ទស្សនា Youtube ដ៏លឿន ជាតម្រូវការមួយរបស់អ្នកប្រើប្រាស់។ ឥលូវនេះ ក្រុមហ៊ុន ឌីជី អ៊ីនធឺណិត បានធ្វើការបន្ថែមល្បឿនទៅលើ Youtube និង សេវា Google ដើម្បីឲ្យស្របទៅនឹងតម្រូវការនៃអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។

គ្រប់អតិថិជនទំាងអស់របស់ ឌីជី ដែលប្រើ FTTH នឹងរីករាយទទួលបានការបង្កើនល្បឿន Youtube ពី10Mbps ទៅដល់ 50Mbps(សម្រាប់អតិថិជនប្រើ Cable Modem ទទួលបានល្បឿន 20Mbps)។ វាជាល្បឿនចែកដាច់ដោយឡែកពីល្បឿនដោនឡូតរបស់អ៊ីនធឺណិត ហើយមិនត្រឹមតែអាចប្រើបានសម្រាប់តែលើ Youtube មួយប៉ុណ្ណោះទេ គឺល្បឿននេះ ប្រើបានសម្រាប់ការអាប់ឡូត (ល្បឿន Upload រហូតដល់ 100Mbps) ឯកសារឬ រូបភាពធំៗបានយ៉ាងលឿន ឬបើកកម្មវិធីពាក់ព័ន្ធនឹង Google ផ្សេងៗជាច្រើនទៀតបានយ៉ាងរលូនឥតទាក់។ អតិថិជនទំាងអស់ក៏នឹងរីករាយកំសាន្តពេញមួយគ្រួសារជាមួយការមើលតាមទូរទស្សន៏ក្នុងកំរិតដល់ទៅ 4K (ទំហំ 4096 x 2160 pixels ) ឬ 8K (ទំហំ7680 x 4320 pixels) ភ្លឺច្បាស់ល្អ ចាប់ពី ខែវិច្ឆិកា ឆ្នាំ២០១៥។ វាជាល្បឿនផ្ដល់ជូនយ៉ាងពិសេសពី ឌីជី ដែលមិនមានក្រុមហ៊ុនដទៃណាអាចធ្វើបាន។

ឌីជីក៏នៅមានការផ្ដល់ជូនមហាល្បឿនដ៏ធំ 50Mbps (សម្រាប់អតិថិជនប្រើ Cable Modem ទទួលបានល្បឿន 20Mbps) បន្ថែមទៀត នាពេលយប់សម្រាប់ការដាក់ដោនឡូតឯកសារធំៗ ដែលពីមុនមានត្រឹមតែ 15Mbps តែប៉ុណ្ណោះ។ រូមផ្សំជាមួយសេវាកម្មកំសាន្តៗជាច្រើនដូចជា komsan.tv ដែលមានរឿងភាគបរទេស ល្បីៗល្អមើលរាប់ពាន់រឿង មានបកប្រែជាភាសាខ្មែរ មានបណ្ដុំឯកសារធំៗពី p2push.net មានហ្គេម និងអនឡាញសប ជាមួយការចែកជូន កាតសមាជិកឌីជីក្លឹប ដើម្បីទទួលបានការបញ្ចុះតំលៃពិសេស ពីជាង ១៥០ហាង ក្នុងរាជធានីភ្នំពេញ ដែលទំាងអស់នេះធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតពីឌីជី និយមថា “ ឌីជី លើសពីសេវាអ៊ីនធឺណិត” !


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។