​មនុស្ស​ភាគច្រើន បាន​ជ្រើសរើស​យក ស្បែកជើង​ស៊ក​បាត​ទាប​មក​ពាក់ ព្រោះ​ពួកគេ​យល់ថា វា​មាន​ភាពងាយស្រួល និង​មាន​តម្លៃ​សមរម្យ​។ ជាពិសេស ស្បែកជើង​ស៊ក​ប្រភេទ​នេះ កំពុង​ទទួល​បាន​ការ​ពេញនិយម សម្រាប់​មនុស្ស​គ្រប់​វ័យ នាពេល​បច្ចុប្បន្ន​នេះ។ តើ​អ្នក​មាន​ដឹង​ទេ​ថា ស្បែកជើង​ដែល​អ្នក​កំពុង​ពាក់​រាល់ថ្ងៃនេះ អាច​ធ្វើឲ្យ​អ្នក​កើត​ជំងឺ​មហារីក​បាន?
​ប្រទេស​អាលឺ្លម៉ង់ បាន​បញ្ជាក់​ពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត ទៅលើ​ស្បែកជើង​ទាំងនេះ តាម​កញ្ចក់​ទូរទស្សន៍​។ ពួកគេ​បាន​រកឃើញ នូវ​សញ្ញា​ប្រកាសអាសន្ន​មួយ ដែល​បង្ហាញ​ថា ស្បែកជើង​ប្រភេទ​នេះ គឺមាន​ផ្ទុក​នូវ​សារជាតិ​ពុល និង​សារ​ជាតិគីមី ដែល​អាច​ជ្រាបចូល ទៅ​ក្នុង​ខ្លួន​មនុស្ស​បាន​តាម​ស្បែក​។​
toxic-compounds-cocktail-find-out-why-you-should-not-wear-these-shoes
​វា​ត្រូវ​បាន​កត់ត្រា​ទុក​ថា គ្រប់​ប្រភេទ​ជ័រ​ផ្លា​ស្ទិច​ទាំងអស់ សុទ្ធតែ​មាន​ផ្ទុក​នូវ​វត្ត​មាន​សារជាតិ​ពុល​ដ៏​គ្រោះថ្នាក់ ចំពោះ​សុខភាព ក្នុងនោះ​ក៏​មាន​ផងដែរ នូវ​ពពួក​ស្បែកជើង​ជ័រ​ស៊ក ដោយ​មិន​គិត​ពី​តម្លៃ កម្រិត និង​ម៉ាក​ផលិតផល​របស់​វា​នោះ​ឡើយ​។ ប្រសិនបើ​អ្នក នៅតែ​ចង់​ប្រើ​ស្បែកជើង​ប្រភេទ​នេះ​ទៀត នោះ​ចាំបាច់ ត្រូវតែ​ពាក់​ស្រោមជើង​ផងដែរ​។​
​យើង​គួរ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ស្បែកជើង​ជ័រ​ស៊ក​ប្រភេទ​នេះ ព្រោះថា ពួក​វា​មាន​ផ្ទុក​នូវ​សារជាតិ Polycyclic Aromatic Hydrocarbons ដែល​ជា​សារធាតុ បង្ក​ជំងឺមហារីក​ខ្ពស់បំផុត​៕ប្រភព health.com


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។