បាត់​​​​ដំបង​​ ​៖​ ​​មាន​​​​ហេតុការណ៍​​​​ក្របី​​​១​​​ក្បាល​​ ​​បាន​​វធ័​ស្នែង​ ​​ត្រូវ​​​​បុរស​​​​ម្នាក់​​​​ជា​​​​ឪពុក​​ ​​ធ្លាយ​​​​ពោះ​​វៀន​​ ​​របួសធ្ងន់​​ ​​កាលពី​​​​វេលា​​​​ម៉ោង​​ ​១​​៦​ ​​និង​​​៣​​០​​​នាទី​​ ​​ថ្ងៃ​​​​ទី​​​១​​៦​ ​​ខែវិច្ឆិកា​​ ​​ឆ្នាំ​​​២​​០​​១​​៥​ ​​នៅ​​​​ចំណុច​​ទួ​​​ល​​​តា​​​​កន​​​​ស្ទឹង​​​ត្រប់​ ​​ភូមិ​​​​បញ្ញា​​ ​​ឃុំ​​​​កំពង់​​​ព្រៀង​ ​​ស្រុក​​​​សង្កែ​​ ​​ពេល​​​​កូន​​​​ខឹង​​ ​​ដេញ​​​​តាម​​​​ទៅ​​​​រក​​​​ឃើញ​​​​ក្របី​​​​នោះ​​ ​​ស្រាប់តែ​​​​បាន​​វធ័​​កូន​​​​ស្លាប់​​ ​​នៅ​​​​វេលា​​​​ម៉ោង​​ ​១​​៥​​​និង​​​៣​​០​​​នាទី​​ ​​ថ្ងៃ​​​​ទី​​ ​១​​៧​ ​​ខែវិច្ឆិកា​​ ​​ឆ្នាំ​​​២​​០​​១​​៥​ ​​នៅ​​​​ភូមិ​​​​ខាងលើ​​ ​។​ ​​បច្ចុប្បន្ន​​​​ក្របី​​​​នោះ​​ ​​ត្រូវ​​​​សមត្ថកិច្ច​​​​បាញ់​​សម្លាប់​​ ​​នៅ​​​​វេលា​​​​ម៉ោង​​ ​១​​៣​ ​​និង​​ ​៣​​០​​​នាទី​​​​ថ្ងៃ​​​​ទី​​​១​​៨​ ​​ខែវិច្ឆិកា​​ ​​នេះ​​ ​​ដោយសារតែ​​ ​​ម្ចាស់​​​​មិន​​​​ហ៊ាន​​​​ចេញ​​​​មក​​​​ទទួល​​ខុសត្រូវ​​ ​។​ ​​សមត្ថកិច្ច​​​​បាន​​ញ្ជាក់​​ថា​​ ​​ជនរងគ្រោះ​​​​មានឈ្មោះ​​ ​​ជា​​ ​​តុ​​​​ត​​ ​​ភេទប្រុស​​ ​​អាយុ​​​៥​​៥​​​ឆ្នាំ​​ ​​រស់នៅ​​​​ភូមិ​​​​ខាងលើ​​ ​​រង​​​បួស​​​ធ្ងន់​​ ​​និង​​ ​​កូនប្រុស​​​​ឈ្មោះ​​ ​​ជា​​ ​​តុង​​ទី​​​ន​​​ ​​ភេទប្រុស​​ ​​អាយុ​​​២​​១​​​ឆ្នាំ​​ ​​បាន​​​​ស្លាប់​​​​ភ្លាម​​​ៗ​ ​​នៅ​​​​ភូមិ​​​​កើតហេតុ​​​​ខាងលើ​​​។​ ​​បន្ទាប់ពី​​​​រឿង​​​​នេះ​​ ​​បាន​​​​កើតឡើង​​​​ហើយ​​ ​​គ្មាន​​​​ម្ចាស់​​​​ក្របី​​​​ណា​​ ​​ហ៊ាន​​​​ចេញ​​មុខ​​​​មក​​​​ទទួល​​ខុសត្រូវ​​​​ទេ​​ ​​ហើយ​​​​សមត្ថកិច្ច​​​​បាន​​​​សម្រេច​​​​ចិត្ត​​ ​​បាញ់​​សត្វ​​​​ក្របី​​​​នេះ​​​​សម្លាប់​​ចោល​​​​តែ​​ម្តង​​ ​។​ ​​សព​​​​ជនរងគ្រោះ​​ ​​ត្រូវ​​​​ក្រុម​​​​គ្រួសារ​​ ​​ធ្វើ​​បុណ្យ​​​​តាម​​​​ប្រពៃណី​​ ​៕​
12274408_1072080636156188_1626080340108868208_n

12274614_1072080686156183_6683510459668283353_n

12274771_1072080589489526_5516416411021773373_n


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។