ខេត្តកណ្តាល​៖ ​បុរស​ម្នាក់ ត្រូវបាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង គ្រា​ដែល​រថយន្ត​១​គ្រឿង បាន​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង កាលពី​ល្ងាច ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៩.៣០ ក្នុងភូមិ​ព្រៃ​ទ​ន្ថា​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល​។​

​លោក​វរៈសេនីយ៍ទោ សេង សុជាតិ អធិការនគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​១​គ្រឿង មិន​ស្គាល់​ម៉ាក ធ្វើដំណើរ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​យ៉ាង​ពេញទំហឹង​ជាមួយនឹង​ម៉ូតូ​១​គ្រឿង​ម៉ាក់ ហុងដា​សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AC.6541 ទិសដៅ​ច្រាស់​គ្នា បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​តែម្តង​។ ចំណែក​អ្នកបើករថយន្ត​បង្ក បាន​បើក​គេចខ្លួន​បាត់ស្រមោល​។​

​លោក​វរៈសេនីយ៍ទោ សេង សុជាតិ បាន​បន្តថា ជនរងគ្រោះ​មានឈ្មោះ ភិន សា​វិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គោក ឃុំ​ស​ដ្ឋ ខេត្តកំពង់ស្ពឺ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​ធ្វើការ​វាស់វែង រួច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​តាម​ប្រពៃណី​៕ann
12_16_2015_09_08_08AhatrLqD0Uic1IefMZYsbjIBdPdaAib03ROOhh0zPXbC


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។