​​​សម្រេច​​ ​​និង​​​​អនុវត្ត​​​​ទៅតាម​​​​នីតិវិធី​​​៕​
M27-10-15-j-700x400


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។