​​ប្រភព​​​​ដើម​​​​នៃ​​​​បុណ្យ​​ Halloween ​​ចាប់​​កំណើត​​​​តាំងពី​​​​ជាង​​ ​២​​០​​០​​០​​​ឆ្នាំមុន​​​​មក​​ម្លេះ ​​បុណ្យ​​​​នេះ​​​​ផ្តើម​​​​ចេញពី​​​​ពិធីបុណ្យ​​​​មួយ​​​​ឈ្មោះ​​ថា​​ Samhain (​​សា​​វី​​​​ន​​) ​​របស់​​​បុព្វ​បុរស​​​​ក្រុម​​​​ជនជាតិ​​ Celtic ​​ដែល​​​​ជា​​​​ក្រុម​​​​ជនជាតិ​​ ​​រស់នៅ​​​​កំ​ឡុង​​២​​០​​០​​០​​​ឆ្នាំមុន​​ ​​នៅ​​​​លើ​​​​ទឹកដី​​ ​​ប្រទេស​​​​អៀ​​​​រ​​​ឡង់​ ​​ក្នុង​​​​ចក្រ​​ភព​​អង់គ្លេស​​​​សព្វថ្ងៃ​​​។​ ​​តាម​​​​ប្រពៃណី​​​​របស់​​​​ជនជាតិ​​ Celts ​​ពួកគេ​​​​តែងតែ​​​​ប្រារព្ធ​​ ​​បុណ្យ​​ចូល​​ឆ្នាំ​​​​ថ្មី​​​​របស់​​​​ពួកគេ​​​​នៅ​​​​ថ្ងៃ​​ ​១​ ​​ខែវិច្ឆិកា​​ ​​ព្រោះ​​​​ពេលវេលា​​​​នេះ​​​​គឺ​​​​ត្រូវ​​​​បាន​​​​ចាត់​ទុ​កថា​​ ​​ជា​​​​ថ្ងៃ​​​​ចុង​​​​បញ្ចប់​​​​នៃ​​​​រដូវ​​ក្តៅ​​ ​​និង​​​​ការ​​​​ប្រមូល​​​​ផល​​ ​​ហើយក៏​​​​ជា​​​​ការ​​​​ចាប់ផ្តើម​​ ​​រដូវ​​រងា​​​​រ​​​​ដ៏​​​​ត្រជាក់​​​​ដែល​​​​ពោ​​​​ពេញ​​ដោយ​​​​ភាព​​​ងងឹត​​។​
12141801_1211194945562529_2757194578282452204_n
​​ពួកគេ​​​​ជឿ​​​​ថា​​​​នៅ​​​​យប់​​​​មុន​​​​ថ្ងៃ​​​​ចូល​​ឆ្នាំ​​​​ថ្មី​​ ​​គឺជា​​​​កា​​​​​រ​​​ខិត​​​​ជិត​​ ​​ចូល​​គ្នា​​​​រវាង​​​​ភព​​​ងងឹត​ ​​និង​​​​ភព​​​​មនុស្ស​​​។​ ​​ព្រំដែន​​​​ដែល​​​​ខណ្ឌ​​​​ចែក​​​​រវាង​​​​ពិភព​​​ព្រលឹង​​ខ្មោច​​​អា​​សូរ​​​​កាយ​​ ​​និង​​​​ភព​​​​មនុស្ស​​​​គឺ​​​​ប្រែ​​ជា​​​ស្នែង​ ​​ដែល​​​​អាច​​​​អនុញ្ញាត​​​​ឲ្យ​​​ព្រលឹង​​​ទាំងឡាយ​​​​អា​​​​​ច​​​ចេញ​​​​មក​​​​ក្នុង​​​​ពិភព​​​​មនុស្ស​​​​បាន​​​​យ៉ាង​​​​ងាយ​​​។​ ​​ដូច្នេះ​​​​ហើយ​​​​ទើប​​​​នៅ​​​​យប់​​​​ថ្ងៃ​​​​ទី​​ ​៣​​១​ ​​តុលា​​ ​​មុន​​​​ថ្ងៃ​​​​ចូល​​ឆ្នាំ​​​​មួយថ្ងៃ​​ ​​ពួក​​​​ជនជាតិ​​ Celtic ​​តែងតែ​​​​បាន​​​​ប្រារព្ធ​​​​ពិធី​​​​មួយ​​ ​​ដែល​​​​ពួកគេ​​​​នឹង​​​​ទុក​​​​អាហារ​​​​និង​​​​ស្រា​​​​មួយ​​​​ចំនួន​​​​នៅ​​​​ខាងមុខ​​​​ផ្ទះ​​ ​​ដើម្បី​​​​ការពារ​​​​មិន​​​​ឲ្យ​​​ព្រលឹង​​ព្រលឹង​​ខ្មោច​​​ទាំងនោះ​​ ​​ចូល​​​​ទៅ​​​​រក​​​​អាហារ​​​​នៅ​​ក្នុងផ្ទះ​​​​ពួកគេ​​​។​ ​​ជាង​​​​នេះ​​​​ទៅទៀត​​ ​​បើសិនជា​​​​ពួកគេ​​​​ត្រូវ​​​​ចេញ​​ក្រៅ​​​​ផ្ទះ​​នៅ​​​​យប់​​​​ទី​​​៣​​១​ ​​តុលា​​ ​​ពួកគេ​​​​ត្រូវតែ​​​​ពាក់​​​​ម៉ា​​​​ស​​​​មុខ​​ ​​ឬ​​​​តុបតែង​​​​ដូច​​​ខ្មោច​​​ដើម្បី​​​​ប្រ​ឡំ​​​ខ្លួន​​​​ជាមួយ​​​ព្រលឹង​​ខ្មោច​​​ដទៃ​​​ជៀស​វាង​​​​គ្រោះ​​​​មហន្តរាយ​​​​ដល់​​​​ខ្លួន​​​។​
1b1379fa-94e7-fce8-e190-5cb36cff4f1b

​​ហេតុអ្វី​​ Samhian (​​សា​​វី​​​​ន​​) ​​ប្រែ​​​​ទៅជា​​ Halloween (​​ហា​​​​លូ​​​​វី​​​​ន​​)

free-halloween-witches-flying-at-night-wallpaper_1024x768_86158

​​នៅ​​​​ស​​.​​វ​​ ​​ទី​​​៨​ ​​ឥទ្ធិពល​​​​នៃ​​​គ្រី​ស្ទ​​សាសនា​​​​ពី​​​​ប្រទេស​​​​អង់គ្លេស​​ ​​និង​​​​បណ្តា​​​​រ​​​​ប្រទេស​​អ៊ឺរ៉ុប​​ដទៃទៀត​​ ​​បាន​​​​រីក​​​​រាល​​ដាល​​​​ចូល​​​​ទៅ​​​​ក្នុង​​​​ទឹកដី​​​​របស់​​​​ក្រុម​​ Celtic ​​ប្រទេស​​​​អៀ​​​​រ​​​ឡង់​​។​ ​​ហើយ​​​​បុណ្យ​​ Samhain ​​របស់​​​​ក្រុម​​​​ជនជាតិ​​ Celtic ​​គឺ​​​​ត្រូវ​​នឹង​​​​ថ្ងៃ​​​​តែមួយ​​​​នៃ​​ ​​បុណ្យ​​​​របស់​​​​សាសនា​​​គ្រី​ស្ទ​​ដែល​​​​មានឈ្មោះ​​​​ថា​​ All Hallows ​​ឬ​​ All Hallowmas ​​ដែល​​​​បុណ្យ​​​​ប្រារព្ធ​​​​ឡើង​​​​ដើម្បី​​​​រំលឹក​​​​ខួប​​ ​​និង​​​​គោរព​​​​ដល់​​​​ពួក​​​បុព្វ​បុរស​​​​បរិ​​សុទ្ធ​​ ​​នៃ​​​គ្រី​ស្ទ​​សាសនា​​​។​ ​​ព្រោះ​​តែ​​ ​គ្រី​ស្ទ​​សាសនា​​​​មាន​​​​ប្រជាប្រិយភាព​​​​ខ្លាំង​​​​នៅ​​​​ទ្វីប​​អ៊ឺរ៉ុប ​​បាន​​​​ធ្វើឲ្យ​​​​មានការ​​​ច្រ​បាច់​​​​ចូល​​គ្នា​​​​រវាង​​​​បុណ្យ​​ Samhain ​​និង​​ All Hallowmas​។​ ​​ហើយ​​​​នៅ​​​​យប់​​​​មុន​​​​បុណ្យ​​ All Hallows ​​ក្នុង​​​​ភាសា​​​​អង់គ្លេស​​​​គឺ​​​​ហៅថា​​ All Hallows Eve ​​បន្ទាប់មក​​ ​​ក៏បាន​​​​ក្លាយ​​​​ឈ្មោះ​​​​ជា​​ Halloween ​​ដូច​​​​សព្វថ្ងៃ​​​។​ ​​ដក​​ស្រង់​​​​ចេញពី​​: ​​គេហទំព័រ​​​​របស់​​ ​​វី​​តាល់
History-of-Halloween1

​​អត្ត​​​​បទ​​ CHOSEN


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។